បណ្ណាល័យ
មេរៀនទី ៥២ ៖ លូកា ១៣-១៤


មេរៀនទី ៥២

លូកា ១៣-១៤

សេចក្ដីផ្ដើម

ព្រះយេស៊ូវ​បាន​បង្រៀន​អំពី​ការ​ប្រែចិត្ត និង​នគរ​នៃ​ព្រះ ហើយ​ទ្រង់​បាន​ព្យាបាល​នៅ​ថ្ងៃ​ឈប់​សម្រាក ។ ទ្រង់​ក៏​បាន​ប្រើ​រឿង​ប្រៀបធៀប​ដើម្បី​បង្រៀន​អំពី​ភាព​រាបសារ និង​តម្លៃ​នៃភាព​ជាសិស្ស​ផងដែរ ។

យោបល់​សម្រាប់​ការបង្រៀន

លូកា ១៣:១-១៤:១៤

ព្រះយេស៊ូវ​ព្យាបាល​នៅថ្ងៃ​ឈប់សម្រាក ហើយបង្រៀនអំពី​ភាព​រាបសារ និង​ការ​មើល​ថែ​ដល់​មនុស្ស​ដែល​មិនសូវមាន​សំណាង​

សូម​អាន​ស្ថានភាព​​ខាងក្រោមនេះ​ឮៗ ៖ អ្នកកំពុង​អង្គុយ​ទទួលទាន​អាហារ​ជាមួយ​នឹងមិត្តភក្ដិ​បីបួននាក់ ហើយពួកគេ​បាន​សង្កេត​ឃើញ​សិស្ស​ម្នាក់ស្លៀកពាក់​ពុំ​សូវសមរម្យ​​អង្គុយតែ​ម្នាក់ឯង ។ មនុស្ស​ម្នាក់​ក្នុង​ក្រុម​របស់អ្នក​បាន​និយាយ​ត្រគោះបោះបោក​អំពី​រូបរាយ​របស់​សិស្ស​នោះ ហើយ​មិត្ត​ភក្ដិ​របស់អ្នក​សើច ។

ចូរ​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​អំពី​​របៀប​ ដែល​ពួកគេ​នឹង​មានអារម្មណ៍​​​ចំពោះ​ស្ថានភាព​នេះ ។

  • តើ​អ្នកអាច​មាន​ប្រតិកម្ម​ដោយ​របៀប​ផ្សេងៗ​ជាច្រើន​អ្វីខ្លះ នៅក្នុងស្ថានភាព​នេះ​ ?

សូមអញ្ជើញ​សិស្ស​ឲ្យ​រកមើលលូកា ១៣-១៤អំពី​អ្វី​ដែលព្រះ​អង្គសង្គ្រោះ​បាន​បង្រៀន​ អំពី​ការ​ប្រាស្រ័យទាក់ទង​នឹង​មនុស្ស​ដែល​ពុំ​សូវ​មាន​សំណាង​ដូច​យើង ។

សូមសង្ខេបលូកា ១៣:១-១៤:៦ដោយ​ពន្យល់​ថា ព្រះអង្គ​សង្គ្រោះ បានរៀបរាប់​​រឿងប្រៀបធៀប​អំពី​ដើមល្វា​ដែល​នឹង​ត្រូវកាប់​រំលំ ប្រសិន​បើ​វា​ពុំ​ផ្ដល់​ផល​ផ្លែ ដែលរឿង​នេះ​បង្រៀន​ដល់​យើង​ថា យើងនឹង​ត្រូវ​ស្លាប់ ប្រសិន​បើ​យើង​ពុំ​ប្រែចិត្ត​ទេ​នោះ ។ ទ្រង់​បាន​ព្យាបាល​ស្ត្រី​ម្នាក់នៅ​ថ្ងៃ​ឈប់សម្រាក ហើយ​បាន​បង្រៀនអំពី​នគរ​នៃព្រះ និង​អ្នក​ទាំងឡាយ​ដែល​នឹងត្រូវបាន​អនុញ្ញាត​ឲ្យ​ចូល​ក្នុងនគរ ។ ទ្រង់​ក៏​បាន​ទួញ​សោក​ផងដែរ ​ចំពោះ​ការ​បំផ្លិច​បំផ្លាញ​នៃ​ទីក្រុង​យេរូសាឡិមដែល​នឹង​កើត​មាន​ ។ នៅក្នុងលូកា ១៤:១-៦យើងអាន​ថា ព្រះអង្គ​សង្គ្រោះ​ត្រូវ​បាន​អញ្ជើញឲ្យ​ទៅ​​សោយព្រះស្ងោយពេលល្ងាច​ នៅ​ផ្ទះ​របស់​ចៅហ្វាយ​នៃ​ពួក​ផារិស៊ី​ម្នាក់​នៅថ្ងៃ​ឈប់សម្រាក ។ មុន​ពេល​ទទួលទានអាហារ ព្រះអង្គ​សង្គ្រោះ​បាន​ព្យាបាល​បុរស​ម្នាក់​ដែល​បាន​រងទុក្ខ​ដោយ​ជំងឺទាច​ទឹក ដែល​ជា​ជំងឺ​ម្យ៉ាង​ដែល​បណ្ដាល​ឲ្យ​រូបកាយ​របស់​មនុស្ស​នោះ​ហើម​មាន​ពេញ​ដោយ​ទឹក ។

សូម​បំបែក​សិស្ស​ឲ្យធ្វើ​ការ​ជា​ដៃគូ ។ សូម​ចាត់​សិស្ស​ម្នាក់​ពី​ដៃគូ​​នីមួយៗ​អាន​លូកា ១៣:១៥-១៦​ ហើយ​សិស្ស​ម្នាក់ទៀត​អាន​លូកា ១៤:៥-៦ដោយ​ស្ងាត់​ស្ងៀម ។ ចូរ​សុំ​ឲ្យ​សិស្ស​រក​មើ​ល​ចម្លើយ​របស់ព្រះអង្គសង្គ្រោះ​ទៅកាន់ពួក​ផារិស៊ី ដែល​បាន​ចោទ​ប្រកាន់ទ្រង់​អំពី​ការ​មិនគោរព​ថ្ងៃ​ឈប់​សម្រាក ដោយ​ការព្យាបាល​បុគ្គល​ទាំងនេះ ។ សុំ​ឲ្យ​សិស្សប្រាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញទៅដល់​ដៃគូ​របស់ពួកគេ ។

ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​សួរសិស្ស​ក្នុង​ថ្នាក់ ៖

  • តើ​ឃ្លា​អ្វីខ្លះ ដែល​ពិពណ៌នា​អំពី​រឿង​ទាំងឡាយ​ដែល​ពួកផារិស៊ី​នឹង​ធ្វើ​ចំពោះ​សត្វ​​​ចិញ្ចឹម​របស់​ពួកគេ​នៅថ្ងៃ​ឈប់សម្រាក ? ( ស្រាយ​ចំណង​វា ហើយ​ទាញ​ពួកវា​ចេញពី​រណ្ដៅ ) ។

  • តើ​យើង​អាច​រៀន​អ្វីខ្លះ មកពី​គំរូ​របស់ព្រះអង្គសង្គ្រោះ​អំពី​ការគោរព​ថ្ងៃ​ឈប់​សម្រាក និង​ការ​រក្សា​វា​ឲ្យ​បរិសុទ្ធ ? ( ការ​បម្រើ​មនុស្ស​ដែលខ្វះខាត គឺជា​រឿងសមហេតុផល ដើម្បី​ធ្វើ​​នៅថ្ងៃ​ឈប់សម្រាក ) ។ គំរូ​សុចរិត​របស់ព្រះអង្គសង្គ្រោះ​ផ្ទុយ​ពី​អាកប្បកិរិយា​របស់​ពួក​ផារិស៊ី​មួយចំនួន​ដែល​មានបព្វហេតុត្រឹមត្រូវក្នុងការ​​ជួយ​សត្វ ប៉ុន្តែ​មិនជួយ​មនុស្ស​នៅ​ថ្ងៃ​ឈប់សម្រាក​នោះទេ ) ។

សូម​សង្ខេបលូកា ១៤:៧-១១ដោយពន្យល់​ថា បន្ទាប់ពីការ​ព្យាបាល​មនុស្ស​ដែល​រងទុក្ខ​ដោយជំងឺ​ទាច​ទឹក នោះព្រះអង្គសង្គ្រោះ​បាន​វាយ​ផ្ចាល​នឹង​ភ្ញៀវ​ដែលមក​ទទួលទាន​អាហារ​ពេល​ល្ងាច​ដទៃទៀត ​ដែល​ព្យាយាម​​លើក​ខ្លួន​ពួកគេឡើង​ដោយ​អង្គុយ​នៅ​កៅអី​មានកិត្តិយស​បំផុត ដែល​នៅ​កៀក​បំផុតនឹង​ម្ចាស់​ផ្ទះ ។

សូមអញ្ជើញ​ឲ្យ​សិស្ស​ម្នាក់​អាន លូកា ១៤:១២-១៤ឲ្យ ឮៗ ។ ចូរ​សុំ​ឲ្យសិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម​រកមើល​នូវអ្វី ​ដែលព្រះអង្គសង្គ្រោះ​បានបង្រៀន​ដល់ពួកផារិស៊ី​ដែលបាន​អញ្ជើញ​ទ្រង់​ទៅ​សោយព្រះ​ស្ងោយ​នា​ពេលល្ងាច ។

  • តើ​ព្រះអង្គសង្គ្រោះ​បាន​ប្រទាន​ការប្រឹក្សា​អ្វីខ្លះ​ ដល់ពួក​ផារិស៊ី​រូបនេះ ?

  • តើ​មូលហេតុបែបណា​ខ្លះ​ ដែល​ជាបព្វហេតុមនុស្ស​អញ្ជើញ​មិត្តភក្តិ​របស់ពួកគេ និង​អ្នកជិត​ខាង ​ដែលមានទ្រព្យសម្បត្តិ​របស់ពួកគេ​ទៅ​ទទួល​ទានអាហារ​ពេល​ល្ងាចនោះ ?

ចូរ​ពន្យល់​ថា នៅក្នុង​ជំនាន់របស់ព្រះអង្គសង្គ្រោះ អ្នកទាំងឡាយ​ដែល​កំបុតដៃ​ជើង ខ្វិន ឬ​ខ្វាក់ ជាញឹកញាប់​មាន​ការ​លំបាក​ក្នុងការ​ផ្គត់ផ្គង់​ខ្លួន​ពួកគេ ហើយ​បានធ្លាក់ខ្លួនក្រីក្រ ។ ពួកផារិស៊ី​មួយចំនួន​បាន​មើល​ងាយ​ដល់មនុស្ស​ទាំង​នេះ ( សូមមើល​លូកា ១៦:១៤-៣១) ។

  • តើ​មូលហេតុ​មួយចំនួន​ណាខ្លះ ដែល​មនុស្ស​នៅសព្វថ្ងៃ​អាច​មើល​ងាយ​អ្នកដទៃ ?

  • តើគោលការណ៍​អ្វីខ្លះ​ដែល​យើង​អាច​រៀនមកពីលូកា ១៤:១៤អំពីការ​ព្យាយាម​ជួយ​មនុស្ស​ដែល​មិនសូវ​មានសំណាង​ដូចជា​យើង ? ( នៅខាង​ក្រោមនេះ គឺជា​គោលការណ៍​មួយ​ដែល​សិស្ស​អាច​ប្រាប់ ៖ ប្រសិន​បើ​យើង​ព្យាយាម​ជួយ​មនុស្ស​ដែល​មិនសូវមាន​សំណាង​ដូច​ជាយើង នោះព្រះអម្ចាស់​នឹង​ប្រទានរង្វាន់​ដល់​យើង ​នៅ​ពេល​នៃការរស់ឡើងវិញ)​ ។

សូមចង្អុល​បង្ហាញ​ថា បន្ថែម​ពីលើ​ការ​ផ្ដល់​រង្វាន់​ដល់​យើងនៅ​ឯការ​រស់ឡើងវិញ នោះ​ព្រះអម្ចាស់​​នឹង​ប្រទានពរ​យើង​នៅក្នុងជីវិត​នេះ​ផងដែរ នៅពេល​យើង​ព្យាយាម​ជួយ​អ្នកដទៃ​ ដែលពុំ​សូវ​មានសំណាង​ដូចជា​យើង ។

  • តើ​យើងអាច​ជួយអ្នកដទៃ​ ដែល​ពុំ​សូវ​មានសំណាង​ដូចជា​យើង​ដោយ​របៀប​ណា ?

  • តើ​អ្នក ឬ​នរណា​ម្នាក់​ដែល​អ្នកស្គាល់ ត្រូវ​បានប្រទានពរ​ដោយ​ការ​ព្យាយាម​ជួយ​ដល់​អ្នក​ ដែល​ពុំ​សូវ​មានសំណាង​ដូចជា​យើង​នៅពេល​ណា ?

សូមអញ្ជើញសិស្ស​ឲ្យ​ពិចារណា​អំពី​របៀប​ ដែលពួកគេ​អាច​ជួយមនុស្ស​ដែល​ពុំសូវ​មាន​សំណាង​ដូចជា​ពួកគេ ។ សូម​លើក​ទឹកចិត្តពួកគេ​ឲ្យសរសេរ​នៅក្នុង​សៀវភៅកត់ចំណាំ​ក្នុង​ថ្នាក់​​របស់ពួកគេ ឬ​សៀវភៅ​កត់ត្រា​ការសិក្សា​ព្រះគម្ពីរ​របស់ពួកគេ​ នូវ​គោលដៅ​មួយ​ដើម្បីបម្រើ​អ្នកទាំងឡាយ​ដែល​មិនសូវ​មានសំណាង​ដូចជា​ពួកគេ ។

លូកា ១៤:១៥–៣៥

ព្រះយេស៊ូវ​ប្រទាន​រឿង​ប្រៀបធៀប​អំពី​ការ​ជប់លៀង​ដ៏ធំ ហើយបង្រៀនអំពី​តម្លៃ​នៃ​ភាព​ជាសិស្ស

សូមអញ្ជើញ​សិស្ស​ឲ្យសរសេរ​នៅលើ​ក្ដារខៀន​រឿង​មួយចំនួន ​ដែលពួកគេ​អាច​ត្រូវបាន​សុំ​ឲ្យ​ពលិកម្ម ឬ​លះបង់​ក្នុងនាម​ជា​ពួកសិស្ស​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

  • តើ​ការ​ដោះសារ​មួយចំនួន​ណាខ្លះ ដែល​មនុស្ស​អាច​នឹងត្រូវបាន​ល្បួង​ឲ្យ​ប្រើ ​ដើម្បី​ចៀស​វាង​ពី​ការលះបង់​ទាំងនេះ ?

​ពេល​សិស្ស​បន្ដ​សិក្សា លូកា ១៤សូមអញ្ជើញ​ពួកគេ​ឲ្យ​រកមើល​​គោលការណ៍​ទាំងឡាយ​ ដែល​បង្រៀន​​អំពី​អ្វី​ដែល​ព្រះ​យេស៊ូវ​​គ្រីស្ទ​តម្រូវ​ពី​ពួកសិស្ស​របស់ទ្រង់ ។

សូមពន្យល់​ថា បន្ទាប់ពី​ព្រះអង្គសង្គ្រោះ​បានប្រឹក្សា​នឹង​ពួកផារិស៊ី​ ឲ្យ​អញ្ជើញ​មនុស្ស​ដែល​មិនសូវ​មានសំណាង​ដូច​ពួកគេ​ ឲ្យ​ទទួល​ទានអាហារ នោះ​មនុស្ស​ម្នាក់ នៅក្នុង​បន្ទប់​បាន​និយាយ​ទៅទ្រង់ថា « មាន​ពរ​ហើយ អ្នក​ណា​ដែល​នឹង​បរិភោគ​ក្នុង​នគរ​ព្រះ » (លូកា ១៤:១៥) ។ ជា​ការ​ឆ្លើយតប​ចំពោះ​សេចក្ដីថ្លែងការណ៍នេះ ព្រះអង្គ​សង្គ្រោះ​បាន​រៀបរាប់​រឿង​ប្រៀបធៀប​អំពី​អាហារ​ពេល​ល្ងាច​ដ៏ធំ ។

សូមអញ្ជើញសិស្ស​ឲ្យអានលូកា ១៤:១៦-២៤ឮៗ​ជាមួយ​នឹង​ដៃគូ​របស់ពួកគេពី​ផ្នែកខាងដើមនៃ​​មេរៀន ។ ចូរ​សុំ​ឲ្យ​សិស្ស​ម្នាក់​ពី​ដៃគូ​នីមួយៗ​ឲ្យរក​មើល​ការ​អញ្ជើញ​ ដែល​មនុស្ស​នៅក្នុង​រឿង​ប្រៀប​ធៀប​បានទទួល ។ សូមអញ្ជើញ​សិស្ស​ផ្សេងទៀត​នៅ​ក្នុង​ដៃគូ​នីមួយៗ​ ឲ្យ​រកមើល​ការ​ដោះសារ​ដែល​មនុស្ស​បាន​ធ្វើ ដែលបដិសេធ​នូវ​ការ​ផ្ដល់​ឲ្យ​នោះ ។ ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​សួរសិស្ស​ក្នុង​ថ្នាក់ ៖

  • តើ​ដំណឹងល្អ​ព្រះយេស៊ូវ​គ្រីស្ទ​ ប្រៀប​បានទៅនឹង​ការ​ជប់លៀង​ដ៏​ធំមួយ​យ៉ាង​ដូច​ម្ដេច ? ( ចម្លើយ​អាច​រួមមាន​ដូច​ខាង​ក្រោម ៖ ដំណឹងល្អ​គឺជា​អំណោយទាន​មួយ ​ដែល​បាន​រៀបចំសម្រាប់​យើង វាអាច​បំពេញក្នុង​ខ្លួនយើង ហើយ​បំពេញ​តម្រូវការ​របស់​យើង យើង​ត្រូវ​បាន​អញ្ជើញ​ឲ្យទទួលទាន ហើយយើងអាច​ទទួលយក ឬ​បដិសេធ​ការអញ្ជើញ​ឲ្យទទួលទាន​នោះ ) ។

  • តើ​ការ​ដោះសារ​អ្វីខ្លះ​ដែល​មនុស្ស​ ដែល​ពុំ​ទទួលយកការ​អញ្ជើញ​ទៅ​ចូល​រួម​ក្នុង​ពិធី​​ជប់​លៀង​ដ៏​ធំនោះ ?

  • តើ​ការ​ដោះសារ​ទាំងនេះ​អ្វីខ្លះ ដែល​បង្ហាញ​អំពី​អាទិភាព​របស់​មនុស្ស​ទាំងនេះ ?

ស្របតាមខ ២៤តើ​លទ្ធផល​នៃ​ការ​ដាក់​អាទិភាព​ផ្សេងៗ​ខ្ពស់ជាង​ព្រះអម្ចាស់ និង​ដំណឹងល្អ​របស់ទ្រង់មានអ្វីខ្លះ ? ( សិស្ស​អាច​ប្រាប់​ពីគោលការណ៍​មួយដូច​ខាងក្រោម ៖ ប្រសិន​បើ​យើងដាក់អាទិភាព​ផ្សេង​ខ្ពស់ជាង​ព្រះអម្ចាស់ និងដំណឹងល្អ​របស់​ទ្រង់ នោះ​យើង​នឹង​បាត់​បង់​ពរជ័យ​​ដែល​​យើងប្រហែលជា​បាន​ទទួល​) ។

សូមអញ្ជើញសិស្ស​ឲ្យរកមើល​អ្វី​ដែលបានសរសេរ​នៅលើ​កក្ដារខៀន​អំពីការ​លះបង់​ដែលពួកគេ​អាច​នឹង​សុំ​ឲ្យធ្វើ នៅពេល​ពួកគេ​ជា​សិស្ស​របស់ព្រះយេស៊ូវ​គ្រីស្ទ ។

  • តើ​ពរជ័យអ្វីខ្លះ​ដែល​យើង​អាច​បាត់បង់ ប្រសិន​បើ​យើង​ពុំ​ព្រម​ធ្វើការ​លះបង់​ទាំងនេះ​ទេ​នោះ ?

ចូរ​ពន្យល់​ថា បន្ទាប់ពីការ​បង្រៀន​រឿង​ប្រៀបធៀប​នេះ​ ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​ទៅ​ហ្វូង​មនុស្ស​អំពី​អ្វី​ដែល​ទ្រង់​តម្រូវ​ពី​ពួកសិស្ស​របស់ទ្រង់ ។ សូមអញ្ជើញ​ឲ្យ​សិស្ស​ម្នាក់​អាន លូកា ១៤:២៥-២៧ ឮៗ ។ សូម​ពន្យល់​ថា ការ​បកប្រែ​ដោយ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ការ​បង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ នៅក្នុងលូកា ១៤:២៥-២៧ ​។ « មាន​មនុស្ស​សន្ធឹក​ណាស់ ដើរ​ទៅ​ជា​មួយ​នឹង​ទ្រង់ នោះ​ទ្រង់​បែរ​ទៅ​មាន​ព្រះបន្ទូល​នឹង​គេ​ថា បើ​អ្នក​ណា​មក​ឯ​ខ្ញុំ ដោយ​មិន​បាន​លះ​អាល័យ​ពី​ឪពុក​ម្តាយ ប្រពន្ធ​កូន បង​ប្អូន​ប្រុស​ស្រី ឬ​ស្វាមី និង​ជីវិត​ខ្លួន​ឯង​ផង ឬ​ម្យ៉ាងទៀត ខ្លាច​លះបង់​ជីវិត​ដើម្បី​ខ្ញុំ អ្នក​នោះ​នឹង​ធ្វើ​ជា​សិស្ស​ខ្ញុំ​មិន​បាន​ទេ ។ ហើយ​អ្នក​ណា​ដែល​មិន​ផ្ទុក​ឈើ​ឆ្កាង​ខ្លួន​មក​តាម​ខ្ញុំ នោះ​ក៏​ធ្វើ​ជា​សិស្ស​ខ្ញុំ​មិន​បាន​ដែរ ។ ហេតុដូច្នោះ​ហើយ ចូរ​ដោះ​ស្រាយ​រឿង​នេះ​ក្នុង​ដួង​ចិត្ត​របស់​អ្នក ដើម្បី​អ្នករាល់គ្នា​អាច​ធ្វើ​រឿង​ដែល​ខ្ញុំ​នឹង​បង្រៀន ហើយ​បង្គាប់​ដល់​អ្នក » ។

  • តើព្រះអង្គសង្គ្រោះ​មានបន្ទូល​ថា​ ពួកសិស្ស​របស់ទ្រង់​ត្រូវ​មានឆន្ទៈ​ធ្វើ​អ្វីខ្លះ ?

ចូរ​ពន្យល់​ថា និយមន័យ​មួយ​នៃ​ភាសាក្រិច ពាក្យ​ដែលបាន​បកប្រែ​ថា​ស្អប់គឺ​ « មិនសូវ​ស្រឡាញ់ » ( ជេម ស្ត្រងThe Exhaustive Concordance of the Bible[ ឆ្នាំ ១៨៩០ ] « misĕō » ទំព័រ ៤៨ ) ។ ព្រះអង្គ​សង្គ្រោះ​បានពន្យល់​ថា សម្រាប់​ពួកសិស្ស​របស់ទ្រង់ ការ​លះបង់​ចំពោះ​គ្រួសារ ឬ​សូម្បី​តែ​ជីវិត​ផ្ទាល់​ខ្លួន​របស់​មនុស្ស​ម្នាក់ ត្រូវ​តែ​កើតមាន​បន្ទាប់ពី​ការ​លះ​បង់​ថ្វាយទ្រង់ ( សូមមើល​ផងដែរម៉ាថាយ ១០:៣៧) ។ ដើម្បី​​លី​ឈើ​ឆ្កាង​របស់​មនុស្ស​ម្នាក់ សំដៅ​ទៅលើ​ការ​ឆ្កាង និង​តំណាង​ឲ្យ​ការ​ស្ម័គ្រចិត្ត​ដែល​បាន​តម្រូវ​ឲ្យមាន ​ដើម្បី​ប្រគល់​ជីវិត​របស់មនុស្ស​ម្នាក់​ថ្វាយព្រះគ្រីស្ទ ដែល​បាន​លះបង់​ជីវិត​របស់​ទ្រង់​ដល់​យើង ( សូមមើល​ផងដែរ ការ​បក​ប្រែ​របស់​យ៉ូសែប ស្ម៊ីធ ម៉ាថាយ ១៦:២៦

  • តើ​សេចក្ដីពិតអំពី​ការ​ធ្វើជាសិស្ស​របស់ព្រះយេស៊ូវ​គ្រីស្ទ​អ្វី​ខ្លះ ដែល​យើង​អាច​រៀនម​កពី​ខគម្ពីរទាំង​នេះ ? ( សិស្ស​អាចបា្រប់អំពីភាពផ្សេងៗ ​នៃ​សេចក្ដីពិត ប៉ុន្តែ​ចូរ​ប្រាកដ​ថា ពួកគេ​ប្រាប់​សេចក្ដីពិត​ដែល​ស្រដៀងគ្នា​ដូច​ខាង​ក្រោម​នេះ ៖ ពួក​សិស្ស​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវ​តែ​មានឆន្ទៈ​លះបង់​អ្វីៗ​គ្រប់យ៉ាង ​ដើម្បី​ដើរតាម​ទ្រង់ ។ អ្នក​អាចនឹង​ចង់​អញ្ជើញ​​សិស្ស​ឲ្យ​​សរសេរសេចក្ដីពិត​នេះ​នៅរឹម​ទំព័រ​ក្បែរ លូកា ១៤:២៥-២៧ ) ។

  • ហេតុអ្វីក៏​អ្នកគិត​ថា​ ពួកសិស្ស​របស់ព្រះយេស៊ូវ​គ្រីស្ទ​ចាំបាច់​ត្រូវ​មាន​ឆន្ទៈ ​ដើម្បី​ដាក់ទ្រង់​ពីមុនអ្វីៗ​ទាំងអស់ រួមទាំង​សមាជិក​គ្រួសារ​ និង​ជីវិត​ផ្ទាល់ខ្លួន​របស់ពួកគេ​នោះ ?

ចូរ​សរសេរ​ឃ្លាដោះស្រាយ​​រឿង​នេះ​នៅក្នុងដួងចិត្ត​របស់អ្នក ( នៅ​លើ​ក្ដារខៀន ។

  • តើ​អ្នក​គិត​ថា​ឃ្លា « ដោះស្រាយ​​​រឿង​នេះ​នៅក្នុងដួងចិត្ត​របស់អ្នក » មាន​អត្ថន័យ​ដូចម្ដេច​ដែរ ? ( សូម​ពន្យល់​ថា​នៅក្នុង​បរិបទ​នេះពាក្យដោះស្រាយ​មានន័យថាសម្រុះសម្រួល ឬ​សម្រេច​ចិត្ត​ដោយម៉ឺងម៉ាត់ ) ។

  • តើ​ព្រះអង្គសង្គ្រោះ​ចង់​ឲ្យ​យើង​ដោះស្រាយ​អ្វី​នៅ​ក្នុង​ចិត្ត​របស់យើង ?

  • តើ​គោលការណ៍​អ្វី​ដែល​យើង​អាច​រៀនមកពី​ការ​បកប្រែ​របស់​យ៉ូសែប​ ស្ម៊ីធ អំពី​លូកា ១៤:១៧? ( សិស្ស​គួរ​រកឃើញ​គោលការណ៍​មួយ​ ដែល​ស្រដៀង​គ្នា​នឹង​គោលការណ៍​ខាង​ក្រោម ៖ នៅពេល​យើង​ដោះ​ស្រាយ​នៅក្នុង​ខ្លួន​យើង​អំពី​អ្វី​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បង្រៀន និងបញ្ជា​ដល់​យើង នោះ​យើងនឹង​ក្លាយ​ទៅជា​សិស្ស​របស់ទ្រង់ )

សូម​ផ្ដល់​ដល់​សិស្ស​នូវ​ច្បាប់​ចម្លង​នៃ​សេចក្ដីថ្លែង​ការណ៍ដូច​ខាង​ក្រោយ​ដោយ​អែលឌើរ ឡារី ដ័បុលយូ ហ្គីប​បុន​នៃ​​ពួកចិតសិបនាក់ ។ សូម​អញ្ជើញ​សិស្ស​​ម្នាក់​ឲ្យ​អានឮៗ ។ ចូរ​សុំ​ឲ្យ​សិស្សក្នុង​ថ្នាក់​​ផ្ទៀង​តាម ហើយ​រក​មើល​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​រស់នៅ​តាម​គោលការណ៍​​នេះ ។

រូបភាព
អែលឌើរ ឡារី ដ័បុលយូ ហ្គីបបុន

« នៅពេល​អ្នក​ចាប់​ផ្ដើម​ដាក់​អាទិភាព​របស់​អ្នក នៅក្នុង​ជីវិត សូមចងចាំ​ថា សុវត្ថិភាព​ពិត​នៅក្នុងជីវិត​មានតែ​តាមរយៈ​ការ​រស់នៅ​តាម​បទបញ្ញត្តិ​តែប៉ុណ្ណោះ ។ …

« … ហើយ​ក្នុងវ័យ​ក្មេង​ខ្ចី​របស់អ្នក តើ​វា​ជារឿង​អស្ចារ្យ​ប៉ុណ្ណា​ ដើម្បី​សម្រេច​ចិត្ត​តែ​ម្ដងអំពី​អ្វី​ដែល​អ្នកនឹង​ធ្វើ និងអ្វី​ដែល​អ្នក​នឹង​មិន​ធ្វើ​នោះ ទាក់ទង​នឹង​ភាព​ស្មោះត្រង់ ភាព​រមទម្យ ព្រហ្មចារីភាព ពាក្យ​សម្ដី​ប្រាជ្ញាវាងវៃ និង​អាពាហ៍ពិពាហ៍​ក្នុងព្រះវិហារបរិសុទ្ធ ។

« បងប្អូនប្រុស​ស្រី សូម​បន្ដ​នៅ​លើ​ផ្លូវ​ត្រង់ ហើយ​ចង្អៀត​នេះ​ចុះ ។ ទេ សូម​នៅចំ​កណ្ដាលនៃ​ផ្លូវ​ត្រង់ ហើយ​ចង្អៀត​នេះ ។ ចូរ​កុំ​រសាត់​ឡើយ កុំ​ដើរ​វង្វេង​ឡើយ កុំ​ឲ្យ​ទទឹក​ឡើយ សូម​ប្រុង​ប្រយ័ត្ន ។

«… ការរស់នៅ​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ នឹង​នាំឲ្យ​អ្នក​មាន​សុភមង្គល​ដែល​មនុស្ស​​ជាច្រើនស្វែងរក​នៅ​កន្លែង​ផ្សេងៗ » ( ​« Wherefore, Settle This in Your Hearts »EnsignLiahonaខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ១០៣,​១០៤ ) ។

  • តើ​បទបញ្ញត្តិ​មួយណា ដែលអ្នក​បាន​តាំង​ចិត្ត​គោរព​តាម​ដោយ​ម៉ឺង​ម៉ាត់​នោះ ? តើ​អ្នក​ត្រូវ​បានប្រទានពរ​ដោយការ​សម្រេចចិត្ត​ ដើម្បីគោរព​បទបញ្ញត្តិ​នោះ​យ៉ាងដូចម្ដេច ?

សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​ដោះស្រាយ ​នៅក្នុងដួងចិត្ត​របស់ពួកគេ​អំពី​« អ្វី​ដែល​[ពួកគេ] ​នឹង​… និង… នឹងមិនធ្វើ​នោះ ទាក់ទង​នឹងភាព​ស្មោះត្រង់ ភាព​រមទម្យ ព្រហ្មចារីភាព ពាក្យ​សម្ដី​ប្រាជ្ញា​វាងវៃ និង​អាពាហ៍ពិពាហ៍ក្នុងព្រះវិហារបរិសុទ្ធ » ។ អ្នកអាច​​នឹង​ចង់​អញ្ជើញ​សិស្ស​ឲ្យ​​សរសេរការ​សម្រេច​ចិត្ត​​​របស់ពួកគេ​​ នៅក្នុង​សៀវភៅ​កត់​ចំណាំ​ក្នុងថ្នាក់របស់ពួកគេ ឬ​ក្នុង​សៀវភៅ​កត់ត្រា​ការសិក្សា​ព្រះគម្ពីរ​ ។

សូមពន្យល់​ថា បន្ទាប់ពីការ​បង្រៀន​គោលការណ៍​ទាំងនេះ​អំពីភាពជា​សិស្ស នោះ​ព្រះអង្គសង្គ្រោះ​បាន​ប្រទាននូវ​រឿង​ប្រៀបធៀប​ចំនួនពីរ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អានលូកា ១៤:២៨-៣០ឲ្យឮៗ ហើយ​​ឲ្យសិស្ស​ម្នាក់ទៀត​អានលូកា ១៤:៣១-៣៣ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុងថ្នាក់​ផ្ទៀងតាម ហើយ​ពិចារណា​អំពីអ្វី​ដែល​រឿង​ប្រៀបធៀប​ទាំង​ពីរ​​នេះ​បង្ហាញ ។

  • តើអ្នកគិត​ថា​ រឿង​ប្រៀបធៀប​ទាំងពីរ​នេះ​បង្ហាញ​ពី​អ្វីខ្លះ ?

ចូរ​ពន្យល់​ថា​រឿង​ប្រៀបធៀប​ទាំងពីរ​នេះ បង្ហាញ​អំពី​សារៈសំខាន់​នៃ​ការ​រាប់ ឬ​ការ​ប្ដេជ្ញា​ចិត្ត តម្លៃ​នៃ​បុព្វហេតុ​នៃ​សកម្មភាព​​មុនពេល​ចាប់​ផ្ដើម​វា ដើម្បី​កំណត់ថា​តើ​អ្នក​នឹង​អាច​បញ្ចប់​វា​ឬទេ ។ ព្រះអង្គ​សង្គ្រោះ​ចង់​ឲ្យ​អ្នកដើរ​តាម​របស់​ទ្រង់​ពិចារណា​ដោយ​ប្រុងប្រយ័ត្ន​ថា ​តើ​ពួកគេ​មាន​ឆន្ទៈ​ដើម្បី​លះបង់​នូវអ្វី​ៗ​​ចាំបាច់ ដើម្បីពួកគេ​អាច​បន្ដ​រហូត​ដល់​ទីបំផុត​​ក្នុងនាមជា​សិស្ស​របស់ទ្រង់​ឬទេ ។ ( សូម​មើល​ផងដែរ ការ​បកប្រែ​របស់​យ៉ូសែប ស៊្មីធ លូកា ១៤:៣១​  ។

ចូរ​សុំ​ឲ្យ​សិស្ស​ពិចារណា​អំពី​បញ្ចី​នៃ​ការ​លះបង់​នៅលើ​ក្ដារខៀន ។ សូម​អញ្ជើញសិស្ស​ពីរ​បីនាក់​ឲ្យពន្យល់​ថា ​ហេតុអ្វី​ពួកគេ​មានឆន្ទៈ​ដើម្បីធ្វើ​ការលះបង់​ទាំងនេះ​ក្នុងនាមជា​ពួក​សិស្ស​របស់ព្រះយេស៊ូវ​គ្រីស្ទ ។

សូមពិចារណា​អំពី​ការ​អញ្ជើញ​សិស្ស​ឲ្យ​គូសចំណាំខទី ៣៣ ដែល​ផ្ដល់​នូវ​សេចក្ដីសង្ខេប​ដ៏​សាមញ្ញ​មួយ អំពី​ការ​បង្រៀន​របស់ព្រះអង្គសង្គ្រោះ​នៅក្នុងជំពូក​នេះ ។ ចូរ​ថ្លែង​ទីបន្ទាល់អំពី​សេចក្ដីពិត​ដែលអ្នកបាន​ពិភាក្សា​ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

លូកា ១៤:១២-១៤ ។ ​ប្រសិន​បើ​យើង​ព្យាយាម​ជួយ​មនុស្ស​ ដែល​មិនសូវមាន​សំណាង​ដូច​ជាយើង នោះ​ព្រះអម្ចាស់​នឹង​ប្រទានពរដល់​​យើង​ ។

ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ នៃ​គណៈប្រធានទីមួយ​បានពន្យល់​អំពីពរជ័យ​មួយចំនួន​ដែល​យើងអាច​ទទួល​ជា​លទ្ធផល​ពី​ការ​ជួយដល់​អ្នកដទៃ ៖

« នៅ​ពេល​ដែល​យើង​លាត​ដៃ និង​ដួង​ចិត្ត​របស់​យើង​ទៅ​កាន់​អ្នកដទៃ​ទៀត នៅ​ក្នុង​សេចក្ដី​ស្រឡាញ់​​ដូច​ព្រះគ្រីស្ទ នោះ​មាន​អ្វី​ដ៏​អស្ចារ្យ​កើត​ឡើង​ចំពោះ​យើង ។ វិញ្ញាណ​របស់​យើង​ផ្ទាល់​នឹង​បាន​ជា​សះស្បើយ​ កាន់​តែ​ត្រូវ​បាន​ដុះ​ខាត់ និង កាន់​តែ​រឹងមាំ ។ យើង​កាន់តែ​សប្បាយរីករាយ កាន់តែ​សុខសាន្ដ និងកាន់តែ​មាន​ចិត្ត​ទន់ភ្លន់​នឹង​ការខ្សឹប​ប្រាប់​ពីព្រះវិញ្ញាណបរិសុទ្ធ » (« You Are My Hands»EnsignLiahona ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៧៥ ) ។

លូកា ១៤:១៥-២៤ ។ រឿង​ប្រៀបធៀប​អំពី​ការ​ជប់លៀង​ដ៏​ធំ

ដើម្បីរៀនបន្ថែម អំពី​រឿងប្រៀបធៀប​នៃ​ការជប់លៀង​ដ៏ធំ សូមមើល​​​ឯកសារ​នៅក្នុងNew Testament Student ManualChurch Educational System manual ឆ្នាំ ២០១៤ ) ទំព័រ ១៦៤)។