ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ១៣ ៖ ព្រះយេស៊ូវគ្រីស្ទ បាន​ហៅ​ពួកសាវក​ទាំង​ដប់ពីរ


មេរៀន​ទី ១៣

ព្រះយេស៊ូវគ្រីស្ទ បាន​ហៅ​ពួកសាវក​ទាំង​ដប់ពីរ

សេចក្ដីផ្ដើម

អំឡុង​ពេល​នៃ​ការបម្រើ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ទ្រង់ ព្រះអង្គ​សង្គ្រោះ​បាន​ហៅ តែងតាំង និង​ប្រគល់​សិទ្ធិ​អំណាច​​ដល់​ពួកសាវក​ទាំង​ដប់ពីរ ។ ទ្រង់​បាន​ប្រគល់​កូនសោ​បព្វជិតភាព​ដល់​ពួក​លោក ហើយ​ពួកលោក​បាន​ទទួល​នូវ​សាក្សី​មួយ​អំពី​ទេវភាព​របស់​ទ្រង់ ។ នៅក្រោម​ការដឹកនាំ​របស់​ព្រះអង្គ​សង្គ្រោះ នោះ​ពួកសាវក​បាន​ជួយ​គ្រប់គ្រង​កិច្ចការ​នៃ​សាសនាចក្រ និង​បាន​រៀបចំ​សម្រាប់​ពេល​ដែល​ទ្រង់​លែង​នៅលើ​ផែនដី​ទៀត ។ មេរៀន​នេះ​នឹង​បង្ហាញ​នូវ​សិទ្ធិអំណាច​បព្វជិតភាព​របស់​ព្រះអង្គ​សង្គ្រោះ និង​ការរៀបចំ​ពួកសាវករបស់​ទ្រង់​ឲ្យ​ដឹកនាំ​សាសនាចក្រ ។

ការអាន​ពី​សាវតា

  • ប៊យដ៍ ឃេ ផាកកឺ « The Twelve » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ៨៣–៨៧ ។

  • អេឌវើដ ចេ ប្រេឌ « And He Gave Some, Apostles » លីអាហូណា ខែ កញ្ញា ឆ្នាំ ២០០១ ទំព័រ ៣២–៣៩ ។

យោបល់​សម្រាប់​ការបង្រៀន

ម៉ាថាយ ១០:១-៨; ១៦:១៥-១១៩; ១៧:១-៨; យ៉ូហាន ១៥:១៦

ព្រះ​យេស៊ូវគ្រីស្ទ បាន​ប្រគល់​កូនសោ​បព្វជិតភាព​ដល់​ពួកសាវក​របស់​ទ្រង់

សូម​ចាប់ផ្ដើម​បង្រៀន​ដោយសួរសំណួរ​ដូច​ខាងក្រោម​នេះ ៖

  • តើ​យើងស្គាល់​បុគ្គល​ដែល​មាន​សិទ្ធិ​អំណាច​ដឹកនាំ​ នៅក្នុង​សហគមន៍​​​របស់​យើង​តាម​របៀប​ណា ?

  • តើ​បុគ្គល​ម្នាក់​ដែល​រស់នៅ​ក្នុងជំនាន់​របស់​ព្រះយេស៊ូវគ្រីស្ទ​បាន​ស្គាល់​ពី​សិទ្ធិអំណាច​របស់​ទ្រង់​ដោយ​របៀប​ណា ? ( ចម្លើយ​អាច​រួម​មាន ព្រះចេស្ដា អព្ភូតហេតុ និង​ការបង្រៀន​របស់​ទ្រង់ ) ។

សូម​ឲ្យ​សិស្ស​គិតពិចារណាពី​សំណួរនេះ ៖ « តើពេល​ណា ដោយ​របៀបណា និង​ដោយ​អ្នកណា ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ទទួល​បព្វជិតភាព​មីលគីស្សាដែក​នេះ ? » បន្ទាប់មក សូម​ចែក​ចាយ​​នូវ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​​​ដោយ​អែលឌើរ ប៊ី អេច រ៉ូបឺតស៍ (១៨៥៧-១៩៣៣) និង​អែលឌើរ ប្រ៊ូស អរ ម៉ាក់ខន់ឃី ( ឆ្នាំ ១៩១៥–៨៥ ) នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ ប៊ី អេច រ៉ូប៊ឺត

« វគ្គ​នេះ [គ និង ស ១០៧:២–៤] បង្កើត​នូវ​សេចក្ដីពិត​យ៉ាងច្បាស់​ថា​ បព្វជិតភាព​មីលគីស្សាដែក​បាន​មាន ពី​មុនពេល​សង្ឃ​ជាន់ខ្ពស់​ដ៏​អស្ចារ្យ​មីលគីស្សាដែក ប៉ុន្ដែ​វា​បាន​មាន​នៅក្រោម​ឈ្មោះផ្សេង​ទៀត viz—‹ បព្វជិតភាព​ដ៏​បរិសុទ្ធ​ តាម​របៀប​នៃ​ព្រះរាជបុត្រា​នៃ​ព្រះ › ។ យើង​អាច​និយាយ​បាន​ថា វា​គឺជា​​បព្វជិតភាព​តែមួយ តាម​របៀប​ដូច​គ្នា​នៃ​បព្វជិតភាព​តែមួយ ដែល​ព្រះរាជបុត្រា​នៃ​ព្រះ​បាន​កាន់​វា ។ ប៉ុន្ដែ​នោះ​គឺ​មុនពេល​ជំនាន់​របស់​មីលគីស្សាដែក មុនពេល​អ័ប្រាហាំ ហើយ​ហេតុដូច្នេះហើយ រាប់រយ​ឆ្នាំ​មុនពេល​ការប្រសូត​របស់​ព្រះគ្រីស្ទ​មកកាន់​ពិភពលោក​នេះ ។ … ពេលនោះ ព្រះយេស៊ូវ​បាន​កាន់​អ្វី​ដែល​យើង​ហៅ​ពេល​នេះ​ថា បព្វជិតភាព​មីលគីស្សាដែក មុនពេល​ទ្រង់​បាន​យាងមកកាន់​ពិភពលោក​នេះ ហើយ​ដោយ​គ្មាន​មន្ទិល​សង្ស័យ​គឺ​មុនពេល​ពិភពលោក​នេះ​ត្រូវបាន​បង្កើតឡើង … ប៉ុន្ដែ ‹ ដោយរបៀបណា នៅកន្លែង​ណា និង​ដោយ​អ្នកណា › ដែល​ទ្រង់​បាន​ទទួល​វា គ្មាន​នរណា​ដឹង​ពីឡើយ លែកលែង​តែ​ប្រហែល​ជា​ករណី​ចុងក្រោយ viz. ‹ ដោយ​អ្នកណា › ។ ពិតណាស់ ទ្រង់​ត្រូវតែ​បាន​ទទួល​បព្វជិតភាពនោះពីព្រះ » ប៊ី អេច រ៉ូប៊ឺត Improvement Era, ខែ ឧសភា ឆ្នាំ ១៩០៨ ទំព័រ ៥៥៧ ) ។

រូបភាព
អែលឌើរ ប្រ៊ូស អរ ម៉ាក់ខន់ឃី

« ប៉ុន្ដែ​ដោយ​ជាប់​ទាក់ទង​ទៅ​នឹង​ការបម្រើ​ខាង​សាច់ឈាម​របស់​ទ្រង់ នោះ​ព្រះគ្រីស្ទ . បាន​ទទួល​បព្វជិតភាព​មីលគីស្សាដែក​នៅលើ​ផែនដី​នេះ ហើយ​ត្រូវ​បាន​តែងតាំង​ទៅ​ថ្នាក់​សង្ឃ​ជាន់​ខ្ពស់ ហេតុដូច្នេះ​វា​បានតាំង​ជា​គំរូ​មួយ​ដល់​អ្នកដទៃ និង​ក្លាយជា​គំរូ​បឋម​នៃ​សេចក្ដីសង្គ្រោះ​ក្នុង​គ្រប់​ការណ៍​ទាំងអស់ » ( ប្រ៊ូស អរ ម៉ាក់ខន់ឃី​ Doctrinal New Testament Commentary, វ៉ុលទី ៣ [ ឆ្នាំ ១៩៧៣ ] ទំព័រ ១៥៧ ) ។

សូម​សរសេរ​សំណួរ​ខាងក្រោម​នេះ​នៅលើ​ក្ដារខៀន ហើយ​សូម​ឲ្យ​សិស្ស​រកមើល​ចម្លើយ​នៅក្នុង ម៉ាថាយ ១០:១–៨ និង យ៉ូហាន ១៥:១៦ ៖

  • តើ​សិទ្ធិ​អំណាច​អ្វី​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រគល់​ដល់​ពួកសាវក​របស់​ទ្រង់ ?

  • តើ​សិទ្ធិ​អំណាច​នេះ​អនុញ្ញាតឲ្យ​ពួកលោក​ធ្វើ​អ្វី​បាន​ខ្លះ ?

ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​សិស្ស​ធ្វើ​ការជា​ដៃគូ​ជាមួយ​នឹង​សមាជិក​ថ្នាក់​ផ្សេង​ទៀត​ដើម្បី​ពិភាក្សា​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។ បន្ទាប់មក សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​ចម្លើយ​របស់​ពួកគេ​ដល់​សិស្ស​ក្នុង​ថ្នាក់ ។ សូម​ជួយ​សិស្ស​ឲ្យ​ទទួល​ស្គាល់​ថា ព្រះយេស៊ូវ​បាន​ប្រទាន​ដល់​ពួកសាវក​របស់ទ្រង់​នូវ​សិទ្ធិ​អំណាច​បព្វជិតភាព ដែល​នឹង​អាច​ធ្វើ​ឲ្យ​ពួកលោក​ធ្វើ​កិច្ចការ​ដូចគ្នា​នឹង​អ្វី​ដែល​ពួកលោក​បាន​ឃើញ​ទ្រង់​ធ្វើ 

សូម​ឲ្យ​សិស្ស​ម្នាក់​អាន ម៉ាថាយ ១៦:១៦–១៩ ឮៗ ។ សូម​សួរ ៖

  • តើពេត្រុស​បាន​ទទួល​ស្គាល់​សិទ្ធិ​អំណាច​របស់​ព្រះយេស៊ូវ​ដោយ​របៀប​ណា ? ( ដោយ​វិវរណៈ ដែល​ជា​របៀប​ដូចគ្នា​ដែល​ពួកសាវក​សម័យ​ទំនើប​ទទួល​ស្គាល់​សិទ្ធិ​អំណាច​របស់​ទ្រង់ ) ។

  • តើ​ព្រះយេស៊ូវ​បាន​សន្យា​អ្វីខ្លះ​ជាមួយ​នឹង​ពេត្រុស ?

សូម​ឲ្យ​សិស្ស​បីបួន​នាក់​ប្ដូរវេន​គ្នា​អាន​ឮៗ​ពី ម៉ាថាយ ១៧:១–៨ ។ បន្ទាប់មក​សូម​សួរ ៖

  • ហេតុអ្វី​បានជា​ម៉ូសេ និង​អេលីយ៉ា​បាន​លេចមក​ឯ​ពេត្រុស យ៉ាកុប និង​យ៉ូហាន ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​ឆ្លើយ​នឹង​សំណួរ​នេះ សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោមនេះ​ដោយ ព្យាការី យ៉ូសែប ស្ម៊ីធ ( ឆ្នាំ ១៨០៥–៤៤ ) និង​ប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ ( ឆ្នាំ ១៨៣៨–១៩១៨ ) ៖

រូបភាព
ព្យាការី យ៉ូសែប ស្ម៊ីធ

« ព្រះអង្គ​សង្គ្រោះ ម៉ូសេ និង​អេលីសេ [ អេលីយ៉ា ] បាន​ប្រទាន​កូនសោ​ទាំងឡាយ​ដល់​ពេត្រុស យ៉ាកុប និង​យ៉ូហាន នៅលើ​ភ្នំ នៅពេល​ពួកលោក​បាន​ប្រែរូប​នៅចំពោះ​ព្រះអង្គ » (ការបង្រៀន​​របស់​ប្រធាន​សាសនាចក្រ ៖ យ៉ូសែប ស្ម៊ីធ [ ឆ្នាំ ២០០៧ ] ទំព័រ ១០៥ ) ។

រូបភាព
ប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ

« ជាទូទៅ បព្វជិតភាព​ គឺជា​សិទ្ធិ​អំណាច​ដែល​ត្រូវបាន​ប្រទាន​ដល់​បុរស​ឲ្យ​ធ្វើ​កិច្ចការសម្រាប់​ព្រះ ។ មនុស្ស​គ្រប់រូប​​ដែលបាន​តែងតាំង​ទៅតាម​កម្រិត​នានា​នៃ​បព្វជិតភាព​ មាន​សិទ្ធិ​អំនាច​នេះ​ដែល​បាន​ផ្ទេរ​ដល់​គាត់ ។

« ប៉ុន្ដែ​វា​ចាំបាច់​ថា រាល់​ទង្វើ​ដែល​សម្ដែង​ឡើង​នៅក្រោម​សិទ្ធិ​អំណាច​នេះ គួរ​តែ​ធ្វើ​ឡើង​នៅពេល​និង​កន្លែង​សមរម្យ តាម​របៀប​ត្រឹមត្រូវ និង​បន្ទាប់​ពីមាន​ការបញ្ជា​ត្រឹមត្រូវ ។ អំណាច​នៃ​ការដឹកនាំ​កិច្ចការ​ទាំងនេះ​ បង្កើត​ជា​ កូនសោ​ នៃ​បព្វជិតភាព » (Teachings of Presidents of the Church: Joseph F. Smith [ឆ្នាំ ១៩៩៨ ] ទំព័រ ១៤១ ) ។

សូម​បង្ហាញ​ថា យើង​រៀន​នៅក្នុង​ គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១១០ ថា លោក​ម៉ូសេ និង​អេលីយ៉ា​ក៏​បាន​លេចមក​ឯក​ព្យាការី យ៉ូសែប ស្ម៊ីធ និង​អូលីវើរ ខៅឌើរី នៅឯ​ព្រះវិហារ​បរិសុទ្ធ​ទីក្រុង​ខឺតឡង់​ដែរ និង​បាន​ប្រគល់​នូវ​កូនសោ​បព្វជិតភាព​ទាំងឡាយ​ដល់​ពួកលោក ។ ដំណើរ​រឿង​នៅក្នុង​ គោលលទ្ធិ និង​សេចក្ដី​សញ្ញា​នេះ ជួយ​យើង​ឲ្យ​យល់​ពី​អ្វី​ដែល​បាន​កើតឡើង​នៅលើ​ភ្នំ​នៃ​ការប្រែរូប ។ អ្នកគប្បីប្រាប់សិស្ស​ឲ្យ​គួរ​សរសេរ គោលលទ្ធិ និង​សេចក្ដី​សញ្ញា១១០:១៣–១៦ ជា​ខគម្ពីរ​យោង​នៅគែម​ទំព័រ​ក្បែរ ម៉ាថាយ ១៧:១–៨

សូម​​តាមដាន ​ដោយ​ការសួរ​សំណួរ​ខាងក្រោម ៖

  • ហេតុអ្វី​វា​សំខាន់​សម្រាប់​ពួកសាវក​របស់​ព្រះយេស៊ូវ​ត្រូវមាន​កូនសោ​បព្វជិតភាព ? ( សិស្ស​អាច​ប្រើ​ពាក្យ​ខុសគ្នា​ ប៉ុន្ដែ​​ពួកគេ​គួរ​បង្ហាញ​នូវ​សេចក្ដីពិត​ដូច​ខាង​ក្រោម​នេះ ៖ ព្រះយេស៊ូវ​បាន​ប្រគល់​កូនសោ​បព្វជិតភាព​ដល់​ពួកសាវក​របស់​ទ្រង់ ដើម្បី​ឲ្យ​ពួកលោក​មាន​សិទ្ធិ​អំណាច​ដើម្បី​ដឹកនាំ​សាសនាចក្រ ទាំង​មុន​ពេល និង​ក្រោយ​ពេល​ទ្រង់​សុគត ។ អ្នកគួរតែបញ្ជាក់ថា ចេញពី​ទស្សនវិស័យ​ដ៏​អស់កល្ប កូនសោ​ទាំងឡាយ​មានសារសំខាន់​ជាខ្លាំង​ក្នុង​ការស្ថាបនា និង​ការរក្សា​របៀប​រៀបរយ​នៅក្នុង​សាសនាចក្រ​របស់​ព្រះអម្ចាស់ ហេតុដូច្នេះហើយ​វា​ជួយ​នាំ​ឲ្យ​មានភាពអមតៈ និង​ជីវិត​ដ៏​អស់កល្ប​ដល់​មនុស្ស ) ។

  • តើ​បទពិសោធន៍​របស់​​ពេត្រុស​ យ៉ាកុប និង​យ៉ូហាន​នៅលើ​ភ្នំ​នៃ​ការប្រែរូប ជួយ​រៀបចំ​ពួកលោក​ឲ្យ​ដឹកនាំ​សាសនាចក្រ​បន្ទាប់ពី​ការសុគត​របស់​ព្រះអង្គ​សង្គ្រោះ​ដោយ​របៀប​ណា ?

អ្នក​អាច​ពន្យល់​ថា នៅក្នុង​ ម៉ាថាយ ១៨:១៨–១៩ យើង​រៀន​ថា កូនសោ​បព្វជិតភាពត្រូវបាន​ប្រទាន​ដល់​ពួកសាវក​ទាំងអស់​របស់​ព្រះយេស៊ូវ ។

ម៉ាថាយ ១៨:២១–២២; ២៦:៥១–៥៦; ម៉ាកុស ៤:៣៥–៤១; ៥:២៥–៤៣; ៩:២៥–២៩; លូកា ៩:៥១–៥៦; ២៤:៤៤–៤៨; យ៉ូហាន ១៣:៤–១៧; ២១:១៥–១៧

ព្រះយេស៊ូវគ្រីស្ទ បាន​រៀបចំ​ពួកសាវក​របស់​ទ្រង់​ឲ្យ​ដឹកនាំ​សាសនាចក្រ​នេះ

សូម​សរសេរ​សេចក្ដី​ថ្លែងការណ៍​នេះ​នៅលើ​ក្ដារខៀន ៖

មុនពេល​ការសុគត​របស់​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ បាន​រៀបចំ​ពួកសាវក​របស់​ទ្រង់​ឲ្យ​ដឹកនាំ​សាសនាចក្រ​នេះ ។

បន្ទាប់មក​សូម​សួរ ៖

  • តើ​មានអ្វីខ្លះ ដែលពួកសាវក​របស់​ព្រះយេស៊ូវ​អាច​ត្រូវរៀន​ ដើម្បី​ដឹកនាំ​សាសនាចក្រ​នេះ ?

សូម​ចម្លង​សេចក្ដីយោង​ព្រះគម្ពីរខាងក្រោម​​ទាំងនេះ​ខ្លះ ឬ​ទាំងអស់ដាក់នៅ​លើ​ក្ដារខៀន ៖

ម៉ាថាយ ១៨:២១–២២

ម៉ាថាយ ២៦:៥១–៥៦

ម៉ាកុស ៤:៣៥–៤១

ម៉ាកុស ៥:២៥–៣៤

ម៉ាកុស ៥:៣៥–៤៣

ម៉ាកុស ៩:២៥–២៩

លូកា ៩:៥១–៥៦

លូកា ២៤:៤៤–៤៨

យ៉ូហាន ១៣:៤–១៧

យ៉ូហាន ២១:១៥–១៧

សូម​ចាត់​ឲ្យ​សិស្ស​ធ្វើ​ការ​ជា​ដៃគូ​ដើម្បី​សិក្សា​ពី​វគ្គ​មួយ ឬ ពីរ​នៃខគម្ពីរ​ទាំងនេះ​ និង​ពិចារណា​ពី​អ្វី​ដែល​​ពួកសាវក​អាច​បាន​រៀន​ពី​​គោលការណ៍​ ចេញពី​បទពិសោធន៍​របស់​ពួកលោក​ជាមួយ​នឹង​ព្រះអង្គ​សង្គ្រោះ ។ បន្ទាប់មក សូម​ឲ្យ​សិស្ស​ចែកចាយ​ដល់​សិស្ស​ក្នុង​ថ្នាក់​នូវ​អ្វី​ដែល​ពួកគេ​បាន​ពិភាក្សា ។ អ្នកគួរ​តែ​សរសេរ​ចម្លើយ​របស់ពួកគេ នៅ​លើ​ក្តារខៀន ។ បន្ទាប់មក សូម​សួរ​សំណួរ​តាមដាន​ដូចខាងក្រោម​នេះ ៖

  • ហេតុអ្វី​វា​សំខាន់​សម្រាប់​ពួកសាវក​ត្រូវរៀន​ពី​គោលការណ៍​ទាំងនេះ ?

  • តើអ្នកគិតថា ព្រះអង្គ​សង្គ្រោះ​បាន​រៀបចំ​ពួកសាវក​សម័យ​ទំនើប​ឲ្យ​បម្រើ​ដោយ​របៀប​ណា ?

  • តើ​ការ​ដឹង​ថា ព្រះយេស៊ូវគ្រីស្ទ ​បានដឹកនាំ​ពួកសាវក​របស់​ទ្រង់​ជួយ​ដល់​អ្នក​ឲ្យ​ទុកចិត្ត​លើ​ការប្រឹក្សា​របស់​ពួកលោក​យ៉ាង​ដូចម្ដេច ?

កិច្ចការ ១:៨, ២១–២២; គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:២៣

ពួកសាវក​សម័យ​ទំនើប​ ធ្វើជា​សាក្សី​ពិត​អំពី​ព្រះយេស៊ូវគ្រីស្ទ ។

សូម​ប្រាប់​សិស្ស​ថា កិច្ចការ ១ រួមមាន​នូវ​ដំណើររឿង​មួយ​នៃ​ការជ្រើសរើស​របស់​ពួកសាវក​ អ្នកជំនួស​តំណែង​របស់​យូដាស អ៊ីស្ដារីយ៉ូត បន្ទាប់ពី​ដំណើរ​រស់ឡើង​វិញ​របស់​ព្រះអង្គ​សង្គ្រោះ ។ សូម​អញ្ជើញ​សិស្ស​អាន កិច្ចការ ១:២១–២២ និង រក​មើល​តម្រូវការ​ដែល​សាវក​ថ្មី​ត្រូវមាន​ ។

  • តើ​អ្វីខ្លះ​ជា​លក្ខណៈសម្បត្តិ​របស់​សាវក​ថ្មី ? ( លោក « ត្រូវ​ឲ្យ​មាន​ម្នាក់​ទៀត​ធ្វើ​ជា​ទីបន្ទាល់​ជាមួយ​នឹង [ ពួកលោក ] » និង​ជា « ទីបន្ទាល់​… ពី​ដំណើរ​​ដែល [ ព្រះអង្គសង្គ្រោះ ] មាន​ព្រះជន្ម​រស់ឡើង​វិញ » ) ។

  • យោងតាម ខទី ២២តើ​សាវក​ថ្មីត្រូវ​តែងតាំង​ឲ្យ​ធ្វើ​អ្វីខ្លះ ? ( សូម​ពិចារណា​សុំ​ឲ្យ​សិស្ស​អាន កិច្ចការ ១:៨ ដើម្បី​បង្ហាញ​ដល់​ពួកគេ​ថា នេះ​គឺជា​បេសកកម្ម​ដែល​ព្រះយេស៊ូវ​បាន​ប្រទាន​ដល់​ពួកសាវក​របស់​ទ្រង់​ទាំងអស់ ) ។

សូម​ឲ្យ​សិស្ស​រំឮក​ឡើង​វិញ​នូវ​វគ្គ​គម្ពីរ​ខាងក្រោម​នេះ និង​រកមើល​អ្វី​ដែល​វា​មាន​ជា​រួម ៖ កិច្ចការ ២:២២–២៤, ៣២; កិច្ចការ ៣:១២–១៦; កិច្ចការ ៤:៣១–៣៣; និង កិច្ចការ ៥:២៩–៣២ ។ ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​ពួកគេ​ពិភាក្សា​ពី​ការរកឃើញ​របស់​ពួកគេ ។ ( សូមបញ្ជាក់ថា​សិស្ស​ដឹង​ថា ពួកសាវក​បាន​បំពេញ​តាម​បេសកកម្ម​របស់​ពួកលោក ក្នុងការ​ថ្លែងជា​សាក្សី​អំពី​ព្រះយេស៊ូវគ្រីស្ទ ) ។

សូម​ឲ្យ​សិស្ស​ពិចារណា​ពី​របៀប​ដែល​បេសកកម្ម​របស់​ពួកសាវក​សម័យ​ទំនើប​ ឆ្លុះបញ្ចាំង​ពី​បេសកកម្ម​របស់​ពួកសាវក​កាលពី​សម័យ​បុរាណ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង​សេចក្ដីសញ្ញា ១០៧:២៣ ឮៗ ។ បន្ទាប់មក សូម​សួរ​សិស្ស ៖

  • តើមាន​គោលលទ្ធិអ្វីខ្លះ ​ដែល​ត្រូវបាន​បង្រៀន​នៅក្នុង​ខគម្ពីរ​នេះ ? ( សិស្ស​គួរ​ទទួល​ស្គាល់​ថា ពួកសាវក​ត្រូវបានអនុញ្ញាតដើម្បី​ក្លាយជា​សាក្សី​ពិសេស​អំពី​ព្រះនាម​នៃ​ព្រះគ្រីស្ទ​នៅក្នុង​ពិភពលោក​ទាំងមូល ) ។

  • តើ​អ្នក​បាន​សង្កេត​មើល​ពួកសាវក​សម័យ​ទំនើប​បំពេញ​ទំនួលខុសត្រូវ​របស់​ពួកលោក​ដោយ​របៀប​ណា ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ​ពី​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ​ប្រធាន ប៊យដ៍ ឃេ ផាកកឺ នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរនាក់ ៖

រូបភាព
ប្រធាន ប៊យដ៍ ឃេ ផាកកឺ

« បន្ទាប់ពី​រាប់​ឆ្នាំ​កន្លង​ទៅ​ដែល​ខ្ញុំ​បាន​រស់នៅ និង​បាន​បង្រៀន និង​បាន​បម្រើ បន្ទាប់ពី​រាប់រយ​គីឡូម៉ែត្រ​ដែល​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក ដោយ​បានពិសោធន៍នូវ​អ្វីៗ​ទាំងអស់​នោះ​វា​មាន​សេចក្ដីពិត​មួយ​ដ៏​អស្ចារ្យ​ដែល​ខ្ញុំ​ចង់​ចែកចាយ ។ នោះ​គឺ​ជា​ទីបន្ទាល់​របស់​ខ្ញុំ​អំពី​ព្រះអង្គ​សង្គ្រោះ​ ព្រះយេស៊ូវគ្រីស្ទ ។ …

« ខ្ញុំ​សូម​ថ្លែងទីបន្ទាល់​របស់​ខ្ញុំ​ថា ព្រះអង្គ​សង្គ្រោះ​ ​ទ្រង់​មាន​ព្រះជន្ម​រស់នៅ ។ ខ្ញុំ ស្គាល់ ព្រះអម្ចាស់ ។ ខ្ញុំ​ជា​សាក្សី​របស់​ទ្រង់ ។ ខ្ញុំ​ដឹង​ពី​ពលិកម្ម​ដ៏​មហិមា​របស់​ទ្រង់ និង​សេចក្ដី​ស្រឡាញ់​ដ៏​អស់កល្ប​របស់​ទ្រង់​សម្រាប់​មនុស្ស​ទាំងអស់ ដែល​ជា​កូនចៅ​របស់​ព្រះវរបិតា​សួគ៌ ។ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ដ៏​ពិសេស​របស់​ខ្ញុំ​ដោយ​ការបន្ទាបខ្លួនទាំងស្រុង ប៉ុន្ដែ​ដោយ​ភាពពិតប្រាកដ​ពេញលេញ​ » (« The Witness » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៩៧ ) ។

  • តើពេល​ណា​ជាពេល​អ្នក​បាន​មាន​អារម្មណ៍​អំពី​អនុភាព​នៃ​ទីបន្ទាល់​របស់​សាវក​ម្នាក់​អំពី​ព្រះយេស៊ូគ្រីស្ទ​ និង​របៀប​ដែល​ការណ៍​នេះ​បាន​មាន​ឥទ្ធិពល​ដល់​ទីបន្ទាល់​របស់​អ្នក ?

  • តើ​អ្នក​អាច​ដឹង​បាន​ដោយ​របៀបណា​ថា ទីបន្ទាល់​ដែល​​ពួកសាវក​សម័យ​ទំនើប​ថ្លែង​អំពីព្រះយេស៊ូគ្រីស្ទ​នោះ​ពិត​ ? ( សិស្ស​គួរ​រកឃើញ​នូវ​សេចក្ដីពិត​ដូច​ខាងក្រោម ៖ តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​ខ្ញុំអាច​ដឹង​ថា ទីបន្ទាល់​របស់​ពួកសាវក​នៅរស់​អំពីព្រះយេស៊ូគ្រីស្ទ​គឺ​ពិត ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ជ្រើសយក​ទីបន្ទាល់​មួយ​អំពី​ព្រះគ្រីស្ទ ដែល​ត្រូវបាន​ធ្វើ​ឡើង​ដោយ​សាវក​សម័យ​ទំនើប​ម្នាក់ និង​ស្វែងរក​នរណាម្នាក់​ប្រក​ប​ដោយ​ការអធិស្ឋាន ដែល​ពួកគេ​អាច​ចែកចាយ​បាន ។ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​ថ្លែងទីបន្ទាល់ល​ដោយ​ជិតដិត​ថា សារលិខិត​របស់​ពួកសាវក​គឺ​ពិត ។

ការអាន​របស់​សិស្ស