ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ២១ ៖ ព្រះយេស៊ូវគ្រីស្ទ​បាន​ស្ថាបនា​សាសនាចក្រ​របស់​ទ្រង់​ឡើង


មេរៀន​ទី ២១

ព្រះយេស៊ូវគ្រីស្ទ បាន​ស្ថាបនា​សាសនាចក្រ​របស់​ទ្រង់​ឡើង

សេចក្ដីផ្ដើម

អំឡុង​ពេល​នៃ​ការបម្រើ​ក្នុង​ជីវិត​រមែង​ស្លាប់​ បី​ឆ្នាំ​របស់​ទ្រង់​ ព្រះយេស៊ូវគ្រីស្ទ បាន​ប្រគល់​កូនសោ​នៃ​សិទ្ធិ​អំណាច​បព្វជិតភាព​ដល់​ពួកសាវក​ទាំង​ដប់ពីរ​របស់​ទ្រង់ ។ ដោយ​មាន​កូនសោ​ទាំងនេះ នោះ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ត្រូវបាន « ស្អាង​ឡើង​លើ​ជើង​ជញ្ជាំង​នៃ​ពួកសាវក និង​ពួកហោរា » ( អេភេសូ ២:២០ ) ។ មេរៀន​នេះ​នឹង​ពិភាក្សា​ពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បន្ដ​ណែនាំ និង​ដឹកនាំ​ពួកសាវក​របស់​ទ្រង់ និង​សាសនាចក្រ​របស់​ទ្រង់​តាមរយៈ​ការបម្រើ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ បន្ទាប់ពី​ទ្រង់​បាន​រស់ឡើងវិញ ដើម្បី​ឲ្យ​ពួកសាវក​អាច​ជួយ​បំពេញ​នូវ​សេចក្ដី​សញ្ញា​អ័ប្រាហាំ​ក្នុង​ការប្រមូល​ពួក​សាសន៍​អ៊ីស្រាអែល​ដែល​ខ្ចាត់​ព្រាត់ ។

ការអាន​ពី​សាវតា

  • ជែហ្វ្រី អ័រ ហូឡិន « Prophets, Seers, and Revelators »Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០០៤ ទំព័រ ៦–៩ ។

យោបល់​សម្រាប់​ការបង្រៀន

ម៉ាថាយ ១០:១–៤; ១៦:​១៩;​ ១៧:៣–៧; ១៨:​១៨; អេភេសូ ២:១៩–២០; ៤:១១–១៤

ព្រះយេស៊ូវគ្រីស្ទ បាន​ស្អាង​សាសនាចក្រ​របស់​ទ្រង់​លើ​ជើង​ជញ្ជាំង​នៃ​ពួកសាវក និង​ពួកហោរា

សូម​ចង្អុលបង្ហាញ​សិស្ស​នូវ​កូនសោ​មួយ ឬ​កូនសោ​មួយ​ចង្កោម ហើយ​សូម​សួរ​ថា​តើ​យើង​មាន​ន័យ​យ៉ាងណា នៅពេល​យើង​ប្រើ​ពាក្យ​ កូនសោ នៅក្នុង​បរិបទ​នៃ​ដំណឹង​ល្អ ។ សូម​អញ្ជើញ​សិស្ស​បួនប្រាំ​នាក់​ឲ្យ​ឆ្លាស់​វេន​គ្នា​អាន​ឲ្យ​ឮៗ​មក​ពី​វគ្គ​នៅក្នុង​សេរ៊ី​ព្រះគម្ពីរ​ខាងក្រោម ។ សូមប្រាប់ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយ​រកមើល​ហេតុការណ៍​សំខាន់​ដែល​វគ្គ​គម្ពីរ​នីមួយៗ​រៀបរាប់ ឬ​និយាយ​អំពី​វា ។

  • ម៉ាថាយ ១០:១–៤ ( ពួកសាវក​បាន​ហៅ និង​បាន​ចេញ​បម្រើ )

  • ម៉ាថាយ ១៦:១៩ ( កូនសោ​បព្វជិតភាព ត្រូវបាន​សន្យា​ដល់​ពេត្រុស [ សូមមើល សេចក្តីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ “កូនសោ​នៃ​បព្វជិតភាព”; scriptures.lds.org] ) ។

  • ម៉ាថាយ ១៧:៣–៧ ( « ព្រះអង្គ​សង្គ្រោះ ម៉ូសេ និង​អេលីយ៉ាស [ អេលីយ៉ា ] បាន​ប្រទាន​កូនសោ​ដល់​ពេត្រុស យ៉ាកុប និង​យ៉ូហាន នៅលើ​ភ្នំ នៅពេល​ដែល​ពួកលោក​បាន​ប្រែរូប​នៅចំពោះ​ព្រះភក្រ្ដ័​ទ្រង់ » [ ការបង្រៀន​របស់​ប្រធាន​សាសនាចក្រ ៖ យ៉ូសែប ស្ម៊ីធ ( ឆ្នាំ ២០០៧ ), ទំព័រ ១០៥ ] ) ។

  • ម៉ាថាយ ១៨:១៨ ( សេចក្ដីយោង​ចំពោះ​ការចង និង​ការស្រាយ​នៅលើ​ផែនដី និង​នៅលើ​ស្ថានសួគ៌ មាន​និយាយ​ដល់​កូនសោ​បព្វជិតភាព និង​ការបាន​សន្យា​ដល់​ពួកសាវក​ផ្សេង​ទៀត​ផងដែរ ) ។

អ្នក​អាច​ពន្យល់​ថា « កូនសោ » ដែល​ត្រូវបាន​លើកឡើង ឬ​និយាយ​នៅក្នុង​វគ្គ​ទាំងនេះ​មាន​ន័យ​ដូចគ្នា​ទៅនឹង​អំណាច​ផ្សារភ្ជាប់ ( សូមមើល , The Holy Temple [ ១៩៨០ ] ទំព័រ ៨១–៨៧ ) ។

សូម​សួរ​សិស្ស ៖

  • តើ​កូនសោ​បព្វជិតភាព​មានន័យ​ដូចម្តេច ?

  • ហេតុអ្វី​បាន​ជា​វា​សំខាន់ ដែល​ពួកសាវក​កាន់​កូនសោ​បព្វជិតភាព​នោះ ?

សូមប្រាប់ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ដាល្លិន អេក​អូក នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់ ៖

រូបភាព
អែលឌើរ ដាល្លិន អេក​អូក

« ‹ កូនសោ​បព្វជិតភាព​គឺ​ជា​សិទ្ធិ​អំណាច​ព្រះ ដែល​បាន​ប្រទាន​ដល់​[ អ្នក​ដឹកនាំ ]​បព្វជិតភាព​ដើម្បី​ដឹកនាំ គ្រប់គ្រង និង ត្រួតត្រា​ការប្រើប្រាស់​បព្វជិតភាព​របស់​ទ្រង់​នៅ​លើ​ផែនដី › [ សៀវភៅ​ក្បួនខ្នាត​ភាគទី ២ ៖ ការគ្រប់គ្រង​សាសនាចក្រ [ ឆ្នាំ ២០១០ ], ២.១.១ ] ។ រាល់​កិច្ចការ ឬ​ពិធីបរិសុទ្ធ ដែល​ធ្វើ​ក្នុង​សាសនាចក្រ​គឺ​ធ្វើ​ឡើង​ក្រោម​ការអនុញ្ញាត​ដោយ​ផ្ទាល់ ឬ​ប្រយោល​ពី​បុគ្គល​ម្នាក់ ដែល​កាន់​កូនសោ​សម្រាប់​មុខងារ​នោះ ។ នៅពេល​ដែល​អែលឌើរ អិម រ័សុល បាឡឺដ បាន​ពន្យល់​ថា ‹ អស់​អ្នក​ទាំងឡាយ​ដែល​មាន​កូនសោ​បព្វជិតភាព … ពិតជា​អាច​ប្រទានពរ​អស់​អ្នក​ដែល​បម្រើ​ដោយ​ស្មោះត្រង់​នៅក្រោម​ការដឹកនាំ​របស់​ពួកគេ​ដើម្បី​អនុវត្ត​សិទ្ធិ​អំណាច​បព្វជិតភាព និង​អាច​ទទួល​បាន​អំណាច​បព្វជិតភាព › [ អិម រ័សុល បាឡឺដ « Men and Women in the Work of the Lord » New Era, ខែ មេសា ឆ្នាំ ២០១៤ ទំព័រ ៤; Liahona, ខែ មេសា ឆ្នាំ ២០១៤ ទំព័រ ៤៨ ] » (« The Keys and Authority of the Priesthood » EnsignLiahona, ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៤៩ ) ។

  • តើ​កូនសោ​បព្វជិតភាព​ប្រទានពរ​ដល់​សមាជិក​សាសនាចក្រ​ម្នាក់ៗ​តាម​របៀប​ណា​ខ្លះ ?

សូមប្រាប់ឲ្យ​​សិស្ស​ម្នាក់​អាន អេភេសូ ២:១៩–២០ ឲ្យឮៗ ។ បន្ទាប់មក សូម​សួរ​សិស្ស​ ៖

  • តើ​យើង​អាច​រៀន​អ្វី​ខ្លះ ពី​វគ្គ​គម្ពីរ​នេះ​អំពី​គ្រឹះ​នៃ​សាសនាចក្រ​របស់​ព្រះអង្គ​សង្គ្រោះ ? ( សិស្ស​គួរ​រកឃើញ​នូវ​សេចក្ដី​ពិត​ខាងក្រោម​នេះ ៖ ព្រះយេស៊ូវគ្រីស្ទ ដែល​ជា​ថ្មជ្រុង​យ៉ាង​ឯក បាន​រៀបចំ​សាសនាចក្រ​របស់​ទ្រង់​នៅលើ​គ្រឹះ​នៃ​ពួកសាវក និង​ពួកព្យាការី​ ) ។

  • តើ​គ្រឹះ និង​ថ្មជ្រុង​មួយ​មាន​តួនាទី​ធ្វើ​អ្វី​សម្រាប់អគារមួយខ្នង ? ( គ្រឹះ​ផ្ដល់​នូវ​កម្លាំង និង​ការគាំទ្រ​ដល់​អគារ ។ កាល​ដែល​ជា​ថ្ម​ដំបូង​ដែល​បាន​ដាក់​នៅក្នុង​គ្រឹះ នោះ​ថ្ម​ជ្រុង​គឺជា​ចំណុច​យោង​មួយ​ដល់​ការដាក់​ថ្ម​គ្រឹះ​ផ្សេង​ទៀត​ទាំងឡាយ និង​សម្រេច​ពី​ទីតាំង​នៃ​អគារ​ទាំងមូល ។ វា​ក៏​ជួយ​ដើម្បី​បោះ​យុថ្កា​នៃ​គ្រឹះ​ជញ្ជាំង​ឲ្យ​នៅ​នឹង​កន្លែង ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិភាក្សា​ជាមួយ​អ្នក​អង្គុយ​ក្បែរ​ម្នាក់​នូវ​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • តើ​ព្រះយេស៊ូវគ្រីស្ទ​ជា « ​ថ្មជ្រុង​យ៉ាងឯក » នៃ​សាសនាចក្រ​យ៉ាង​ដូចម្ដេច ?

  • តើ​ព្រះគម្ពីរ​នេះ​បង្រៀន​យើង​អ្វី​ខ្លះ អំពី​ទំនាក់ទំនង​រវាង​ព្រះអង្គ​សង្គ្រោះ ( ថ្ម​ជ្រុង ) និង​ពួកសាវក ព្រមទាំង​ពួកព្យាការី ( គ្រឹះ ) ?

សូមប្រាប់ឲ្យ​សិស្ស​ម្នាក់​អាន អេភេសូ ៤:១១–១៤ ឲ្យ​ឮៗ ។ សូមប្រាប់ឲ្យ​​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយ​រកមើល​មូលហេតុ​ដែល​សាវក ប៉ុល បាន​ថ្លែង​ថា​ហេតុអ្វី​បានជា​យើង​ត្រូវការ​ពួកសាវក ពួកព្យាការី និង​អ្នកដឹកនាំ​សាសនាចក្រ​ផ្សេងទៀត​ដើម្បី​ដឹកនាំ​ពួក​បរិសុទ្ធ ។

សូម​ចង្អុលបង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ហើយ​សូមប្រាប់ឲ្យសិស្ស​ម្នាក់​អាន​វា​ឮៗ ៖

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

« ដើម្បី​ស្ថាបនា​សាសនាចក្រ​មួយ​ដែល​នឹង​បន្ដ​នៅក្រោម​ការដឹកនាំ​របស់​ទ្រង់ ទោះបី​ជា​ក្រោយពី​ទ្រង់​បាន​ចាកចេញ​ពី​ផែនដី​ហើយ​ក្ដី នោះ​ព្រះយេស៊ូវ​បាន ‹ ចេញ … ទៅ​ឯ​ភ្នំ​ដើម្បី​នឹង​អធិស្ឋាន រួច​ទ្រង់​អធិស្ឋាន​ដល់​ព្រះ​ដរាប​ទាល់​ភ្លឺ ។

« ‹ ហើយនៅពេល​ថ្ងៃ ទ្រង់​បាន​ហៅ​ពួកសាវក​មក​កាន់​ទ្រង់ ហើយ​ក្នុង​ចំណោម​ពួកគេ ទ្រង់​ក៏​រើស​យក ១២ នាក់ ដែល​ទ្រង់​ហៅ​ថា​សាវក › [ លូកា ៦:១២-១៣ ] ។

« ក្រោយមក សាវក​ប៉ុល បាន​បង្រៀន​ថា ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​ការណ៍​នេះ ដោយដឹង​ពី​ការមិន​អាច​ចៀសផុត​ពី​ការសុគត​របស់​ទ្រង់ ដើម្បី​ប្រទាន​ដល់​សាសនាចក្រ​នេះ​នូវ ‹ ជើង​ជញ្ជាំង​លើ​ពួកសាវក និង​ពួកហោរា › [ សូមមើល អេភេសូ ២:១៩–២០ ] ។ បងប្អូនប្រុស​ទាំងនេះ និង​អ្នក​មាន​សិទ្ធិ​អំណាច​ផ្សេង​ទៀត​នៃ​សាសនាចក្រ បាន​បម្រើ​នៅក្រោម​ការដឹកនាំ​របស់​ព្រះគ្រីស្ទ​ដែល​បាន​រស់ឡើង​វិញ ។

« ហេតុអ្វី ? នៅក្នុង​ចំណោម​មូលហេតុ​ផ្សេងទៀត ‹ ដើម្បី​កុំ​ឲ្យ​យើង​ជា​កូន​តូច​ទៀត ​សេចក្ដី​បង្រៀន​បោក ហើយ​ផាត់​យើង​ចុះឡើង ដោយ​សេចក្ដី​ឆបោក​របស់​ផង​មនុស្ស ហើយ​ដោយ​ឧបាយកល​ដែល​គេ​ប្រើ​នឹង​នាំ​ឲ្យ​វង្វេង​ទៀត​ឡើយ › [ អេភេសូ ៤:១៤ ] » ( « Prophets, Seers, and Revelators » EnsignLiahona, ខែ វិច្ឆិកា ឆ្នាំ ២០០៤ ទំព័រ ៦–៧ ) ។

  • តើ​អ្នក​បាន​ឃើញ​ពួកសាវក និង​ពួក​ព្យាការី​សម័យ​ទំនើប​ផ្ដល់​នូវ​កម្លាំង និង​សេ្ថរភាព​គ្រឹះ​ដល់​សាសនាចក្រ​យ៉ាង​ដូចម្ដេច ?

កិច្ចការ ២:១–៦, ១៤–២៦; ៤:១–១៣, ១៨–២១; កិច្ចការ ១០:៩–២០, ២៥–២៨, ៣៤–៣៥, ៤៤–៤៨; កិច្ចការ ១៥:១–២០

ព្រះយេស៊ូវគ្រីស្ទ​ដឹកនាំ​ពួកសាវក​ទាំងឡាយ​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ

សូម ឲ្យ​សិស្ស​ម្នាក់​អានកិច្ចការ ១:១–២ឮៗ ។ បន្ទាប់មក សូម​សួរ​សិស្ស​ ៖

  • តើ​លូកា​បាន​មាន​ប្រសាសន៍​ដូចម្តេចអំពី ព្រះយេស៊ូវគ្រីស្ទ​ដែល​មាន​ព្រះជន្ម​រស់ឡើង​វិញ បាន​បន្ដ​ដឹកនាំ​ពួកសាវក​របស់​ទ្រង់ បន្ទាប់ពី​ការយាង​ទៅកាន់​ស្ថានសួគ៌​របស់​ទ្រង់​វិញ​ ? ( ទ្រង់​បាន​ប្រទាន​ព្រះបញ្ញត្តិ និង​ការណែនា​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ) ។

សូម​ថ្លែង​ទីបន្ទាល់​ថា ក្រោយពី​ការរស់ឡើងវិញ​របស់​ទ្រង់ និង​ការយាង​ទៅកាន់​ស្ថានសួគ៌​វិញ នោះ​ព្រះយេស៊ូវគ្រីស្ទ​បាន​ដឹកនាំ​ពួកសាវក​ទាំងឡាយ​តាមរយៈ​ការបម្រើ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​ឃើញ​ពី​គំរូ​នៃ​ការដឹកនាំ​នេះ សូម​បែងចែក​សិស្ស​ជា​បួន​ក្រុម ហើយ​ឲ្យ​ពួកគេ​ធ្វើ​កិច្ចការ​ខាងក្រោម​នេះ ៖

  • សិក្សា កិច្ចការ ២:១–៦ , ១៤–២៦ ដោយ​រកមើល​របៀប​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ជួយ​ដល់​ពេត្រុស និង​ពួកសាវក​ទាំងឡាយ​នៅ​បុណ្យ​ថ្ងៃ​ទីហាសិប ។

  • សិក្សា កិច្ចការ ៤:១–១៣ , ១៨–២១ ដោយ​រកមើល​របៀប​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ជួយ​ដល់​ពេត្រុស និង​ពួកសាវក​ទាំងឡាយ​នៅ​បុណ្យ​ថ្ងៃ​ទីហាសិប ។

  • សិក្សា កិច្ចការ ១០:៩–២០ , ២៥–២៨ , ៣៤–៣៥ , ៤៤–៤៨ ដោយ​រកមើល​របៀប​ដែល​ការផ្លាស់ប្ដូរ​ដ៏​សំខាន់​មួយ​នៅក្នុង​សាសនា​ត្រូវបាន​បើកបង្ហាញ​ដល់​ពេត្រុស ។

  • សិក្សា កិច្ចការ ១៥:១–២០ ដោយ​រកមើល​របៀប​ដែល​វិវរណៈ​អតីតៈមកពី​ព្រះយេស៊ូវគ្រីស្ទ​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ បាន​ជះឥទ្ធិពល​ដល់​ការសម្រេច ចិត្ត​របស់​ពេត្រុស និង​គាំទ្រ​ដែល​អ្នកដឹកនាំ​សាសនាចក្រ​ផ្សេងទៀត​បាន​ធ្វើការ​សម្រេចចិត្ត​នេះ​នៅឯ​សន្និសីទ​ទីក្រុង​យេរូសាឡិម ។

ក្រោយពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ សូមប្រាប់​ឲ្យ​បុគ្គល​ម្នាក់​ចេញពី​ក្រុម​នីមួយៗ​សង្ខេប​អ្វី ដែល​ពួកគេ​បាន​អាន និង​ពន្យល់​ពី​របៀប​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​ដឹកនាំ​អ្នកដឹកនាំ​សាសនាចក្រ​តាមរយៈ​ការបម្រើនៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ សូម​ពន្យល់​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​សម្ដែង​កាតព្វកិច្ច​របស់​ទ្រង់​នៅក្រោម​ការដឹកនាំ​ពី​ព្រះអង្គ​សង្គ្រោះ ( សូមមើល យ៉ូហាន ១៦:១៣–១៤ ) ។

សូម​គិត​ពី​ការប្រើ នីហ្វៃទី ៣ ១៩:៧–៩ , ១៩–២០ ដើម្បី​បង្ហាញ​ថា អ្នក​ដឹកនាំ​សាសនាចក្រ ដែល​យើង​អាន​នៅក្នុង​ព្រះគម្ពីរ​មរមន​ក៏​ទទួល​បាន​ជំនួយ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅក្នុង​ការបម្រើ​របស់​ពួកលោក​ដែរ ។

សូម​ពិភាក្សា​ជាមួយ​នឹង​សិស្ស​នូវ​សំណួរ​ខាងក្រោម ៖

  • តើ​អ្នក​នឹង​ពន្យល់​ដល់​នរណាម្នាក់​ពី​មូលហេតុ​ដែល​វា​សំខាន់​ដើម្បី​ដឹង​ថា បន្ទាប់ពី​ការសុគត​របស់​ទ្រង់ នោះ​ព្រះយេស៊ូវគ្រីស្ទ​បាន​បន្ដ​ដឹកនាំ​ពួកសាវក​របស់​ទ្រង់​ដោយ​របៀប​ណា ?

ព្រះយេស៊ូវគ្រីស្ទ​ដឹកនាំ​ពួកអ្នក​ដឹកនាំ​សាសនាចក្រ​ទាំងឡាយ​នា​សព្វថ្ងៃ​នេះ​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ

សូម​ចង្អុលបង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយប្រធាន ថូម៉ាស អេស ម៉នសុន និង​ប្រធាន​ហិនរី ប៊ី អាវរិង នៃ​គណៈ​ប្រធាន​ទី​មួយ ( ឬ​ចែក​វា​ដល់​សិស្ស​ក្នុង​ថ្នាក់ ) ហើយ​សូមប្រាប់ឲ្យសិស្ស​ម្នាក់​អាន​វា​ឮៗ ៖

រូបភាព
ប្រធាន ថូម៉ាស អេស ម៉នសុន

« ខ្ញុំ​សូម​ថ្លែងទីបន្ទាល់ … ថា ព្រះអង្គ​សង្គ្រោះ​របស់​យើង​គឺ ព្រះ​យេស៊ូវគ្រីស្ទ​គឺ​ជា​ព្រះអង្គ​ចម្បង​នៃ​សាសនាចក្រ​នេះ ដែល​ហៅ​តាម​ព្រះនាម​របស់​ទ្រង់ ។ ខ្ញុំ​ដឹង​ថា បទពិសោធន៍​ដ៏​ផ្អែមល្ហែម​បំផុត​នៅក្នុង​អ្វីៗ​ទាំងអស់​នៃ​ជីវិត​​គឺ ដើម្បី​មាន​អារម្មណ៍​ពី​ការបំផុស​របស់​ទ្រង់ នៅពេល​ទ្រង់​ដឹកនាំ​យើង​នៅក្នុង​កិច្ចការ​កាន់តែ​វែងឆ្ងាយ​របស់​ទ្រង់ » ( ថូម៉ាស អេស ម៉នសុន, « Looking Back and Moving Forward » EnsignLiahona, ខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ៨៨ ) ។

រូបភាព
ប្រធាន​ហិនរី ប៊ី អាវរិង

« វិវរណៈ និង​ការបំផុស​គំនិត​បាន​មក​ដល់ [ ប្រធាន ថូម៉ាស អេស ម៉នសុន ] នៅក្នុង​វត្តមាន​របស់​ខ្ញុំ ដែល​បញ្ជាក់​ដល់​ខ្ញុំ​ថា ព្រះ​ផ្ដល់​តម្លៃ​ដល់ [ កូនសោ​បព្វជិតភាព​ទាំងឡាយ ដែល​ព្យាការី​កាន់ ] ។ ខ្ញុំ​គឺជា​សាក្សី​ផ្ទាល់ភ្នែក​ម្នាក់ » ( ហិនរី ប៊ី អាវរិង​« សាសនាចក្រ​ពិត ហើយ​សកម្ម »Ensignលីអាហូណាខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ២៤ ) ។

  • តើ​ប្រយោគ​ទាំង​នេះ​ចង្អុលបង្ហាញ​ពី​ទំនាក់ទំនង​មួយ​រវាង​សាសនាចក្រ​នៃ​ជំនាន់​ព្រះគម្ពីរ​សញ្ញា​ចាស់ និង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​បច្ចុប្បន្ន​នេះ​យ៉ាង​ដូចម្ដេច ? ( សូម​ជួយ​សិស្ស​ឲ្យ​យល់​ពី​សេចក្ដីពិត​ខាងក្រោម​នេះ ៖ គឺ​ដូចជា​ព្រះយេស៊ូវគ្រីស្ទ​បាន​ដឹកនាំ​ពួកសាវក​របស់​ទ្រង់​នៅក្នុង​ជំនាន់​គម្ពីរ​សញ្ញា​ថ្មី​ដែរ ទ្រង់​នៅតែ​ដឹកនាំ​អ្នក​ដឹកនាំ​សាសនាចក្រ​នា​សព្វថ្ងៃ​នេះ តាមរយៈ​របៀប​ផ្សេងៗ​គ្នា រួមមាន​ការបម្រើ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ) ។

សូមប្រាប់ឲ្យ​​សិស្ស​ម្នាក់​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​ឮៗ​ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។ សូមប្រាប់ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់ និង​គិត​អំពី​មូលហេតុ​ដែល​អ្នកដឹកនាំ​សាសនាចក្រ​ត្រូវ​តែ​បាន​ដឹកនាំ​ដោយ​ព្រះអង្គ​សង្គ្រោះ ។

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

« គ្រឹះ​នៃ​ពួកសាវក និង​នៃ​ព្យាការី​នៃ​សាសនាចក្រ​នេះ​គឺ​ដើម្បី​ប្រទានពរ​ដល់​គ្រប់​ជំនាន់​ទាំងអស់ ប៉ុន្ដែ ជាពិសេស នៅក្នុង​ពេល​មាន​ឧបសគ្គ ឬ​គ្រោះថ្នាក់ ពេល​ដែល​យើង​អាច​មាន​អារម្មណ៍​ដូច​ជា​កូនក្មេង ភាន់ច្រឡំ ឬវង្វេង ព្រមទាំង​ភ័យ​ញញើតបន្តិច ពេល​ដែល​ដៃ​ទុច្ចរិត​របស់​មនុស្ស ឬ​ការចំអក​របស់​អារក្ស​បាន​ល្បួង​យើង​ឲ្យ​មិន​សុខស្រួល ឬ​ដឹកនាំ​ខុស ។ ប្រឆាំងជំទាស់​នឹង​កាលៈទេសៈ​បែប​នេះ​ពេល​វា​កើត​មាន​នៅក្នុង​ជំនាន់​ទំនើប​របស់​យើង នោះ​គណៈ​ប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ត្រូវបាន​អនុញ្ញាតដោយ​ព្រះ និង​តែងតាំង​ដោយ​អ្នករាល់​គ្នា​ឲ្យធ្វើ​ជា​ព្យាការី អ្នកមើល​ឆុត និង​អ្នកទទួល​វិវរណៈ ជាមួយ​នឹង​ប្រធាន​នៃ​សាសនាចក្រ​ដែល​ត្រូវបាន​តែងតាំង​ជា ព្យាការី អ្នកមើល​ឆុត និង​អ្នក​ទទួល​វិវរណៈ នោះពួក​សាវក​ជាន់ខ្ពស់ ហើយ​មាន​តែ​បុរស​ដែល​មាន​សិទ្ធិ​អំណាច​បែប​នោះ​ដើម្បី​ធ្វើការ​អនុវត្តន៍​វិវរណៈ និង​កូនសោ​កិច្ចការ​សម្រាប់​សាសនាចក្រ​ទាំងអស់ ។ នៅក្នុង​ជំនាន់​គម្ពីរ​សញ្ញា​ថ្មី នៅក្នុង​ជំនាន់​ព្រះគម្ពីរ​មរមន និង​នៅក្នុង​សម័យ​ទំនើប​នេះ អ្នក​មាន​សិទ្ធិ​អំណាច​ទាំងនេះ​បង្កើត​ជា​គ្រឹះ​ថ្ម​នៃ​សាសនាចក្រ​ដ៏​ពិត បាន​តែងតាំង​តំណែង និង​ទទួល​បាន​កម្លាំង​របស់​ពួកលោក​ពី​ថ្ម​ជ្រុង​យ៉ាង​ឯក‹ សិលា​នៃ​ព្រះ​ដ៏​ប្រោសលោះ​នៃ​យើង​គឺ [ ព្រះយេស៊ូវ ] ព្រះគ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះ › [ ហេលេមិន ៥:១២ ] » ( « Prophets, Seers, and Revelators » EnsignLiahona, ខែ វិច្ឆិកា ឆ្នាំ ២០០៤ ទំព័រ ៧ ) ។

សូម​តាម​ដាន​សិស្ស​ដោយ​សួរ​សិស្ស​នូវ​សំណួរ​ខាងក្រោម​នេះ​ខ្លះ ឬ​ទាំងអស់ ៖

  • តើ​អ្នក​គិត​ថា អ្នកមាន​សិទ្ធិ​អំណាចជាអធិបតី​នៃ​សាសនាចក្រ​ដែល « ត្រូវបាន​តែងតាំង » និង​ទទួល​បាន​កម្លាំង​ពី​​ថ្មជ្រុង​យ៉ាង​ឯក គឺ​ព្រះយេស៊ូវគ្រីស្ទ មានន័យ​ដូចម្ដេច ?

  • តើ​ភស្ដុតាង​អ្វីដែលអ្នកបានឃើញ ឬ​តើ​នៅពេល​ណា​ដែល​អ្នក​បាន​មាន​អារម្មណ៍​ថា ព្រះអង្គ​សង្គ្រោះ​ដឹកនាំ​ដល់​អស់​អ្នក​ដែល​ដឹកនាំ​សាសនាចក្រ​នាសព្វថ្ងៃ ?

  • តើ​ការចូលរួម​នៅក្នុង​សន្និសីទ​ទូទៅ​បាន​ជួយ​អ្នក ​ឲ្យ​មក​រក​ព្រះគ្រីស្ទ និង​សង់​លើ​គ្រឹះ​នៃ​ពួកសាវក និង​ពួកព្យាការី​តាម​របៀប​ណា ?

សូម​បង្ហាញ ឬ​សរសេរ​សំណួរ​ខាងក្រោម​នេះ​នៅលើ​ក្ដារខៀន ។ សូម​អញ្ជើញឲ្យ​សិស្ស​សញ្ជឹងគិត​ពី​សំណួរ​នេះ ហើយ​បន្ទាប់​មក​ឲ្យ​សរសេរ​នៅក្នុង​សៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់​របស់​ពួកគេ ឬ​សៀវភៅ​កំណត់ហេតុ​ការ​សិក្សា​ព្រះគម្ពីរ​នូវ​គម្រោង​មួយ ដើម្បី​កែលម្អ​លើ​ផ្នែក​ទាំងនោះ ។

តើ​ខ្ញុំ​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​ពង្រឹង​ទី​បន្ទាល់​របស់​ខ្ញុំ​អំពី​ពួកសាវក​នា​សម័យ​ទំនើប​របស់​ព្រះអង្គ​សង្គ្រោះ ?

តើ​ខ្ញុំ​អាច​ទុកចិត្ត​លើ​ពួកព្យាការី​សម័យ​ទំនើប​កាន់តែ​ខ្លាំង ដើម្បី​ឲ្យ​ខ្ញុំ​អាច​ផ្តោតលើ​ព្រះយេស៊ូវគ្រីស្ទ​ដោយ​របៀប​ណា ?

ការអាន​របស់​សិស្ស