ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ២៥ ៖ ព្រះយេស៊ូវគ្រីស្ទ​នឹង​យាង​មក​វិញ​នៅ​ថ្ងៃ​ណា​មួយ


មេរៀន​ទី ២៥

ព្រះយេស៊ូវគ្រីស្ទ នឹង​យាង​មក​វិញ​នៅ​ថ្ងៃ​ណា​មួយ

សេចក្ដីផ្ដើម

ព្យាការី​ជាច្រើន​រាប់​ជំនាន់​បាន​ព្យាករណ៍​ថា ព្រះយេស៊ូវគ្រីស្ទ នឹង​ត្រឡប់មក​កាន់​ផែនដី​វិញ​នៅ​ថ្ងៃ​ណា​មួយ ។ អេសាយ បាន​កត់ត្រា​ថា « នោះ​សិរី​ល្អ​នៃ​ព្រះយេហូវ៉ា​នឹង​សម្ដែង​មក គ្រប់​មនុស្ស​ទាំងឡាយ​នឹង​បាន​ឃើញ​ព្រម​គ្នា » ( អេសាយ ៤០:៥ ) ។ ការព្យាករណ៍​ទាំង​នេះ ជួយ​ពួកសាវក​របស់​ព្រះយេស៊ូវគ្រីស្ទ​ឲ្យ​រៀបចំ​ខ្លួន​ពួកលោក និង​អ្នកដទៃ​សម្រាប់​ហេតុការណ៍​ដ៏​ពិសេស​នេះ និង​មាន​សេចក្ដី​សង្ឃឹម ដោយ​ដឹង​ថា ព្រះវរបិតាសួគ៌​ទាយ​ពី​អនាគត ហើយ​រៀបចំ​ពិភព​លោក​នេះ​សម្រាប់​ការត្រឡប់​ដ៏​រុងរឿង​នៃ​បុត្រា​របស់​ទ្រង់ ។

ការអាន​ពី​សាវតា

  • ដាល្លិន អេក អូក « Preparation for the Second Coming » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ៧–១០ ។

យោបល់​សម្រាប់​ការបង្រៀន

ព្រះអង្គ​សង្គ្រោះ នឹង​យាង​មក​ដោយ​ព្រះចេស្ដា និង​សិរីល្អ

សូម​អញ្ជើញឲ្យ​សិស្ស​សញ្ជឹងគិត​ពី​សំណួរ​ខាងក្រោម ហើយ​សង្ខេប​ចម្លើយ​របស់​ពួកគេ​នៅលើ​ក្ដារខៀន ៖

  • តើ​អ្នក​គិត​ដូចម្ដេច នៅ​ពេល​គេ​និយាយ​អំពី​ការយាងមក​ជា​លើកទីពីរ ?

  • តើ​អ្នក​ជឿ​ថា ការយាងមក​ជា​លើកទីពីរ​នឹង​កើតឡើង​ដូចម្តេច​ទៅ ?

សូមប្រាប់ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង​សេចក្ដីសញ្ញា ២៩:១១ ឮៗ ។ បន្ទាប់មក សូម​សួរ​សិស្ស​ ៖

  • តើ​អ្នក​បាន​រៀន​អ្វីខ្លះ​ពី​វគ្គ​នេះ អំពី​ការយាងមក​ជា​លើកទីពីរ ? ( នៅពេល​សិស្ស​ឆ្លើយ សូម​បញ្ជាក់​នូវ​សេចក្ដីពិត​ខាងក្រោម​នេះ ៖ នៅពេល​ព្រះអង្គ​សង្គ្រោះ​យាង​មក​ម្ដងទៀត នោះ​ទ្រង់​នឹង​យាងមក​ដោយ​ព្រះចេស្ដា និង​សិរីល្អ​ជាមួយ​នឹង​ពួកពលបរិវារ​ទាំងឡាយ​នៃ​ស្ថានសួគ៌ ) ។ សូម​សរសេរ​សេចក្ដីពិត​នេះ​នៅលើ​ក្ដារខៀន ) ។

សូម​ពន្យល់​ដល់​សិស្ស​ថា មាន​ទិដ្ឋភាព​ជាច្រើន​នៃ​ការយាងមក​លើក​ទីពីរ​នៃ​ព្រះយេស៊ូវគ្រីស្ទ ដែល​អាច​ត្រូវបាន​សិក្សា​នៅក្នុង​ព្រះគម្ពីរ ដូចជា​ទីសម្គាល់​ដែល​នឹង​មក​មុន​ការយាងមក​របស់​ទ្រង់ និង​ការបំផ្លាញ​នៃ​ពួកទុច្ចរិត​នៅពេល​ទ្រង់​យាងមក ។ មេរៀន​នេះ នឹង​ផ្ដោត​ជា​ពិសេស​លើ​ព្រះអង្គ​សង្គ្រោះ ការយាងមក​របស់​ទ្រង់​ដោយ​ព្រះចេស្ដា និង​សិរីល្អ និង​របៀប​ដែល​យើង​អាច​រៀបចំ​សម្រាប់​ហេតុការណ៍​ដ៏​អស្ចារ្យ​នោះ ។ សូម​ចែក​ឲ្យ​សិស្ស​ម្នាក់ៗ​នូវ​ច្បាប់​ចម្លង​មួយ​នៃ​តារាង « ការព្យាករណ៍​នៃ​ការយាងមក​លើកទីពីរ » ។ សូម​អញ្ជើញឲ្យ​សិស្ស​ធ្វើការ​ជា​គូ ហើយ​ចាត់​ឲ្យ​ដៃគូ​នីមួយៗ​សិក្សា​វគ្គ​ព្រះគម្ពីរ​ពីរ ឬ​បី​ជួរ ( សូម​ប្រាកដ​ថា ជួរ​នីមួយៗ​ត្រូវបាន​ចាត់​ឲ្យ​សិស្ស​អាន ) ។ សូម​អញ្ជើញឲ្យ​ដៃគូ​នីមួយៗ​សរសេរ​នៅក្នុង​តារាង​នេះ នូវ​អ្វី​ដែល​វគ្គ​ព្រះគម្ពីរ​របស់​គេ​បង្រៀន​អំពី​ការយាងមក​ជា​លើក​ទី​ពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ក្រោយពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ សូមប្រាប់ឲ្យសិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។

រូបភាព
ក្រដាស​ចែក ការយាងមក​លើកទីពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ

ការយាងមក​លើកទីពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ

ការព្យាករណ៍​អំពី​ការ​យាង​មក​ជា​លើក​ទី​ពីរ

អ្វីដែល​យើង​រៀន​អំពី​ការយាងមក​ជា​លើកទីពីរ

គោលលទ្ធិ និង សេចក្តី​សញ្ញា ៤៩:៦-៧ ; យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១:៤០

អេសាយ ៤០:៥; ម៉ាថាយ ១៦:២៧

អេសាយ ៥២:១០; គោលលទ្ធិ និង សេចក្តី សញ្ញា ១៣៣:៣

សាការី ១៣:៦; ; ១៤:៤; គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៤៥:៤៨, ៥១–៥៣

អេសាយ ៦៣:២; វិវរណៈ ១៩:១១–​១៣; គោលលទ្ធិ និង សេចក្តីសញ្ញា​១៣៣:៤៦–៤៨

កិច្ចការ ១:៩–១១; ថែស្សាឡូនិចទី ១ ៤:១៦

ថែស្សាឡូនិចទី ១ ៤:១៧; គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨៨:៩៦–៩៨

វិវរណៈ ១៦:២០; គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៣៣:២១–២៤

គោលលទ្ធិ និង សេចក្ដីសញ្ញា ៥:១៩; ១០១:២៤–២៥; ១៣៣:៤១

ពេតុ្រសទី ២ ៣:១០; យ៉ូសែប ស៊្មីធ—ម៉ាថាយ ១:៤៦–៤៨

សូម​តាមដាន ​ដោយ​ការសួរ​សំណួរ​ខាងក្រោម ៖

  • ដោយ​ផ្អែកលើ​អ្វី​ដែល​អ្នក​បាន​សិក្សា តើព្រះចេស្ដា និង​សិរីល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​នឹង​ត្រូវបាន​សម្ដែង​ពេល​ទ្រង់​យាង​មក​ដោយ​របៀប​ណា ?

  • តើ​ការព្យាករណ៍​ណា​មួយ​អំពី​ការយាងមក​លើកទីពីរ​ដែល​អ្នក​ចាប់​អារម្មណ៍ជាងគេ? ហេតុអ្វី ?

កំណត់ចំណាំ ៖ មុនពេល​បន្ដ​ទៅមុខ អ្នក​អាច​បើក​ត្រឡប់​ទៅរក​តារាង​វិញ ហើយ​សូមសួរ​សិស្ស​ថា មាន​តម្លៃ​អ្វី​នៅក្នុង​ការសិក្សា​ព្រះគម្ពីរ​នៅក្នុង​សម័យ​នេះ—ដោយ​រកមើល​ទំនាក់ទំនង គំរូ និង​ផ្ទៃរឿង ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១:១២; ៣៤:៥-៦; ៣៩:២០; ៨៨:៨១–៨៦, ៩២; ១៣៣:៤–៥, ១០

ព្យាការី​រៀបចំ​យើង​សម្រាប់​ការយាងមក​លើកទីពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ

សូម​ចង្អុលបង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ​អែលឌើរ ស្ទើរលីង ដបុលយូ ស៊ីល ( ឆ្នាំ ១៩០៣–១៩៩៤ ) នៃ​ក្រុម​ចិតសិប​នាក់ ហើយ​សូមប្រាប់ឲ្យសិស្ស​ម្នាក់​អាន​វា​ឮៗ ៖

រូបភាព
អែលឌើរ ស្ទើរលីង ដបុលយូ ស៊ីល

« ការយាងមក​លើកទីពីរ​របស់​ព្រះគ្រីស្ទ ត្រូវបាន​លើកឡើង​ច្រើន​ជាង ១៥០០ ដង​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ និង​ច្រើន​ជាង ៣០០ ដង​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី ។ ប្រសិនបើ​ព្រះបាន​គិត​ពី​ប្រធានបទ​នេះ​ថា​វា​សំខាន់​ខ្លាំង​នោះ ទ្រង់​បា្រកដ​ជា​ចង់​ឲ្យ​យើង​ធ្វើអ្វីមួយ​សម្រាប់​វា​ហើយ » ( នៅក្នុង​របាយការណ៍​សន្និសីទ ខែ មេសា ឆ្នាំ ១៩៦៦ ទំព័រ ១៩ ) ។

  • តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​វា​សំខាន់​ដែល​ព្រះគម្ពីរ​បញ្ចូល​នូវ​ការព្យាករណ៍​ជាច្រើន​ដែល​ទាក់ទង​ទៅនឹង​ការយាងមក​លើក​ទីពីរ ?

សូម​ចង្អុលបង្ហាញ​វគ្គ​ព្រះគម្ពីរ​ខាងក្រោម​នេះ ឬ​សរសេរ​វា​នៅលើ​ក្ដារខៀន ។ សូម​អញ្ជើញឲ្យ​សិស្ស​ប្រៀបធៀប​វគ្គ​ទាំងនេះ​ដោយ​ស្ងាត់ស្ងៀម ដោយ​រកមើល​របៀប​ខុសគ្នា​ពីរ​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​រៀបចំ​ខ្លួន​សម្រាប់​ការយាងមក​ជា​លើកទីពីរ ។

គ និង ស ១:១២; ៨៨:៩២; ១៣៣:៤–៥, ១០

គ និង ស ៣៤:៥–៦; ៣៩:២០; ៨៨:៨១–៨៤

ក្រោយពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ សូម​ពិភាក្សា​សំណួរ​ខាងក្រោម​នេះ​ខ្លះ ឬ​ទាំងអស់ ៖

  • តើ​អ្នក​នឹង​សង្ខេប​សេចក្ដីពិត​ទាំងឡាយ​ដែល​បាន​បង្រៀន​នៅក្នុង​វគ្គ​ទាំងនេះ​ទៅជា​ប្រយោគ​តែមួយ​ដោយ​របៀប​ណា ? ( សូម​ប្រាកដ​ថា សិស្ស​ចង្អុលបង្ហាញ​អ្វីមួយ​ដែល​មាន​ដូច​ខាងក្រោម​នេះ ៖ ការព្យាករណ៍​ទាំងឡាយ​អំពី​ការយាង​មក​លើកទីពីរ​នៃ​ព្រះយេស៊ូវគ្រីស្ទ ត្រូវបាន​ប្រទាន និង​កត់ត្រា​នៅក្នុង​ព្រះគម្ពីរ ដើម្បី​ឲ្យ​យើង​អាច​រៀបចំ​ខ្លួន​យើង និង​អ្នកផ្សេង​ទៀត​សម្រាប់​ថ្ងៃ​នោះ ) ។

  • ហេតុអ្វី​បាន​យើងមិន​គ្រាន់តែ​ខ្លួន​យើង ប៉ុន្តែ​​ត្រូវតែរៀបចំអ្នកដទៃ សម្រាប់​ការ​យាង​មក​ជា​លើក​ទីពីរ​របស់ព្រះយេស៊ូវ​គ្រីស្ទ ?

  • តើ​មាន​របៀប​ណា​ខ្លះ ដែល​យើង​អាច​ជួយ​អ្នក​ដទៃ​ឲ្យ​រៀបចំ​សម្រាប់​ការយាង​ត្រឡប់​មកវិញ​របស់​ព្រះអម្ចាស់ ?

  • តើ​អ្នកគិត​ថា​ការជួយ​អ្នកដទៃ​រៀបចំ​សម្រាប់​ការយាងមក​លើក​ទីពីរ​នឹង​ជួយ​អ្នក​ឲ្យ​រៀបចំ​ខ្លួន​អ្នក​បាន​ប្រសើរ​ដោយ​របៀប​ណា ?

សូមប្រាប់ឲ្យ​​សិស្ស​ម្នាក់​អាន​ឲ្យឮនូវ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​​ដោយ​អែលឌើរ ដាល្លិន អេក អូក នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ ដាល្លិន អេក អូក

« ខណៈ​ដែល​យើង​គ្មាន​អំណាច​ដើម្បី​ផ្លាស់ប្ដូរ​ការពិត​នៃ​ការយាងមក​លើកទីពីរ និង​មិន​អាច​ដឹង​ពី​ពេល​ពិតប្រាកដ​របស់​វា យើង​អាច​ពន្លឿន​ការរៀបចំ​របស់​យើង​ផ្ទាល់ និង​ព្យាយាម​ជួយ​ដល់​ការរៀបចំ​របស់​អ្នក​ដែល​នៅ​ជុំវិញ​ខ្លួន​យើង ។ …

« ចុះ​បើ​ថ្ងៃ​នៃ​ការយាងមក​របស់​ទ្រង់​ជា​ថ្ងៃស្អែក​វិញ ? ប្រសិនបើ​យើង​បាន​ដឹង​ថា យើង​ត្រូវ​ជួប​នឹង​ព្រះអម្ចាស់​នៅ​ថ្ងៃស្អែក — តាមរយៈ​ការស្លាប់​មុន​អាយុ ឬ​តាមរយៈ​ការយាងមក​ដែល​មិន​អាច​រំពឹង​ទុក​បាន​មុន​របស់​ទ្រង់ — តើ​យើង​នឹង​ធ្វើ​អ្វី​នៅ​ថ្ងៃនេះ ? តើ​យើង​នឹង​សារភាព​អ្វីខ្លះ ? តើ​យើង​នឹង​បញ្ឈប់ការ​អនុវត្តន៍​អ្វី​ខ្លះ ? តើ​យើង​នឹង​យក​ដំណើរ​រឿង​ណា​មួយ​មក​ដោះស្រាយ ? តើ​ការអត់ទោស​ណា​ខ្លះ​ដែល​យើង​នឹង​អត់ទោស ? តើ​យើង​នឹង​ថ្លែង​ទីបន្ទាល់​ណាមួយ ?

« ចុះ​បើ​យើង​នឹង​ត្រូវ​ធ្វើ​ការណ៍​ទាំងនោះ​នៅ​ពេល​នោះ ហេតុអ្វី​យើង​មិន​ធ្វើ​ឥឡូវ​នេះ ? ហេតុអ្វី​បានជា​យើង​មិន​ស្វែងរក​សេចក្ដីសុខសាន្ដ ខណៈ​ដែល​សេចក្ដីសុខសាន្ដ​អាច​ត្រូវ​ទទួល​បាន​នោះ ? ប្រសិនបើ​ចង្កៀងនៃ​ការរៀបចំ​របស់​យើង​ត្រូវបាន​គូស​បង្ហាញ​ហើយ សូមប្រាប់ឲ្យយើង​ចាប់ផ្ដើម​អនុវត្ត​វា​ភ្លាមៗ » ( « Preparation for the Second Coming »Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ៨, ៩ ។

  • តើ​បុគ្គល​ម្នាក់​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ជួយ​ពន្លឿន​ដល់​ការរៀបចំ​របស់​គេ​សម្រាប់​ការយាងមក​ជាលើកទីពីរ ?

  • តើ​មាន​គ្រោះថ្នាក់​អ្វីខ្លះ​ក្នុង​ការពន្យាពេល​ការរៀបចំ​របស់​យើង​នោះ ?

ម៉ាថាយ ២៥:១–១៣

ការរៀបចំ​សម្រាប់​ការយាងមក​លើកទីពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ

សូម​ពន្យល់​ដល់​សិស្ស​ថា គឺ​នៅ​ថ្ងៃ​មុនពេល​ព្រះយេស៊ូវគ្រីស្ទ​សុគត នោះ​ពួកសាវក​របស់​ទ្រង់​បានសួរ​សំណួរ​ទាក់ទង​ទៅនឹង​ទីសម្គាល់​ដែល​នឹង​នាំមុខ​ការយាងមក​លើកទីពីរ​របស់​ទ្រង់ ( សូមមើល ម៉ាថាយ ២៤:៣; យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១:៤ ) ។ ចម្លើយ​របស់​ព្រះអង្គ​សង្គ្រោះ​ត្រូវបាន​រកឃើញ​នៅក្នុង ម៉ាថាយ ២៤–២៥ ។ សូមប្រាប់ឲ្យ​សិស្ស​មួយ​ចំនួន​ប្ដូរវេនគ្នា​អាន ម៉ាថាយ ២៥:១–១៣ ឮៗ ហើយ​សូមប្រាប់ឲ្យសិស្ស​ផ្សេង​ទៀត​ផ្ទៀង​តាម ។ បន្ទាប់មក សូម​ដឹកនាំ​សិស្ស​នៅក្នុង​ការពិភាក្សា​មួយ​នៃ​រឿង​ប្រៀបធៀប​អំពី​ស្រីព្រហ្មចារី​ដប់​នាក់ ដោយប្រើ​សំណួរ និង​សម្ដី​ដកស្រង់​ខាងក្រោម​ទាំងនេះខ្លះ ឬ​ទាំងអស់ ៖

  • តើ​អ្នក​គិត​ថាផ្នែក​អ្វី​នៃ​សកម្មភាព​របស់​ស្រីព្រហ្មចារី​ទាំង​ប្រាំ​នាក់​នេះ​ដែល​ល្ងង់​នោះ ? ( ស្រីព្រហ្មចារី​ល្ងង់​ទាំង​នេះ​មិន​បាន​ធ្វើ​រឿង​ដែល​ចាំបាច់​ដើម្បី​រៀបចំ​សម្រាប់​ការយាងមក​របស់​ព្រះអង្គ​សង្គ្រោះ​ទេ ។ សូម​ព្យាយាម​រៀបចំ​សម្រាប់​ការយាងមក​របស់​ព្រះអង្គ​សង្គ្រោះដោយ​ការធ្វើ​អ្វី​ដែល​យើង​ដឹង​ថា​ត្រឹមត្រូវ នោះ​វា​នឹង​មក​នូវ​ពរជ័យ​ដ៏​អស្ចារ្យ រួមមាន​ទាំង​ការរៀបចំ​ជាស្រេច​ដើម្បី​ចូលរួម​នឹង​ព្រះអង្គ​សង្គ្រោះ នៅពេល​ទ្រង់​យាងមក ) ។

  • តើ​មាន​សារៈសំខាន់​អ្វីខ្លះ​នៅក្នុង​ឃ្លា « ចូរ​ចេញ​ទៅ​ទទួល​ចុះ » ? ( ខ ៦ ) ។ ហេតុអ្វី​បានជា​មិន​រង់ចាំ​ដោយ​អត់ធ្មត់​ដល់​ទ្រង់​ឲ្យ​មកជួប​នឹង​អ្នក ? ( សូម​មើល​ផងដែរ គ និង ស ១៣៣:៥, ១០, ១៤, ១៩ ) ។

  • ហេតុអ្វី​បានជា​ស្រីព្រហ្មចារី​ឆ្លាត​មិន​អាច​ចែករំលែក​ប្រេង​របស់​នាង​ជាមួយ​នឹង​ស្រីព្រហ្មចារី​ល្ងង់បាន ?

  • តើ​រឿង​ប្រៀបប្រដូចនេះ​បង្រៀន​អ្វី​ដល់​អ្នក អំពីការរៀបចំ​ទៅជួប​នឹង​ព្រះអង្គ​សង្គ្រោះ ? ( ទោះបីជា​សិស្ស​អាច​ប្រើ​ពាក្យ​ផ្សេងៗ​គ្នា សិស្ស​គួរ​តែ​ចង្អុលបង្ហាញ​អំពី​គោលការណ៍​ដែល​ស្រដៀងគ្នា​ទៅនឹង​អ្វី​ដូច​ខាង​ក្រោម ៖តាមរយៈ​ការគោរព​តាម​ព្រះបញ្ញត្តិ​របស់​ព្រះ នោះ​យើង​អាច​រៀបចំ​សម្រាប់​ការយាងមក​លើទីពីរ​របស់ព្រះយេស៊ូវ​គ្រីស្ទ ។ សូមមើល​ផងដែរ គ និង ស ៤៥:៥៦–៥៧ ) ។

សូម​បន្ថែម​លើ​ការពិភាក្សា​នូវ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោមនេះ​ដោយ​អែលឌើរ ដាល្លិន អេក អូក នៃ​កូរ៉ុមនៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ ដាល្លិន អេក អូក

« ក្នុង​រឿង [ ប្រៀបធៀប​នៃ​ស្រី​ព្រហ្មចារី​ដប់​នាក់ ] នោះ​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា ‹ ហើយ​នៅ​ថ្ងៃ​នោះ ក្នុង​កាល​ដែល​យើង​នឹង​យាង​មក ដោយ​នូវ​សិរី​ល្អ​របស់​យើង នោះ​ពាក្យ​ប្រៀប​ប្រដូច​នឹង​ត្រូវ​បាន​សម្រេច ​ដែល​យើង​បាន​មាន​បន្ទូល​ពី​ស្រី​ព្រហ្មចារី​ដប់​នាក់ › ( គ និង ស ៤៥:៥៦ ) ។

« ដោយ​ផ្អែកលើ​ជំពូក​ទី ២៥ នៃ​គម្ពីរ​ម៉ាថាយ រឿង​ប្រៀបធៀប​នេះ​ផ្ទុយនូវ​កាលៈទេសៈ​នៃ​ស្រីព្រហ្មចារី​ល្ងង់​ប្រាំ​នាក់ និង​ស្រីព្រហ្មចារី​ឆ្លាត​ប្រាំ​នាក់ ។ ស្រី​ព្រហ្មចារី​ទាំង​ដប់​នាក់​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ទៅ​ពិធី​រៀបការ ប៉ុន្ដែ​មាន​តែស្ត្រីចំនួន​ពាក់កណ្ដាល​ប៉ុណ្ណោះ​ត្រូវបាន​រៀបចំ ដោយ​មាន​ប្រេង​នៅក្នុង​ចង្កៀង នៅពេល​កូនកំលោះ​បាន​មក ។ ស្រីព្រហ្មចារី​ប្រាំ​នាក់​ត្រូវបាន​រៀបចំ​ឲ្យ​ទៅក្នុង​ពិធី​មង្គលការ ហើយ​ទ្វារ​បាន​បិទ ។ ស្រីព្រហ្មចារី​ប្រាំ​នាក់​នោះ ដែល​បាន​ពន្យារ​ពេល​ការរៀបចំ​របស់​គេ​បាន​មក​ដល់​យឺត ។ ទ្វារ​បាន​បិទ ហើយ​ព្រះអម្ចាស់​បាន​បដិសេធ​ពួកគេ​មិន​ឲ្យ​ចូល​មក ដោយ​មាន​បន្ទូល​ថា « ខ្ញុំ​ប្រាប់​នាង​រាល់​គ្នា​ជា​ប្រាកដ​ថា ខ្ញុំ​មិន​ស្គាល់​នាង​ទេ » [ម៉ាថាយ ២៥:១២ ] ។ ព្រះអង្គ​សង្គ្រោះ​បាន​បញ្ចប់​ថា ‹ ដូច្នេះ ចូរ​ចាំ​យាម​ចុះ ដ្បិត​អ្នក​រាល់​គ្នា​មិន​ដឹង​ជា​ថ្ងៃ​ណា ឬ​ពេល​ណា​ដែល​កូនមនុស្ស​ត្រូវ​មក​នោះទេ ›​ [ម៉ាថាយ ២៥:១៣ ] ។

« សារលិខិត​នៃ​រឿង​ប្រៀបធៀប​នេះ​គួរ​ឲ្យ​ព្រឺសម្បុរ​ណាស់ ។ វា​ស្ដែង​ឲ្យឃើញ​ថា ​ស្ត្រីព្រហ្មចារី​​យទាំង​ដប់​នាក់ តំណាង​ឲ្យ​សមាជិក​នៃ​សាសនាចក្រ​របស់​ព្រះគ្រីស្ទ ដ្បិត​សមាជិក​ទាំងអស់​គ្នា​ត្រូវបាន​អញ្ជើញ​ឲ្យ​ទទួល​ភោជនាអាហារ ហើយ​សមាជិក​ទាំងអស់​គ្នា​បាន​ដឹងពី​តម្រូវការ​ដើម្បី​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ នៅ​ពេល​កូនកម្លោះ​បាន​មក​ដល់ ។ ប៉ុន្តែ​មាន​តែ​ចំនួនពាក់កណ្ដាល​ប៉ុណ្ណោះ​បាន​ត្រៀមខ្លួន​ជាស្រេច នៅពេល​ទ្រង់​បាន​មកដល់ » ( ដាល្លិន អេក អូក « Preparation for the Second Coming » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ៨ ) ។

រូបភាព
អែលឌើរ ដាវីឌ អេ បែដណា

« តើ​ស្រី​ព្រហ្មចារី​ឆ្លាត​ទាំង​ប្រាំនាក់​ចិត្ត​កំណាញ់ និង​មិន​ចង់​ចែកចាយ​ឬ ? ឬ​ក៏​ពួកគេ​កំពុង​បង្ហាញ​យ៉ាង​ត្រឹមត្រូវ​ថា បេ្រង​នៃ​ការប្រែចិត្ត​ជឿ​មិន​អាច​ខ្ចី​បាន​នោះទេ ? តើ​កម្លាំង​ខាង​វិញ្ញាណ​ដែល​ជា​លទ្ធផល​នៃ​ការគោរពតាម​ព្រះបញ្ញត្តិ​ដោយ​ខ្ជាប់ខ្ជួន​អាច​ត្រូវបាន​ប្រគល់​ដល់​មនុស្ស​ផ្សេងទៀត​បាន​ឬ​ទេ ? តើ​ចំណេះដឹង​ដែល​ទទួល​បាន​តាមរយៈ​ការសិក្សា និង​ការសញ្ជឹងគិត​ដោយ​ឧស្សាហ៍​លើ​ព្រះគម្ពីរ​នោះ​អាច​ត្រូវបាន​ចែក​រំលែក​ដល់​អ្នកដែល​ត្រូវការ​ឬ ? តើ​សេចក្ដី​សុខសាន្ដ​នៃ​ដំណឹងល្អ​ដែល​នាំមកដល់​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ដ៏​ស្មោះត្រង់ អាច​ត្រូវ​បាន​ផ្ទេរទៅ​ឲ្យបុគ្គល​ម្នាក់​ដែល​បាន​ជួប​នឹង​ឧបសគ្គ ឬ​ការលំបាក​ដ៏​ខ្លាំង​បាន​ឬ​ទេ ? ចម្លើយ​ដ៏​ច្បាស់​ចំពោះ​សំណួរ​ទាំងនេះ​នីមួយៗ​គឺ ទេ ។

« នៅពេល​ស្រី​ព្រហ្មចារី​ឆ្លាត​បាន​បញ្ជាក់​យ៉ាង​ត្រឹមត្រូវ នោះ​យើង​ម្នាក់ៗ​ត្រូវតែ ‹ ទិញ​សម្រាប់​ខ្លួន​យើង › ។ ស្ដ្រី​ដ៏​បំផុស​ទាំងនេះ មិន​បាន​រៀបរាប់​ពី​ការផ្លាស់ប្ដូរ​ពាណិជ្ជកម្ម​នោះទេ ប៉ុន្ដែ​គេ​បាន​បញ្ជាក់​ពី​ទំនួលខុសត្រូវ​ផ្ទាល់ខ្លួន​របស់​យើង​ក្នុងការ​រក្សា​ចង្កៀង​នៃ​ទីបន្ទាល់​របស់​យើង ឲ្យ​ឆេះ និង​ទទួល​បាន​ការផ្គត់ផ្គង់​ដ៏​ច្រើន​នៃ​ប្រេង​នៃ​ការប្រែចិត្ត​ជឿ ។ ប្រេង​ដ៏​មាន​តម្លៃ​នេះ​ត្រូវ​ការ​មួយ​តំណក់​ម្ដងៗ — ‹ មួយ​បន្ទាត់​ម្ដងៗ [ ហើយ ] មួយ​សិក្ខាបទ​ម្ដងៗ › ( នីហ្វៃទី ២ ២៨:៣០ ) ប្រកប​ដោយ​ការអត់ធ្មត់ និង​ខ្ជាប់ខ្ជួន ។ គ្មាន​ផ្លូវ​កាត់​ទេ គ្មាន​ខ្យល់​ចុងក្រោយ​ដើម្បី​រៀបចំ​នោះទេ » ( ដេវីឌ អេ បែតណា « Converted unto the Lord »Ensignលីអាហូណា ខែ​វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ១០៩ ) ។

  • តើ​ហេតុអ្វី​បានជា​យើង​ប្រញាប់​ប្រញាល់ក្នុងការ​រៀបចំ​ខ្លួន​យើង​សម្រាប់​ការយាងមក​ជា​លើកទីពីរ​របស់​ព្រះគ្រីស្ទ ?

សូម​គិត​ពី​ការសរសេរ​ប្រយោគ​មិន​ពេញលេញ​ខាងក្រោម នៅលើ​ក្ដារខៀន ហើយ​សូមប្រាប់ឲ្យសិស្ស​សញ្ជឹងគិត ហើយ​បន្ទាប់មក​សរសេរ​នូវ​របៀប​ដែល​ពួកគេ​នឹង​បំពេញ​វា ៖

ដើម្បី​ពន្លឿន​ដល់​ការរៀបចំ​របស់​ខ្ញុំ​សម្រាប់​ការយាងមក​លើកទីពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ ខ្ញុំ​នឹង  ។

សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​គិត​អំពី​របៀប​ដ៏​ពិសេស​នានា ដែល​ពួកគេ​អាច​ជួយ​ដល់​គ្រួសារ មិត្តភក្តិ ឬ អ្នកដទៃ​ឲ្យ​យល់​ពី​សារៈសំខាន់​នៃ​ការរៀបចំ​សម្រាប់​ការត្រឡប់​មក​វិញ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​ប្ដេជ្ញា​ចិត្ត​ចំពោះ​ព្រះអម្ចាស់​ថា ពួកគេ​នឹង​ធ្វើ​តាម​ការបំផុស​គំនិត​នានា​ដែល​ពួកគេ​បាន​ទទួល ។

ការអាន​របស់​សិស្ស