ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ៥ ៖ ព្រះយេស៊ូវគ្រីស្ទ គឺ​ជា​ព្រះយេហូវ៉ា​នៅក្នុង​ព្រះគម្ពី​សញ្ញា​ចាស់


មេរៀនទី ៥

ព្រះយេស៊ូវគ្រីស្ទ គឺ​ជាព្រះយេហូវ៉ា​នៅក្នុង​ព្រះគម្ពី​សញ្ញា​ចាស់

សេចក្ដីផ្ដើម

ក្នុង​ការថ្លែងទីបន្ទាល់​អំពី​ព្រះអង្គ​សង្គ្រោះ​ព្រះយេស៊ូវគ្រីស្ទ ​ព្យាការីសម័យ​ទំនើប​បាន​ប្រកាសថា​ ៖ « ព្រះ​អង្គ​គឺជា​ព្រះយេហូវ៉ា​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ » ( « The Living Christ: The Testimony of the Apostles » EnsignLiahona, Apr. ២000,ទំព័រ ២ ) ។ ព្រះយេស៊ូវគ្រីស្ទ ដែល​ជាព្រះយេហូវ៉ា បាន​ស្ថាបនា​ដំណឹងល្អ​ដ៏​អស់កល្ប​​របស់​ព្រះវរបិតា​សួគ៌នៅលើ​ផែនដី ក្នុង​គ្រប់​សម័យ​កាន់កាប់​ត្រួតត្រា ដើម្បី​ប្រមូល​មនុស្ស​គ្រប់រូប​ដែល​ជា​កូនចៅ​របស់​ព្រះ ដែល​បាន​វង្វេង​បាត់ ។ សេចក្ដីជំនឿ​របស់​យើង​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ត្រូវ​បាន​ពង្រឹង​ឡើង នៅពេលយើង​ទទួល​ស្គាល់​នូវ​ធម្មជាតិ​ដ៏​មិន​ចេះ​ប្រែប្រួល​របស់​ទ្រង់ និង​ដំណឹងល្អ​ដ៏​អស់កល្ប​របស់​ទ្រង់ ។

ការអាន​ពី​សាវតា

  • រ័សុល អិម ណិលសុន « Covenants » Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៨៦–៨៩ ។

  • « The Abrahamic Covenant » The Pearl of Great Price Student ManualChurch Educational System manual, ឆ្នាំ ២០០០ ) ទំព័រ ៩៣–៩៨ ។

  • « ការរីកចម្រើន​ផ្នែក ក ៖ តើ​នរណា​ជា​ព្រះ​នៃ​ព្រះគម្ពីរ​សញ្ញា​ចាស់ ? » Old Testament Student Manual: Genesis– 2 Samuel,3rd ed.Church Educational System manual, ឆ្នាំ ២០០៣ ) ទំព័រ ៤៥–៤៨ ។

យោបល់​សម្រាប់​ការបង្រៀន

និក្ខមនំ ៣:១១–១៤; ៦:២–៣; យ៉ូហាន ៨:៥២–៥៣, ៥៦–៥៩; ១៨:៥, ៨; នីហ្វៃទី ៣ ១៥:៥; អ័ប្រាហាំ ១:១៦; ២:៨

ព្រះយេស៊ូវគ្រីស្ទ គឺ​ជា​ព្រះយេហូវ៉ា​នៅ​ក្នុង​ព្រះគម្ពី​សញ្ញា​ចាស់

សូម​ឲ្យ​សិស្ស​ចែកចាយ​ឈ្មោះ និង​ងារ​ខ្លះ​របស់​ព្រះអង្គ​សង្គ្រោះ ដែល​ពួកគេ​ស្គាល់ ។ សូម​សរសេរ​ចម្លើយ​របស់​ពួកគេ​នៅលើ​ក្ដារខៀន ។ សូម​ប្រាប់​សិស្ស​ថា ថ្ងៃនេះ​អ្នក​នឹង​ពិភាក្សា​ពី​ឈ្មោះ ឬ​ងារ​ដ៏​សំខាន់​មួយ​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវបាន​គេ​ស្គាល់ មុនពេល​ការបម្រើ​របស់ទ្រង់​នៅលើ​ផែនដី ។ សូម​ឲ្យ​ពួកគេ​អាន យ៉ូហាន ៨:៥២–៥៣, ៥៦–៥៩ ដោយ​ស្ងាត់​ៗ ។ បន្ទាប់មក​ សូម​សួរ ៖

  • តើ​សំណួរ​អ្វី​ខ្លះដែល​ពួកសាសន៍​យូដា​បាន​សួរ ព្រះអង្គ​សង្គ្រោះ ?

  • តើ​អ្នកគិត​ថា ព្រះយេស៊ូវ មាន​ន័យ​យ៉ាងណា​ដោយ​មាន​បន្ទូល​ឆ្លើយ​ថា « មុនដែល​លោកអ័ប្រាហាំ​កើត​មក នោះ​មាន​ខ្ញុំ​ហើយ ? » ( ខទី ៥៨) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​និយម័យ​ឃ្លា « នោះ​មាន​ខ្ញុំ​ហើយ » សូម​បែងចែក​សិស្ស​ជា​គូៗ ហើយ​សូម​ឲ្យ​ពួកគេ​អាន និក្ខមនំ ៣:១១–១៤; ៦:២–៣ដោយ​រកមើល​របៀប​ដែល​ព្រះ​នៃ​ព្រះគម្ពី​សញ្ញា​ចាស់ បាន​បញ្ជាក់​ពី​អង្គ​ទ្រង់​ផ្ទាល់​ ។ ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​សួរ​សំណួរ​ដូច​ខាង​ក្រោម ៖

  • យោង​តាម​ខគម្ពីរ​ទាំងនេះ តើ​ឈ្មោះ​អ្វី​ខ្លះ​ដែល​ព្រះ​នៃ​ព្រះគម្ពី​សញ្ញា​ចាស់ បាន​ប្រើ​ដើម្បី​បញ្ជាក់​ពី​​អង្គ​ទ្រង់ ? ( សូម​បង្ហាញ​ថា​ការបកប្រែ​របស់ យ៉ូសែប ស្ម៊ីធ និក្ខមនំ ៦:៣ អាន​ថា « យើង​គឺ​ជា​ព្រះអម្ចាស់​ព្រះ​ដ៏​មាន​គ្រប់​ព្រះចេស្ដា ព្រះអម្ចាស់ ព្រះយេហូវ៉ា ។ ហើយ​គេ​មិន​បាន​ស្គាល់​អញ​ដោយ​នាម​ជា « យេហូវ៉ា » របស់​អញ​នោះទេ ? សូម​មើលផងដែរ អ័ប្រាហាំ ១:១៦ ) ។

  • តើ​ខគម្ពីរ​ទាំងនេះ​បញ្ជាក់​ពី​សារៈសំខាន់​នៃ​សេចក្តី​ថ្លែងការណ៍​របស់​ព្រះយេស៊ូវគ្រីស្ទ « មុន​ដែល​​លោកអ័ប្រាហាំ​កើត​មក នោះ​មាន​ខ្ញុំ​ហើយ ? » ( សិស្ស​អាច​ស្គាល់​ថា ព្រះយេស៊ូវគ្រីស្ទ គឺជា ព្រះយេហូវ៉ា ជា​ព្រះ​នៅក្នុង​ព្រះគម្ពី​សញ្ញា​ចាស់ ហើយ​យើង​មាន​គ្រប់​ព្រះចេស្ដា ។ )

សូម​បង្ហាញ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​នេះ ៖

រូបភាព
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី

«នេះគឺជា​ការអះអាង​​នៃ​ទេវភាព​មួយ​យ៉ាងចំៗ និង​ជាក់ច្បាស់ ដែល​គ្មាន​នរណា​ម្នាក់​អាច​ធ្វើ​បាន ។ ‹ មុន​ដែល​លោកអ័ប្រាហាំ​កើត​មក នោះ​មាន​ខ្ញុំ​ហើយ ជា​ព្រះយេហូវ៉ា › ។ វា​មាន​ន័យ​ថា ‹ យើង​ជា​ព្រះ​ដ៏​មាន​គ្រប់​ព្រះចេស្ដា ។ យើង​គឺជា​ព្រះ​ដ៏មាន​ព្រះជន្ម ជា​ព្រះ​ដ៏​អស់កល្ប ។ យើង​គឺជា​ព្រះ នៃ​អយ្យកោ​របស់​ឯង ។ ព្រះនាម​របស់​យើង​គឺ ៖ យើង​ គឺ​ជា​យើង​នេះ​ឯង ›» ( ប្រ៊ូស អ័រ ម៉ាក់ខន់ឃី Doctrinal New Testament Commentary, 3 vols. [ ឆ្នាំ ១៩៦៥–៧៣ ], ១:៤៦៤ ) ។

ព្រះយេហូវ៉ា​គឺ​ជា « សេចក្ដី​សញ្ញា ឬ ឈ្មោះ​ដ៏​សមរម្យ​មួយ​នៃ​ព្រះ​នៃ​អ៊ីស្រាអែល ។ វា​ចង្អុល​ប្រាប់​ថា​ជា ‹ ព្រះ​ដ៏​ឥត​ចេះ​ប្រែប្រួល › » ( Bible Dictionary, « Jehovah ») ។

  • ហេតុអ្វី​បាន​ជា​វា​សំខាន់​ដើម្បី​ដឹង​ថា ​ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​ព្រះយេហូវ៉ា​នៅក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ? ( ចម្លើយ​អាច​រួមមាន​នូវ​សេចក្ដីពិត​ដូច​ខាង​ក្រោម ៖ ព្រះ​តែងតែ​បាន​ប្រទាន​ដំណឹងល្អ​របស់​ទ្រង់​ជានិច្ច តាមរយៈ​ព្រះរាជបុត្រា​របស់​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​មើល​ផងដែរ នីហ្វៃទី ៣ ១៥:៥ដែល​កត់ត្រា​នូវ​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​ថា ទ្រង់​គឺជា​អ្នក​ប្រទាន​ច្បាប់ ) ។

សូមអាច​​​អញ្ជើញ​សិស្ស​ម្នាក់​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​ឮៗ ដោយ​ប្រធាន​ យ៉ូសែប អេហ្វ ស៊្មីធ ( ឆ្នាំ ១៨៧៦–១៩៧២ ) ៖

រូបភាព
​ប្រធាន​ យ៉ូសែប អេហ្វ ស៊្មីធ

« វិវរណៈ​ទាំងអស់ តាំងពី​ការធ្លាក់​បាន​សម្រេចតាមរយៈ​​​ព្រះយេស៊ូវ​គ្រីស្ទ​ ដែល​ជា​​ព្រះយេហូវ៉ា​ដ៏​អស្ចារ្យ​នៃ​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ។ … ព្រះបិតា [ អេឡូហ៊ិម ] មិន​ដែល​បាន​មាន​ទំនាក់ទំនង​នឹង​មនុស្ស​ដោយ​ផ្ទាល់ និង​ដោយ​អង្គ ទ្រង់​តាំង​ពី​ការធ្លាក់​មក​ម្ល៉េះ ហើយ​ទ្រង់​មិនដែល​លេច​មក​ឡើយ លើកលែង​តែ​ដើម្បី​ទៅ​បង្ហាញ និង​ថ្លែងពី​កំណត់ត្រា​របស់​ព្រះរាជបុត្រា » ( Doctrines of Salvation, comp. Bruce R. McConkie, 3 vols. [ ឆ្នាំ ១៩៥៤–៥៦ ], ១:២៧ ) ។

  • តើ​ការដឹង​ថា​ព្រះយេហូវ៉ា ឬ​​ព្រះយេស៊ូវគ្រីស្ទ មិន​ប្រែប្រួល ជួយ​អ្នក​ឲ្យ​​មាន​សេចក្ដី​ជំនឿ​លើ​ទ្រង់​យ៉ាង​ដូចម្ដេច ? ( ចម្លើយ​អាច​រួមមាន​ថា ចំណេះដឹង​ដែល​ថា ព្រះយេស៊ូវគ្រីស្ទ​មិន​ប្រែប្រួល ជួយយើង​ឲ្យ​មាន​សេចក្ដីជំនឿ​ដែល​ថា គឺ​ដូចជា​ពេល​ដែលទ្រង់​បាន​រក្សា​សេចក្ដី​សន្យា​របស់​ទ្រង់​ដល់​ប្រជាជន ដែល​យើង​បាន​អាន​​នៅក្នុង​ព្រះគម្ពីរ​នោះ ទ្រង់​នឹង​រក្សា​សេចក្ដី​សន្យា​របស់​ទ្រង់​ចំពោះ​យើង​ផងដែរ ។ )

សូម​បង្ហាញថា ថ្មីៗក្រោយពី​ជំនាន់​ព្រះគម្ពីរ​បរិសុទ្ធ ពួកសាសន៍​ហេព្រើរ​បាន​ដាក់​ឈ្មោះ​ថា​ ព្រះយេហូវ៉ា ( ជាធម្មតា ហៅ​ថា យ៉ាវេ នៅក្នុង​អក្សរសិល្ប៍ ) ដែល​ត្រូវបាន​គេ​ចាត់ទុកដាក់​ពិសិដ្ឋ​ក្រៃលែង ក្នុង​ការហៅ ។ ដោយសារ​ហេតុផល​នេះ​ហើយ លើកលែង​តែ​ករណី​លើកលែង​ពីរ​បី​ប៉ុណ្ណោះ ( សូមមើល និក្ខមនំ ៦:៣; ទំនុក​តម្កើង ៨៣:១៨; អេសាយ ១២:២; ២៦:៤ ) ការបកប្រែ​របស់​ស្ដេច ជេមស៍ នៃ​ព្រះគម្ពីរ​បរិសុទ្ធ​ប្រែ​ពាក្យ ព្រះយេហូវ៉ា ថា​ជា​ ព្រះអម្ចាស់ ( ជា​អក្សរ​ធំ​ទាំងអស់​នៅ​ក្នុង​ភាសា​អង់គ្លេស LORD ) ។ នៅក្នុង​សម័យ​យូដា​ទំនើប វា​ត្រូវបានដាក់​ជំនួស​ដោយ​ពាក្យ អាដូណៃ ដែល​មានន័យ​ថា « ព្រះអម្ចាស់ » ។

លោកុប្បត្តិ ១៣:១៤–១៦; ១៧:១–៩; ម៉ូសេ ៦:៥១–៥២, ៦៤–៦៦; អ័ប្រាហាំ ១:១៨–១៩; ២:៨–១១

ព្រះយេហូវ៉ា បាន​ស្ថាបនា​ដំណឹងល្អ​ដ៏​អស់កល្ប​កាលពី​សម័យ​បុរាណ

ដោយ​មាន​សិស្ស​កំពុង​ធ្វើ​ការ​ជា​គូៗ សូម​ឲ្យ​ពួកគេ​អាន ម៉ូសេ ៦:៥១–៥២, ៦៤–៦៦ ហើយ​រកមើល​អ្វី​ដែល​ព្រះយេហូវ៉ា បាន​បង្រៀន​ដល់​លោក​អ័ដាម ។ សូម​ប្រាប់​ពួកគេ​ថា នៅក្នុង ខទី ៥១–៥២ព្រះយេហូវ៉ា បាន​​មាន​បន្ទូល​ជំនួស​ឲ្យ​ព្រះវរបិតា ។ បន្ទាប់មក​ សូម​សួរ ៖

  • តើ​អ្នក​បាន​កត់ចំណាំ​អ្វីខ្លះ អំពី​ដំណឹងល្អ​ ដែល​ត្រូវបាន​បង្រៀន​ដល់​លោក​អ័ដាម ? ( ​ដំណឹងល្អដ​ដែលនេះ​ត្រូវបាន​បង្រៀន​នាបច្ចុប្បន្ននេះដែរ ។ [ សូមមើល នីហ្វៃទី ២ ៣១:១០–១៦ សម្រាប់​ឧទាហរណ៍​មួយ​អំពី​ដំណឹងល្អ​ដដែល ដែល​ត្រូវបាន​បង្រៀន​នៅក្នុង​ដែនដី​អាមេរិក ] ។ សូម​ពិចារណា​ពី​ការបញ្ជាក់​សេចក្ដីពិត​នេះ​ដោយ​ ការសរសេរ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​នេះ​នៅលើ​ក្ដារខៀន ៖ ដំណឹងល្អ​នៃព្រះយេស៊ូវគ្រីស្ទ គឺ​អស់កល្ប​ជានិច្ច ហើយ​មិន​ប្រែប្រួល​ឡើយ នៅក្នុង​សម័យ​កាន់កាប់​ត្រួត​ត្រា​ដំណឹងល្អ​នីមួយៗ ។ )

សូម​បង្ហាញ​ដល់​សិស្ស​ថា នៅក្នុង​សម័យ​កាន់កាប់​ត្រួតត្រា​ក្រោយមក ព្រះយេហូវ៉ា​បាន​ធ្វើ​​ឲ្យ​មានឥទ្ធិពល​ចំពោះ​ដំណឹងល្អ​ដ៏​អស់កល្ប​របស់​ទ្រង់ តាមរយៈ​សេចក្ដីសញ្ញា​មួយ​ជាមួយ​នឹង​លោក​អ័ប្រាហាំ ដែល​ត្រូវបាន​រាប់ទុក​ជា​ សេចក្ដីសញ្ញា​អ័ប្រាហាំ ។ សូមបែងចែក​ថ្នាក់​ជា​ពី​រក្រុម ។ សូម​ចាត់​តាំងឲ្យ​ក្រុម​មួយ​សិក្សា លោកុប្បត្តិ ១៣:១៤–១៦; ១៧:២–៨; អ័ប្រាហាំ ១:១៨–១៩; ២:៨–១១ ហើយ​ធ្វើ​បញ្ជី​មួយ​អំពី​សេចក្ដីសន្យា​ទាំងឡាយ​ដែល​ព្រះអម្ចាស់បាន​ធ្វើ​ដល់​លោក​អ័ប្រាហាំ ។ សូម​ចាត់​តាំង​ឲ្យ​ក្រុម​មួយ​ទៀត​សិក្សា លោកុប្បត្តិ ១៧:១–៥, ៩; អ័ប្រាហាំ ១:១៩; ២:៨–១១ ហើយ​ធ្វើ​បញ្ជី​មួយ​អំពី​អ្វី​ដែល​លោក​អ័ប្រាហាំ​ត្រូវធ្វើ ដើម្បី​ទទួល​បាន​នូវ​ពរជ័យ​ដែល​បាន​សន្យា​នោះ ។ ( កំណត់ចំណាំ ៖ នៅពេល​សិស្ស​រៀន​ដឹងពី​របៀប​ដើម្បី​រកមើល​បញ្ជី​នៅក្នុង​ព្រះគម្ពីរ នោះ​ពួកគេ​នឹង​អាច​ស្គាល់​ចំណុច​គន្លឹះ​កាន់តែ​ច្បាស់​ ដែល​អ្នក​សរសេរ​​ព្រះគម្ពីរបាន​ចង់​បញ្ជាក់​ន័យ​នោះ ) ។

ខណៈពេល​ដែល​សិស្ស​កំពុង​សិក្សា សូម​ចម្លង​តារាង​ខាងក្រោម​ដាក់​លើ​ក្ដារខៀន ដោយ​ទុក​ចន្លោះ​ដើម្បី​សរសេរ​ចម្លើយ ៖

សេចក្ដីសញ្ញា​អ័ប្រាហាំ

សេចក្ដីសន្យា​ដែល​បាន​ធ្វើ​ដល់​អ័ប្រាហាំ

កា​រទទួលខុសត្រូវ​របស់​អ័ប្រាហាំ

ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ពី​ក្រុមនីមួយៗ​ឡើង​មក​លើ​ក្ដារខៀន ហើយ​សរសេរ​ចម្លើយ​របស់​ពួកគេ​នៅក្រោម​ចំណងជើង​សមរម្យ ។ សូម​ពិចារណា​ពី​ការសង្ខេប​សេចក្ដីសញ្ញា​អ័ប្រាហាំ ដោយ​ការតាំងបង្ហាញ​ និង​ការ​ឲ្យ​សិស្ស​ម្នាក់​អាន​ឮ​នូវ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ ៖

« លោកអ័ប្រាហាំ​បាន​ទទួល​ដំណឹងល្អ ហើយ​ត្រូវ​បាន​តែងតាំង​​បព្វជិតភាព​ជាន់ខ្ពស់​( គ និង ស ៨៤:១៤; អ័ប្រាហាំ ២:១១ ) ហើយ​លោក​បាន​ចូលទៅក្នុង​អាពាហ៍ពិពាហ៍​ដ៏​អស់កល្ប ដែល​ជា​សេចក្ដីសញ្ញា​នៃ​សិរីល្អ ( គ និង ស ១៣១:១–៤; ១៣២:១៩, ២៩ ) ។ អ័ប្រាហាំ បាន​ទទួល​សេចក្ដីសន្យា​មួយ​ថា ពរជ័យ​ទាំងអស់​នៃ​សេចក្ដីសញ្ញា​ទាំងនេះ នឹង​ត្រូវបានប្រទាន​ឲ្យ​ដល់​កូនចៅ​ជំនាន់ក្រោយ​សាច់ឈាម​របស់​លោក ( គ និង ស ១៣២:២៩–៣១; អ័ប្រាហាំ ២:៦–១១ ) ។ សេចក្ដីសញ្ញា​ទាំងនេះ និង​សេចក្ដីសន្យា​ទាំងឡាយ​រួមគ្នា ត្រូវបាន​ហៅ​ថា សេចក្ដីសន្យា​អ័ប្រាហាំ ។ ការស្ដារឡើងវិញ​នៃ​សេចក្ដីសញ្ញា​នេះ គឺជា​ការស្ដារ​ឡើង​វិញ​នូវ​ដំណឹងល្អ​នៅក្នុង​ថ្ងៃ​ចុងក្រោយ ដោយសារ​តាមរយៈ​សេចក្ដី​សញ្ញា នោះ​​ជាតិ​សាសន៍​ទាំងអស់​នៅលើ​ផែនដី​នេះ នឹងត្រូវ​បាន​ប្រទាន​ពរ ( កាឡាទី ៣:៨–៩, ២៩; គ និង ស ១១០:១២; ១២៤:៥៨; អ័ប្រាហាំ ២:១០–១១ ) » ( Guide to the Scriptures, « Abrahamic Covenant »; scriptures.lds.org ) ។

សូម​បញ្ជាក់​ថា តាំង​ពី​ដំបូង​មក ព្រះវរបិតា​បាន​ធ្វើ​សេចក្ដីសញ្ញា​ជាមួយ​នឹង​កូនចៅ​របស់​ទ្រង់​ថា​នឹង​ប្រមូល​ពួកគេ​ឲ្យ​រួមគ្នា​ តាមរយៈ​សេចក្ដីពិត ពិធីបរិសុទ្ធ និង​ពរជ័យ​នៃ​ដំណឹងល្អ​ដ៏​អស់កល្ប ។ ការស្ដារឡើងវិញ​នៃ​ដំណឹងល្អ រួមមាន​នូវ​ការស្ដារឡើងវិញ​នៃ​សេចក្ដីសញ្ញា​អ័ប្រាហាំ ។ នោះ​មានន័យ​ថា សេចក្ដីសញ្ញា​អ័ប្រាហាំ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​សេចក្ដីសញ្ញា​ដ៏​ថ្មី និង​ដ៏​អស់កល្ប ដែលជា​ភាពពេញលេញ​​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ សូម​សួរ​សិស្ស ៖

  • តើ​ការដឹង​ថា យើង​គឺជា​កូនចៅ​របស់​អ័ប្រាហាំ និង​ជា​អ្នកគ្រង​មរតក​នូវ​អ្វីៗ​ទាំងអស់ ដែល​ព្រះ​បាន​សន្យា​ដល់​លោក ជះ​ឥទ្ធិពល​ដល់​របៀប​ដែល​អ្នក​រស់នៅ​យ៉ាង​ដូចម្ដេច​ដែរ ?

  • តើ​ការមាន​ជាពរជ័យ​ដែល​បាន​សន្យា​ដល់​លោក​អ័ប្រាហាំ និង​កូនចៅ​របស់​លោក ពង្រឹង​ដល់ក្រុម​គ្រួសារ និង​ដឹកនាំ​យើង​នៅក្នុង​ការសម្រេចចិត្ត​ដែលយើង​ជួប​ដោយ​របៀប​ណា ?

សូម​ឲ្យ​សិស្ស​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​អាច​រក្សា​ពរជ័យ​ដែល​បាន​សន្យា​ នៃ​សេចក្ដីសញ្ញា​​នេះ​សម្រាប់​ខ្លួនគេ និង​សម្រាប់​គ្រួសារ​របស់​ពួកគេ​កាលពី​អតីតកាល បច្ចុប្បន្នកាល និង​អនាគតកាល ។

យ៉ូស្វេ ២៤:៣–១៣; នីហ្វៃទី ១ ១៧:២៣–៣២

ព្រះយេហូវ៉ា បាន​ប្រទានពរ និង​បាន​ដឹកនាំ​ពួក​សាសន៍​អ៊ីស្រាអែល​កាលពី​បុរាណ

សូម​ប្រាប់​សិស្ស​ថា ជា​ផ្នែក​នៃ​សេចក្ដីសញ្ញា​អ័ប្រាហាំ ព្រះយេហូវ៉ា​បាន​សន្យា​នូវ​ពរជ័យ​ទាំងឡាយ​នៃ​ដំណឹងល្អដល់​កូនចៅ​របស់​លោក​អ័ប្រាហាំ និង​ដល់​អស់​អ្នកទាំងឡាយ​ណា​ដែល​បាន​រួមគ្នា​ជាមួយ​នឹង​ពួកលោក ។ សូម​អញ្ជើញឲ្យ​សិស្ស​ពាក់​កណ្ដាល​ថ្នាក់​អាន យ៉ូស្វេ ២៤:៣–១៣ហើយ​សិស្ស​ពាក់​កណ្ដាល​ថ្នាក់​ទៀត​អាន នីហ្វៃទី ១ ១៧:២៣–៣២ ។ សូម​ឲ្យ​សិស្ស​រក​មើល​ពាក្យ និង ឃ្លា​ដែល​បង្រៀន​ពី​អ្វី​ដែល​ព្រះយេហូវ៉ា​បាន​ធ្វើ​សម្រាប់​ពួកសាសន៍​អ៊ីស្រាអែល​កាល​ពី​បុរាណ ។ អ្នក​អាច​ស្នើ​ថា ពួកគេ​គួរ​គូសចំណាំ​អ្វី​ដែល​ពួកគេរ​កឃើញ ។ ក្រោយពី​មានពេល​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​សិស្ស​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន ។ សូម​បកស្រាយ​នូវ​ចម្លើយ​របស់​សិស្ស​នៅលើ​ក្ដារខៀន ។ សម្រាប់​ការយល់ដឹង​ទៅលើ​មូលហេតុ​ដែល​ព្រះយេហូវ៉ា​បាន​ធ្វើ​ការណ៍​មួយចំនួន​ដែល​ទ្រង់​បាន​ធ្វើ សូម​ឲ្យ​សិស្ស​ម្នាក់​អាន និក្ខមនំ ៦:២–៦ ឮៗ ។ សូម​សួរ​សិស្ស ៖

  • តើ​ព្រះយេហូវ៉ា​បាន​ប្រទាន​នូវ​មូលហេតុ​អ្វីខ្លះ សម្រាប់​ការធ្វើ​ការណ៍​ជាច្រើន​ដែល​អ្នក​បាន​អាននៅក្នុង យ៉ូស្វេ និង​នីហ្វៃទី ១ ?

  • តើ​ការណ៍​នេះ​ប្រាប់​អ្វី​ខ្លះ អំពី​សេចក្ដីសន្យា​ដែល​ព្រះអម្ចាស់​បាន​ធ្វើ​ដល់​អ្នក ? ( នៅពេល​សិស្ស​ឆ្លើយ សូម​សរសេរ​គោលការណ៍​ខាងក្រោម​នេះ​នៅលើ​ក្ដារខៀន ៖ ប្រសិនបើ​យើង​រស់នៅ​ដោយ​ស្មោះត្រង់ នោះ​ព្រះអម្ចាស់​នឹង​រក្សា​សេចក្ដីសន្យា​ ដែល​ទ្រង់​បាន​ធ្វើ​ជាមួយ​នឹង​យើង ។ )

សូម​ឲ្យ​សិ្សស​ម្នាក់​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​ឲ្យ​ឮៗ​​ដោយ​ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ៖

រូបភាព
ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ

« ដោយសារ​ព្រះ​បាន​ស្មោះត្រង់​ និង​បាន​រក្សា​សេចក្ដីសន្យា​របស់​ទ្រង់​កាល​ពី​អតីតកាល នោះ​យើង​អាច​មាន​សេចក្ដី​សង្ឃឹម​ដោយ​ទំនុកចិត្ត​ថា ព្រះ​ទ្រង់​នឹង​រក្សា​សេចក្ដី​សន្យា​ទាំងឡាយ​របស់​ទ្រង់​​ចំពោះ​យើង នៅក្នុង​បច្ចុប្បន្នកាល និង​ក្នុង​អនាគតកាល ។ នៅក្នុង​ពេល​មាន​ទុក្ខព្រួយ យើង​អាច​តោង​យ៉ាង​ខ្ជាប់ទៅនឹង​សេចក្ដី​សង្ឃឹម​ថា គ្រប់ការណ៍​អ្វីៗ​នឹង​‹ ផ្សំគ្នា​សម្រាប់​សេចក្ដី​ល្អ​ដល់ ​[ យើង ] › [ គ និង ស ៩០:២៤ ] » ( « The Infinite Power of Hope » Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ២៣ ) ។

  • តើ​ការដឹង​អំពី​សកម្មភាព​របស់​ព្រះយេហូវ៉ា​កាលពី​បុរាណ អាច​ជួយ​អ្នក ពេល​ជួប​នឹង​ឧបសគ្គ​ដោយ​របៀប​ណា ?

  • តើ​ទ្រង់​បាន​ធ្វើ​អ្វីខ្លះ​សម្រាប់​ពួកសាសន៍​អ៊ីស្រាអែល​កាលពី​បុរាណ ដែល​ទ្រង់​ក៏​នឹង​ធ្វើ​សម្រាប់​អ្នក​ដែរ​នោះ ?

សូម​ថ្លែង​ទីបន្ទាល់​ថា នៅក្នុង​គ្រប់​សម័យ​កាន់កាប់​ត្រួតត្រា​ទាំងអស់ ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រទានពរ​ដល់​កូនចៅ​របស់​ព្រះ​ដោយ​ដំណឹងល្អ​ដ៏​អស់កល្ប ។ គឺ​ដូចជា​រាស្ត្រ​នៃ​សេចក្ដីសញ្ញា​កាលពី​បុរាណ​ដែល​បាន​ទទួល​ពរជ័យ​ដែល​បាន​សន្យា​ពី​ព្រះអម្ចាស់​ដែរ យើង​ក៏​អាច​ទទួល​បាន​លក្ខខណ្ឌ​នេះ​ដែរ ពេល​យើង​គោរព​តាម​ទ្រង់ផងដែរ ។

ការ​អាន​របស់​សិស្ស