ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន
មេរៀនទី ២៧ ៖ ព្រះយេស៊ូវគ្រីស្ទ គឺជា​ពន្លឺ ជីវិត និង​សេចក្ដីសង្ឃឹម​នៃ​ពិភពលោក


មេរៀនទី ២៧

ព្រះយេស៊ូវគ្រីស្ទ គឺជា​ពន្លឺ ជីវិត និង​សេចក្ដី​សង្ឃឹម​នៃ​ពិភពលោក

សេចក្ដីផ្ដើម

ព្រះយេស៊ូវគ្រីស្ទ « គឺជា​ពន្លឺ ជា​ជីវិត ហើយ​ជា​សេចក្ដីសង្ឃឹម​នៃ​ពិភពលោក » « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ ៖ ទីបន្ទាល់​នៃ​ពួកសាវក » Ensignលីអាហូណាខែ មេសា ឆ្នាំ ២០០០ ទំព័រ ៣ ) ។ មេរៀន​នេះ​នឹង​ជួយ​សិស្សឲ្យ​យល់​ថា នៅពេល​ពួកគេ​មកកាន់​ព្រះគ្រីស្ទ នោះ​ពួកគេ​នឹង​ទទួល​បាន​សេចក្ដី​សង្ឃឹម​ ដែល​កើនឡើង​សម្រាប់​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច ហើយ​ពួកគេ​នឹង​មាន​ការប្ដេជ្ញា​ចិត្ត​កាន់តែខ្លាំងដើម្បី​តស៊ូ​នឹង​ឧបសគ្គនៃ​ជីវិត ។

ការអាន​ពី​សាវតា

  • ឌៀថើរ អេស្វ អុជដូហ្វ « The Hope of God’s Light »Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៧០, ៧៥–៧៧ ។

  • ឌៀថើរ អេស្វ អុជដូហ្វ « The Infinite Power of Hope » Ensign លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ២១–២៤ ។

យោបល់​សម្រាប់​ការបង្រៀន

យ៉ូហាន ១:១–៩; គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៨៨:៦–១៣

ព្រះយេស៊ូវគ្រីស្ទ គឺជា​ពន្លឺ​នៃ​ពិភពលោក

សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ឮៗ​ដោយ​ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ នៃ​គណៈប្រធាន​ទីមួយ ។ សូម​អញ្ជើញឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​ដើម្បី​ស្វែងរកកាលៈទេសៈ​ដែល​អាច​បណ្ដាល​ឲ្យ​បុគ្គល​ម្នាក់​មាន​អារម្មណ៍​ថា ពួកគេ​ដូចជា​ត្រូវ​បាន​ហ៊ុំព័ទ្ធ​ដោយ​ភាពងងឹត ៖

រូបភាព
ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ

« ខ្ញុំ​មាន​គំនូរ​ជាទីគាប់ចិត្តមួយ​នៅក្នុង​ការិយាល័យ​របស់​ខ្ញុំ ដែល​មាន​ចំណងជើង​ថា ការចូល​ទៅ​រក​ពន្លឺ ។ មិត្តភក្ដិ​ខ្ញុំ​ម្នាក់​បាន​គូរ​វា​ឲ្យ​ខ្ញុំ ជា​វិចិត្រករ​ជនជាតិ​ដាណឺម៉ាក ឈ្មោះ ចូហាន ប៊ែនស៊ីន ដែល​ជា​ប្រធាន​ស្ដេក​ទីមួយ​នៅក្នុង​ទីក្រុង​ខូផេនហាហ្គិន ប្រទេស​ដាណឺម៉ាក ។

« គំនូរ​នេះ​ចង្អុលបង្ហាញ​នូវ​បន្ទប់ងងឹត​មួយ​ដោយ​មាន​ទ្វារ​មួយ​បើក ​ដែល​មាន​ពន្លឺ​ចេញ​ពី​នោះ​មក ។ វា​គួរ​ឲ្យ​ចាប់អារម្មណ៍​ចំពោះ​ខ្ញុំ​ណាស់ ដែល​ពន្លឺ​នោះ​ចេញ​មក​ពី​ទ្វារ មិនបាន​ធ្វើ​ឲ្យ​បន្ទប់​ទាំងមូល​ភ្លឺ​នោះទេ — មានតែ​កន្លែង​នៅក្បែរ​ខាង​មុខ​ទ្វារ​នោះ​បន្ដិច​ប៉ុណ្ណោះ ។

« ចំពោះ​ខ្ញុំ ភាពងងឹត និង​ពន្លឺ​នៅក្នុង​គំនូរ​នេះ គឺជា​ការប្រៀបធៀប​មួយ​នៃ​ជីវិត ។ វា​គឺជា​ផ្នែក​មួយ​នៃ​លក្ខខណ្ឌ​របស់​យើង​ជា​ជីវិត​រមែង​ស្លាប់ ដែល​ពេលខ្លះ​ត្រូវ​មាន​អារម្មណ៍​ហាក់ដូចជា​យើង​ត្រូវបាន​ហ៊ុំព័ទ្ធ​ដោយ​ភាពងងឹត ។ យើង​អាច​ត្រូវ​បាត់បង់​មនុស្ស​ជាទីស្រឡាញ់​ម្នាក់ កូនក្មេង​ម្នាក់​អាច​វង្វេង​ផ្លូវ យើង​អាច​ទទួល​បាន​រោគវិនិច្ឆ័យ​វេជ្ជសាស្ដ្រ​ដែលបង្កបង្កើតជា​បញ្ហា​មួយ យើង​អាច​មាន​ឧបសគ្គ​រឿង​ការងារ និង​រង​បន្ទុក​ដោយ​ការសង្ស័យ ឬ​សេចក្ដីភិតភ័យ ឬ​យើង​អាច​មាន​អារម្មណ៍​ឯកោ ឬ​មិន​ត្រូវបាន​គេ​ស្រឡាញ់ ។

« ថ្វីបើ​យើង​ប្រហែលជា​មាន​អារម្មណ៍​ថា​វង្វេង​នៅ​ក្នុង​ការឡោមព័ទ្ធនៃកាលៈទេសៈ​បច្ចុប្បន្ន​របស់​យើង​ក្ដី ក៏​ព្រះ​ទ្រង់​សន្យា​ពី​សេចក្ដី​សង្ឃឹម​នៃ​ពន្លឺ​របស់​ទ្រង់—ទ្រង់​សន្យាថា​នឹង​បំភ្លឺ​ផ្លូវ​ពី​មុខ​យើង ហើយ​ចង្អុលបង្ហាញ​ផ្លូវ​យើង​ចេញ​ពី​សេចក្ដី​ងងឹត » ( « សេចក្ដី​សង្ឃឹម​ចំពោះ​ពន្លឺ​របស់​ព្រះ » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៧០ ) ។

  • តើ​មាន​កាលៈទេសៈ​ណាខ្លះ ដែល​អាច​បណ្ដាល​ឲ្យ​បុគ្គល​ម្នាក់​មាន​អារម្មណ៍​ថា ពួកគេ​ដូចជា​ត្រូវ​បាន​ហ៊ុំព័ទ្ធ​ដោយ​ភាពងងឹត ?

  • តើ​ប្រធាន​អុហ្វដុហ្វ មាន​ប្រសាសន៍​ថា​យើង​អាចធ្វើ​អ្វី​ខ្លះ នៅពេល​យើងមាន​អារម្មណ៍​របៀប​នេះ ?

ក្រោយពី​សិស្ស​ឆ្លើយ​ហើយ សូម​ពន្យល់​ថា មេរៀន​នេះ​នឹង​ផ្ដោតលើ​របៀប​ដែល​យើង​អាច​ទទួល​បាន​ពន្លឺ និង​សេចក្ដីសង្ឃឹម​ពី​ព្រះ មិន​ថា​យើង​នៅក្នុង​កាលៈទេសៈ​បែបណា​នោះទេ ។

សូមអញ្ជើញឲ្យ​សិស្ស​ម្នាក់​អានយ៉ូហាន ១:១–៥ ឮៗ ។ សូមអញ្ជើញ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ដោយ​រកមើល​ពាក្យ ឬ​ឃ្លា​ដែល​យ៉ូហាន​ប្រើ​ដើម្បី​ពិពណ៌នា​អំពី​ព្រះអង្គ​សង្គ្រោះ ។ នៅពេល​សិស្ស​បាន​រាយការណ៍​នូវអ្វីដែលពួកគេ​បាន​រកឃើញ​ហើយ សូមសរសេរ​គោលលទ្ធិ​ដូចខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ព្រះយេស៊ូវគ្រីស្ទ​គឺជា​ពន្លឺ​នៃ​ពិភពលោក ។

ដើម្បី​ជួយ​សិស្សឲ្យ​ពង្រីក​ការយល់ដឹង​របស់​ពួកគេ​អំពី​គោលលទ្ធិ​នេះ សូមប្រាប់ឲ្យពួកគេ​អាន យ៉ូហាន ១:៦–៩ ដោយ​ស្ងៀមស្ងាត់ ។ បន្ទាប់មក សូម​សួរ ៖

  • តើ​ខទាំងនេះ​បង្រៀន​អ្វីខ្លះ​អំពី​តួនាទី​របស់​ព្រះយេស៊ូវគ្រីស្ទ ​ក្នុងនាម​ជា​ពន្លឺ​នៃ​ពិភពលោក ?

  • តើ​លេខយោង​សម្រាប់ ខ ៩ ជួយ​អ្នក​ឲ្យ​យល់​ពី​របៀប​ដែល​ព្រះយេស៊ូវ​អាច​ក្លាយជាពន្លឺ​នៃ​ពិភពលោក​ដល់​បុគ្គល​ទាំងឡាយ​ដោយ​របៀប​ណា ?

សូម​ប្រាប់​សិស្ស​ថា នៅក្នុង​ព្រះគម្ពីរ​ពន្លឺ « ដែល​បំភ្លឺ​ដល់​មនុស្ស​ទាំងអស់ » ( យ៉ូហាន ១:៩ ) ឬ​ពន្លឺ​នៃ​ព្រះគ្រីស្ទ « ពេលខ្លះ​ត្រូវបាន​ហៅ​ថា​ជា​វិញ្ញាណ​នៃ​ព្រះអម្ចាស់ ព្រះ​វិញ្ញាណ​នៃ​ព្រះ វិញ្ញាណ​នៃ​ព្រះគ្រីស្ទ ឬ​ពន្លឺ​នៃ​ជីវិត » ( ពិត​ចំពោះ​សេចក្ដីជំនឿ ៖ សេចក្ដីយោង​នៃ​ដំណឹងល្អ [ ឆ្នាំ ២០០៤ ] ទំព័រ ៩៦ ) ។ ពន្លឺ​នៃ​ព្រះគ្រីស្ទ​ត្រូវបាន​រៀបរាប់​នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨ ។

សូម​ចាត់​ឲ្យ​សិស្ស​ធ្វើការ​ជា​ដៃគូ ។ សូម​ឲ្យ​ពួកគេ​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៦-១៣ រួច​ហើយ​រកមើល​របៀប​ដែល​ព្រះយេស៊ូវគ្រីស្ទ គឺជា​ប្រភព​នៃ​ពន្លឺ និង​ជីវិត ។ ក្រោយពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ សូម​សួរ​សំណួរ​ដូច​ខាង​ក្រោម ៖

  • តើ​ពន្លឺ​នៃ​ព្រះគ្រីស្ទ​មាន​ឥទ្ធិពល​លើ​ការបង្កើត​របស់​ព្រះវរបិតាសួគ៌​ទាំងអស់​ដោយ​របៀប​ណា ?

  • តើ​សេចក្ដីពិត​ដែល​ត្រូវបាន​កត់ត្រា​នៅក្នុង​ខគម្ពីរ​ទាំងនេះ ចង្អុលបង្ហាញប្រាប់ថា​ពន្លឺ​នៃ​ព្រះគ្រីស្ទ​មាន​ព្រះចេស្ដា​ធ្វើ​អ្វីខ្លះ​ដល់​បុគ្គល​ម្នាក់ ?

  • ហេតុអ្វី​បានជា​វា​ជួយ​ដល់អ្នក​ដើម្បី​យល់​ថា ​ពន្លឺ​ដែល​គ្រប់គ្រង​សាកលលោក​គឺជា « ពន្លឺ​ដដែល​ដែល​ប្រោសយោបល់​ដល់​អ្នក» ? ( គ និង ស ៨៨:១១ ) ។

សូម​ចង្អុលបង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ហើយ​សូមប្រាប់ឲ្យសិស្ស​ម្នាក់​អាន​វា​ឮៗ ៖

រូបភាព
ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ

« ពន្លឺ​របស់​ព្រះ​គឺមាន​ពិត ។ វា​មាន​ដល់​មនុស្ស​ទាំងអស់ ! វា​ផ្ដល់​ជីវិត​ដល់​គ្រប់​ទាំងអស់ [ សូមមើល គ និង ស ៨៨:១១–១៣ ] ។ វា​មាន​អំណាច​ដើម្បី​បង្អន់ទ្រនិច​ឈឺ​ចុកចាប់​នៃ​ដំបៅ​ដ៏​ជ្រៅ ។ វា​អាច​ជា​ប្រេង​លាប​ព្យាបាល​របួស​ដល់​ភាពឯកោ និង​ជំងឺ​នៃ​ដួងចិត្ត​របស់​យើង ។ នៅក្នុង​ស្នាម​នៃ​ការឈឺចាប់ វា​អាច​បណ្ដុះ​ពូជ​នៃ​សេចក្ដី​សង្ឃឹម​ដ៏​ភ្លឺស្វាង​មួយ ។ វា​អាច​បំភ្លឺ​ដល់​ជ្រលង​ដ៏​ជ្រៅ​មួយ​នៃ​ការសោកសៅ ។ វា​អាច​បំភ្លឺ​ដល់​ផ្លូវ​នៅខាងមុខ​យើង ហើយ​ដឹកនាំ​យើង​ឆ្លងកាត់​យប់​ដ៏​ងងឹត​ទៅកាន់​ព្រឹក​ព្រលឹម​ថ្មី​ដែល​បាន​សន្យា​មួយ ។

« នេះ​គឺ​ជា ‹ វិញ្ញាណ​នៃ​ព្រះយេស៊ូវគ្រីស្ទ › ដែល​ប្រទាន ‹ ពន្លឺ​ដល់​មនុស្ស​គ្រប់រូប​ណា ដែល​មក​ក្នុង​លោកិយ › [ គ និង ស ៨៤:៤៥–៤៦ ] » ( « The Hope of God’s Light »Ensign លីអាហូណា ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៧៥ ) ។

សូម​ពិភាក្សា​នូវ​សំណួរ​ខាងក្រោមនេះ​ជាមួយ​នឹង​សិស្ស​ក្នុង​ថ្នាក់ ៖

  • យោង​តាម​ប្រធាន អុជដូហ្វ តើ​ពរជ័យ​អ្វីខ្លះ​ដែល​មក​ពី​ពន្លឺ ដែល​ព្រះវរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌​ផ្ដល់​ដល់​យើង​តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ ?

  • តើ​នៅពេល​ណា​ដែល​អ្នក​ទទួល​បាន​ពរជ័យ​ដែល​ប្រធាន អុជដូហ្វ បាន​មាន​ប្រសាសន៍​នេះ ?

សូម​សរសេរ​ប្រយោគ​មិន​ពេញលេញ​ខាងក្រោម​នៅលើ​ក្ដារខៀន ៖

ពន្លឺ​នៃ​ពិភពលោក​ផ្ដល់ …

សូម​អញ្ជើញ​សិស្សឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:១៣ ម្ដងទៀត ដោយ​រកមើល​ឃ្លា​ដែល​បំពេញ​ប្រយោគ​នៅលើ​ក្ដារខៀន ។ សូម​សួរ​ ៖

  • តើ​តួនាទី​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុងឋានៈជា​ពន្លឺ​នៃ​ពិភពលោក​ទាក់ទង​ទៅនឹង​តួនាទី​របស់​ទ្រង់​ជា​ជីវិត​នៃ​ពិភពលោក​យ៉ាង​ដូចម្តេច ?

  • តើ​ពន្លឺ​មាន​ទំនាក់ទំនង​ទៅនឹង​ជីវិត​តាម​របៀបណា ? ( អ្នក​អាច​ចង្អុលបង្ហាញ​ថា ព្រះយេស៊ូវ​គឺជា « ជីវិតនៃ​ពិភពលោក ដោយសារ​ការរស់ឡើងវិញ​របស់​ទ្រង់ និង​ដង្វាយធួន​របស់​ទ្រង់​ជួយ​សង្គ្រោះ​យើង​ចេញពី​ការស្លាប់​ ទាំង​ខាង​ជីវិតរមែងស្លាប់ និង​ខាង​វិញ្ញាណ » [ ដាល្លិន អេក អូក « The Light and Life of the World » Ensign, ខែវិច្ឆិកា ឆ្នាំ ១៩៨៧ ទំព័រ ៦៥ ] ) ។

  • តើ​អ្វី​ជា​លទ្ធផល បើសិន​ជា​ពន្លឺ និង​ព្រះចេស្ដា​របស់​ព្រះអង្គ​សង្គ្រោះ​ឈប់​គាំទ្រ​ដល់​អ្វី​ទាំងអស់​នោះ ? ( វា​នឹង​គ្មាន​ជីវិត​ទៀត​ឡើយ ) ។

សូម​ពន្យល់​ថា ព្រះគម្ពីរ​ផ្ដល់​នូវ​គំរូ​នៃ​របៀប​ដែល​ព្រះអង្គសង្គ្រោះ​ពិតជា​ពន្លឺ​នៃ​លោកិយ តាម​ន័យ​ត្រង់ ។ នៅគ្រា​នៃ​ការ​សុគតរបស់ព្រះអង្គ​សង្គ្រោះ មាន​ការងងឹត​បី​ថ្ងៃ ដែល​ជា​ទីសម្គាល់​ថា ពន្លឺ​នៃ​លោកិយ​បាន​ចាកចេញ​ពី​លោកិយ​នេះ​ហើយ ( សូមមើល នីហ្វៃទី ៣ ៨:២០–២៣ ) ។ ម្យ៉ាង​វិញ​ទៀត ការប្រសូត​របស់​ព្រះអង្គ​សង្គ្រោះ ត្រូវបាន​អម​ដោយ​ផ្កាយ​មួយ និង​ពន្លឺ​ដ៏​អស្ចារ្យ​នៅឯ​ស្ថានសួគ៌ ហើយ​ក៏​អម​ដោយ​មាន​ពន្លឺ​បី​ថ្ងៃ​ផងដែរ ( សូមមើល ហេលេមិន ១៤:៣–៥; នីហ្វៃទី ៣ ១:១៥, ២១ ) ។

ទំនុកតម្កើង ១៤៦:៥; រ៉ូម ៥:៣–៥; ១៥:១៣; អេធើរ ១២:៤, ៣២; មរ៉ូណៃ ៧:៣, ៤០–៤១

ព្រះយេស៊ូវគ្រីស្ទ គឺជា​សេចក្ដីសង្ឃឹម​នៃ​ពិភពលោក

សូម​ពន្យល់​ដល់​សិស្ស​ថា​ពាក្យ សេចក្ដីសង្ឃឹម អាច​មានន័យ​ច្រើន​បែប ។ នៅក្នុង​បរិបទ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ សេចក្ដីសង្ឃឹម​គឺជា « ការរំពឹង​ទុក​ដ៏​មាន​ទំនុកចិត្ត និង​ការទន្ទឹងរង់ចាំ​ដល់​ពរជ័យ​ដែល​បាន​សន្យា​នៃ​សេចក្ដី​សុចរិត » ( សេចក្ដី​ណែនាំ​ដល់​ព្រះគម្ពីរ « សេចក្ដី​សង្ឃឹម » ; scriptures.lds.org ) ។ ព្រះអង្គ​សង្គ្រោះ​ពេលខ្លះ​ត្រូវ​បាន​ហៅ​ថា « សេចក្ដី​សង្ឃឹម​នៃ​ពិភពលោក » ដោយសារ​ពរជ័យ​ដែល​បាន​សន្យា​នៃ​សេចក្ដី​សុចរិត មក​កាន់​យើង​តាមរយៈ​ទ្រង់ ( « The Living Christ: The Testimony of the Apostles » Ensignលីអាហូណា ខែ មេសា ឆ្នាំ ២០០០ ទំព័រ ៣ ) ។

សូម​ចង្អុលបង្ហាញ​សំណួរ​ខាងក្រោម និង​សេចក្ដីយោង​ព្រះគម្ពីរ​ទាំងឡាយ ឬ​សរសេរ​វា​នៅលើ​ក្ដារខៀន ៖

តើ​សេចក្ដី​សង្ឃឹម​ពិត​ត្រូវបាន​ផ្ដោត​ជា​ចម្បង​លើ​អ្វី ? ( អេធើរ ១២:៤, ៣២; មរ៉ូណៃ ៧:៣, ៤០–៤១ )

តើ​សេចក្ដី​សង្ឃឹម​នឹង​ផ្ដល់​អ្វីខ្លះ​ដល់​យើង​នៅក្នុង​ជីវិត​នេះ ? ( ទំនុកតម្កើង ១៤៦:៥; រ៉ូម ៥:៣–៥; ១៥:១៣ )

សូម​ចែក​សិស្ស​ក្នុង​ថ្នាក់​ទៅ​ជា​ក្រុម​តូចៗ ។ សូម​អញ្ជើញឲ្យ​ក្រុម​ទាំងឡាយ​សិក្សា​វគ្គ​ព្រះគម្ពីរ​នីមួយៗ រកមើល​ពាក្យ​និង​ឃ្លា​ដែល​សំខាន់​អំពី​សេចក្ដីសង្ឃឹម និង​ពិភាក្សា​ចម្លើយ​របស់​ពួកគេ​ចំពោះ​សំណួរ​ទាំងឡាយ ។ ក្រោយពី​ទុកពេល​គ្រប់គ្រាន់​ហើយ សូមប្រាប់ឲ្យក្រុម​សាង​ប្រយោគ​មួយ ឬ​ពីរ​អំពី​គោលលទ្ធិ ឬ​គោលការណ៍​ដែល​សង្ខេប​អ្វី​ដែល​ពួកគេ​បាន​រៀន​អំពី​គោលលទ្ធិ​នៃ​សេចក្ដីសង្ឃឹម ។ សូម​អញ្ជើញឲ្យ​ក្រុម​ទាំងឡាយ​ចែកចាយ​ប្រយោគ​របស់​គេ​ជាមួយ​នឹង​សិស្ស​ក្នុង​ថ្នាក់ ។ សូម​ប្រាកដ​ថា​សិស្ស​យល់​ថា សេចក្ដី​សង្ឃឹម គឺជា​ការ​មាន​ទំនុកចិត្ត​ថា តាមរយៈ​ដង្វាយ​របស់​ព្រះយេស៊ូវគ្រីស្ទ និង​ការគោរព​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ នោះ​យើង​នឹង​ទទួល​បាន​ពរជ័យ​ដែល​បាន​សន្យា​របស់​ព្រះ រួមមាន​ទាំង​ជីវិត​ដ៏​នៅអស់កល្ប​ផង ។ ប្រសិនបើមានពេល អ្នកអាច​ចង់​ពិភាក្សា​នូវ​សំណួរ​ដូច​ខាង​ក្រោម ៖

  • តើ​ពាក្យ ជាប្រាកដ នៅក្នុង​ឃ្លា « អាច​សង្ឃឹម​ជា​ប្រាកដ​ថា នឹង​បាន​ពិភពលោក​មួយ​ដ៏​ប្រសើរ​លើសលែង​ទៅទៀត » ( អេធើរ ១២:៤ ) ផ្ដល់​ជា​យោបល់​យ៉ាង​ណា​ដល់​អ្នក ? ( ការធានា​អះអាង ទំនុកចិត្ត ឬ​ការប្រាកដប្រជា ។ អ្នក​អាច​ស្នើ់​ថា សិស្ស​គួរ​សរសេរ​និយមន័យ​នេះ​នៅ​រឹម​ទំព័រ​ព្រះគម្ពីរ​របស់​គេ​ក្បែរ អេធើរ ១២:៤ ) ។

  • តើ​សេចក្ដីសង្ឃឹម ដូចដែល​បាន​រៀបរាប់​នៅក្នុង​ខគម្ពីរ​ទាំងនេះ​ជា « យុថ្កា​មួយ​ដល់​ព្រលឹង​មនុស្ស » និង​ជួយ​យើង​ឲ្យ​ក្លាយជា « នៅនឹង​ធឹង ហើយ​ខ្ជាប់ខ្ជួន គឺ​នៅក្នុង​កិច្ចការ​ល្អ​ដ៏​បរិបូរ​ជា​ដរាប » យ៉ាង​ដូចម្ដេច​ខ្លះ ? ( អេធើរ ១២:៤ ) ។

សូម​ចង្អុលបង្ហាញ​សេចក្ដីថ្លែងការណ៍​ខាងក្រោម ហើយ​សូមប្រាប់ឲ្យសិស្ស​ម្នាក់​អាន​វា​ឮៗ ៖

« នៅពេល​យើង​មាន​សេចក្ដីសង្ឃឹម នោះ​យើង​ទុកចិត្ត​លើ​សេចក្ដី​សន្យា​របស់​ព្រះ ។ យើង​មាន​នូវការធានា​ដ៏​ពិត​មួយ​ថា ប្រសិនបើ​យើង​ធ្វើ ‹ កិច្ចការ​ទាំងឡាយ​ដោយ​សេចក្តី​សុចរិត › នោះ​យើង ‹ នឹង​ទទួល​បាន​រង្វាន់ [ របស់​យើង ] គឺ​សេចក្ដី​សុខសាន្ត​នៅ​នា​លោកិយ​នេះ និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​នៅ​បរលោកនាយ › ( គ. និង ស. ៥៩:២៣ ) ។ មរមន​បាន​បង្រៀន​ថា សេចក្ដី​សង្ឃឹម​បែបនោះ បាន​មក​តែ​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ​ប៉ុណ្ណោះ [ សូមមើល មរ៉ូណៃ ៧:៤១ ] (ពិត​ចំពោះ​សេចក្ដីជំនឿ ៖ ឯកសារ​យោងនៃ​ដំណឹងល្អ [ ២០០៤ ] ទំព័រ ៨៥ ) ។

  • តើ​សេចក្ដីជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់​មាន​សារៈសំខាន់​យ៉ាងណា​ដល់​ការអភិវឌ្ឍ​សេចក្ដីសង្ឃឹម​ដ៏​ពិត​នោះ ? តើ​ការណ៍​នេះ​ជួយ​អ្នក​ឲ្យ​យល់​ពី​មូលហេតុ​ដែល​ព្រះយេស៊ូវគ្រីស្ទ គឺជា​សេចក្ដីសង្ឃឹម​នៃ​ពិភពលោក​ដោយ​របៀប​ណា ? ( នៅពេល​យើង​សង្ឃឹម​លើ​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​អាច​មើល​ឃើញ​ហូស​ពី​បញ្ហា និង​ការសោកសៅ​ខាង​ជីវិត​រមែងស្លាប់​នេះ ហើយ​ផ្ដោតលើ​ពរជ័យ​ដែល​មាន​តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ ដូចជា​ការរស់ឡើង​វិញ និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ) ។

  • តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​រស់នៅ​ដោយ​មាន​សេចក្ដី​សង្ឃឹម​ដ៏​ខ្លាំង​ជាងនេះ​នៅក្នុង​ជីវិត​នេះ ?

នៅពេល​ដែល​ត្រូវបាន​បំផុស​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ អ្នក​អាច​សុំ​ឲ្យ​សិស្ស​ចែកចាយ​អំពី​ពេល​មួយ ដែល​សេចក្ដីសង្ឃឹម​របស់​ពួកគេ​លើ​ការរស់ឡើងវិញ និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ បាន​ក្លាយ​ជា​ពរជ័យ​មួយ​ដល់​ពួកគេ ឬ​ដល់​អ្នកដទៃ ។

ការអាន​របស់​សិស្ស