ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន
សេចក្ដីផ្ដើម​នៃ​សៀវភៅសិក្សា​សម្រាប់​គ្រូបង្រៀន​អំពី ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏អស់កល្ប​អស់កាល​ជានិច្ច


សេចក្ដីផ្ដើម​នៃ​សៀវភៅសិក្សា​សម្រាប់​គ្រូបង្រៀន​អំពី ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏អស់កល្ប​អស់កាល​ជានិច្ច ( សាសនា ២៥០ )

តើ​អ្វី​ដែល​ត្រូវបាន​រំពឹង​ពី​គ្រូបង្រៀន​សាសនា​ម្នាក់ ?

នៅពេល​អ្នក​រៀបចំ​ដើម្បី​បង្រៀន វា​គឺជា​ការណ៍​ដ៏​សំខាន់​ដើម្បី​យល់​ពី​កម្មវត្ថុ​នៃ​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​នៃ​សាសនា ៖

« គោលបំណង​របស់​យើង គឺ​ដើម្បី​ជួយ​យុវវ័យ និង យុវមជ្ឈិមវ័យ​ឲ្យ​យល់ និង ពឹងផ្អែក​លើ​ការបង្រៀន និង ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ឲ្យ​មានភាព​សក្តិសម​សម្រាប់​ពរជ័យ​ទាំងឡាយ​នៃ​ព្រះវិហារ​បរិសុទ្ធ ហើយ​រៀបចំ​ខ្លួន​ពួកគេ ក្រុមគ្រួសារ​ពួកគេ និង អ្នក​ដទៃទៀត សម្រាប់​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច ជាមួយ​នឹង​ព្រះវរបិតា​របស់​ពួកគេ​ដែល​គង់នៅ​ឋានសួគ៌ » ។ (Gospel Teaching and Learning: A Handbook for Teachers and Leaders in Seminaries and Institutes of Religion [2012], ).

អ្នក​អាច​សម្រេច​បាន​នូវ​គោលបំណង​នេះ​ដោយ​ការរស់នៅ​តាម​ដំណឹងល្អ បង្រៀន​ដំណឹងល្អ​ដល់​សិស្ស​របស់​អ្នក​ដោយ​មាន​ប្រសិទ្ធភាព និង​ចាត់ចែងចំពោះ​សិស្ស​ ឬកម្មវិធីរបស់​អ្នក​ដោយ​សមរម្យ ។ នៅពេល​អ្នក​រៀបចំ និង​បង្រៀន​ដំណឹងល្អ​តាម​របៀប​នេះ អ្នក​នឹង​មាន​ភាពសក្ដិសម​ចំពោះ​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

វា​គឺជា​ឱកាស​របស់​អ្នក​ដើម្បី​ជួយ​ដល់​សិស្ស​ឲ្យ​រៀន​ដោយ​ព្រះវិញ្ញាណ ដើម្បី​ឲ្យ​ពួកគេ​អាច​ពង្រឹង​ដល់​សេចក្ដីជំនឿ​របស់​ពួកគេ និង​អាច​ឲ្យការប្រែចិត្ត​កាន់តែ​រឹងមាំឡើង ។ អ្នក​​អាចជួយ​សិស្ស​ឲ្យ​សម្រេច​បាន​ការណ៍​នេះ នៅពេល​អ្នក​ដឹកនាំ​ពួកគេ​ឲ្យ​រកមើល យល់ មាន​អារម្មណ៍​ពី​សេចក្ដីពិត និង​ពី​សារៈសំខាន់ ក៏​ដូចជា​ការរៀបចំ​ដើម្បី​អនុវត្ត​តាម​គោលលទ្ធិ និង​គោលការណ៍​ដ៏​សំខាន់​ទាំងឡាយ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

សៀវភៅ ការបង្រៀន និង ការរៀនសូត្រ​ដំណឹង​ល្អ គឺជា​ធនធាន​ដ៏​សំខាន់​មួយ​ក្នុង​ការយល់​ពី​ដំណើរការ​បង្រៀន និង​របៀប​ដើម្បី​ទទួល​បាន​ជោគជ័យ​នៅក្នុង​ថ្នាក់រៀន ។ យោង​ជា​ញឹកញាប់ទៅ​ក្បួនខ្នាត​នេះ ។

តើ​អ្វី​ជា​កម្មវត្ថុ​នៃ​វគ្គ​សិក្សា​នេះ ?

វគ្គ​សិក្សា​ អំពី ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏អស់កល្ប​អស់​កាល​ជានិច្ច ( សាសនា ២៥០ ) ផ្ដល់​ដល់​សិស្ស​នូវ​ឱកាស​ដើម្បី​សិក្សា​ពី​ការបម្រើ​ដ៏​អស់កល្ប​របស់​ព្រះយេស៊ូគ្រីស្ទ ដោយ​ផ្ដោតទៅលើ​តួនាទី​ដ៏​ទេវភាព​របស់​ទ្រង់​តាមរយៈ​ជីវិត​មុន​ឆាកជីវិត​នេះ ជីវិត​នៅលើ​ផែនដី និង​ជីវិត​ក្រោយពី​ជីវិត​នេះ។ បទដ្ឋាន​ព្រះគម្ពីរ ពាក្យសម្ដី​របស់​ព្យាការី​សម័យ​ទំនើប និង​ឯកសារ​ដែល​មាន​ចំណងជើង​ថា « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ ៖ ទីបន្ទាល់​នៃ​ពួក​សាវក » (Ensignលីអាហូណា ខែ មេសា ឆ្នាំ ២០០០, ទំព័រ ២–៣ ) ត្រូវបាន​ប្រើ​ជា​ធនធាន​ដ៏​បំផុស​គំនិត​សម្រាប់​វគ្គ​សិក្សា​នេះ ។ អែលឌើរ រីឆាដ ជី ស្កត នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់​បាន​សង្កត់ធ្ងន់​ពី​សារៈសំខាន់​នៃ​ការសិក្សា​ពី​ជីវិត និង​បេសកកម្ម​របស់​ព្រះយេស៊ូវគ្រីស្ទ ៖

រូបភាព
អែលឌើរ រីឆាដ ជី ស្កត

« ខ្ញុំ​សូម​លើកទឹកចិត្ត​ដល់​អ្នក​យ៉ាង​ស្វាហាប់ ឲ្យ​បង្កើត​នូវ​គម្រោង​សិក្សា​ផ្ទាល់ខ្លួន​មួយ​ដើម្បី​យល់ដឹង​កាន់តែ​ច្បាស់ និង​កោតសរសើរ​កាន់តែ​ខ្លាំង​ដល់​លទ្ធផល​ដ៏​មិន​អាច​ប្រៀបធៀប​បាន ដ៏​អស់កល្ប ដ៏​និរន្ដរ៍​នៃ​ការបំពេញ​ភារកិច្ច​ដ៏​ឥតខ្ចោះ​របស់​ព្រះយេស៊ូវគ្រីស្ទ​ចំពោះ​ការហៅ​បម្រើ​ដែល​បាន​តែងតាំង​ឡើង​ដ៏​ទេវភាព​ឲ្យ​ក្លាយជា​ព្រះអង្គ​សង្គ្រោះ និង​ព្រះប្រោសលោះ​របស់​យើង ។ ការសញ្ជឹងគិត​ផ្ទាល់ខ្លួន​យ៉ាង​ជ្រាលជ្រៅ​ទៅលើ​ព្រះគម្ពីរ រួមផ្សំ​នឹង​ការសិក្សា​ស្រាជ្រាវ ការអធិស្ឋាន​អស់​ពី​ចិត្ត នឹង​ពង្រីក​ដល់​ការយល់ដឹង និង​ការកោតសរសើរ​របស់​អ្នក​ចំពោះ​ដង្វាយធួន​ដ៏​មិន​អាច​កាត់ថ្លៃ​បាន​របស់​ទ្រង់ » ។ (“He Lives! All Glory to His Name!” Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៧៧ ) ។

នៅពេល​សិស្ស​យល់ដឹង និង​មាន​អំណរគុណ​ចំពោះ​សារៈសំខាន់​នៃ​ការហៅបម្រើ​ដ៏​ទេវភាព​របស់​ព្រះអង្គ​សង្គ្រោះ និង​ឥទ្ធិពល​ដែល​ទ្រង់​មាន​នៅក្នុង​ជីវិត​របស់​ពួកគេ នោះ​ពួកគេ​នឹង​ត្រូវ​បាន​ពង្រឹង​ឡើងដើម្បី​តតាំង​នឹង​ឧបសគ្គ​នានា ហើយ​មាន​អារម្មណ៍​ថា​គួរតែ​រៀបចំ​កាន់តែ​ពេញលេញ​ដើម្បី​ពិភាក្សា​ពី​តួនាទី​ដ៏​ទេវភាព​របស់​ព្រះអង្គ​សង្គ្រោះ​នេះ ​នៅក្នុង​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ដែល​វា​ជា​អ្វី​មួយ​ផ្នែក​នៃ​ជីវិ​ត​ផ្ទាល់ខ្លួន​របស់​គេ ។

តើ​អ្វី​ដែល​ត្រូវបាន​រំពឹង​ពីសិស្ស ?

សិស្ស​គួរ​អាន​វគ្គ​ព្រះគម្ពីរ និង​សេចក្ដីថ្លែង​ពី​ព្យាការី​ទាំងឡាយ​ ដែល​មាន​នៅក្នុង​ផ្នែក​ការអាន​របស់​សិស្ស​ នៃ​មេរៀន​នីមួយៗ ។ សិស្ស​ក៏​គួរ​បំពេញ​នូវ​តម្រូវការ​វត្តមាន ហើយ​បង្ហាញ​ពី​សមត្ថភាព​ក្នុង​ការរៀន​វគ្គ​សិក្សា​នេះ ។

តើ​មេរៀន​នៅក្នុងសៀវភៅ​ណែនាំ​នេះ ត្រូវបាន​រៀបចំ​ឡើង​យ៉ាង​ដូចម្ដេច ?

វគ្គ​សិក្សា​នេះ ត្រូវបាន​រៀបចំ​ឡើង​ជា​វគ្គ​រៀន​ដែល​មាន​រយៈពេល​មួយ​ឆមាស ដោយ​មាន​ ២៨ មេរៀន សម្រាប់​ថ្នាក់​រៀន​ដែល​មាន​រយៈពេល ៥០ នាទី ។ ប្រសិនបើ​សិស្ស​របស់​អ្នក​ជួបជុំ​គ្នា​ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍ សូម​បង្រៀន​មេរៀន​មួយ​ពេល​បង្រៀន​ម្តងៗ ។ ប្រសិនបើ​សិស្ស​របស់​អ្នក​ជួប​គ្នា​តែ​ម្ដង​ក្នុង​មួយ​សប្ដាហ៍​ រយៈពេលពី ៩០ ទៅ ១០០ នាទី សូម​រួមបញ្ចូល​គ្នា និង​បង្រៀន​មេរៀន​ពីរ​ពេល​បង្រៀន​ម្តង ។ គម្រោង​មេរៀន​នីមួយៗ រួមមាន​បួន​ផ្នែក ៖

  • សេចក្ដីផ្ដើម

  • ការអាន​ពី​សាវតា

  • យោបល់​សម្រាប់​ការបង្រៀន

  • ការ​អាន​របស់​សិស្ស

សេចក្ដីផ្ដើម

ផ្នែក​នេះ​ផ្ដល់​នូវ​សេចក្តីផ្ដើម​ដ៏ខ្លី​មួយ ចំពោះ​ប្រធានបទ និង​កម្មវត្ថុ​ទាំងឡាយ​នៃ​មេរៀន ។

ការអាន​ពី​សាវតា

ផ្នែក​នេះ ផ្ដល់​យោបល់​បន្ថែម​អំពី​ធនធាន ដូចជា​សារលិខិតមកពី​ព្យាការី​សម័យ​ទំនើប ដែល​អាច​ជួយ​ដល់​អ្នក​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​គោលលទ្ធិ គោលការណ៍ និង​សេចក្ដីពិត​នៃ​ដំណឹងល្អ​នានា​ដែលមាន​នៅក្នុង​គម្រោង​មេរៀន ។

យោបល់​សម្រាប់​ការបង្រៀន

ផ្នែក​នៃ​យោបល់​សម្រាប់ការ​បង្រៀន រួមមាន​នូវ​សម្ភារ​ដើម្បី​ជួយ​ដល់​អ្នក​ទាំងពី អ្វី ដែល​ត្រូវ​បង្រៀន និងពី របៀប ដើម្បី​បង្រៀន ( សូមមើល​ផងដែរ ផ្នែក ៤.៣.៣ និង ៤.៣.៤ នៅក្នុងក្បួនខ្នាត​ បង្រៀន និង​រៀន​ដំណឹងល្អ ) ។ សកម្មភាព​ក្នុង​ការៀនសូត្រ​ដែល​ត្រូវបាន​ស្នើ​ឡើង ត្រូវ​បាន​រៀបចំ​ដើម្បី​ជួយ​សិស្ស​ឲ្យ​រកមើល យល់ និង​អនុវត្ត​សេចក្ដីពិត​ដ៏​ពិសិដ្ឋ​ទាំងឡាយ ។ អ្នក​អាច​ជ្រើសរើស​ប្រើ​នូវ​យោបល់​ដែល​ស្នើ​ឡើង​ខ្លះ ឬ​​ទាំងអស់ នៅពេល​អ្នក​សម្រប​វា​ទៅតាម​វិធីសាស្ត្រនៃ​បង្រៀន​ផ្ទាល់ខ្លួន​របស់​អ្នក និង​ដើម្បី​បំពេញ​នូវ​តម្រូវការ និង​តាម​ស្ថានភាព​របស់​សិស្ស​អ្នក ។ នៅពេល​អ្នក​ពិចារណ​ពី​របៀប​ដើម្បី​សម្រប​សម្ភារ​មេរៀន​ទាំងឡាយ សូម​ធ្វើតាម​ការប្រឹក្សា​នេះ ពី​អែលឌើរ ដាល្លិន អេក អូក នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ ដាល្លិន អេក អូក

« ពេលខ្ញុំ​ស្ដាប់​ឮ​ប្រធាន ផាកកឺ លោកបាន​បង្រៀន​ជាញឹកញាប់​ថា ដំបូង​យើង​ត្រូវ​ទទួលយក បន្ទាប់មក​​សម្រប​តាម​វា ។ ប្រសិនបើ​យើង​មាន​ចំណេះ​យ៉ាង​ហ្មត់ចត់​ចំពោះមេរៀន​ដែល​បាន​រៀបចំទុក​មុន​ ថា​យើង​ត្រូវ​តែ​បង្រៀន បន្ទាប់មក​យើង​នឹង​អាច​ធ្វើតាម​ព្រះវិញ្ញាណ​ដើម្បី​សម្រប​តាម​វា​បាន ។ ប៉ុន្ដែ​បើ​មាន​ការល្បួង នៅពេល​ដែល​យើង​និយាយ​អំពី​ការចេះបត់បែន​នេះ សូម​ចាប់ផ្ដើម​វា​ដោយ​ការសម្រប​តាម ជាជាង​ការទទួល​យក ។ វា​នឹង​មាន​តុល្យភាព ។ វា​ជា​ឧបសគ្គ​ដ៏ឥតឈប់ឈរ​មួយ ។ ប៉ុន្ដែ​វិធានការ​នៃ​ការទទួលយក​ជាដំបូង ហើយ​បន្ទាប់មក​សម្របតាម គឺជា​របៀប​ដ៏​ល្អ​មួយ​ដើម្បី​មានជំហរឈរនៅ​លើ​គោលការណ៍​ដ៏​រឹងមាំ​មួយ » (« ការពិភាក្សា​ជ្រើសរើស​មួយ​ជាមួយ​នឹង អែលឌើរ ដាល្លិន អេក អូក » [ការចាក់ផ្សាយ​តាម​ផ្កាយរណប​នៃ​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​នៃ​សាសនា ថ្ងៃទី ៧ ខែ សីហា ឆ្នាំ ២០១២]; si.lds.org) ។

ផ្នែក​នៃ​យោបល់​សម្រាប់​ការបង្រៀន រួមមាន​យ៉ាងហោច​ណាស់​នូវ​ប្រយោគ​នៃ​គោលលទ្ធិ ឬគោលការណ៍​មួយ ដែល​លេច​ឡើង​ជា​អក្សរ​ដិត​ខ្មៅ ។ នៅពេល​សិស្ស​រកឃើញ​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ​នេះ ហើយ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន រៀនសូត្រ នោះ​សម្ដី​របស់​ពួកគេ​អាច​ខុសពី​អ្វី​ដែល​បាន​សរសេរ​នៅក្នុង​សៀវភៅ​ណែនាំ​នេះ ។ បើ​វា​កើត​ឡើង សូម​ប្រយ័ត្ន​កុំ​និយាយថា ចម្លើយ​របស់​ពួកគេ​ខុស​ឲ្យ​សោះ ។ ទោះ​យ៉ាង​ជា​ណា​ក្ដី ប្រសិនបើ​ប្រយោគ​មួយ​អាច​ត្រូវបាន​និយាយ​ត្រឹមត្រូវ​ជាងនេះ សូម​ជួយ​បញ្ជាក់​ឲ្យ​សិស្ស​យល់​ដោយ​យកចិត្ត​ទុកដាក់ ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​ក្លាយ​ជា​សិស្ស​ដែល​សិក្សា​ព្រះគម្ពីរ​ពេញ​មួយ​ជីវិត សូម​បង្រៀន​ពួកគេ​ពី​របៀប​ដើម្បី​ប្រើ​ជំនួយ​ក្នុង​សិក្សា​ដែល​មាន នៅក្នុង​ការកែសម្រួល​នៃ​ព្រះគម្ពីរ​របស់​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ សូមឆ្លៀតយក​ឱកាស​នានា​នៅក្នុង​ថ្នាក់ ដើម្បី​ជួយ​សិស្ស​ឲ្យ​អនុវត្ត​ជំនាញ និង​របៀប​នៃ​ការ​សិក្សា​ព្រះគម្ពីរ ( សូមមើល ការបង្រៀន និង​ការរៀន​ដំណឹង​ល្អទំព័រ ២០–២៣) ។ នៅពេល​អ្នក​ធ្វើ​ដូច្នោះ សិស្ស​នឹង​បង្កើន​សេចក្ដី​ស្រឡាញ់​របស់​គេ​ចំពោះ​ព្រះគម្ពីរ ត្រូវ​បាន​ពង្រឹង​ឡើង​ដើម្បី​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​ពួកគេ និង​រៀន​ដើម្បី​ត្រូវបាន​ដឹកនាំ​ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ការអាន​របស់​សិស្ស

ផ្នែក​នេះ រួមមាន​វគ្គ​ព្រះគម្ពីរ និង​ការនិយាយ​មកពី​ពួក​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ​នៃ​សាសនាចក្រ ដែល​នឹង​ចម្រើន​ដល់​ការយល់ដឹង​របស់​សិស្ស​អំពី​ប្រធានបទ ដែល​មាន​នៅក្នុង​មេរៀន​នោះ ។ សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​អាន​សម្ភារ​សិក្សា​ទាំងនេះ មុនពេល​ពួកគេ​មក​រៀន​ក្នុង​ថ្នាក់ ។ នៅពេល​ពួកគេ​សិក្សា​ចំណុច​ដ៏​បំផុស​គំនិត​ទាំងនេះ នោះ​ពួកគេ​នឹង​មិន​ត្រឹមតែ​បាន​រៀបចំ​យ៉ាងប្រសើរ​ក្នុង​ការចូលរួម​នៅក្នុង​ការពិភាក្សា​ក្នុង​ថ្នាក់​ប៉ុណ្ណោះទេ ប៉ុន្ដែ​ពួកគេ​ក៏​នឹង​ទទួល​បាន​ការយល់ដឹង​ដ៏​ជ្រៅជ្រះ​ជាងនេះ​អំពី​ប្រធានបទ​ក្នុង​វគ្គ​សិក្សា​នេះ​ផងដែរ ។ សូម​ផ្ដល់​ដល់​សិស្ស​នូវ​បញ្ជី​មួយ​នៃ « ការអាន​របស់​សិស្ស » ទាំងអស់ នៅពេល​ចាប់ផើ្ដម​វិស្សមកាល ។

តើ​ខ្ញុំ​អាច​រៀបចំ​បង្រៀន​ដោយ​របៀបណា ?

ព្រះអម្ចាស់​នឹង​ជួយ​ដល់​អ្នក នៅ​ពេល​អ្នក​រៀបចំ​បង្រៀន ។ នៅពេល​អ្នក​រៀបចំ វា​អាច​ជួយ​ដល់​អ្នក​ក្នុង​ការសួរ​ខ្លួនឯង​នូវ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​ខ្ញុំ​បាន​អធិស្ឋាន​ដើម្បី​ទទួល​បាន​ការដឹកនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែរ​ឬ​ទេ ?

  • តើ​ខ្ញុំ​បាន​សិក្សាក្រុមវគ្គ​ព្រះគម្ពីរ​ដែល​បាន​ដាក់មក និង​អាន​ពី​សាវតា​វា​ដែរ​ឬទេ ?

  • តើ​ខ្ញុំ​បាន​អាន​កម្មវិធីសិក្សា និង​បាន​សម្រេចចិត្ត​ថា តើ​មាន​អ្វី​ដែល​ខ្ញុំ​ត្រូវ​សម្រប​តាម ឬ​កែសម្រួល​ដើម្បី​បំពេញ​នូវ​តម្រូវការ​របស់សិស្ស​ខ្ញុំ​ទេ ?

  • តើ​ខ្ញុំ​អាច​តាម​ដាន​ការអាន​របស់​សិស្ស ដើម្បី​ធានា​ថា សិស្ស​យល់​ពី​វា​ភាគច្រើន​ដោយ​របៀប​ណា ?

  • តើ​ខ្ញុំ​អាច​ជួយ​ដល់​សិស្ស​ម្នាក់ៗ​របស់​ខ្ញុំ ឲ្យ​ចូលរួម​ក្នុង​មេរៀន​នេះ​បាន​យ៉ាងពេញលេញ​ដោយ​របៀប​ណា ?

យោបល់​ខាងក្រោម​នេះ ក៏​អាច​ជួយ​ដល់​អ្នក​បាន​ដែរ ៖

  • សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​អាន​វគ្គ​ព្រះគម្ពីរដែល​បានចាត់តាំង និង​អត្ថបទ​ទាំងឡាយ​មុនពេល​មក​រៀន ។

  • សូម​រំពឹង​ថា​សិស្ស​នឹង​បំពេញ​តួនាទី​របស់​ពួកគេ ជា​អ្នករៀន ។

  • សូម​ផ្ដល់​នូវ​ឱកាស​ជាញឹកញាប់​ដល់​សិស្ស​ឲ្យ​ពន្យល់​ពី​គោលលទ្ធិ និង​គោលការណ៍​នានា​នៅក្នុងពាក្យ​សម្ដី​របស់​គេ​ផ្ទាល់ ចែកចាយ​បទពិសោធន៍​ដែល​ទាក់ទង​ចាំបាច់ និង​ថ្លែងទីបន្ទាល់​ពី​អ្វី​ដែល​ពួកគេ​ដឹង និង​មាន​អារម្មណ៍ ។

  • សូម​ផ្លាស់ប្ដូរ​សកម្មភាព​រៀនសូត្រ និង​វិធានការ​នានា ដែល​អ្នក​ប្រើ​នៅក្នុងថ្នាក់​នីមួយៗ និង​ពី​មួយ​ថ្ងៃ​ទៅមួយ​ថ្ងៃ ។

  • សូម​បង្កើត​នូវ​បរិយាកាស​រៀនសូត្រ​មួយ​ ដែល​អញ្ជើញ​នូវ​ព្រះវិញ្ញាណ និង​ដែលនៅក្នុង​នោះសិស្ស​មាន​ឯកសិទ្ធិ និង​ទំនួលខុសត្រូវ​ក្នុង​ការបង្រៀន និង​រៀន​ពី​គ្នា​ទៅ​វិញ​ទៅ​មក ( សូមមើល គ. និង ស. ៨៨:៧៨,១២២ ) ។

អែលឌើរ រីឆាត ជី ស្កត នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ថា ៖

រូបភាព
អែលឌើរ រីឆាត ជី ស្កត

« សូមបញ្ជាក់ថា មាន​ការចូលរួម​ជាច្រើន ដោយសារ​ថា ការប្រើ​សិទ្ធិជ្រើសរើសដោយ​សិស្ស​ម្នាក់ នឹង​អនុញ្ញាត​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​ណែនាំ ។ … នៅពេលសិស្ស​និយាយ​ចេញ​នូវ​សេចក្ដីពិត​ទាំងឡាយ ពួកគេ​ត្រូវបាន​បញ្ជាក់​នៅក្នុង​ព្រលឹង​របស់ពួកគេ និង​ពង្រឹង​ដល់​ទីបន្ទាល់​ផ្ទាល់ខ្លួន​របស់​គេ » (To Understand and Live Truth” [ ល្ងាច​មួយ​ជាមួយ​នឹង អែលឌើរ រីឆាត ជី ស្កត នៅថ្ងៃទី ៤ ខែ កុម្ភៈ ឆ្នាំ ២០០៥​ ] ទំព័រ ៣; si.lds.org) ។

តើ​ខ្ញុំ​អាច​សម្រប​សម្រួលមេរៀន​ទាំងឡាយ សម្រាប់​អ្នកដែល​ពិការ​ដោយ របៀប ណា ?

នៅពេល​អ្នករៀបចំ​បង្រៀន សូម​ចាំ​ដល់​សិស្ស​ដែល​មាន​តម្រូវការ​ជាពិសេស​ផង ។ សូម​កែសម្រួល​សកម្មភាព​នានា និង​ការរំពឹងទុក​ទាំងឡាយ​ដើម្បី​ជួយ​ពួកសិស្ស​ឲ្យ​ទទួល​បាន​ជោគជ័យ ។ ឧទាហរណ៍ សិស្ស​ខ្លះ​អាច​ទទួល​បាន​ប្រយោជន៍​ពី​ការស្ដាប់​ការថតសំឡេង​នៃ​ព្រះគម្ពីរ ។ ការណ៍​នេះ អាច​ដកយក​បាន​យ៉ាង​ងាយ​ពី LDS.org ។

សម្រាប់គំនិត និង​ធនធាន​នានា​បន្ថែម សូម​ប្រឹក្សា​ក្នុង​ទំព័រ ធនធា​ជនពិការ​( Disability Resources ) នៅគេហទំព័រ disabilities.lds.org និង​សៀវភៅ​សិក្សា​នយោបាយ​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​នៃ​សាសនា ផ្នែក​មាន​ចំណងជើង​ថា Adapted Classes and Programs for Students with Disabilities ។