ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន
មេរៀនទី ១៧ ៖ ព្រះអង្គ​សង្គ្រោះ​បាន​រងទុក្ខ ហើយបាន​សុគត​នៅលើ​ឈើ​ឆ្កាង​នៅ​កាលវ៉ារី


មេរៀនទី ១៧

ព្រះអង្គ​សង្គ្រោះ បាន​រងទុក្ខ និង​បាន​សុគត​នៅលើ​ឈើឆ្កាង​នៅ​កាលវ៉ារី

សេចក្ដីផ្ដើម

ជិតដល់ទីបញ្ចប់​នៃ​ការបម្រើ​ក្នុងជីវិតរមែងស្លាប់​របស់​ទ្រង់​នោះ​ព្រះអង្គ​សង្គ្រោះ « ព្រះអង្គ​ត្រូវ​គេ​ចាប់ ហើយ​កាត់ទោស​ពី​រឿង​មិន​សមរម្យ​ថ្កោលទោស ដើម្បី​បំពេញ​ចិត្ត​មនុស្ស ហើយ​កាត់ក្ដី​ឲ្យ​សុគត​នៅលើ​ឈើឆ្កាង​ត្រង់​ភ្នំ​កាល៉វ៉ារី »​(« ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ៖ ទីបន្ទាល់នៃពួកសាវក » Ensign លីអាហូណា ខែ មេសា ឆ្នាំ ២០០០ ទំព័រ ២ ) ។ នៅក្នុង​មេរៀន​នេះ យើង​ចង់បញ្ជាក់នូវ​សេចក្ដីពិត​ដ៏​សំខាន់​ថា ព្រះយេស៊ូវគ្រីស្ទ បាន​អនុញ្ញាត​ឲ្យ​ព្រះអង្គ​ទ្រង់​រងទុក្ខ និង​សុគត​នៅក្នុង​ដៃ​របស់​អ្នកដទៃ ព្រោះ​គ្មាន​នរណាម្នាក់​អាច​ដកយក​ព្រះជន្ម​ទ្រង់​ពី​ទ្រង់​បាន​ឡើយ ។

ការអាន​ពី​សាវតា

  • ជែហ្រ្វី អ័រ ហូឡែន « None Were with Him »Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ៨៦–៨៨ ។

យោបល់​សម្រាប់​ការបង្រៀន

ម៉ាថាយ ២៧:២៦–៥៤; យ៉ូហាន ១០:១១–១៨; ១៩:១០–១១; នីហ្វៃទី ១ ១៩:៩

ព្រះយេស៊ូវគ្រីស្ទ មានព្រះចេស្ដា​ដើម្បី​ដាក់ចុះ​នូវ​ព្រះជន្ម​របស់​ទ្រង់

សូម​ដាក់​តាំងបង្ហាញ​រូបភាព​ការឆ្កាង (សៀវភៅ​សិល្បៈ​ដំណឹងល្អ [ ឆ្នាំ ២០០៩ ] ទំព័រ ៥៧, សូមមើល​ផងដែរ​គេហទំព័រLDS.org ) ។

រូបភាព
ការឆ្កាង

សូម​អញ្ជើញឲ្យ​សិស្សស្រមៃគិត​ថា គេ​ជា​អ្នកឃ្លាំមើលដ៏​ស្មោះត្រង់​ម្នាក់​ ដែល​មាន​នៅលើ​រូបភាព នៅពេល​ដែល​អ្នក អានម៉ាថាយ ២៧:២៦–៥៤ ឮៗ ។ សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​ផ្ទៀង​តាម ហើយ​សញ្ជឹង​គិត​ពី​ហេតុការណ៍​ដែល​គប្បីនឹង​កើតឡើង​បើ​អ្នក​ជា​បុគ្គល​នោះ ហើយ​ធ្វើ​ជា​សាក្សី​ដល់​ការឆ្កាង​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ក្រោយពី​អ្នក​បាន​អាន​ចប់​ហើយ សូម​អញ្ជើញឲ្យ​សិស្ស​ពិពណ៌នា​ពី​គំនិង និង​អារម្មណ៍​ដែល​ពួកគេ​អាចស្រមៃគិត​ដល់ ពី​បុគ្គល​ដែល​បាន​ជួប​នឹង​បទពិសោធន៍​ដូចនោះ ។ ក្រោយពី​សិស្ស​បួន​ប្រាំនាក់​​បាន​ឆ្លើយ​ហើយ សូម​សួរ​សិស្ស​ក្នុង​ថ្នាក់ ៖

  • តើ​អ្នក​មាន​អារម្មណ៍​បែបណា ចំពោះ​ព្រះអង្គ​សង្គ្រោះ បន្ទាប់ពី​ការអាន និង ការពិភាក្សា​ពី​ដំណើររឿង​នេះ​ហើយ ?

សូម​អញ្ជើញឲ្យ​សិស្ស​អាន យ៉ូហាន ១០:១១, ១៧–១៨ ដោយ​ស្ងាត់ស្ងៀម ។ ក្រោយពី​ទុក​ពេល​គ្រប់គ្រាន់ហើយ សូម​សួរ ៖

  • តើ​ខគម្ពីរ​ទាំងនេះ​បង្រៀន​អ្វីខ្លះ អំពីការឆ្កាង និង​ការសុគត​របស់​ព្រះយេស៊ូវគ្រីស្ទ​ ? ( សូម​ប្រាកដ​ថា សិស្ស​យល់​ថា ព្រះយេស៊ូវគ្រីស្ទ​មាន​ព្រះចេស្ដា​ពី​ព្រះវរបិតា​ដើម្បី​ដាក់​ជីវិត​របស់​ទ្រង់ចុះ ហើយ​អាច​យក​វា​ត្រឡប់​មកវិញ​ម្ដងទៀត) ។

សូម​បង្ហាញ​នូវ​ការបង្រៀន​ខាងក្រោម​ដោយ​អែលឌើរ ជេម អ៊ិ ថាល់មេហ្គ នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ហើយ​សូមប្រាប់ឲ្យសិស្ស​ម្នាក់​អាន​វា​ឮៗ ៖

រូបភាព
អែលឌើរ ជេម អ៊ិ ថាល់មេហ្គ

« លទ្ធផល​ធម្មជាតិ​មួយ​នៃ​ភាពដើម​ដ៏​អមតៈ [ របស់​ព្រះយេស៊ូវ ] ក្នុងនាម​ជា​ព្រះរាជបុត្រា​ដែល​បាន​ប្រសូត​នៅលើ​ផែនដី​ពី​ព្រះវរបិតា​ដ៏​អមតៈ គឺថា​ទ្រង់​ថ្នឹក​នឹង​ការស្លាប់ លើកលែង​តែ​ទ្រង់​ដាក់ចុះ​ព្រះជន្ម​ទ្រង់​ប៉ុណ្ណោះ ។ ជីវិត​របស់​ព្រះយេស៊ូវ ជា​ព្រះគ្រីស្ទ មិន​ត្រូវ​អាច​ដកចេញ​បាន​ឡើយ លើកលែង​តែ​ទ្រង់​បាន​សុខចិត្ត និង​អនុញ្ញាត​ឲ្យ​ប៉ុណ្ណោះ ។ ព្រះចេស្ដា​ដើម្បី​ដាក់​ចុះ​នូវ​ជីវិត​របស់​ទ្រង់​គឺ​ព្រះរាជអំណាចរបស់ ទ្រង់ គឺ​ដូចជា​ព្រះចេស្ដា​ដើម្បី​ដកយក​រាងកាយ​ដែល​ត្រូវ​គេ​សម្លាប់​ទៅក្នុង​សភាព​ដ៏​អមតៈ​មួយ » (Jesus the Christ, ការកែសម្រូល​លើក​ទី ៣ [ ឆ្នាំ ១៩១៦ ] ទំព័រ ៤១៨ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អានម៉ាថាយ ២៦:៥៣-៥៤ឲ្យឮៗ ហើយ​ឲ្យសិស្ស​ម្នាក់ទៀត​អានយ៉ូហាន ១៩:១០–១១ឮៗ ។ សូម​អញ្ជើញឲ្យ​សិស្ស​ផ្ទៀង​តាម ហើយ​ប្រៀបធៀប​គ្នា​រវាង​វគ្គ​គម្ពីរ​ទាំងពីរ​នេះ ។

  • យោង​តាម​ដំណើរ​រឿង​នៅក្នុង​ម៉ាថាយ តើ​ជំនួយ​ណា​មួយដែល ព្រះយេស៊ូវគ្រីស្ទ​ មានព្រះរាជអំណាច​នឹងប្រើប្រាស់ ?

  • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​ចេញ​ពី​វគ្គ​នៅក្នុង​គម្ពីរ​យ៉ូហាន ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង ប៉ុន្តែ​ពួកគេ​គួរ​តែ​រកឃើញ​ពី​សេចក្ដីពិត​ដូច​ខាង​ក្រោម ៖ គ្មាន​នរណា​ម្នាក់​អាច​ដកយក​ជីវិត​របស់​ព្រះយេស៊ូវគ្រីស្ទ​បានទេ លើកលែងតែ​ទ្រង់​សុខចិត្ត​នឹង​រងទុក្ខ​ចំពោះ​ក្ដីស្លាប់​ប៉ុណ្ណោះ ) ។

  • ប្រសិនបើ​ព្រះយេស៊ូវ​អាច​ហៅ​ពួកពល​ទេវតា​ឲ្យ​ជួយ ហេតុអ្វី​បានជា ទ្រង់​បាន​អនុញ្ញាត​ឲ្យ​អង្គ​ទ្រង់​ត្រូវបាន​គេ​ឆ្កាង​ដូច្នេះ ?

សូម​អញ្ជើញឲ្យ​សិស្ស​ម្នាក់​អាននីហ្វៃទី ១ ១៩:៩ ឮៗ ។ សូមប្រាប់ឲ្យសិស្ស​ក្នុង​ថ្នាក់​រកនិយមន័យ​ពាក្យ អត់ធ្មត់ ។ ( ដូចដែល​បាន​ប្រើ​នៅ​ទីនេះ អត់ធ្មត់ មានន័យ​ថា អនុញ្ញាត ឬ​បណ្តោយឲ្យ​កើតឡើង ។ អ្នក​អាច​ស្នើ​ឲ្យសិស្ស​​សរសេរ « អនុញ្ញាត » នៅ​រឹម​ទំព័រ​នៃ​ព្រះគម្ពីរ​របស់​គេ​នៅក្បែរ នីហ្វៃទី ១ ១៩:៩  ) ។

  • ហេតុអ្វី​បាន​ជា​ព្រះអង្គ​សង្គ្រោះ​អនុញ្ញាត​ឲ្យ​អង្គ​ទ្រង់​ត្រូវ​គេ​ឆ្កាង ?

អ្នក​អាច​បង្ហាញ​នូវ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ អាឡិនសាន់ឌើរ ប៊ី ម៉ូរីសិន នៃ​ពួកចិត​សិប​នាក់ ហើយ​សូមប្រាប់ឲ្យសិស្ស​ម្នាក់​អាន​វា​ឮៗ ៖

រូបភាព
អែលឌើរ អាឡិនសាន់ឌើរ ប៊ី ម៉ូរីសិន

« វា​គឺជា​សេចក្ដីស្រឡាញ់​សម្រាប់​កូនចៅ​ព្រះ​ទាំងអស់​ដែល​បាន​នាំ​ព្រះយេស៊ូវ ដែល​មានចារឹកលក្ខណៈ​ ក្នុងភាពឥតខ្ចោះ​ដែល​គ្មាន​អំពើបាប​របស់​ទ្រង់ ឲ្យ​ប្រទាន​អង្គ​ទ្រង់​ជា​តម្លៃ​លោះ​សម្រាប់​អំពើបាប​របស់​អ្នកដទៃ ។ … បន្ទាប់មក នេះ​គឺ​ជា​បុព្វហេតូ​ដ៏​ពេញលេញ​ដែល​បាន​នាំ​ព្រះ​យេស៊ូវ​ឲ្យ​មកកាន់​ផែនដី​ដើម្បី ‹ រងទុក្ខ បង្ហូរ​លោហិត និង​សុគត​សម្រាប់​មនុស្ស › [“Tis Sweet to Sing the Matchless Love,” ទំនុក​តម្កើង លេខ ១៧៦] ។ ទ្រង់​បាន​មក… ដើម្បី​ធ្វើ​ឲ្យ​ធួន​នឹង​អំពើ​បាប​របស់​យើង ថា​ទ្រង់​អាច​នាំ​មនុស្ស​ទាំងអស់​ឲ្យ​មក​រកទ្រង់ ដោយ​បាន​ត្រូវគេ​ឆ្កាង ( សូមមើល នីហ្វៃទី ៣ ២៧:១៤) » (« For This Cause Came I into the World » Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៩៩ ទំព័រ ២៦ ) ។

សូម​ចង្អុលបង្ហាញ​ថា ព្រះយេស៊ូវ បាន​រងទុក្ខ​នឹង​ការឆ្កាង ដោយសារតែ​សេចក្ដីស្រឡាញ់​ដ៏​មហិមា​របស់​ទ្រង់​ចំពោះ​ព្រះវរបិតាសួគ៌ និង​សម្រាប់​ពួកយើង ។ បន្ទាប់មក​ សូម​សួរ ៖

  • តើ​ការដឹង​ថា ព្រះអង្គ​សង្គ្រោះ​បាន​សុខចិត្ត​ឲ្យ​គេ​ឆ្កាង​ដោយស្មោះ ដោយសារតែ​សេចក្ដីស្រឡាញ់​ដ៏​មហិមា​របស់​ទ្រង់​ចំពោះ​ព្រះវរបិតាសួគ៌ និង​សម្រាប់​ពួកយើង អាច​ជួយ​អ្នក​ឲ្យ​ស៊ូទ្រាំ​នឹង​បទពិសោធន៍​លំបាក​នានា​ដែល​អ្នក​ជួប​ដោយ​របៀប​ណា ?

ម៉ាថាយ ២៧:៤៦; លូកា ២៣:៣៤–៤៦; យ៉ូហាន ១៩:២៦–៣០

ព្រះយេស៊ូវគ្រីស្ទ បាន​បញ្ចប់​បេសកកម្ម​ក្នុងជីវិតរមែងស្លាប់​របស់​ទ្រង់

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ច្បាស់​ពី​ការសុគត​ដោយ​ការឆ្កាង​ដូច​យ៉ាងម៉េច​ដែរ សូម​គិត​ពី​ការចែកចាយ​អ្វី​ខាងក្រោម​នេះ ៖

« ការសុគត​ដោយ​ការឆ្កាង ហាក់​ដូចជា​រួមមាន​អ្វីៗ​ទាំងអស់​ដែល​ការឈឺចាប់ និង​ការស្លាប់អាច​មាន​ដ៏​ឃោរឃៅ និង​គួរ​រអើម​—​វិលមុខ រមួល​គ្រេច ស្រេកទឹក ស្រេកឃ្លាន អត់​ងងុយ ក្តៅខ្លួន​ដោយសារ​មាន​របួស តេតាណុស ការអាម៉ាស់​នៅ​ទី​សាធារណៈ ការធ្វើ​ទារុណកម្ម​ដ៏​យូរ​អង្វែង ការរន្ធត់​នៃ​ការប្រមាណ​ទុក​មុន ការស្លាប់​សរីរាង្គ​លើ​របួស​ដែល​មិន​បាន​ព្យាបាល​—​អ្វី​ៗ​ទាំងអស់​ដែល​បន្ថែម​ដើម្បី​ទៅដល់​ចំណុច​ដែល​គេ​មិន​អាច​ទ្រាំ​ទៀត​បាន ប៉ុន្ដែ​អ្វីៗ​ទាំងអស់​ឈប់​មួយ​រយៈខ្លី​ដែល​ធ្វើ​ឲ្យ​អ្នក​រងទុក្ខ​ស្រាកស្រាន​បន្ដិច​ដោយសារ​ការបាត់បង់​ស្មារតី ។ ស្ថានភាពយ៉ាង​ឃោរឃៅ​នេះ ធ្វើ​ឲ្យ​រាល់​ការកម្រើក​ទាំងអស់​ឈឺចាប់ក្រៃ​,​សរសៃ​ឈាម​ដ៏​ឈឺ​ដូច​គេ​ហែក និង​សរសៃ​ពួរ​ដែល​រមួល​ឈឺខ្ទោកៗ​ឥត​ស្រាក ​, របួស​​ដែល​ក្រហល់ក្រហាយ​ដោយមាន​មុខវា​បើកចំហរ​រលួយក្លាយ ដុះផ្សិត,​សរសៃ​ឈាម​ក្រហម​—​ជាពិសេស​នៅ​នឹង​ក្បាល ព្រមទាំង​ពោះ​—​បាន​ហើម​ហើយ​ណែន​តឹង​ទៅ​ដោយឈាម ហើយ​ខណៈដែល​រាល់​ទុក្ខវេទនា​គ្រប់បែប​យ៉ាង​បាន​កើន​ឡើង​បន្ដិចម្ដងៗ នោះ​វា​មាន​ថែម​ទាំងការឈឺចាប់​ដ៏​ឥតមេត្តា​នៃ ​សម្រេក​ដ៏​ខ្មួលខ្មាញ់​ យ៉ាងខ្លាំងក្រៃលែង ហើយ​ការពិបាក​ខាងរាងកាយ​ទាំងអស់​នេះ​បាន​បណ្ដាល​ឲ្យ​មាន​ការរំភើប និង​ការអន្ទះសារ​ខាងក្នុង ដែល​ធ្វើ​ឲ្យ​លទ្ធភាព​នៃ​សេចក្ដីស្លាប់​នោះ​—​ជា​​សេចក្ដីស្លាប់​ដែល​ជា​សត្រូវ​ដ៏​សាហាវ​លាក់លាម​មិនចេញមុខ ដែល​ជាធម្មតា​ធ្វើឲ្យមនុស្ស​​ញ័រ​រន្ធត់ក្រៃលែង​ពេល​វា​មកដល់​—​ដែល​បង្ហាញជាទិដ្ឋភាព​នៃ​ការបញ្ចេញ​ដែលមានរសជាតិឆ្ងាញ់ និង​ល្អ​ឆើត ។

« ការណ៍​បែប​នេះ គឺជា​សេចក្ដីស្លាប់​ដែល​ព្រះគ្រីស្ទ​បាន​ទទួល » (Frederic W. Farrar, The Life of Christ [ ឆ្នាំ ១៩៦៤ ], ទំព័រ ៦៤១ ) ។

សូម​ប្រាប់​សិស្ស​ថា ព្រះ​យេស៊ូវគ្រីស្ទ​បាន​ស្រែកបន្លឺ​នូវ​ប្រយោគ​ប្រាំពីរ ពេល​ដែល​នៅលើ​ឈើឆ្កាង ។ សូម​សរសេរ​សេចក្ដីយោង​ព្រះគម្ពីរ​ខាងក្រោម​នៅលើ​ក្ដារខៀន ( សូម​កុំ​បញ្ចូល​ពាក្យដកស្រង់​នៅក្នុង​វង់ក្រចក ) ហើយ​សូម​អញ្ជើញឲ្យ​សិស្ស​ម្នាក់ៗ​សិក្សា​ស្រាវជ្រាវ​ខពីរ​បី ហើយ​រកមើល​អ្វី​ដែល​ព្រះយេស៊ូវ​បាន​មាន​បន្ទូល ៖

លូកា ២៣:៣៤ ( « ឱ ព្រះវរបិតា​អើយ សូម​អត់ទោស​ដល់​អ្នក​ទាំងនេះ​ផង ត្បិត​គេ​មិន​ដឹង​ជា​គេ​ធ្វើ​អ្វី​ទេ » ) ។

លូកា ២៣:៤៣ ( « ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ថ្ងៃនេះ អ្នក​នឹង​នៅក្នុង​ស្ថានបរមសុខ​ជាមួយ​នឹង​ខ្ញុំ​ដែរ » ) ។

យ៉ូហាន ១៩:២៦–២៧ ( « មាតា​អើយ នុះ​ន៏ កូន​របស់​មាតា ! … នុះ​ន៏ ម្ដាយ​អ្នក ! » )

ម៉ាថាយ ២៧:៤៦ ( « ឱ ព្រះអង្គៗ​នៃ​ទូលបង្គំ​អើយ ហេតុអ្វី​បានជា​ទ្រង់​ចោល​ទូលបង្គំ ? » )

យ៉ូហាន ១៩:២៨ ( « ខ្ញុំ​ស្រេក​ទឹក​ណាស់ » ) ។

យ៉ូហាន ១៩:៣០ ( « ការ​ស្រេច​ហើយ » ) ។

លូកា ២៣:៤៦ ( « ឱ ព្រះវរបិតា អើយ ទូល​បង្គំ​សូម​ប្រគល់​វិញ្ញាណ​ដល់​ព្រះហស្ដ​ទ្រង់​វិញ » ) ។

នៅពេល​សិស្ស​រៀបរាប់​ពី​ការរកឃើញ​របស់​ពួកគេ សូម​បកស្រាយ​ប្រយោគ​ទាំងនេះ​នៅលើ​ក្ដារខៀន​នៅក្បែរ​សេចក្ដីយោង​ដែល​ត្រូវ​គ្នា​វា ។ សូម​សួរ​សិស្ស ៖

  • តើ​ប្រយោគ​ទាំងនេះ​ចង្អុលបង្ហាញ​អ្វីខ្លះ អំពី​ព្រះអង្គ​សង្គ្រោះ និង​អ្វី​ដែល​ទ្រង់​បាន​ជួប​នៅលើ​ឈើឆ្កាង ?

  • តើ​ព្រះយេស៊ូវ​ចង់​សំដៅ​លើ​អ្វី នៅពេល​ទ្រង់​បាន​ប្រកាស​ថា « ការណ៍​ស្រេច​ហើយ » ? ( ទ្រង់​បាន​បញ្ចប់​ការរងទុក្ខ​ដ៏​និរន្ដរ៍​ដែលត្រូវ​បាន​តម្រូវ​ដោយ​ដង្វាយធួន ។ អ្នក​អាច​បង្ហាញ​ដល់​សិស្ស​ការបកប្រែ​របស់ យ៉ូសែប ស្ម៊ីធ អំពី​ម៉ាថាយ ២៧:៥៤ អាន ៖ « កាល​ព្រះយេស៊ូវ ទ្រង់​បានស្រែក​ជា​ខ្លាំង​ម្ដងទៀត នោះ​ទ្រង់​បាន​បន្លឺ​ថា ឱ​ព្រះវរបិតា​អើយ ការ​ស្រេច​ហើយ ព្រះឆន្ទៈ​ទ្រង់​ស្រេច​ហើយ នោះទ្រង់​បាន​ប្រគល់​វិញ្ញាណ​ទ្រង់ » [ សូមមើល​ផងដែរ ម៉ាថាយ ២៧:៥០, លេខ​យោង ] ។ ព្រះយេស៊ូវ​បាន​សុគត តែ​ក្រោយ​ពេល​ទ្រង់​បាន​ជ្រាបថា ទ្រង់​បាន​សម្រេច​នូវ​រាល់​អ្វី​ទាំងអស់​ដែល​ព្រះវរបិតា​បាន​ចង់​ឲ្យ​ទ្រង់​សម្រេច​ហើយ​ប៉ុណ្ណោះ ។

សូមប្រាប់ឲ្យសិស្ស​ម្នាក់​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

« នៅពេល​ដែល​ថ្លៃ​ត្រូវ​បាន​បង់​ហើយ នៅពេល​ដែល​ការសម្រេចចិត្ត​របស់​ព្រះគ្រីស្ទ​ដើម្បី​នៅ​ស្មោះត្រង់​មាន​យ៉ាងជាក់ច្បាស់​ថា​នឹង​មិន​ដែល​ត្រូវ​បរាជ័យ នៅ​ទីបញ្ចប់ និង​ដោយ​សេចក្ដីមេត្តា នោះ​វា​‹ ស្រេច ›​ហើយ [ សូមមើលយ៉ូហាន ១៩:៣០ ] ។ ដោយ​តស៊ូ​នឹង​ភាពមិនស្មើគ្នា​ទាំងឡាយ និង​ដោយ​គ្មាន​នរណា​ម្នាក់​ជួយ ឬ លើក​ទ្រង់​ឡើង នោះ​ព្រះ​យេស៊ូវ​នៃ​ណាសារ៉ែត ជា ព្រះរាជបុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់នៅ បាន​ស្ដារ​ព្រះជន្ម​ខាង​ក្នុងជីវិតរមែងស្លាប់​មក​វិញ ខណៈដែល​សេចក្ដីស្លាប់​បាន​មាន​ឥទ្ធិពល និង​បាន​នាំ​មក​នូវ​ការប្រោសលោះ​ដ៏​រីករាយ ខាង​វិញ្ញាណ​ចេញពី​អំពើបាប ភាពងងឹត​ដូច​នរក និង​ក្ដី​អស់​សង្ឃឹម ។ ដោយ​មាន​សេចក្ដីជំនឿ​លើ​ព្រះ ដែល​ទ្រង់ បាន​ដឹងថា ព្រះ​គង់​នៅ​ជាមួយ ទ្រង់​អាច​មាន​បន្ទូល​ដោយ​ជោគជ័យ​ថា ‹ ឱ​ព្រះវរបិតា​អើយ ទូល​បង្គំ​សូម​ប្រគល់​វិញ្ញាណ​ដល់​ព្រះហស្ដ​ទ្រង់​វិញ › [ លូកា ២៣:៤៦ ] » (« None Were with Him »Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ៨៨ ) ។

សូម​អញ្ជើញឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ឮៗ​ដោយ​អែលឌើរ រ៉ូបឺត ឌី ហែល នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ រ៉ូបឺត ឌី ហែល

« ព្រះយេស៊ូវ​បាន​ជ្រើសរើស​ទ្រទ្រង់បន្ទុកនៃពិភពលោក​នេះ រហូតដល់​ទ្រង់​បាន​ស៊ូទ្រាំ​ដល់​ទីបញ្ចប់ ហើយ​បាន​បំពេញ​បេសកកម្ម ដែល​ទ្រង់​ត្រូវ​បាន​បញ្ចូន​មក​ឲ្យ​សម្រេច​វា​ដើម្បី​មនុស្ស​ជាតិ ។ នៅលើ​ឈើឆ្កាង​ត្រង់​កាលវ៉ារី ព្រះយេស៊ូវ​បាន​លើក​តម្កើង​ព្រះវិញ្ញាណ​ទ្រង់​ដល់​ព្រះវរបិតា​ទ្រង់​ដោយ​ប្រយោគ​សាមញ្ញ​ថា ‹ ការ​ស្រេច​ហើយ › ( យ៉ូហាន ១៩:៣០ ) ។ ដោយ​បាន​តស៊ូ​ដល់​ទីបញ្ចប់ ទើបទ្រង់​ត្រូវ​បាន​ដោះលែង​ចេញពី​ជីវិត​ខាង​សាច់ឈាម ។

« យើង​ផងដែរ​ដ៏​ត្រូវ​តស៊ូ​ដល់​ទីបញ្ចប់ » ( « The Covenant of Baptism: To Be in the Kingdom and of the Kingdom » Ensign ខែ វិច្ឆិកា ឆ្នាំ ២០០០ ទំព័រ ៦ ) ។

  • តើ​សាវក​ទាំងពីរ​រូប​នេះ​ជួយ​យើង​ឲ្យ​យល់​អ្វីខ្លះ​អំពី​ព្រះយេស៊ូវ ពេល​ទ្រង់​សំដៅ​លើ ពេល​ទ្រង់​បាន​ប្រកាស​ថា « ការណ៍​ស្រេច​ហើយ » ? ( ក្រោយពី​សិស្ស​ឆ្លើយ​ហើយ សូម​គិត​ពី​ការសរសេរ​សេចក្ដីពិត​ខាងក្រោម​នេះ​នៅលើ​ក្ដារខៀន ៖ ព្រះយេស៊ូវគ្រីស្ទ បាន​បញ្ចប់​អ្វីៗ​ដែល​ព្រះវរបិតាសួគ៌​បាន​បញ្ជា​ដល់​ទ្រង់​ឲ្យ​ធ្វើ​នៅក្នុង​ជីវិត​រមែង​ស្លាប់​ដោយ​ស្មោះត្រង់ ) ។

  • នៅក្នុង​គ្រា​លំបាក​របស់​យើង​ផ្ទាល់ តើ​វា​នឹង​ជួយ​ឲ្យ​ចងចាំ​ដល់​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ប្រឈមមុខ និង​បាន​តស៊ូ​ដោយ​ស្មោះត្រង់​ដើម្បី​បំពេញ​បេសកកម្ម​ក្នុងជីវិតរមែងស្លាប់​របស់​ទ្រង់​ដោយ​របៀប​ណា ?

  • តើការនឹកចាំ​ពី​គំរូ​របស់​ព្រះយេស៊ូវ អាច​ជួយ​អ្នក​ឲ្យ​សម្រេច​បាន​ជោគជ័យ នូវ​អ្វី​ដែល​អ្នក​ត្រូវ​កើតមក​ដើម្បី​ធ្វើ​ដោយ​របៀប​ណា ?

  • តើ​យើង​អាច​បង្ហាញ​ការកោត​សរសើរ​របស់​យើង​ចំពោះ​អ្វីៗ​ទាំងអស់​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​រងទុក្ខ​សម្រាប់​យើង​ដោយ​របៀប​ណា ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង ប៉ុន្តែ​ពួកគេ​គួរ​តែ​ប្រាប់​ពី​គោលការណ៍​ដូច​ខាងក្រោម ៖ យើង​បង្ហាញ​ការកោតសរសើរ​របស់​យើង​ចំពោះ​ការរងទុក្ខ​របស់​ព្រះអង្គ​សង្គ្រោះ​នៅលើ​ឈើឆ្កាង ដោយ​ការធ្វើ​តាម​គំរូ​របស់​ទ្រង់​ក្នុង​ការតស៊ូយ៉ាង​ស្មោះត្រង់ដល់​ទីបញ្ចប់​ ) 

សូម​អញ្ជើញឲ្យ​សិស្ស​គិត​ពី​ការចែកចាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ពី​អារម្មណ៍​របស់​ពួកគេ​សម្រាប់​ព្រះអង្គ​សង្គ្រោះ និង​អ្វី​ដែល​ពួកគេ​ប្ដេជ្ញា​ថា​នឹង​ធ្វើ​ដើម្បី​បន្ដ​នៅ​ស្មោះពិត​ចំពោះ​អារម្មណ៍​ទាំងនោះ ។

ការអាន​របស់​សិស្ស