មេរៀនទី ៧៤
យ៉ូហាន ១៤
សេចក្ដីផ្ដើម
បន្ទាប់ពីអាហារបុណ្យរំលងហើយ ព្រះយេស៊ូវបានបង្រៀនដល់ពួកសាវកអំពីរបៀបដើម្បីត្រឡប់ទៅព្រះវរបិតាសួគ៌វិញ និងរបៀបដើម្បីបង្ហាញសេចក្ដីស្រឡាញ់របស់ពួកគេចំពោះព្រះអង្គសង្គ្រោះ ។ បន្ទាប់មក ព្រះយេស៊ូវបានសន្យានឹងពួកសាវករបស់ទ្រង់ថា ទ្រង់នឹងបញ្ជូនព្រះដ៏ជាជំនួយមួយអង្គទៀតដល់ពួកគេ ។
យោបល់សម្រាប់ការបង្រៀន
យ៉ូហាន ១៤:១-១៤
ព្រះអង្គសង្គ្រោះបង្រៀនដល់ពួកសិស្សរបស់ទ្រង់ អំពីរបៀបដើម្បីត្រឡប់ទៅកាន់ព្រះវរបិតាសួគ៌
បើអាចធ្វើទៅបាន សូមបង្ហាញផែនទីមួយអំពីទីក្រុងអ្នក ហើយអញ្ជើញសិស្សឲ្យប្រាប់ពីទីតាំងបច្ចុប្បន្នរបស់ពួកគេនៅលើផែនទីនោះ ។ នៅលើផែនទី សូមប្រាប់ពីកន្លែងមួយទៀតដែលសិស្សស្គាល់ ។ សូមឲ្យពួកគេសរសេរនៅលើក្រដាសមួយសន្លឹក អំពីរបៀបដើម្បីធ្វើដំណើរពីកន្លែងបច្ចុប្បន្នរបស់ពួកគេទៅកាន់កន្លែងនោះ ។ សូមអញ្ជើញសិស្សម្នាក់ ឬពីរនាក់ឲ្យរាយការណ៍ពីអ្វីដែលពួកគេសរសេរ ។
សូមសរសេនគរសេឡេស្ទាល នៅលើក្តារខៀន ។ ចូរសុំឲ្យសិស្សពិចារណាអំពីការដឹកនាំដែលនឹងផ្ដល់ទៅ ឲ្យនរណាម្នាក់ដែលចង់ដឹងអំពីរបៀបដើម្បីទៅដល់នគរសេឡេស្ទាល ។
សូមអញ្ជើញសិស្សឲ្យរកមើលសេចក្ដីពិតមួយ ពេលសិស្សសិក្សាយ៉ូហាន ១៤ដែលអាចជួយពួកគេស្គាល់ពីរបៀបដើម្បីត្រឡប់ទៅកាន់ព្រះវរបិតាសួគ៌ ហើយចូលទៅនគរសេឡេស្ទាល ។
ដើម្បីជួយសិស្សឲ្យយល់បរិបទអំពីយ៉ូហាន ១៤សូមរំឭកពួកគេថា ព្រះអង្គសង្គ្រោះបានគោរពតាមបុណ្យរំលងជាមួយនឹងពួកសាវករបស់ទ្រង់ នៅបន្ទប់ខាងលើក្នុងទីក្រុងយេរូសាឡិម ។ បន្ទាប់ពីអាហារបុណ្យរំលង ព្រះយេស៊ូវបានប្រាប់ដល់ពួកសិស្សរបស់ទ្រង់ថា ទ្រង់នឹងចាកចេញពីពួកគេ ក្នុងពេលឆាប់ៗ ( សូមមើលយ៉ូហាន ១៣:៣៣) ។
សូមអញ្ជើញសិស្សបីបួននាក់ឲ្យប្ដូរវេនគ្នាអានឮៗពី យ៉ូហាន ១៤:១-៥ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលអ្វីដែលព្រះយេស៊ូវបានបង្រៀនដល់ពួកសាវករបស់ទ្រង់ដើម្បីជួយលួងលោមដល់ពួកគេ ។
-
តើព្រះយេស៊ូវបង្រៀនអ្វីខ្លះ ដល់ពួកសាវករបស់ទ្រង់ដើម្បីជួយលួងលោមចិត្តពួកគេ ?
-
តើអ្នកគិតថាឃ្លា « នៅក្នុងដំណាក់នៃព្រះវរបិតាខ្ញុំ មានទីលំនៅជាច្រើន » នៅក្នុងខទី ២មានន័យយ៉ាងណា ?
ចូរអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងការណ៍ដូចខាងក្រោមដោយព្យាការី យ៉ូសែប ស៊្មីធ ៖
« [ សេចក្ដីថ្លែងការណ៍ ] ‹ នៅក្នុងដំណាក់នៃព្រះវរបិតាខ្ញុំ មានទីលំនៅជាច្រើន › … គួរតែជា— ‹ នៅក្នុងនគររបស់ព្រះបិតាខ្ញុំ គឺមាននគរជាច្រើន › ដើម្បីអ្នកអាចជាអ្នកគ្រងមរតករបស់ព្រះ ហើយជាអ្នកគ្រងមរតកនៃព្រះជាមួយនឹងខ្ញុំផង ។ … មាននគរជាច្រើនសម្រាប់អ្នកទាំងឡាយណា ដែលគោរពតាមច្បាប់សេឡេស្ទាល ហើយមាននគរជាច្រើនទៀតសម្រាប់អ្នកទាំងឡាយដែលមិនគោរពច្បាប់ មនុស្សគ្រប់រូបតាមលំដាប់របស់ពួកគេ » (Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ២១៩) ។
អ្នកគួរតែផ្ដល់យោបល់ឲ្យសិស្សសរសេរពាក្យនគរនិងនគរជាច្រើននៅក្នុងគម្ពីររបស់ពួកគេខាងលើពាក្យដំណាក់និងទីលំនៅនៅក្នុងយ៉ូហាន ១៤:២។
-
តើការបង្រៀនមួយណានៅក្នុងយ៉ូហាន ១៤:១-៤ដែលអាចលួងលោមចិត្តដល់ពួកសាវក ?
-
យោងតាមខទី ៥តើថូម៉ាសបានឆ្លើយតបចំពោះការបង្រៀនរបស់ព្រះអង្គសង្គ្រោះថា ពួកសាវករបស់ទ្រង់បានស្គាល់ផ្លូវទៅកាន់នគររបស់ព្រះវរបិតាសួគ៌យ៉ាងដូចម្ដេច ?
សូមអញ្ជើញសិស្សម្នាក់អានយ៉ូហាន ១៤:៦ឲ្យឮៗ ហើយសុំឲ្យសិស្សក្នុងថ្នាក់រកមើលការឆ្លើយតបរបស់ព្រះយេស៊ូវចំពោះសំណួររបស់ថូម៉ាស ។
-
តើព្រះយេស៊ូវឆ្លើយតបចំពោះសំណួររបស់ថូម៉ាសយ៉ាងដូចម្ដេច ?
សូមគូសរូបផ្លូវមួយនៅលើក្ដារខៀន ។ នៅចុងម្ខាងនៃផ្លូវ សូមសរសេរពាក្យយើងហើយនៅចុងម្ខាងទៀតសរសេរពាក្យនគររបស់ព្រះវរបិតាសួគ៌ ។ សូមសរសេរពាក្យមាគ៌ានៅក្រោមពាក្យផ្លូវ ហើយចង្អុលបង្ហាញថា ឃ្លានេះសំដៅទៅលើផ្លូវដែលដឹកនាំពីកន្លែងមួយទៅកន្លែងមួយ ។
-
តើព្រះអង្គសង្គ្រោះគឺជាផ្លូវយ៉ាងដូចម្ដេច ? ( សិស្សអាចឆ្លើយតបថា ព្រះអង្គសង្គ្រោះបង្ហាញយើងពីរបៀបរស់នៅដើម្បីប្រែក្លាយដូចជាព្រះ និងរបៀបដើម្បីឲ្យមានភាពសក្ដិសម ទៅរស់នៅក្នុងវត្តមានរបស់ព្រះវរបិតាសួគ៌ ) ។
ចូរសរសេរពាក្យសេចក្ដីពិតនិងជីវិតនៅលើក្ដារខៀនក្រោមពាក្យ « មាគ៌ា » ។
-
តើព្រះយេស៊ូវគ្រីស្ទជាសេចក្ដីពិតតាមរបៀបណាខ្លះ ? ( ទ្រង់គឺជាប្រភពនៃសេចក្ដីពិតទាំងអស់ ហើយបានរស់នៅស្របតាមទាំងសេចក្ដីពិតដោយល្អឥតខ្ចោះ ទាំងអស់ ) ។
-
តើព្រះយេស៊ូវគ្រីស្ទជាជីវិតតាមរបៀបណាខ្លះ ? ( ទ្រង់ធ្វើឲ្យការយកឈ្នះលើសេចក្ដីស្លាប់ អាចកើតមានឡើងសម្រាប់យើងខាងរូបកាយ ហើយត្រូវបានរស់ឡើងវិញជាមួយនឹងរូបកាយខាងសាច់ឈាមអមតៈ ហើយយកឈ្នះលើសេចក្ដីស្លាប់ខាងវិញ្ញាណដើម្បីទទួលបានជីវិតអស់កល្បជានិច្ច ។ ទ្រង់គឺជា « ពន្លឺដែលនៅក្នុងគ្រប់ទាំងអស់ ដែលផ្ដល់ជីវិតដល់គ្រប់ទាំងអស់ » [គ. និង ស. ៨៨:១៣] ) ។
នៅក្រោមគំនូរផ្លូវនៅលើក្ដារខៀន ចូរសរសេរពាក្យព្រះយេស៊ូវគ្រីស្ទគឺជានៅជិតនឹងពាក្យ « មាគ៌ា » ។
-
ផ្អែកទៅលើអ្វីដែលយើងបានពិភាក្សា តើអ្នកនឹងសង្ខេបអត្ថន័យនៃសេចក្ដីថ្លែងការណ៍របស់ព្រះអង្គសង្គ្រោះថា « បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ » យ៉ាងដូចម្ដេច ? (យ៉ូហាន ១៤:៦) ។ ( សិស្សអាចនឹងប្រើពាក្យផ្សេងៗ ប៉ុន្តែពួកគេគួរតែស្គាល់សេចក្ដីពិតមួយដែលស្រដៀងគ្នានេះ ៖ មានតែតាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ និងតាមរយៈការធ្វើតាមមាគ៌ារបស់ទ្រង់ប៉ុណ្ណោះ ទើបយើងអាចចូលក្នុងនគររបស់ព្រះវរបិតាសួគ៌បាន )។
-
តើមានអ្វីនឹងកើតឡើង បើយើងព្យាយាមធ្វើតាមផ្លូវមួយដែលពុំមែនជាមាគ៌ារបស់ព្រះអង្គសង្គ្រោះ ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអានឮៗនូវសេចក្ដីថ្លែងការណ៍ដូចតទៅនេះដោយអែលឌើរ លូរែន អ៊ី ខូប៊្រីតហ្គ នៃពួកចិតសិបនាក់ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ស្ដាប់រកមើលអ្វីនឹងកើតឡើង ប្រសិនបើយើងព្យាយាមធ្វើតាមផ្លូវមួយ ដែលពុំមែនជាមាគ៌ារបស់ព្រះអង្គសង្គ្រោះ ។
« មានផ្លូវតែមួយគត់ទៅកាន់សុភមង្គល និងភាពពេញលេញ ។ ទ្រង់គឺជាផ្លូវ ។ គ្រប់ផ្លូវផ្សេងៗ រាល់ផ្លូវណាមួយផ្សេង មិនថាផ្លូវណាទេ គឺជាភាពល្ងីល្ងើ ។ …
« … យើងអាចធ្វើតាមព្រះ ហើយទទួលបានព្រះចេស្ដារបស់ទ្រង់ និងមានសន្ដិភាព ពន្លឺ កម្លាំង ចំណេះដឹង ទំនុកចិត្ត ក្ដីស្រឡាញ់ និងក្ដីអំណរ ឬយើងអាចទៅផ្លូវផ្សេង រាល់ផ្លូវផ្សេង មិនថាផ្លូវផ្សេងណាទេ នឹងទៅតែម្នាក់ឯង—ដោយគ្មានការទ្រទ្រង់របស់ទ្រង់ គ្មានព្រះចេស្ដារបស់ទ្រង់ គ្មានការដឹកនាំទេ នោះយើងនឹងស្ថិតនៅក្នុងភាពងងឹត ភាពច្របូកច្របល់ ការសង្ស័យ ទួញសោក និងអស់សង្ឃឹម ។ ហើយខ្ញុំបានសួរថា តើផ្លូវណាដែលងាយស្រួលជាង ? …
« មានផ្លូវតែមួយគត់ទៅកាន់សុភមង្គល និងភាពពេញលេញ ។ ព្រះយេស៊ូវគ្រីស្ទគឺជាផ្លូវ » (« The Way »Ensign ឬលីអាហូណាខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ៣៤, ៣៦ ) ។
-
ស្របតាមអែលឌើរ ខូប៊្រីតហ្គ តើមានអ្វីនឹងកើតឡើង ប្រសិនបើយើងពុំធ្វើតាមមាគ៌ារបស់ព្រះអង្គសង្គ្រោះនោះ ?
-
តើអ្វីនឹងកើតឡើង ប្រសិនបើយើងធ្វើតាមមាគ៌ារបស់ព្រះអង្គសង្គ្រោះ ?
ចូរសុំឲ្យសិស្សគិតពិចារណាអំពីបទពិសោធន៍នានា ដែលពួកគេមាន ដែលពួកគេត្រូវបានប្រទានពរតាមរយៈការធ្វើតាមមាគ៌ារបស់ព្រះអង្គសង្គ្រោះ ។ សូមអញ្ជើញឲ្យសិស្សពីរបីនាក់ចែកចាយបទពិសោធន៍របស់ពួកគេ ។
ចូរសង្ខេបយ៉ូហាន ១៤:៧-១៤ដោយពន្យល់ថា ព្រះអង្គសង្គ្រោះ បានបង្រៀនដល់ពួកសាវករបស់ទ្រង់ថា គោលបំណងមួយរបស់ទ្រង់នៅក្នុងការយាងមកលើផែនដី គឺដើម្បីបើកសម្ដែងតាមរយៈព្រះបន្ទូល និងទង្វើរបស់ទ្រង់អំពីលក្ខណៈពិតរបស់ព្រះវរបិតាសួគ៌ ។ ទ្រង់ក៏បានសន្យាដល់ពួកសាវករបស់ទ្រង់ផងដែរថា ពួកគេនឹងមានព្រះចេស្ដាដើម្បីធ្វើកិច្ចការអស្ចារ្យៗ ។
យ៉ូហាន ១៤:១៥-៣១
ព្រះយេស៊ូវបង្រៀនពួកសាវករបស់ទ្រង់អំពីរបៀបដើម្បីបង្ហាញអំពីក្ដីស្រឡាញ់របស់ពួកគេចំពោះទ្រង់
ចូរសុំឲ្យសិស្សគិតអំពីនរណាម្នាក់ដែលពួកគេស្រឡាញ់ ។
-
តើអ្នកបង្ហាញសេចក្ដីស្រឡាញ់របស់អ្នកចំពោះមនុស្សម្នាក់នេះរបៀបណា ?
សូមអញ្ជើញសិស្សម្នាក់អានយ៉ូហាន ១៤:១៥ឲ្យឮៗ ហើយសុំឲ្យសិស្សក្នុងថ្នាក់ឲ្យរកមើលនូវអ្វីដែលព្រះយេស៊ូវប្រាប់ដល់ពួកសាវករបស់ទ្រង់ ឲ្យធ្វើដើម្បីបង្ហាញសេចក្ដីស្រឡាញ់របស់ពួកគេចំពោះទ្រង់ ។
-
ផ្អែកទៅលើអ្វីដែលព្រះយេស៊ូវបានបង្រៀនដល់ពួកសាវករបស់ទ្រង់ តើយើងអាចធ្វើអ្វីខ្លះ ដើម្បីបង្ហាញពីសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះយេស៊ូវគ្រីស្ទ ? ( សិស្សគួររកឃើញសេចក្ដីពិតដូចតទៅនេះ ៖ យើងបង្ហាញសេចក្តីស្រឡាញ់របស់យើងចំពោះព្រះយេស៊ូវគ្រីស្ទ ដោយការគោរពតាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ ) ។
សូមយកក្រដាសដែលមានសរសេរបទបញ្ញត្តិទាំងឡាយ នៅលើនោះជាច្រើនសន្លឹកមកថ្នាក់រៀន ( ដូចជាការគោរពពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ការថ្វាយដង្វាយមួយភាគក្នុងដប់ និងការរក្សាថ្ងៃឈប់សម្រាកឲ្យបរិសុទ្ធ ) ។ សូមអញ្ជើញសិស្សបីបួននាក់ឲ្យឡើងមកខាងមុខថ្នាក់ ។ សូមណែនាំដល់សិស្សម្នាក់ៗឲ្យយកក្រដាសមក អានបទបញ្ញត្តិនោះឲ្យឮៗ ហើយពន្យល់ពីរបៀបដែលការរក្សាបទបញ្ញត្តិនោះ អនុញ្ញាតឲ្យយើងបង្ហាញសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះយេស៊ូវគ្រីស្ទយ៉ាងណាខ្លះ ។ រួចហើយ អញ្ជើញពួកគេឲ្យត្រឡប់ទៅកន្លែងអង្គុយវិញ ។
សូមអញ្ជើញសិស្សឲ្យពិចារណាអំពីរបៀបដែលពួកគេបង្ហាញសេចក្ដីស្រឡាញ់របស់ពួកគេចំពោះព្រះអង្គសង្គ្រោះ តាមរយៈការរក្សាបទបញ្ញត្តិរបស់ទ្រង់ល្អយ៉ាងណា ។ សូមលើកទឹកចិត្តពួកគេឲ្យដាក់គោលដៅមួយ ដើម្បីបង្ហាញសេចក្ដីស្រឡាញ់របស់ពួកគេចំពោះព្រះអង្គសង្គ្រោះដោយការរក្សាឲ្យបានកាន់តែល្អប្រសើរឡើងចំពោះបទបញ្ញត្តិមួយ ឬច្រើនដែលប្រហែលជាពិបាកសម្រាប់ពួកគេ ។
ចូរសុំឲ្យសិស្សម្នាក់អាន យ៉ូហាន ១៤:១៦-១៧, ២៦ ឲ្យឮៗ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលការសន្យារបស់ព្រះអង្គសង្គ្រោះចំពោះពួកសាវករបស់ទ្រង់ ។
-
តើព្រះអង្គសង្គ្រោះបានសួរអ្វីខ្លះដល់ពួកសាវករបស់ទ្រង់ ?
ចូរពន្យល់ថា ឃ្លា « ព្រះដ៏ជាជំនួយមួយអង្គទៀត » នៅក្នុងខទី ១៦សំដៅទៅលើព្រះវិញ្ញាណបរិសុទ្ធ ។ ដោយសារព្រះអង្គសង្គ្រោះជាព្រះដ៏ជាជំនួយមួយចំពោះពួកសាវករបស់ទ្រង់អំឡុងការបម្រើក្នុងជីវិតរមែងស្លាប់របស់ទ្រង់ នោះទ្រង់ហៅព្រះវិញ្ញាណបរិសុទ្ធថាជាព្រះដ៏ជាជំនួយមួយអង្គទៀត ។
-
យោងតាម យ៉ូហាន ១៤:១៦-១៧, ២៦តើព្រះវិញ្ញាណបរិសុទ្ធអាចធ្វើអ្វីសម្រាប់យើង ? ( ដោយការប្រើពាក្យផ្ទាល់របស់ពួកគេ សិស្សគួរតែប្រាប់នូវសេចក្ដីពិតដូចខាងក្រោម ៖ ព្រះវិញ្ញាណបរិសុទ្ធអាចលួងលោមយើង បង្រៀនយើងនូវការណ៍គ្រប់យ៉ាង ហើយក៏នឹងរំឭកពីគ្រប់ទាំងសេចក្តី )។
សូមអញ្ជើញសិស្សឲ្យកត់ត្រាចម្លើយចំពោះសំណួរនេះ ចូលក្នុងសៀវភៅកំណត់ចំណាំក្នុងថ្នាក់ ឬសៀវភៅកំណត់ត្រាការសិក្សាព្រះគម្ពីររបស់ពួកគេ ៖
-
តើអ្នកទទួលអារម្មណ៍ដឹងថា ព្រះវិញ្ញាណបរិសុទ្ធលួងលោមចិត្តអ្នកនៅពេលណា ? តើនៅពេលណា ដែលអ្នកមានអារម្មណ៍ដឹងថា ទ្រង់បង្រៀនអ្នក ? តើទ្រង់ជួយអ្នកចងចាំរឿងទាំងឡាយនោះពេលណា ?
ក្រោយពីមានពេលគ្រប់គ្រាន់ហើយ សូមអញ្ជើញអ្នកស្ម័គ្រចិត្តពីរបីនាក់ឲ្យចែកចាយពីអ្វីដែលពួកគេបានសរសេរ ។
សូមអញ្ជើញឲ្យសិស្សច្រើននាក់ប្ដូរវេនគ្នាអានឮៗពី យ៉ូហាន ១៤:១៨-២៣ ។
-
យោងតាមខទី ២១និង២៣តើយើងនឹងត្រូវបានប្រទានពរយ៉ាងដូចម្ដេច ប្រសិនបើយើងរក្សាបទបញ្ញត្តិទាំងឡាយ ? ( សិស្សអាចនឹងប្រើពាក្យផ្សេង ប៉ុន្តែពួកគេគួរតែប្រាប់នូវគោលការណ៍ស្រដៀងគ្នានេះដូចតទៅ ៖ ប្រសិនបើយើងរក្សាបទបញ្ញត្តិទាំងឡាយ នោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ នឹងគង់នៅជាមួយនឹងយើង )។
-
តើអ្នកគិតថា វាមានន័យយ៉ាងណាដែលថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ នឹងគង់នៅជាមួយយើង ? ( ការណ៍នេះសំដៅទៅលើការបង្ហាញតួអង្គព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ [គ. និង ស. ១៣០:៣]) ។
សូមពន្យល់ថាព្យាការី យ៉ូសែប ស៊្មីធ បានបង្រៀនថា ខណៈដែលព្រះវិញ្ញាណបរិសុទ្ធ សំដៅទៅថាជាព្រះដ៏ជាជំនួយទីមួយ នោះព្រះយេស៊ូវគ្រីស្ទ គឺជាព្រះដ៏ជាជំនួយទីពីរ ។ ដើម្បីទទួលបានទ្រង់ជាព្រះដ៏ជាជំនួយទីពីរ នោះដំបូងឡើយ យើងត្រូវអភិវឌ្ឍសេចក្ដីជំនឿទៅលើទ្រង់ ប្រែចិត្ត ទទួលបុណ្យជ្រមុជទឹក ទទួលព្រះវិញ្ញាណបរិសុទ្ធ ហើយព្យាយាមរស់នៅដោយសុចរិត ហើយបម្រើព្រះ ។ ប្រសិនបើយើងធ្វើនូវរឿងទាំងនោះ ទីបំផុត យើង « នឹងមានតួអង្គព្រះយេស៊ូវគ្រីស្ទចូលរួមនឹង [ យើង ] ឬលេចមកឯ [ យើង ] ពីមួយគ្រាទៅមួយគ្រា … ហើយការនិមិត្តទាំងឡាយនៃស្ថានសួគ៌នឹងបើកចំហឲ្យង [ យើង ] ហើយព្រះអម្ចាស់នឹងបង្រៀន [ យើង ] ដោយផ្ទាល់ » ( នៅក្នុងHistory of the Church ៣:៣៨០-៨១ ) ។ ការសន្យានេះនឹងត្រូវបានបំពេញស្របតាមព្រះទ័យ និងពេលវេលាកំណត់របស់ព្រះអម្ចាស់ ( សូមមើលគ. និង ស. ៨៨:៦៨ )។
សូមអញ្ជើញសិស្សឲ្យអានយ៉ូហាន ១៤:២៧ដោយស្ងាត់ស្ងៀម ហើយរកមើលសារលិខិតរបស់ព្រះអង្គសង្គ្រោះទៅកាន់ពួកសាវករបស់ទ្រង់ ។
-
តើសារលិខិតរបស់ព្រះអង្គសង្គ្រោះនៅក្នុងខទី ២៧ទាក់ទងទៅនឹងគោលការណ៍នានា ដែលយើងត្រូវបានប្រាប់នៅក្នុងមេរៀននេះយ៉ាងដូចម្ដេច ?
-
តើមានភាពខុសគ្នាអ្វីខ្លះរវាងសេចក្ដីសុខសាន្ដ ដែលព្រះអង្គសង្គ្រោះប្រទានឲ្យ ហើយសេចក្ដីសុខសាន្ដដែលលោកិយផ្ដល់ឲ្យ ?
សូមសង្ខេបយ៉ូហាន ១៤:២៨-៣០និងការបកប្រែដោយ យ៉ូសែប ស្ម៊ីធ យ៉ូហាន ១៤:៣០ ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ) ដោយការពន្យល់ថា ព្រះយេស៊ូវបានប្រាប់ពួកសាវករបស់ទ្រង់ថា ពួកគេគួររីករាយ ដោយសារទ្រង់ហៀបនឹងចាកចេញពីពួកគេដើម្បីត្រឡប់ទៅស្ថានសួគ៌វិញហើយ ។ ទ្រង់ក៏បានប្រាប់ពួកគេថា សាតាំងពុំមានអំណាចលើទ្រង់ទេ ដោយសារទ្រង់បានយកឈ្នះលើលោកិយហើយ ។ ព្រះយេស៊ូវបានប្រាប់ពួកសាវកថា សាតាំងអាចនៅតែមានឥទ្ធិពលលើពួកគេ ដោយសារពួកគេពុំទាន់បំពេញកិច្ចការរបស់ពួកគេ នៅលើផែនដីនៅឡើយទេ ។
សូមអញ្ជើញសិស្សឲ្យអានយ៉ូហាន ១៤:៣១ដោយស្ងាត់ស្ងៀម ហើយរកមើលនូវអ្វី ដែលព្រះអង្គសង្គ្រោះចង់ឲ្យពិភពលោកស្គាល់ ។
-
តើព្រះអង្គសង្គ្រោះចង់ឲ្យពិភពលោកស្គាល់អ្វីខ្លះ ?
-
តើព្រះអង្គសង្គ្រោះបង្ហាញសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះព្រះវរបិតាសួគ៌យ៉ាងដូចម្ដេច ?
ដើម្បីបញ្ចប់សូមអញ្ជើញសិស្សថ្លែងទីបន្ទាល់ អំពីរបៀបដែលគោលការណ៍ទាំងឡាយនៅក្នុងមេរៀននេះ អាចជួយពួកគេ នៅពេលពួកគេព្យាយាមត្រឡប់ទៅកាន់វត្តមានរបស់ព្រះនៅនគរសេឡេស្ទាលវិញ ។
ចំណេះចំណានខគម្ពីរ—យ៉ូហាន ១៤:៦
ដើម្បីជួយសិស្សទន្ទេញចាំយ៉ូហាន ១៤:៦ចូរពិចារណាធ្វើការប្រើប្រាស់គំនិតមួយនៃសេចក្ដីបន្ថែម នៅក្នុងសៀវភៅសិក្សានេះ ។
ចំណេះចំណានខគម្ពីរ—យ៉ូហាន ១៤:១៥
ដើម្បីជួយសិស្សទន្ទេញចាំយ៉ូហាន ១៤:១៥សូមអញ្ជើញពួកគេសរសេរខនេះលើក្រដាសមួយសន្លឹក ។ ចូរសុំឲ្យពួកគេអានខនោះឡើងវិញ រហូតដល់ពួកគេទន្ទេញវាចាំ ។ បន្ទាប់មកអញ្ជើញឲ្យពួកគេដាក់តាំងក្រដាសនេះ នៅកន្លែងមួយដែលអាចរំឭកពួកគេឲ្យបង្ហាញសេចក្ដីស្រឡាញ់របស់ពួកគេចំពោះព្រះអម្ចាស់ តាមរយៈការរក្សាបទបញ្ញត្តិរបស់ទ្រង់ ។
សេចក្តីពន្យល់ និង ព័ត៌មានសាច់រឿង
យ៉ូហាន ១៤:៦។ « ខ្ញុំជាផ្លូវជាសេចក្តីពិត និងជាជីវិត »
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់អំពីសារៈសំខាន់នៃយ៉ូហាន ១៤:៦និងរបៀបដែលព្រះយេស៊ូវគ្រីស្ទគឺជា « ជាផ្លូវ ជាសេចក្តីពិត និងជាជីវិត » ។
« ទ្រង់គឺជាផ្លូវដែលនៅក្នុងទ្រង់ និងតាមរយៈទ្រង់ នោះទើបសេចក្ដីសង្គ្រោះអាចកើតមាន ដែលទ្រង់មានបន្ទូលថា ‹ បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ › ។ (យ៉ូហាន ១៤:៦) ។ ទ្រង់គឺជាសេចក្ដីពិតដោយសារទ្រង់ជាតំណាង និងនិមិត្តរូបនៃលក្ខណៈដ៏ឥតខ្ចោះនោះ ។ ( អាលម៉ា ៥:៤៨ ) ។ ហើយទ្រង់គឺជាជីវិតដោយសារពន្លឺនៃជីវិតស្ថិតនៅក្នុងទ្រង់ លើកលែងតែគ្មានវត្តមានព្រះចេស្ដា និងព្រះអង្គទ្រង់នៅទីនោះប៉ុណ្ណោះ បើទ្រង់ដកពន្លឺនៃជីវិតចេញ នោះសេចក្ដីស្លាប់នឹងមានជ័យជំនះមួយរំពេច ហើយបើគ្មានទ្រង់គង់នៅទីនោះ នោះនឹងគ្មានជីវិតអមត គ្មានជីវិតអស់កល្បជានិច្ច ដែលជាជីវិតនៅក្នុងសិរីល្អពុំមានទីបញ្ចប់ដែរ » ( បានបោះពុម្ពជាលើកទី ២ [ ឆ្នាំ ១៩៦៦ ] ទំព័រ ៨៣២ ) ។
យ៉ូហាន ១៤:៩-១២ ។ « អ្នកណាដែលឃើញខ្ញុំ នោះក៏បានឃើញព្រះវរបិតាដែរ »
ប្រធាន យ៉ូសែប អេហ្វ ស៊្មីធ បានពន្យល់អំពីអត្ថន័យនៃសេចក្ដីថ្លែងការណ៍របស់ព្រះអង្គសង្គ្រោះ « អ្នកណាដែលឃើញខ្ញុំ នោះក៏បានឃើញព្រះវរបិតាដែរ » ៖
« ព្រះយេស៊ូវគ្រីស្ទ ព្រះរាជបុត្រានៃព្រះ គឺជា ‹ ជារូបភាពនៃអង្គ › នៃតួអង្គរបស់ព្រះបិតាទ្រង់ ( ហេព្រើរ ១:៣) ។ ទ្រង់បានយាងដើរនៅលើផែនដីក្នុងនាមជាមនុស្ស ជាមនុស្សល្អឥតខ្ចោះម្នាក់ បានមានបន្ទូលឆ្លើយតបចំពោះសំណួរដែលបានសួរដល់ទ្រង់ ៖ ‹ អ្នកណាដែលឃើញខ្ញុំ នោះក៏បានឃើញព្រះវរបិតាដែរ › (យ៉ូហាន ១៤:៩) ។ ចំនុចនេះតែមួយគួរតែដោះស្រាយបញ្ហា ដើម្បីបំពេញសេចក្តីសោមនស្សនៃការចេះគិតគូរ និងដែលមានគារវភាពទាំងអស់ ។ សេចក្ដីបញ្ចប់គឺជាទីគាប់ចិត្ត ថាបើព្រះរាជបុត្រានៃព្រះមានរូបភាពនៃ ( ដែលដូចជា ) តួអង្គរបស់ព្រះវរបិតាទ្រង់ នោះព្រះបិតាទ្រង់គឺស្ថិតនៅក្នុងទម្រង់ជាមនុស្ស ព្រោះនោះជាទម្រង់នៃព្រះរាជបុត្រានៃព្រះ ដែលពុំគ្រាន់តែអំឡុងជីវិតរមែងស្លាប់របស់ទ្រង់ ប៉ុន្តែពីមុនកំណើតនៃជីវិតរមែងស្លាប់របស់ទ្រង់ និងបន្ទាប់ពីការរស់ឡើងវិញរបស់ទ្រង់ ។ វាស្ថិតនៅក្នុងទម្រង់នេះហើយ ដែលព្រះបិតា និងព្រះរាជបុត្រា ជាតួអង្គពីរ បានលេចមកជួបនឹង យ៉ូសែប ស្ម៊ីធ នៅពេលលោកមានវ័យដប់បួនឆ្នាំ លោកបានទទួលការនិមិត្តដំបូងរបស់លោក » ( [ ឆ្នាំ ១៩៩៨ ] ទំព័រ ៣៣៤)។
យ៉ូហាន ១៤:១២។ « ក៏នឹងធ្វើការធំជាងការទាំងនោះទៅទៀត ពីព្រោះខ្ញុំទៅឯព្រះវរបិតា »
វាអាចនឹងមានការភាន់ច្រឡំ ពេលអានថា អ្នកទាំងឡាយណាដែលជឿទៅលើព្រះយេស៊ូវគ្រីស្ទនឹងធ្វើកិច្ចការមហិមាជាងដែលទ្រង់ធ្វើនោះ ។ ទោះជាយ៉ាងណាក៏ដោយ Lectures on Faithបានផ្ដល់យោបល់ថា សេចក្ដីថ្លែងការណ៍នេះគឺយល់បានល្អប្រសើរ ជាពេលទាក់ទងនឹងការបង្រៀនរបស់ព្រះអង្គសង្គ្រោះនៅក្នុងយ៉ូហាន ១៧:២០-២៤៖
« រាល់ការនិយាយទាំងនេះពេលដាក់ផ្គុំគ្នាវានឹងផ្ដល់នូវដំណើររឿងដ៏ច្បាស់មួយអំពីពួកបរិសុទ្ធដែលប្រកបដោយសិរីល្អ—កិច្ចការទាំងឡាយដែលព្រះយេស៊ូវបានធ្វើ នោះពួកគេត្រូវធ្វើផងដែរ ហើយកិច្ចការដែលមហិមាជាងនោះដែលទ្រង់បានធ្វើនៅក្នុងចំណោមពួកគេ នោះពួកគេគួរធ្វើដែរ ហើយដោយព្រោះរឿងនោះ ទើបទ្រង់បានយាងទៅកាន់ព្រះបិតា ។ ទ្រង់ពុំបានមានបន្ទូលថា ពួកគេគួរធ្វើកិច្ចការទាំងនេះទាន់ពេលទេ ប៉ុន្តែពួកគេគួរតែធ្វើកិច្ចការកាន់តែមហិមា ដោយសារតែទ្រង់បានយាងទៅកាន់ព្រះបិតា ។ … កិច្ចការដ៏មហិមាជាងដែលពួកអ្នកទាំងឡាយ ដែលជឿទៅលើព្រះនាមទ្រង់ត្រូវធ្វើ គឺត្រូវបានធ្វើអស់កល្បជានិច្ច ជាកន្លែងដែលពួកគេនឹងទៅ ហើយជាកន្លែងដែលពួកគេគប្បីមើលឃើញសិរីល្អរបស់ទ្រង់ » (Lectures on Faith [ ឆ្នាំ ១៩៨៥ ] ទំព័រ ៧៧–៧៨ ) ។
យ៉ូហាន ១៤:១៦–២៣, ២៦, ១៥:២៦, ១៦:៧ ។ « ព្រះដ៏ជាជំនួយ » គឺជានាមសម្រាប់ព្រះវិញ្ញាណបរិសុទ្ធ និងសម្រាប់ព្រះយេស៊ូវគ្រីស្ទ
ព្យាការី យ៉ូសែប ស្ម៊ីធ បានពន្យល់ ៖
« មានការថ្លែងអំពីព្រះដ៏ជាជំនួយចំនួនពីរ ។ មួយគឺជាព្រះវិញ្ញាណបរិសុទ្ធ ដូចដែលត្រូវបានផ្ដល់ឲ្យនៅថ្ងៃនៃថ្ងៃបុណ្យ ៥០ ដែលពួកបរិសុទ្ធទាំងអស់ទទួលបានបន្ទាប់ពីមានសេចក្ដីជំនឿ ការប្រែចិត្ត និងពិធីបុណ្យជ្រមុជទឹក ។ …
« ព្រះដ៏ជាជំនួយផ្សេងទៀតដែលនិយាយអំពីនោះ គឺជាប្រធានបទដែលមានចំណាប់អារម្មណ៍យ៉ាងខ្លាំង ហើយប្រហែលជាមានមនុស្សពីរបីនាក់ក្នុងជំនាន់នេះយល់តែប៉ុណ្ណោះ ។ បន្ទាប់ពីមនុស្សម្នាក់មានសេចក្តីជំនឿលើព្រះគ្រីស្ទ ប្រែចិត្តពីអំពើបាបរបស់ខ្លួន ហើយត្រូវបានជ្រមុជទឹកសម្រាប់ការផ្តាច់បាបខ្លួន ហើយទទួលព្រះវិញ្ញាណបរិសុទ្ធ ( ដោយការការដាក់ដៃលើក្បាល ) ដែលជាព្រះដ៏ជាជំនួយដំបូងគេ បន្ទាប់មកទុកឲ្យគាត់បន្តបន្ទាបខ្លួនចំពោះព្រះ ដោយការស្រេកឃ្លានចំពោះសេចក្តីសុចរិត ហើយរស់នៅតាមគ្រប់ទាំងព្រះបន្ទូលនៃព្រះ នោះមិនយូរប៉ុន្មានព្រះអម្ចាស់នឹងមានបន្ទូលទៅគាត់ថា កូនប្រុស ចូរឯងទទួលភាពតម្កើងឡើងចុះ ។ នៅពេលគាត់បានបង្ហាញដល់ព្រះអម្ចាស់គាត់បានស្មោះត្រង់គ្រប់បែបយ៉ាង ហើយរកឃើញថា មនុស្សដែលតាំងចិត្តបម្រើទ្រង់ក្នុងគ្រប់ស្ថានភាព នោះបុរសនោះនឹងរកឃើញថា ការហៅបម្រើ និងការជ្រើសរើសរបស់គាត់ច្បាស់លាស់ នោះវានឹងជាឯកសិទ្ធិរបស់គាត់ដើម្បីទទួលព្រះដ៏ជាជំនួយមួយអង្គទៀត ដែលព្រះអម្ចាស់បានសន្យាដល់ពួកបរិសុទ្ធ ដូចបានកត់ត្រានៅក្នុងទីបន្ទាល់របស់យ៉ូហាន នៅជំពួកទី ១៤ ពីខ ១២ ដល់ខ ២៧ » ( នៅក្នុងHistory of the Church ៣:៣៨០ ) ។
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់អំពីតួនាទីរបស់ព្រះវិញ្ញាណបរិសុទ្ធ ជាព្រះដ៏ជាជំនួយទីមួយ ៖
« ដរាបណាព្រះយេស៊ូវគង់នៅជាមួយពួកគេ នោះទ្រង់ជាព្រះដ៏ជាជំនួយរបស់ពួកគេ ទ្រង់បានមានព្រះបន្ទូលអំពីភាពសុខសាន្ដទៅក្នុងព្រលឹងរបស់ពួគគេ ជាអ្នកទាំងឡាយដែលមានបន្ទុកធ្ងន់ដោយភាពសោកសៅ និងការរងទុក្ខ ហើយពុះពារនឹងឧបសគ្គទាំងឡាយនៃលោកិយមករកទ្រង់ នោះគេនឹងរកបានការសម្រាកនៅក្នុងព្រលឹងរបស់ទ្រង់ ។ ទ្រង់បានលួងលោមចិត្តដល់ស្ត្រីមេម៉ាយ ហើយជាឪពុកដល់ជនដែលគ្មានឪពុក ។ ព្រះបន្ទូលរបស់ទ្រង់លើកតម្កើងដល់មនុស្សដែលជឿ ទៅក្នុងកម្រិតជំនួសថ្មីមួយ និងភាពសុខសាន្ដថ្មីមួយ ។ ឥឡូវ ទ្រង់បានយាងចេញទៅ ប៉ុន្តែទ្រង់នឹងបញ្ជូនព្រះដ៏ជាជំនួយមួយអង្គទៀត—ព្រះវិញ្ញាណបរិសុទ្ធ—គង់នៅជិតនឹងពួកស្មោះត្រង់ជារៀងរហូត ។
« ដ្បិតមនុស្សទាំងអស់ លើកលែងតែអ្នកទាំងឡាយដែលបានស្ដាប់ឮសំឡេងរបស់ទ្រង់នៅក្នុងជីវិតរមែងស្លាប់ ព្រះវិញ្ញាណបរិសុទ្ធគឺជាព្រះដ៏ជាជំនួយទីមួយ ។ សមាជិកនៃក្រុមព្រះមួយអង្គថ្លែងពីភាពសុខសាន្ដដល់ព្រលឹងពួកសុចរិតនៅគ្រប់ជំនាន់ទាំងអស់ ។ ព្រះវិញ្ញាណបរិសុទ្ធ ‹ ជាអំណោយទាននៃព្រះដល់អស់អ្នកណាដែលព្យាយាមស្វែងរកទ្រង់ ទោះជានៅជំនាន់បុរាណក៏ដូចជានៅជំនាន់ ដែលទ្រង់នឹងសម្ដែងរូបអង្គទ្រង់ដល់កូនចៅមនុស្សដែរ › (នីហ្វៃទី ១ ១០:៧) ហើយក៏ដូចជានៅពេលដែលមកដល់ផងដែរ ។ ទ្រង់គឺជាព្រះវិញ្ញាណនៃសេចក្ដីពិត—ព្រះគ្រីស្ទក៏ដូចគ្នាផងដែរ—ប៉ុន្តែពិភពលោកពុំអាចទទួលព្រះវិញ្ញាណបរិសុទ្ធបានទេ ដោយសារតែព្រះវិញ្ញាណពុំគង់នៅកន្លែងដែលមិនស្អាតឡើយ » (Mortal Messiahវ៉ុលទី ៤ [ ឆ្នាំ ១៩៧៩-៨១ ] ៤:៧៤-៧៥ ) ។
យ៉ូហាន ១៤:២៦ ។ ព្រះវិញ្ញាណបរិសុទ្ធមានភាពខុសគ្នាពីពន្លឺនៃព្រះគ្រីស្ទ
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បានបង្រៀនអំពីភាពខុសគ្នារវាងព្រះវិញ្ញាណបរិសុទ្ធ និងពន្លឺនៃព្រះគ្រីស្ទ ៖
« ព្រះវិញ្ញាណបរិសុទ្ធពុំគួរច្រឡំគ្នាជាមួយនឹងវិញ្ញាណដែលមានពេញលំហដ៏ធំ ហើយដែលវាមានវត្តមាននៅគ្រប់ទីកន្លែងនោះ ។ ចំពោះវិញ្ញាណផ្សេងទៀត [ ពន្លឺនៃព្រះគ្រីស្ទ ] គឺពុំមានតួអង្គ ហើយគ្មានទំហំ ទាំងគ្មានខ្នាត វាបណ្ដាលមកពីវត្តមាននៃព្រះបិតា និងព្រះរាជបុត្រា ហើយវាមាននៅក្នុងគ្រប់ការណ៍ទាំងអស់ ។ យើងគប្បីនិយាយអំពីព្រះវិញ្ញាណបរិសុទ្ធថាជាតួអង្គ ‹ ទ្រង់ › ហើយព្រះវិញ្ញាណផ្សេងទៀតនេះជា ‹ វា › ទោះជាពេលយើងនិយាយអំពីអំណាច ឬអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ នោះយើងអាចនិយាយដោយត្រឹមត្រូវថា ‹ វា › ។
« … ដូចយើងត្រូវបានបង្រៀនៅក្នុងវិវរណៈសម័យថ្មីរបស់យើង ព្រះវិញ្ញាណបរិសុទ្ធ គឺជាសមាជិកទីបីនៅក្នុងក្រុមព្រះ ហើយជាតួអង្គវិញ្ញាណ ។ ពាក្យទាំងនេះត្រូវបានប្រើជាពាក្យដែលមានន័យដូចគ្នា ៖ ព្រះវិញ្ញាណនៃព្រះ ព្រះវិញ្ញាណនៃព្រះអម្ចាស់ ព្រះវិញ្ញាណនៃសេចក្ដីពិត ព្រះវិញ្ញាណបរិសុទ្ធ ព្រះដ៏ជាជំនួយ ទាំងអស់ទាក់ទងនឹងព្រះវិញ្ញាណបរិសុទ្ធ ។ ពាក្យដដែលត្រូវបានប្រើយ៉ាងទូលំទូលាយទាក់ទងទៅនឹងព្រះវិញ្ញាណនៃព្រះយេស៊ូវគ្រីស្ទ ដែលត្រូវបានហៅផងដែរថាជា ពន្លឺនៃសេចក្ដីពិត ពន្លឺនៃព្រះគ្រីស្ទ ព្រះវិញ្ញាណនៃព្រះ និងព្រះវិញ្ញាណនៃព្រះអម្ចាស់ តែទាំងអស់នេះគឺជារឿងផ្សេងៗពីគ្នាយ៉ាងជាក់ច្បាស់ ។ យើងមានការច្របូកច្របល់យ៉ាងខ្លាំង ដោយសារតែយើងពុំចាំវាច្បាស់នៅក្នុងគំនិតរបស់យើង (Doctrines of Salvation, រៀបរៀង Bruce R. McConkie, វ៉ុលទី ៣ [ ឆ្នាំ ១៩៥៤–៥៦ ] ១:៤៩–៥០ ) ។