ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ៤ ៖ ព្រះយេហូវ៉ា បាន​បង្កើត​ផែនដី


មេរៀន​ទី ៤

ព្រះយេហូវ៉ា បាន​បង្កើត​ផែនដី

សេចក្ដីផ្ដើម

« ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្មរស់ ៖ ទីបន្ទាល់​នៃ​ពួកសាវក » បាន​ចែង ៖ « នៅក្រោម​ការដឹកនាំ​របស់​ព្រះវរបិតា​របស់​ទ្រង់ [ ព្រះយេស៊ូវគ្រីស្ទ ] គឺជា​ព្រះ​ដ៏​បង្កបង្កើត​នៃ​ផែនដី » ។ ‹ គ្រប់​របស់​ទាំងអស់​បាន​កើត​មក​ដោយសារ​ទ្រង់ ហើយ​ក្នុង​បណ្ដា​របស់​ដែល​បាន​បង្កើត​មក​ទាំង​ប៉ុន្មាន នោះ​គ្មាន​អ្វី​ណា​មួយ​កើត​មក​ក្រៅ​ពី​ទ្រង់​ឡើយ › ( យ៉ូហាន ១:៣ ) »( Ensignលីអាហូណា ខែ មេសា ឆ្នាំ ២០០០ ទំព័រ ២ ) ។ នៅពេល​សិស្ស​យល់​ពី​គោលបំណង​ដ៏​អស់កល្ប​នៃ​ការបង្កបង្កើត​ផែនដី​នេះ នោះ​ពួកគេ​អាច​រស់នៅ​ដោយ​ការប្ដេជ្ញា​ដ៏​ម៉ឺងម៉ាត់​ ក្នុងការបំពេញ​តាម​វិធានការណ៍​នៃ​ការបង្កើត​ផ្ទាល់ខ្លួន​របស់​គេ ។

ការអាន​ពី​សាវតា

  • រ័សុល អិម ណិលសុន « The Creation » Ensign, ខែ ឧសភា ឆ្នាំ ២០០០ ទំព័រ ៨៤–៨៦ ។

  • ប្រសិនបើ​វា​មាន​ជា​ភាសា​របស់​អ្នក សូម​គិត​ពី​ការអាន​Neal A. Maxwell, “Our Creator’s Cosmos,” នៅ​ក្នុង By Study and by Faith: Selections from the Religious Educator, ed. Richard Neitzel Holzapfel and Kent P. Jackson ( ឆ្នាំ ២០០៩ ) ទំព័រ ៣៧–៥០ ។

យោបល់សម្រាប់ការបង្រៀន

លោកុប្បត្តិ ១:១; យ៉ូហាន ១:១–៣; ហេព្រើរ ១:១–២; យ៉ាកុប ៤:៩; គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៨:១–៣; ៧៦:២២–២៤; ១០៤:១៤–១៧; ម៉ូសេ ១:៣០–៣៣; ២:១ ។

ព្រះយេហូវ៉ា បាន​បង្កើត​ផែនដី

សូម​បង្ហាញ​នូវ​វត្ថុមួយ ដែល​នរណា​ម្នាក់​បាន​ធ្វើ​ឲ្យ​អ្នក ( ប្រហែល​ជា​អំណោយ​មួយ ) ។ សូម​ចែកចាយ​ដល់​សិស្ស​នូវ​អារម្មណ៍​របស់​អ្នក​ចំពោះ​វត្ថុ​នោះ និង​ចំពោះ​បុគ្គល​ដែលបានធ្វើ​វា​នោះ ។ បន្ទាប់មក​ សូម​សួរ ៖

  • តើ​នៅពេលណា​ដែល​នរណាម្នាក់​ បានធ្វើ​អ្វីមួយ​ឲ្យ​អ្នក ? តើ​អ្នក​មាន​អារម្មណ៍​យ៉ាងណា ចំពោះ​បុគ្គល​ដែល​បាន​ធ្វើ​វា​នោះ ?

សូម​ឲ្យ​សិស្ស​ប្រៀបធៀប និងរក​ភាព​ផ្ទុយគ្នា​នៃ លោកុប្បត្តិ ១:១; យ៉ូហាន ១:១–៣; អេភេសូ ៣:៩; ហេព្រើរ ១:១–២; និង ម៉ូសេ ២:១ ។ សូម​ឲ្យ​សិស្ស​សរសេរ​នៅលើ​ក្ដារខៀន នូវ​ភាពស្រដៀងគ្នា និង​ភាពខុសគ្នា ដែល​ពួកគេ​សម្គាល់​ឃើញ​វាង​វគ្គ​គម្ពីរ​ទាំងនេះ ។ ( កំណត់ចំណាំ ៖ នៅពេល​សិស្ស​រៀន​ប្រៀបធៀប និង​រក​ភាព​ផ្ទុយគ្នា​​ក្នុង​វគ្គ​ព្រះគម្ពីរ នោះ​គោលលទ្ធិ និង​គោលការណ៍​នានា អាច​ទទួល​បាន​ការយក​ចិត្ត​ទុកដាក់​ជាពិសេស ) ។ បន្ទាប់មក​ សូម​សួរ ៖

  • យោងតាម​ខគម្ពីរ​ទាំងនេះ តើ​នរណា​ជា​អ្នក​បង្កើត​ផែនដី ? ( សូម​បញ្ជាក់​ថា ព្រះយេហូវ៉ា បាន​បង្កើត​ផែនដី​នៅក្រោម​ការដឹកនាំ​របស់​ព្រះវរបិតា ឬ ដូចដែល​អែលឌើរ រ័សុល អិម ណិលសុន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរនាក់​បាន​បង្រៀន ៖ « ការបង្កើត​ទាំងមូល​ត្រូវបាន​គ្រោង​ដោយ [ ព្រះវរបិតាសួគ៌ ] » ( « The Creation » Ensign ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ៨៤ ) ។

សូម​ទុក​ពេល​ឲ្យ​សិស្ស​អាន និង​ប្រៀបធៀប គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:២២–២៤; ១០៤:១៤–១៧; និង ម៉ូសេ ១:៣០–៣៣ ដោយ​ស្ងាត់ស្ងៀម ដោយរកមើល​អ្វី​ផ្សេងទៀត ដែល​ព្រះយេហូវ៉ា​បាន​បង្កបង្កើត ។ ប្រសិនបើ​ចាំបាច់ សូម​បង្ហាញ​ថា ទ្រង់​បាន​បង្កើត​ពិភពលោក​ទាំងឡាយ​ដោយ​រាប់​មិន​អស់ ហើយ​ថា « ផែនដី​បាន​ពោរពេញ ហើយ​មាន​បរិបូរ​គ្រប់គ្រាន់ និង​នៅ​សល់ខ្លះ​ទៀត​ផង » ( គ. និង ស. ១០៤:១៧ ) ។ សូម​​ជួយ​សិស្ស​វិភាគ​ឃ្លា​នេះ ដោយការ​សួរ ៖

  • តើ​ឃ្លា​នេះ​ផ្តល់​ជា​សំណើរ​ដូចម្តេច អំពី​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​ត្រូវតែ​​ដឹង នៅពេល​ទ្រង់​បាន​បង្កើត​ផែនដី​នេះ ? ( ទ្រង់​ត្រូវ​តែ​ដឹង​ថា មាន​មនុស្ស​ប៉ុន្មាន​នាក់​នឹង​រស់នៅ​នៅលើ​ផែនដី និង​អ្វី​ដែល​ជា​សេចក្ដី​ត្រូវការ​របស់​ពួកគេទៅ​តាម​រយៈពេល​ផ្សេងៗ​គ្នា​នៃ​ប្រវត្តិសាស្ដ្រ ) ។

សូម​ពន្យល់​ដល់​សិស្ស​ថា វា​គឺជា​រឿង​មួយ​ដើម្បី​ដឹង​ថា នរណា បាន​បង្កើត​ផែនដី ប៉ុន្ដែ​វា​គឺ​ជា​រឿង​មួយ​ទៀត​ដើម្បី​ដឹង​ថា ដោយ ព្រះ​ចេស្ដា​អ្វី ដែល​ផែនដី​នេះ​ត្រូវបាន​បង្កើត​ឡើង​នោះ ។ សូម​ឲ្យ​សិស្ស​ប្រៀបធៀប និង​ធ្វើ​សេចក្តី​យោង​ខគម្ពីរ​រវាង មរមន ៩:១៦–១៧; គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៨:១–៣; និង យ៉ាកុប ៤:៩ និង រកមើល របៀប ដែល​ផែនដី​នេះ​ត្រូវបាន​បង្កើត​ឡើង ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពន្យល់​ជា​សម្ដី​របស់​គេ ពី​អត្ថន័យ​នៃ​វគ្គ​គម្ពីរ​ទាំងនេះ ។ បន្ទាប់មក សូម​បង្ហាញ​សេចក្ដីថ្លែង​ការណ៍​ខាង​ក្រោម​នេះ ៖

« ព្រះយេស៊ូវគ្រីស្ទ បានបង្កើត​ពិភពលោក​នេះ និង​អ្វីៗ​ទាំងអស់​នៅលើ​លោក ។ ទ្រង់​ក៏​បាន​បង្កើត​ពិភពលោក​ជាច្រើន​ផ្សេង​ទៀត​ផងដែរ ។ ទ្រង់​បាន​ធ្វើ​ដូច្នោះ តាមរយៈ​ព្រះចេស្ដា​នៃ​អំណាច​បព្វជិតភាព នៅក្រោម​ការដឹកនាំ​របស់​ព្រះវរបិតា​សួគ៌​របស់​យើង » ( គោលការណ៍​នៃ​ដំណឹងល្អ [ ឆ្នាំ ២០០៩ ] ទំព័រ ២៣ ) ។

សូម​បញ្ជាក់​ថា តាមពិត ព្រះគម្ពីរ​ផ្ដល់​នូវ​សេចក្ដីលម្អិត​មួយ​ចំនួន​អំពី​របៀប​ដែល​ផែនដី​នេះ​ត្រូវ​បាន​បង្កើត​ឡើង ទោះបីជា​យើង​ត្រូវបាន​សន្យា​ថា សេចក្ដីលម្អិត​បែបនោះ​នឹង​ត្រូវបានលាតត្រដាង​នៅ​ថ្ងៃ​មួយ ( សូមមើល គ. និង ស ១០១:៣២–៣៤ ) ។ អ្វី​ជាច្រើន​ទៀត​ត្រូវបាន​បង្រៀន​នៅក្នុង​ព្រះគម្ពីរ អំពី​គោលបំណង​នៃ​ការបង្កើត​នេះ ។

សូម​ពិភាក្សា​​សំណួរ​ខាង​ក្រោម​នេះ ជា​ថ្នាក់ ៖

  • នៅពេល​អ្នក​សង្កេតមើល​ពិភពលោក​ជុំវិញ​អ្នក តើ​ការបង្កើត​របស់​ព្រះ​បង្រៀន​ដល់អ្នកអ្វី​ខ្លះ​អំពី​ព្រះអង្គ​សង្គ្រោះ អំពី​អំណាច​បព្វជិតភាព​របស់​ទ្រង់ និង​អំពី​ស្ថានភាព​របស់​ទ្រង់​នៅក្នុង​ពិភព​មុន​ផែនដី​នេះ ?

  • តើការយល់​ដឹង​ពី​សេចក្ដីពិត​ទាំងនេះ មានអនុភាពដូចម្តេច ចំពោះ​អារម្មណ៍​របស់អ្នក និង​ទីបន្ទាល់​របស់​អ្នក​អំពីព្រះ​យេស៊ូវគ្រីស្ទ​ ?

  • តើការយល់ដឹង​ពី​សេចក្ដីពិត​ទាំងនេះ មាន​អនុភាព​ដូចម្តេច​ចំពោះ​អារម្មណ៍​របស់​អ្នក​អំពី​ផែនដី​នេះ ?

មុនពេល​បន្ដ​ទៅមុខ​ទៀត សូម​បញ្ជាក់​ដល់​សិស្ស​ថា ខណៈដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្កើត​ផែនដី នោះ​ព្រះវរបិតាសួគ៌​ គឺជា​ព្រះ​បិតា​នៃ​វិញ្ញាណ​របស់​យើង ហើយ​បាន​បង្កើត​រូបកាយ​ខាង​សាច់ឈាម​របស់ អ័ដាម និង​អេវ៉ា ។

នីហ្វៃទី ១ ១៧:៣៦; នីហ្វៃទី ១២ ២:២៣–២៥; គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៩:១៦–១៧; ម៉ូសេ ១:២៧–៣៣, ៣៩

ព្រះបំណង​នៃការ​បង្កើត​ផែន​ដី

សូម​បែងចែក​សិស្ស​​ជាគូៗ ហើយ​សូម​ឲ្យ​ពួកគេ​សិក្សា​ស្រាវជ្រាវ ម៉ូសេ ១:២៧–៣៣, ៣៩; នីហ្វៃទី ១ ១៧:៣៦; និង គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៩:១៦–១៧ ។ អ្នក​អាច​ស្នើ​ថា ពួកគេ​គួរ​គូសចំណាំ​ពាក្យ និង​ឃ្លា​នានា​នៅក្នុង​វគ្គ​គម្ពីរ​ទាំងនេះ ដែលជួយ​ដល់​ពួកគេ​ឲ្យ​បង្កើត​ចេញ​ជា​ចម្លើយ ទៅនឹង​សំណួរ​នេះ ៖ « តើ​អ្នក​នឹង​ពន្យល់​ដល់​មិត្ត​ម្នាក់​ពី មូលហេតុ ដែល​ផែនដី​ត្រូវបាន​បង្កើត​ឡើង​ដោយ​របៀប​ណា ? » សូម​ឲ្យ​សិស្ស​ពីរ​បី​គូ ចែកចាយ​ចម្លើយ​របស់​គេ​ដល់​សិស្ស​ក្នុង​ថ្នាក់ ។ សិស្ស​គួរមើល​ឃើញ​ថា ព្រះយេហូវ៉ា បាន​បង្កើត​ផែនដី​ដើម្បី​ផ្ដល់​នូវ​កន្លែងមួយ ដែលកូនចៅ​របស់​ព្រះ អាច​រស់នៅ និង​រីកចម្រើន​ទៅរក​ជីវិត​ដ៏​អស់កល្ប​ជានិច្ច​មួយ ។ សូម​សួរ ៖

សូម​ឲ្យ​សិស្ស​អាន នីហ្វៃទី ២ ២:១៨–២៥ ដោយ​ស្ងាត់ស្ងៀម ហើយ​បន្ទាប់មក សូម​សួរ ៖

  • តើ​លក្ខខណ្ឌ​នៅក្នុង​សួនច្បារ​អេដែន បាន​រារាំង​លោកអ័ដាម និងនាងអេវ៉ា ​ពី​ការរីកចម្រើន​នៅក្នុង​ផែនការ​សង្គ្រោះ​របស់​ព្រះវរបិតាសួគ៌​យ៉ាង​ដូចម្ដេច ?

  • តើ​ការធ្លាក់​របស់​លោក​អ័ដាម បាន​ជួយ​ឲ្យ​ផែនដី​បំពេញ​តាម​គោលបំណង​នៃ​ការបង្កើត​របស់​វា​ដោយ​របៀប​ណា ? ( វា​ធ្វើ​ឲ្យ​លោក​អ័ដាម និង​នាង​អេវ៉ា បង្កើតកូនចៅ ) ។

  • តើ​លទ្ធផល​នៃ​ការធ្លាក់​នេះ ដែល​បាន​រៀបរាប់​នៅក្នុង ខទី ២៣អាច​ជួយ​យើង​ឲ្យ​រីកចម្រើន​នៅក្នុង​ផែនការ​របស់​ព្រះវរបិតាសួគ៌​យ៉ាង​ដូចម្ដេច ?

សូម​ចែកដល់​សិស្ស​ម្នាក់ៗ​នូវ​ច្បាប់​ចម្លង​មួយ​នៃ​​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ ដែល​ថ្លែង​ដោយ​អែលឌើរ ប្រ៊ូស អរ. ម៉ាក់ខន់ឃី ( ឆ្នាំ ១៩១៥–៨៥ ) នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ និង​ស៊ិស្ទើរ ជូលី ប៊ី ប៊េក អតីត​ប្រធាន​សមាគម​សង្គ្រោះ​ស្ដ្រី​ទូទៅ ៖ សូម​ឲ្យ​សិស្ស​មា​នពេល​គ្រប់គ្រាន់​ដើម្បី​អាន​សេចក្ដីថ្លែងការណ៍​ទាំងនេះ និង​សញ្ជឹងគិត​ពី​តួនាទី​នៃ​ការបង្កើត​នៅក្នុង​ផែនការ​នៃ​សេចក្ដីសង្គ្រោះ​របស់​ព្រះ ដល់​កូនចៅ​ទ្រង់ ។

រូបភាព
អែលឌើរ ប្រ៊ូស អរ. ម៉ាក់ខន់ឃី

« វា​ប្រាកដ​ជាក់​ដូចជា​សេចក្ដីសង្គ្រោះ​មក​ដោយសារ​ដង្វាយធួន ដូច្នេះ​សេចក្ដីសង្គ្រោះ​ក៏​មក​ដោយសារ​តែ​ការធ្លាក់​ដែរ ។ …

« ហើយ​សូម​ឲ្យ​ចងចាំ​ថា ការធ្លាក់​ត្រូវបានធ្វើឡើងបាន ដោយសារ​តែ​ព្រះដ៏​បង្កើត​ដ៏​និរន្ដរ៍​មួយ​អង្គ … បាន​បង្កើត​ផែនដី​ និង​មនុស្ស និង​ជីវិត​គ្រប់​ទម្រង់​ទាំងអស់​ដែល​នៅក្នុង​សភាព​បែបនោះ ដែល​ពួកគេ​អាច​ធ្លាក់ ។ … គ្រប់​ការណ៍​ទាំងអស់ ត្រូវបាន​បង្កើត​ដូច្នោះ ដើម្បី​ឲ្យ​ពួកគេ​អាច​ធ្លាក់ ឬ​ផ្លាស់ប្ដូរ ហើយ​ហេតុដូច្នេះ​ហើយ វា​ត្រូវបាន​ណែនាំ​ឲ្យ​ស្គាល់​នូវ​ប្រភេទ និង​បែបបទ​នៃ​ការរស់នៅ​ដែល​ចាំបាច់ ដើម្បី​ធ្វើ​ប្រតិបត្តិការ​តាម​លក្ខខណ្ឌ និង​ការព្រមព្រៀង​ទាំងឡាយ​នៃ​ផែនការ​ដ៏​អស់កល្ប​នៃ​សេចក្ដី​សង្គ្រោះ​របស់​ព្រះវរបិតា ។

« ការបង្កើតខាង​លោកិយ៍​ពី​អ្វីៗ​ទាំងអស់ ទីមួយនេះ … សេរីល្អ​រុងរឿង​តាម​ធម្មជាតិ ។ នៅក្នុង​ជំនាន់​មុន និង​ជំនាន់​សួនច្បារ​អេដែន ជីវិត​គ្រប់​ទម្រង់​ទាំងអស់​បាន​រស់នៅ​ក្នុង​សភាព​ខ្ពស់ជាង និង​ខុសគ្នា​ពី​អ្វី​ដែល​មាន​នាពេល​នេះ ។ ការធ្លាក់​ដែល​រៀប​នឹង​កើតឡើង នឹង​ទាញ​ទម្លាក់​វា​ចុះ​ ទៅមុខ និង​បន្ដ​ទៅមុខ ។ សេចក្ដីស្លាប់ និង​ការបង្កើត មិន​ទាន់​បាន​ចូល​ទៅក្នុង​ពិភពលោក​នៅឡើយទេ » ( ប្រ៊ូស អរ. ម៉ាក់ខន់ឃី « Christ and the Creation » Ensign, ខែ មិថុនា ឆ្នាំ ១៩៨២ ទំព័រ ៩ ) ។

រូបភាព
ជូលី ប៊ី ប៊េក

© Busath.com

« នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ យើង​មានអាទិទេពវិទ្យា​មួយ​នៃ​គ្រួសារ ដែល​វា​ផ្អែកទៅលើ​ការបង្កបង្កើត ការធ្លាក់ និង​ដង្វាយធួន ។ ការ​បង្កើត​ផែន​ដី ​បាន​ផ្ដល់​នូវ​កន្លែងមួយ​ដែល​គ្រួសារ​ជាច្រើន​អាច​រស់នៅ​បាន ។ ព្រះ​បាន​បង្កើត បុរសម្នាក់ និង ស្ដ្រី​ម្នាក់​ដែល​ជា​ធាតុ​ដ៏​សំខាន់​ពីរ​រួមបញ្ចូល​គ្នានៃ​គ្រួសារ​មួយ ។ វា​គឺជា​ផ្នែកមួយ​នៃ​ផែនការ​របស់​ព្រះវរបិតា​សួគ៌ ដែល​ថា​លោកអ័ដាម និងនាង​អេវ៉ា ត្រូវបាន​ផ្សារភ្ជាប់ និង​បង្កើត​ជា​ក្រុមគ្រួសារ​ដ៏​អស់កល្ប​មួយ ។

« ការធ្លាក់​បាន​ផ្ដល់​នូវ​របៀប​មួយ​សម្រាប់​ឲ្យ​គ្រួសារ​រីកចម្រើ​ន​ឡើង ។ អ័ដាម និង​នាង​អេវ៉ា គឺជា​អ្នក​ដឹកនាំ​គ្រួសារ ដែល​បាន​ជ្រើសរើស​ដើម្បី​ទទួល​បាន​នូវ​បទពិសោធន៍​ខាង​សាច់ឈាម​មួយ ។ ការធ្លាក់ បាន​ធ្វើ​ឲ្យ​មានលទ្ធភាពសម្រាប់​ពួកគេ ដើម្បី​មាន​កូនប្រុស និង​កូនស្រី​ទាំងឡាយ ។

« ដង្វាយធួន អនុញ្ញាត​ឲ្យ​គ្រួសារ​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយ​គ្នា​ដ៏​អស់កល្ប​ជានិច្ច ។ វា​អនុញ្ញាត​ឲ្យ​គ្រួសារ​ទាំងឡាយ មាន​ការរីកចម្រើន និង​ភាពឥតខ្ចោះ​ដ៏​អស់កល្ប ។ ផែនការ​នៃ​សុភមង្គល ដែល​ត្រូវបាន​ហៅ​ថា​ជា​ផែនការ​នៃ​សេចក្ដីសង្គ្រោះ​ផងដែរ គឺជា​ផែនការ​មួយ​ដែល​បាន​បង្កើត​ឡើង​សម្រាប់​ក្រុមគ្រួសារ ។ ជំនាន់​កំពុងតែធំធាត់​នេះ ត្រូវយល់​ថា សសរ​ទ្រូង​ដ៏​សំខាន់​នៃ​អាទិទេពវិទ្យា​របស់​យើង គឺ​ផ្ដោតទៅលើ​គ្រួសារ​ជា​ចម្បង » ( ជូលី ប៊ី ប៊េក « Teaching the Doctrine of the Family » Ensign ខែ មិនា ឆ្នាំ ២០១១ ទំព័រ ១២ ) ។

  • តើ​​សេចក្ដីថ្លែងការណ៍​ទាងនេះ​ជួយ​អ្នក​ឲ្យ​យល់​ពី​តួនាទី​ដ៏​សំខាន់​នៃ​ការបង្កើត នៅក្នុង​ផែនការទាំងស្រុង​របស់​ព្រះ​សម្រាប់​សង្គ្រោះ​ដល់​កូនចៅ​របស់​ទ្រង់​ដោយ​របៀបណា ?

  • ហេតុអ្វី​បាន​ជា​វា​សំខាន់​ដើម្បី​យល់​ថា ផែនដី​ត្រូវបាន​​បង្កើត​ឡើង ដើម្បី​ជួយ​ដល់​បុគ្គល និង​គ្រួសារ​ទាំងឡាយ​ឲ្យ​ទទួល​បាន​សិរី​ល្អ ? ( នៅពេលល​សិស្ស​ឆ្លើយ សូម​សរសេរ​គោលការណ៍​ខាងក្រោម​នេះ​នៅលើ​ក្ដារខៀន ៖ នៅពេល​​យើង​យល់​ពី​ព្រះរាជបំណង​នៃ​ការបង្កើត​ផែនដី​នេះ នោះ​យើង​អាច​អភិវឌ្ឍ​បំណង​ប្រាថ្នា​កាន់តែខ្លាំង ដើម្បី​បំពេញ​តាម​គោលបំណង​នៃ​ការបង្កើត​របស់​យើង ) ។

សូម​ពន្យល់​ដល់​សិស្ស​ថា ​អំណាចផ្សារភ្ជាប់នៃ​បព្វជិតភាព​ ដែល​ធ្វើ​ឲ្យស្វាមី និង​ភរិយា និង​ឪពុកម្ដាយ និង​កូនចៅ​ទាំងឡាយ​​​អាច​បាន​ផ្សារភ្ជាប់​គ្នា​ក្រោយពី​សេចក្ដី​ស្លាប់​បាន ។ បើ​គ្មាន​អំណាច​បព្វជិតភាពផ្សារភ្ជាប់ ដែល​ត្រូវបាន​ស្ដារឡើង​វិញ​តាមរយៈ​​អេលីយ៉ា​ទេ នោះ​កូនចៅ​របស់​ព្រះ​មិន​អាច​ទទួល​បាន​នូវ​ពរជ័យ​យ៉ាង​ពេញលេញ​នៃ​ភាព​តម្កើង​ឡើង ហើយ​គោលបំណងនៃការបង្កើត​ផែនដី​នេះ នឹង​មិន​អាច​ត្រូវបាន​បំពេញ​បាន​ឡើយ ឬ​ដូចដែល​បាន​បង្រៀន​នៅក្នុង​គោលលទ្ធិ និង​សេចក្ដីសញ្ញា​ថា « ផែនដី​ទាំងមូល​នឹង​ត្រូវ​កម្ទេច​ចោល​សូន្យឈឹង » ( គ. និង​ស. ២:៣; សូមមើល​ផងដែរ ម៉ាឡាគី ៤:៦ ) ។

សូម​បញ្ចប់​មេរៀន​នេះ​ដោយ​ការថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត​ដ៏​សំខាន់​ទាំងនេះ ៖ ( ១ ) ព្រះយេហូវ៉ា​បាន​បង្កើត​ផែនដី​នេះ នៅក្រោម​ការដឹកនាំ​របស់​ព្រះវរបិតា ( ២ ) ទ្រង់​បាន​បង្កើត​ផែនដី​ដើម្បី​ផ្ដល់​នូវ​កន្លែង​មួយ ដែល​កូនចៅ​របស់​ព្រះ​អាច​រស់នៅ និង​រីកចម្រើន​ទៅរក​ជីវិត​ដ៏​អស់កល្ប និង ( ៣ ) នៅពេល​យើង​យល់​ពី​គោលបំណង​នៃ​ការបង្កើត​ផែនដី​នេះ នោះ​យើង​អាច​អភិវឌ្ឍ​បំណងប្រាថ្នា​ដ៏​ខ្លាំង​ជាងមុន ដើម្បី​បំពេញ​តាម​គោលបំណង​នៃ​ការបង្កើត​របស់​យើង ។

សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​សញ្ជឹងគិត​អំពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ ដើម្បី​​បង្ហាញ​ការដឹងគុណ​របស់​ពួកគេ​ចំពោះ​ការ​បង្កើត​របស់​ព្រះយេស៊ូវគ្រីស្ទ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ធ្វើ​សកម្មភាព​តាម​ការបំផុសគំនិត​ពី​ព្រះវិញ្ញាណ ដែល​ពួកគេ​ទទួល​បាន​ពេល​សិក្សា​មេរៀន​នេះ ។

ការអាន​របស់​សិស្ស