ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ១៩ ៖ ទ្រង់​មាន​ព្រះជន្ម​រស់ឡើងវិញ


មេរៀន​ទី ១៩

ទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​វិញ

សេចក្ដីផ្ដើម

« [ ព្រះយេស៊ូវគ្រីស្ទ ] ទ្រង់​មាន​ព្រះជន្ម​រស់​ពី​ស្លាប់​ឡើងវិញ​ជា​ពិត ‹ ជា​ផល​ដំបូង​ពី​ពួកអ្នក​ដែល​បាន​ដេក​លក់​ទៅហើយ › (កូរិនថូសទី ១ ១៥:២០ ) ។ ជា​ព្រះអង្គ​ដែល​មាន​ព្រះជន្ម​រស់ឡើង​វិញ នោះ​ទ្រង់​បាន​យាង​ទៅ​ជួប​ពួកអ្នក​ដែល​ទ្រង់​ស្រឡាញ់ ​ក្នុង​កាល​មាន​ព្រះជន្ម​រស់នៅ » (ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្មរស់ ៖ ទីបន្ទាល់​នៃ​ពួក​សាវក »Ensignលីអាហូណា ខែ មេសា ឆ្នាំ ២០០០ ទំព័រ ៣ ) ។ មេរៀន​នេះ នឹង​បង្រៀន​ពី​គោលលទ្ធិ និង​ហេតុការណ៍​ដែល​ទាក់ទងទៅ​នឹង​ការរស់​ឡើង​វិញ​របស់​ព្រះ​យេស៊ូវគ្រីស្ទ ។ នៅពេល​សិស្ស​បង្កើន​ការយល់ដឹង និង​ទីបន្ទាល់​នៃ​ការរស់​ឡើង​វិញ​ហើយ នោះ​ពួកគេ​នឹង​ទទួល​បាន​ការរំពឹង​ទុក និង​សេចក្ដី​សង្ឃឹម នៅពេល​ពួកគេ​ជួប​នឹង​ឧបសគ្គ​នៃ​ជីវិត​រមែង​ស្លាប់​នេះ ។

ការអាន​ពី​សាវតា

  • ឌី ថត គ្រីស្តូហ្វឺសិន « The Resurrection of Jesus Christ » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ១១១–១៤ ។

  • ដាល្លិន អេក អូក « Resurrection »Ensign, ខែ ឧសភា ឆ្នាំ ២០០០ ទំព័រ ១៤–១៦ ។

យោបល់​សម្រាប់​ការបង្រៀន

កូរិនថូសទី ១ ១៥:១២–២៩

ការរស់​ឡើង​វិញ​របស់​ព្រះយេស៊ូវគ្រីស្ទ

សូម​ដាក់តាំងបង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ព្យាការី យ៉ូសែប ស្ម៊ីធ ( ១៨០៥–១៨៤៤ ) ហើយ​សូមប្រាប់ឲ្យសិស្ស​ម្នាក់​អាន​វា​ឮៗ ៖

រូបភាព
ព្យាការី យ៉ូសែប ស្ម៊ីធ

« គោលការណ៍​គ្រឹះ​នៃ​សាសនា​របស់​យើង គឺជា​ទីបន្ទាល់​របស់​ពួកសាវក និង​ព្យាការី​ទាំងឡាយ​ដែល​ទាក់ទង​ទៅនឹង​ព្រះយេស៊ូវគ្រីស្ទ ថា​ទ្រង់​បាន​សុគត បាន​បញ្ចុះ​សព និង​បាន​រស់ឡើង​វិញ​ម្ដងទៀត​នៅ​ថ្ងៃទី​បី ហើយ​បាន​ឡើង​ទៅ​ស្ថានសួគ៌​វិញ ហើយ​រឿង​ផ្សេង​ទៀត​ទាំងឡាយ​ដែល​បាន​ជាប់ទាក់ទង​ទៅ​នឹង​សាសនា​របស់​យើង​គឺ​គ្រាន់តែ​ជា​រឿង​បន្ទាប់បន្សំ​ចំពោះ​ការណ៍​នេះ​ប៉ុណ្ណោះ » ( ការបង្រៀន​របស់​ប្រធាន​សាសាចក្រ ៖ យ៉ូសែប ស្ម៊ីធ [ ឆ្នាំ ២០០៧ ] ទំព័រ ៤៩ ) ។

សូម​ពិភាក្សា​ជាមួយ​នឹង​សិស្ស​នូវ​សំណួរ​ខាងក្រោម ៖

  • ហេតុអ្វី​ក៏​អ្នក​គិត​ថា គោលការណ៍​ដំណឹងល្អ​ផ្សេង​ទៀត​ទាំងឡាយ​គឺជា « រឿង​បន្ទាប់បន្សំ » ចំពោះ​ការសុគត ការបញ្ចុះ និង​ការរស់​ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ?

សូម​អញ្ជើញឲ្យ​សិស្ស​អាន អេសាយ ២៥:៨; ម៉ូសាយ ១៦:៧–៨; និង អាលម៉ា ៣៣:២២ ដោយ​ស្ងាត់ស្ងៀម ដោយ​រកមើល​អ្វី​ដែល​ព្យាការី​សម័យ​បុរាណ​បាន​ព្យាករណ៍​អំពី​ការរស់​ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​អញ្ជើញឲ្យ​ពួកគេ​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

សូម​ចម្លង​តារាង​ខាងក្រោម​ដាក់​លើ​ក្ដារខៀន ៖

ដោយសារ​ព្រះយេស៊ូវ​បាន​រស់ឡើង​វិញ​ពី​សេចក្ដីស្លាប់ …

ប្រសិនបើ​ព្រះយេស៊ូវ​មិនបាន​រស់ឡើង​វិញ​ពី​សេចក្ដីស្លាប់​ទេ នោះ …

កូរិនថូសទី ១ ១៥:២០–២៨

អាលម៉ា ១១:៤៣–៤៥

កូរិនថូស ទី ១ ១៥:១២–១៩, ២៩

នីហ្វៃទី ២ ៩:៨–១០

សូម​អញ្ជើញ​ឲ្យ​សិស្ស​ពាក់កណ្ដាល​ថ្នាក់​សិក្សា​វគ្គ​ព្រះគម្ពីរ​នៅក្នុង​ជួរឈរ​ខាងឆ្វេង​នៃ​តារាង​នេះ ដោយ​រក​មើល​ពរជ័យ​ដែល​យើង​ទទួល​បាន ដែល​ជា​លទ្ធផល​នៃ​ការរស់​ឡើង​វិញ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ សូម​អញ្ជើញឲ្យ​សិស្ស​ពាក់​កណ្ដាល​ថ្នាក់​ទៀត​សិក្សា​វគ្គ​ព្រះគម្ពីរ​នៅក្នុង​ជួរឈរ​ខាងស្ដាំ ដោយ​រកមើល​អ្វី​ដែល​បាន​កើតឡើង ប្រសិនបើ​ព្រះយេស៊ូវ​មិន​បាន​រស់ឡើង​វិញ​ពី​សេចក្ដីស្លាប់​ទេ​នោះ ។ ក្រោយពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ សូមប្រាប់ឲ្យអ្នក​ស្ម័គ្រចិត្ត​ឡើង​ពន្យល់​អ្វី​ដែល​ពួកគេ​បាន​រៀន ។ សូម​ជួយ​ពួកគេ​ឲ្យ​និយាយ​ពី​គោលលទ្ធិ​មួយ ដែល​ត្រូ​វបាន​បង្រៀន​នៅក្នុង​ខគម្ពីរ​នេះ ដោយ​ការសួរ​សំណួរ​ខាងក្រោម ៖

  • ស្របតាម កូរិនថូសទី ១ ១៥:២០ សាវក​ប៉ុល បាន​មាន​ប្រសាសន៍​ថា ព្រះយេស៊ូវ​គឺជា « ផល​ដំបូង​ពី​ពួកអ្នក​ដែល​បាន​ដេក​លក់​ទៅ​ហើយ » ។ តើ​ឃ្លា​នោះ​មាន​ន័យ​យ៉ាង​ណា ? ( ព្រះយេស៊ូវ​គឺជា​អ្នក​ដំបូង​ដែល​បាន​រស់​ឡើង​វិញ ) ។

សូម​ប្រាប់ឲ្យ​សិស្ស​អាន កូរិនថូសទី ១ ១៥:២២ ម្ដង​ទៀត ។ បន្ទាប់មក​ សូម​សួរ ៖

  • តើ​អ្នក​នឹង​សង្ខេប​ពរជ័យ​ដ៏​មហិមា​ដែល​យើង​ទទួល​បាន ដោយសារ​ព្រះយេស៊ូវគ្រីស្ទ​បាន​រស់​ឡើង​វិញ​ដោយ​របៀប​ណា ? ( សិស្ស​គួរតែ​បង្ហាញ​នូវ​គោលលទ្ធិ​ដូច​ខាង​ក្រោម ៖ ដោយ​សារ​តែ​ដង្វាយធួន និង​ការរស់ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ នោះ​មនុស្ស​គ្រប់រូប​ដែល​បាន​កើត​មក​ក្នុង​ជីវិត​រមែងស្លាប់​នេះ នឹង​បាន​រស់ឡើងវិញ ) 

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ឮៗ​នូវ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ហាវើដ ដបុលយូ ហឹនធើរ ( ១៩០៧–១៩៩៥ ) និង​ប្រធាន ម៉ារ៉ុន ជី រ៉មនី ( ១៨៩៧–១៩៨៨ ) នៃ​គណៈ​ប្រធាន​ទី​មួយ ៖

រូបភាព
ប្រធាន ហាវើដ ដបុលយូ ហឹនធើរ

« បើ​គ្មាន​ការរស់ឡើងវិញ​ទេ នោះ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នឹង​ក្លាយជា​ការផ្សាយ​នៃ​ការថ្លែង​របស់​ពួក​អ្នក​ប្រាជ្ញ ហើយ​មើល​ទៅ​ដូចជា​អព្ភូតហេតុ​ដែល​ឥត​ពន្យល់​បាន — ប៉ុន្ដែ​ជា​ការថ្លែង និង​អព្ភូតហេតុ​ដែល​គ្មាន​ជោគជ័យ​នៅ​ទីបំផុត ។ ទេ ជោគជ័យ​នៅ​ទីបំផុត​មាន​នៅក្នុង​អព្ភួតហេតុ​នៅ​ទីបំផុត ៖ ជា​លើក​ទីមួយ​នៅក្នុង​ប្រវត្តិសាស្ដ្រ​មនុស្ស​លោក បុគ្គល​ម្នាក់​ដែល​បាន​ស្លាប់​ទៅហើយ បាន​រស់​ឡើង​វិញ​ដោយ​អង្គ​ទ្រង់​ទៅជា​អមតភាព ។ ទ្រង់ គឺជា​ព្រះបុត្រា​នៃ​ព្រះ ព្រះរាជបុត្រា​នៃ​ព្រះវរបិតា​ដ៏​អមត​របស់​យើង​ដែល​គង់​នៅលើ​ស្ថានសួគ៌ ហើយ​ជោគជ័យ​របស់​ទ្រង់​លើ​ការស្លាប់​ខាង​រាងកាយ និង​ខាង​វិញ្ញាណ​គឺ​ជា​ដំណឹងល្អ​ដែល​អណ្ដាត​នៃ​ពួកគ្រីស្ទាន​គ្រប់រូប​នឹង​ថ្លែង » ( Howard W. Hunter, « An Apostle’s Witness of the Resurrection » Ensign, ខែ ឧសភា ឆ្នាំ ១៩៨៦ ទំព័រ ១៦ ) ។

រូបភាព
ប្រធាន ម៉ារ៉ុន ជី រ៉មនី

« ‹ ទ្រង់មាន​ព្រះជន្ម​រស់​ឡើង​វិញ​ហើយ ទ្រង់​មិន​គង់​នៅទីនេះ​ទេ › ។ ( ម៉ាកុស ១៦:៦ ) ។ ពាក្យ​ទាំងនេះ ដែល​និយាយយ៉ាងក្បោះក្បាយ​ក្នុង​ភាពសាមញ្ញ បាន​ប្រកាស​ពី​ហេតុការណ៍​ដ៏​សំខាន់​បំផុត​ដែល​បាន​កត់ត្រា​នៅក្នុង​ប្រវត្តិសាស្ដ្រ » ( Marion G. Romney,« The Resurrection of Jesus »Ensign, ខែ ឧសភា ឆ្នាំ ១៩៨២ ទំព័រ ៦ ) ។

  • តើ​អ្នក​គិត​ថា​ហេតុអ្វី​បាន​ជា​ការរស់ឡើង​វិញ​របស់​ព្រះយេស៊ូវគ្រីស្ទ​គឺជា « ហេតុការណ៍​ដ៏​សំខាន់​បំផុត​ដែល​បាន​កត់ត្រា​នៅក្នុង​ប្រវត្តិសាស្ដ្រ » ?

  • តើ​អ្នក​មាន​គំនិត និង​អារម្មណ៍​យ៉ាង​ណា ដោយ​ដឹង​ថា ដោយ​សារ​តែ​ការរស់​ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ នោះ​កូនចៅ​របស់​ព្រះវរបិតាសួគ៌​គ្រប់រូប​ដែល​បាន​កើតមក​លើ​ផែនដី​នេះ នឹង​បាន​រស់ឡើង​វិញ ?

សូម​ពន្យល់​ថា ការរស់​ឡើង​វិញ​សង្គ្រោះ​យើង​មិន​ត្រឹមតែ​ចេញពី​ការស្លាប់​ខាង​ក្នុងជីវិតរមែងស្លាប់​ប៉ុណ្ណោះទេ ប៉ុន្ដែ​ថែម​ទាំង​ចេញពី​ការស្លាប់​ខាងវិញ្ញាណ​ផងដែរ ។ ប្រសិនបើ​គ្មាន​ការរស់​ឡើង​វិញ​ទេ នោះ​មនុស្ស​ទាំងអស់​នឹង​ក្លាយ​ទៅ​ដូច​ជា​អារក្ស​នៅ​ទីបញ្ចប់ ( សូមមើល នីហ្វៃទី ២ ៩:៦–៩ ) ។

សូម​ថ្លែង​ទីបន្ទាល់​ថា ការរស់​ឡើង​វិញ​របស់​ព្រះយេស៊ូវគ្រីស្ទ​បាន​បំពេញ​នូវ​ដង្វាយធួន ហើយ​អាច​ធ្វើ​ឲ្យ​កូនចៅ​របស់​ព្រះ​ទាំងឡាយ​អាច​ត្រឡប់​ទៅ​កាន់​ទីវត្តមាន​ទ្រង់​វិញ​បាន ។

ម៉ាថាយ ២៨; ម៉ាកុស ១៦; លូកា ២៤; យ៉ូហាន ២០

សាក្សី​របស់​ព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​រស់ឡើងវិញ

សូម​ចែក​ដល់​សិស្ស​នូវ​ក្រដាស​ដែល​មាន​តារាង​ខាងក្រោម ៖

រូបភាព
ក្រដាស​ចែក សញ្ញា​ថ្មី​នៃ​ការយាងមក​របស់​ព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​រស់ឡើងវិញ

ការលេចចេញមក​នៃ​ព្រះគម្ពីរ​សញ្ញា​ថ្មី​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​រស់ឡើងវិញ

សេចក្ដីយោង

អ្នក​ដែល​បាន​ទៅ​ជួប

កាលបរិច្ឆេទ ឬ ម៉ោង

ទីតាំង

អ្វី​ដែល​បាន​កើតឡើង

យ៉ូហាន ២០:១១–១៨; ម៉ាកុស ១៦:៩

ម៉ាថាយ ២៨:១–១០

លូកា ២៤:៣៤; កូរិនថូសទី ១ ១៥:៥

ម៉ាកុស ១៦:១២; លូកា ២៤:១៣–៣២

ម៉ាកុស ១៦:១៤; លូកា ២៤:៣៣, ៣៦–៤៩; យ៉ូហាន ២០:១៩–២៣

យ៉ូហាន ២០:២៦–២៩

យ៉ូហាន ២១:៤–២៣

ម៉ាថាយ ២៨:១៦–២០; ម៉ាកុស ១៦:១៥–១៨

ម៉ាកុស ១៦:១៩–២០; លូកា ២៤:៥០–៥៣; កិច្ចការ ១:៩–១១

កូរិនថូសទី ១ ១៥:៦

កូរិនថូសទី ១ ១៥:៧

កិច្ចការ ៧:៥៥–៥៦

កិច្ចការ ៩:៤–៦; កូរិនថូសទី ១ ៩:១; ១៥:៨

វិវរណៈ ១:១៣–១៨

សូម​ចាត់​ឲ្យ​សិស្ស​ម្នាក់ៗ​នូវ​ជួរ​មួយ ឬ​ពីរ​ពី​ក្នុង​តារាង​នេះ ។ សូម​អញ្ជើញឲ្យ​ពួកគេ​សិក្សា​វគ្គ​ព្រះគម្ពីរ​នៅក្នុង​ជួរ​ដែល​ពួកគេ​ចាត់តាំង​ឲ្យ​អាន ហើយ​រកមើល​នរណា​ដែល​ព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​រស់ឡើងវិញ បាន​ទៅ​ជួប ។ ក្រោយពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ សូមប្រាប់ឲ្យសិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។ ដោយសារតែ​មានពេល​តិច សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​សរសេរ​របាយការណ៍​របស់​គេ​ខ្លីៗ ។ បន្ទាប់មក សូម​ពិភាក្សា​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • នៅក្នុង​សកម្មភាព​នេះ តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ អំពី​ការយាងមក​ជាច្រើន​ដង​របស់​ព្រះអង្គ​សង្គ្រោះ​ដែល​បាន​រស់ឡើងវិញ និង​អ្វី​ដែល​បុគ្គល​ម្នាក់ៗ​បាន​ជួប ?

  • ក្រៅពី​វគ្គ​ទាំងនេះ តើ​មាន​សាក្សី​ផ្សេងទៀត​ណា​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​រស់ឡើងវិញ ត្រូវបាន​រកឃើញ​នៅក្នុង​ព្រះគម្ពីរ ? ( សិស្ស​អាច​លើកឡើង​ពី​សាក្សី​ពី​ពួកសាសន៍​នីហ្វៃ ឬ​ពី​ព្យាការី យ៉ូសែប ស្ម៊ីធ ) ។

  • ហេតុអ្វី​បាន​ជា​វា​សំខាន់​ដើម្បី​ដឹង​ថា ​មាន​សាក្សី​ជាច្រើន​អំពី​ព្រះអង្គ​សង្គ្រោះ​ដែល​បាន​រស់ឡើង​វិញ ? ( សូម​ប្រាកដ​ថា សិស្ស​យល់​ពី​សេចក្ដីពិត​ខាង​ក្រោម​នេះ ៖ ដោយសារ​បុគ្គល​ជាច្រើន​បាន​ធ្វើ​ជា​សាក្សី​ដល់​ព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​រស់ឡើងវិញ នោះ​យើង​អាច​មាន​ទំនុកចិត្ត​ថា ទ្រង់​មាន​ព្រះជន្ម​រស់ ហើយ​ថា​យើង​នឹង​រស់នៅ​ម្ដង​ទៀត ក្រោយពី​យើង​ស្លាប់​ផងដែរ ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ច្បាស់​ពី​ន័យ​បង្កប់​ក្នុង​គោលលទ្ធិ​នៃ​ការរស់​ឡើង​វិញ​របស់​ព្រះអង្គ​សង្គ្រោះ និង​ពី​មូលហេតុ​ដូច​ដែល យ៉ូសែប ស្ម៊ីធ បាន​បង្រៀន​នោះ គោលការណ៍​ទាំងអស់​គឺជា​រឿង​បន្ទាប់​បន្សំ​នៃ​ការសុគត និង​ការរស់ឡើងវិញ​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​សូម​ចែក​ឲ្យ​សិស្ស​ម្នាក់ៗ នូវ​ច្បាប់​ចម្លង​នៃ​សេចក្ដីថ្លែងការណ៍​ដូច​ខាងក្រោម​ដោយ​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ។ សូមប្រាប់ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដី​ថ្លែងការណ៍​នោះ​ឮៗ ។

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

« ប្រសិនបើ​ព្រះយេស៊ូវ​ពិត​ជា​បាន​រស់​ឡើង​វិញ​មែន នោះ​វា​ចាំបាច់​ត្រូវតែ​បន្ដ​ថា ទ្រង់​គឺជា​អង្គ​ដ៏​ទេវភាព ។ គ្មាន​មនុស្ស​លោក​ណា​មួយ​មាន​អំណាច​ខ្លួន​គេ​ដើម្បី​មាន​ជីវិត​ម្ដងទៀត ក្រោយពី​ស្លាប់​នោះ​ឡើយ ។ ដោយសារ​ទ្រង់​បាន​រស់ឡើង​វិញ នោះ​ព្រះយេស៊ូវ​មិន​មែន​ត្រឹមតែ​ជា​ជាងឈើ គ្រូបង្រៀន គ្រូគង្វាល ឬ​ព្យាការី​ម្នាក់​នោះទេ ។ ដោយសារ​ទ្រង់​បាន​រស់ឡើងវិញ នោះ​ព្រះយេស៊ូវ​ត្រូវតែ​ជា​ព្រះ​មួយ​អង្គ គឺ​ព្រះ​រាជបុត្រា​តែ​មួយ​គត់​របស់​ព្រះវរបិតា ។

« ហេតុដូច្នេះ​ហើយ អ្វី​ដែល​ទ្រង់​បង្រៀន​គឺ​ពិត ព្រះ​ពុំ​កុហក​ឡើយ [ សូមមើល អេណុស ១:៦ ] ។

« ហេតុដូច្នេះ​ហើយ ទ្រង់​ជា​ព្រះបង្ក​បង្កើត​ផែនដី ដូច​ទ្រង់​មាន​បន្ទូល​ហើយ [ សូមមើល ជា​ឧទាហរណ៍ នីហ្វៃទី ៣ ៩:១៥ ] ។

« ហេតុដូច្នេះ​ហើយ ស្ថានសួគ៌ និង​ស្ថាននរក​មាន​ពិត​មែន ដូច​ទ្រង់​ត្រាស់​បង្រៀន​ហើយ [ សូមមើល ជា​ឧទាហរណ៍ គ និង ស ៧៦ ] ។

« ហេតុដូច្នេះ​ហើយ មាន​ពិភព​វិញ្ញាណ​មែន ដូច​ដែល​ទ្រង់​បាន​យាង​ទៅ ក្រោយពី​ការសុគត​របស់​ទ្រង់ [ សូមមើល គ និង ស ១៣៨ ] ។

« ហេតុដូច្នេះ​ហើយ ទ្រង់​នឹង​យាង​មក​ម្ដង​ទៀត ដូចដែល​ពួក​ទេវតា​បាន​មាន​បន្ទូល​មក​ហើយ [ សូមមើល កិច្ចការ ១:១០–១១ ], ហើយ ‹ សោយរាជ្យ​ដោយ​ផ្ទាល់​នៅលើ​ផែនដី › [ មាត្រា​នៃ​សេចក្ដី​ជំនឿ ១:១០; សូមមើល​ផងដែរ Topical Guide, « Jesus Christ, Millennial Reign » ] ។

« ហេតុដូច្នេះ​ហើយ មាន​ដំណើរ​រស់ឡើងវិញ និង ការជំនុំ​ជម្រះ​ចុង​ក្រោយ​​ដល់​មនុស្ស​ទាំង​ពួង [ សូមមើល ជា​ឧទាហរណ៍ នីហ្វៃទី ២ ៩:១៥ ] ។

« ដោយ​មាន​ភាពពិត​នៃ​ការរស់​ឡើង​វិញ​របស់​ព្រះគ្រីស្ទ នោះ​មន្ទិល​សង្ស័យ​អំពី​ព្រះចេស្ដា​ដ៏​អស្ចារ្យ ទេវភាព និង​សេចក្ដី​មេត្តា​របស់​ព្រះ​ជា​ព្រះវរបិតា — ដែល​បាន​ប្រទាន​ព្រះរាជបុត្រា​តែ​មួយ​គត់​របស់​ទ្រង់ សម្រាប់​ជា​សេចក្ដី​សង្គ្រោះ​ដល់​ពិភពលោក — គឺ​គ្មាន​មូលហេតុ ។ មន្ទិល​សង្ស័យ​អំពី​អត្ថន័យ និង​គោលបំណង​នៃ​ជីវិត មិន​ត្រូវបាន​គេ​រកឃើញ​ឡើយ ។ តាមពិត​ទៅ ព្រះយេស៊ូវគ្រីស្ទ គឺ​ជា​ព្រះនាម​តែ​មួយ​គត់ ឬ​ជា​របៀប​តែមួយ​គត់​ដែល​សេចក្ដី​សង្គ្រោះ​អាច​មាន​មកដល់​មនុស្ស​លោក ។ ព្រះគុណ​នៃ​ព្រះគ្រីស្ទ​គឺ​ពិត ដែល​លៃលក​គ្រប់គ្រាន់​ដល់​ទាំង​ការអភ័យទោស និង​ការសម្អាត​ដល់​អ្នក​មាន​បាប​ដែល​បាន​ប្រែចិត្ត ។ សេចក្ដី​ជំនឿ គឺ​ពិត​ជា​ខ្លាំង​ជាង​ការស្រមៃ ឬ​ការច្នៃ​ខាង​ចិត្តវិទ្យា​ទៅ​ទៀត ។ មាន​សេចក្ដីពិត​នៅ​ទីបំផុត និង​ជា​សកល​មួយ ហើយ​មាន​កម្មវត្ថុ និង​បទដ្ឋាន​ដ៏​មិន​ចេះ​ប្រែប្រួល​ខាង​សីលធម៌​ដូចដែល​ត្រូវបាន​បង្រៀន​ដោយ​ទ្រង់ ។

« ដោយមាន​ភាពពិត​នៃ​ការរស់​ឡើង​វិញ​របស់​ព្រះគ្រីស្ទ នោះ​ការប្រែចិត្ត​ពី​ការរំលង​នានា​លើ​ច្បាប់ និង​ព្រះបញ្ញត្តិ​របស់​ទ្រង់​នឹង​អាច​កើតមាន និង​ភ្លាមៗ ។ អព្ភូតហេតុ​របស់​ព្រះអង្គ​សង្គ្រោះ​គឺ​មាន​ពិត ដូច​ដែល​ជា​សេចក្ដី​សន្យា​របស់​ទ្រង់​ដល់​ពួកសាវក​ទ្រង់​ថា ពួកគេ​អាច​ធ្វើ​កិច្ចការ​ដូចគ្នា និង​កាន់តែ​អស្ចារ្យ​ជាង​នេះ [ សូមមើល យ៉ូហាន ១៤:១២ ] ។ … ដោយ​មាន​ភាពពិត​នៃ​ការរស់​ឡើង​វិញ​របស់​ព្រះគ្រីស្ទ នោះ​ការស្លាប់​គឺ​មិនមែន​ជា​ទីបញ្ចប់​របស់​យើង​នោះទេ ហើយ​ទោះបីជា ‹ ក្រោយ​ដែល​សំបក​កាយ​[ យើង ] ​នេះ​ត្រូវ​រលាយ​ទៅ គឺ​ក្រៅ​ពី​រាងកាយ​នោះ [ យើង ] ​នឹង​បាន​ឃើញ​ព្រះ › [ យ៉ូប ១៩:២៦ ] » ( « The Resurrection of Jesus Christ » EnsignLiahona, ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ១១៣,១១៤ ) ។

  • តើ​សេចក្ដី​ថ្លែងការណ៍​របស់​អែលឌើរ គ្រីស្តូហ្វឺសិន ចង្អុលបង្ហាញ​ពី​ចំណុច​សំខាន់​នៃ​ការរស់ឡើងវិញ​នៅក្នុង​គោលលទ្ធិ​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​ដោយ​របៀប​ណា ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់ កាន់តែ​ច្បាស់​ពី​របៀប​ដែល​សេចក្ដីពិត​នៃ​ការរស់​ឡើង​វិញ អាច​មាន​ឥទ្ធិពល​ដល់​ពួកគេ​ផ្ទាល់ខ្លួន នោះ​សូម​ចង្អុលបង្ហាញ​សេចក្ដី ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ដាល្លិន អេក អូក នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់ និង​សូមប្រាប់ឲ្យសិស្ស​ម្នាក់​អាន​វា​ឮៗ ៖

រូបភាព
អែលឌើរ ដាល្លិន អេក អូក

« ‹ សេចក្ដី សង្ឃឹម › ដែល​យើង​មាន​ដោយសារ​ការរស់ឡើងវិញ គឺជា​ការជឿជាក់​ដ៏​ពិត​របស់​យើង​ថា សេចក្ដីស្លាប់​មិន​មែន​ជា​ទីបញ្ចប់​របស់​យើង​ទេ ប៉ុន្ដែ​គ្រាន់តែ​ជា​ជំហាន​ដ៏​ចាំបាច់​មួយ​នៅក្នុង​ការផ្លាស់ប្ដូរ​ដែល​បាន​ចែងមក​ពី​ជីវិត​រមែងស្លាប់ ទៅ​ជា​ជីវិត​ដ៏​អស់កល្ប ។ សេចក្ដីសង្ឃឹមនេះ​ផ្លាស់ប្ដូរ​ការសង្ឃឹម​ទុក​ទាំងស្រុង​នៃ​ជីវិត​រមែងស្លាប់ ។ …

« ការធានា​នៃ​ការរស់ឡើងវិញ​ផ្ដល់​ដល់​យើង​នូវ​កម្លាំង និង​ការសង្ឃឹមទុក​ដើម្បី​តស៊ូ​នឹង​ឧបសគ្គ​ក្នុង​ជីវិត​រមែងស្លាប់​ដែល​យើង​ម្នាក់ៗ​ត្រូវ​ប្រឈម​មុខ ព្រមទាំង​អស់​អ្នក​ដែល​យើង​ស្រឡាញ់​ផងដែរ ដូចជា​រឿង​ទាក់ទង​នឹង​អសមត្ថភាព​ខាង​រាងកាយ ស្មារតី ឬ​អារម្មណ៍ ដែល​យើង​នាំ​មក​ពេល​យើង​កើតភ្លាម ឬ​ទទួល​បាន​នាពេល​ជីវិត​រមែងស្លាប់​នេះ ។ ពីព្រោះតែ​ការរស់ឡើងវិញ នោះ​យើង​ដឹង​ថា អសមត្ថភាព​នៃ​ជីវិត​រមែងស្លាប់​ទាំងនេះ​គឺ​គ្រាន់តែ​មួយ​រយៈ​ប៉ុណ្ណោះ !

« ការធានា​នៃ​ការរស់ឡើងវិញ​ក៏​ផ្ដល់​ដល់យើង​នូវ​គំនិត​ផ្ដួចផ្ដើម​ដ៏​មាន​អំណាច​មួយ​ដើម្បី​កាន់តាម​ព្រះបញ្ញតិ្ត​របស់​ព្រះ ពេល​យើង​មាន​ជីវិត​រមែងស្លាប់​នេះ » ( « Resurrection »​ Ensign, ខែ ឧសភា ឆ្នាំ ២០០០ ទំព័រ ១៥ ) ។

  • ហេតុអ្វី​បានជា​វា​សំខាន់​សម្រាប់​យើង​ម្នាក់ៗ​ដើម្បី​អភិវឌ្ឍ​ទីបន្ទាល់​មួយ​អំពី​ភាពពិត​នៃ​ការរស់​ឡើង​វិញ ? ( សិស្ស​គួរ​រកឃើញ​នូវ​គោលលទ្ធិ​ដូច​ខាង​ក្រោម ៖ ដោយ​សារ​តែ​ការរស់ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​អាច​មាន​សេចក្ដី​សង្ឃឹម និង​ការរំពឹង​ទុក​ដ៏​អស់កល្ប នៅពេល​យើង​ប្រឈម​មុខ​នឹង​ឧបសគ្គ​នានា និង​ការលំបាក​នៃ​ជីវិត ) 

  • តើ​ការយល់​ពី​ការរស់​ឡើង​វិញ​បាន​នាំ​មក​នូវ​សេចក្ដី​សង្ឃឹម ឬ សេចក្ដី​អំណរ​ដល់​អ្នក ឬ អ្នកណា​ម្នាក់​ដែល​អ្នក​ស្គាល់​ដោយ​របៀប​ណា ?

សូម​ចែកចាយ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ដេវីឌ អូ មិកឃេ ( ១៨៧៣–១៩៧០) ៖

រូបភាព
ប្រធាន ដេវីឌ អូ មិកឃេ

« រយៈ​ពេល​ពីរ​ឆ្នាំ​កន្លះ [ ពួកសាវក ] ត្រូវបាន​លើក​តម្កើង និង​បំផុស​គំនិត​ដោយ​វត្តមាន​របស់​ព្រះគ្រីស្ទ ។ ប៉ុន្ដែ ពេលនេះ​ទ្រង់​បាន​ទៅ​វិញ​ហើយ ។ ពួកលោក​បាន​នៅ​ម្នាក់​ឯក ហើយ​ពួកលោក​មើល​ទៅ​ហាក់​ដូចជា​ភាន់ច្រឡំ និង​គ្មាន​ជំនួយ ។ …

« តើ​អ្វី ទៅ​ដែល​បាន​ផ្លាស់ប្ដូរ​សាវក​ទាំងនេះ​ភ្លាមៗ​ឲ្យ​ក្លាយជា​អ្នក​ផ្សព្វផ្សាយ​ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដ៏​មាន​ទំនុកចិត្ត ក្លាហាន មាន​វីរៈភាព​ ? វា​គឺជា​វិវរណៈ​ដែល​ព្រះគ្រីស្ទ​បាន​ក្រោកឡើង​ពី​ផ្នូរ » ( Teachings of Presidents of the Church: David O. McKay [ ឆ្នាំ ២០០៣ ] ទំព័រ ៦២ ) ។

សូម​អញ្ជើញឲ្យ​សិស្ស​សញ្ជឹង​គិត​ពី​នរណា​ម្នាក់​ដែល​ពួកគេ​ស្គាល់ ដែល​អាច​ត្រូវបាន​ពង្រឹង​ដោយ​ការស្ដាប់​តាម​សារលិខិត​នៃ​ការរស់​ឡើងវិញ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​រកពេល​មួយ​នៅពេល​ខាងមុខ​នេះ ដើម្បី​ពិភាក្សា​ពី​អារម្មណ៍ និង​ទីបន្ទាល់​របស់​ពួកគេ​ជាមួយ​នឹង​បុគ្គល​នោះ ។

ការអាន​របស់​សិស្ស