ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន
មេរៀនទី ១២ ៖ អព្ភូតហេតុ​នៅលើ​ថ្នល់​ទៅ​ភីលីស្ទីន


មេរៀនទី ១២

អព្ភូតហេតុ​នៅលើ​ថ្នល់​ទៅ​ភីលីស្ទីន

សេចក្ដីផ្ដើម

« [ ព្រះយេស៊ូវគ្រីស្ទ ] បាន​យាង​តាម​ថ្នល់​ស្រុក​ភីលីស្ទីន ដើម្បី​ព្យាបាល​អ្នក​ឈឺ ធ្វើ​ឲ្យ​អ្នកខ្វាក់​មើល​ឃើញ ហើយ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់ឡើង​វិញ » (​« ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្មរស់ ៖ ទីបន្ទាល់​នៃ​ពួកសាវក » Ensignលីអាហូណា ខែ មេសា ឆ្នាំ ២០០០ ទំព័រ ២ ) ។ អព្ភូតហេតុ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការបម្រើ​ខាង​សាច់ឈាម​ដ៏​មាន​មេត្តាករុណា​របស់​ព្រះអង្គ​សង្គ្រោះ ប៉ុន្ដែ​វា​ក៏​ផ្តល់ជា​ភស្ដុតាង​អំពី​ព្រះចេស្ដា និង​អានុភាព​របស់​ទ្រង់ដែរ ដោយ​វា​ផ្ដល់​នូវ​ជំនឿ​តាម​ការអះអាង​របស់​ទ្រង់​ថា ទ្រង់​គឺជា​ព្រះមែស៊ី ។ ដោយ​ការអនុវត្ត​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​អាច​ធ្វើ​ជា​សាក្សី ឬ​ដកពិសោធន៍​នូវ​សេចក្ដីស្រឡាញ់ សេចក្ដី​មេត្តាករុណា និង​ព្រះចេស្ដា​របស់​ព្រះអង្គ​សង្គ្រោះ​តាម​ទម្រង់​ជា​អព្ភូតហេតុ​បាន​ផងដែរ ។

ការអាន​ពី​សាវតា

  • ដាល្លិន អេក អូក « Miracles » Ensign, ខែ មិថុនា ឆ្នាំ ២០០១ ទំព័រ ៦-១៧ ។

  • ស៊ីដនី អេស រីយណុលស៍ « A God of Miracles » Ensign, ខែ ឧសភា ឆ្នាំ ២០០១ ទំព័រ ១២–១៣ ។

យោបល់សម្រាប់ការបង្រៀន

ម៉ាកុស ១:៣៩–៤២; ២:១–១២; ៥:១–៨, ១៩, ២២–៤៣; ៨:១–៩; លូកា ៧:១១–១៥; នីហ្វៃទី ៣ ១៧:៥–៩

ព្រះអង្គ​សង្គ្រោះ​បាន​សម្ដែង​អព្ភូតហេតុ​ អំឡុងពេល​នៃ​ការបម្រើ​ខាង​សាច់ឈាម​របស់​ទ្រង់ ។

សូម​សរសេរ​ឃ្លា​ខាងក្រោម​នៅ​ក្ដារខៀន ៖ ធ្វើ​ឲ្យ​ទឹកសមុទ្រ​ស្ងប់ ប្រោស​អ្នក​ស្លាប់ឲ្យរស់ឡើងវិញ និង ដេញ ​អារក្ស​ចេញ​ផង ។ សូម​សួរ​សិស្ស​ថា តើ​អព្ភូតហេតុ​មួយ​ណា​ដែល​ត្រូវបាន​ធ្វើ​ឡើង​ដោយ​ព្រះអង្គ​សង្គ្រោះ ដែល​ពួកគេ​គិត​ថា​អស្ចារ្យ​បំផុត​ក្នុង​ចំណោម​អព្ភូតហេតុ​ទាំងបី​នេះ ។ ក្រោយពីសិស្ស​ឆ្លើយ​ហើយ សូម​សរសេរ​បន្ថែម​ ​បាន​បង្កើត​ផែនដី ទៅលើ​បញ្ជី​ពាក្យ​នៅលើ​ក្ដារខៀន ហើយ​សូម​សួរ​ថា​មួយ​ណា​អស្ចារ្យ​បំផុត ។ សូម​ធ្វើ​លំហាត់​នេះ​សារឡើង​វិញ​ដោយ​សរសេរ​បន្ថែម ​ព្រលឹង​ដែលត្រូវ​បានកែប្រែ និង​ចុងបញ្ចប់​ដោយ​ពាក្យ បាន​រងទុក្ខ និង​បាន​សុគត​ចំពោះ​អំពើ​បាប​របស់​យើង ។

សូម​សួរ​សិស្ស​ថា តើ​ពួកគេ​ផ្ដល់​និយមន័យ​ពាក្យ អព្ភូតហេតុ​យ៉ាងណា​ដែរ ។ ក្រោយ​ពី​សិស្ស​ឆ្លើយ​ហើយ សូមបង្ហាញ​និយមន័យ​ខាងក្រោម​នេះ ​ហើយ​សូម​ឲ្យ​​សិស្ស​ម្នាក់​​អាន​វា​ឮៗ ៖

« [ អព្ភូតហេតុ​គឺ​ជា] ហេតុការណ៍​ពិសេស​មួយ ដែល​បាន​បណ្ដាល​ឡើង​​ដោយ​អំណាច​នៃ​​ព្រះ ។ អព្ភូតហេតុ​ទាំងឡាយ គឺជា​កត្តា​ដ៏​សំខាន់​នៅក្នុង​កិច្ចការ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ វា​រួមមាន​នូ​វការព្យាបាល ការស្ដារឡើង​អ្នកស្លាប់​ឲ្យ​មានជីវិត និង​ការរស់​ឡើង​វិញ ។ អព្ភូតហេតុ​គឺជា​ផ្នែក​មួយ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ សេចក្ដីជំនឿ គឺជា​អ្វី​ដែល​ចាំបាច់​ដើម្បី​ឲ្យ​មាន​អព្ភូតហេតុ​កើតឡើង​បាន » (Guide to the Scriptures, « Miracle »; scriptures.lds.org) ។

  • តើ​មាន​ឧទាហរណ៍​ណា​ផ្សេង​ទៀតអំពី​អព្ភូតហេតុ​ទាំងឡាយ ដែល​ព្រះយេស៊ូវ​បាន​សម្ដែង​ឡើង​អំឡុងពេល​ការបម្រើ​ខាង​សាច់ឈាម​របស់​ទ្រង់​ទេ ? ( សូម​​សរសេរ​ចម្លើយ​របស់​សិស្ស​នៅលើ​ក្ដារខៀន ) ។

  • ហេតុអ្វី​បានជា​វា​សំខាន់​ដើម្បី​យល់​ដឹង​ពី​ទំហំយ៉ាងធំឥតគណនានៃ​ព្រះចេស្ដា​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុង​ការធ្វើ​អព្ភូតហេតុ ?

សូម​សរសេរ​សេចក្ដី​យោង​ព្រះគម្ពីរ​ខាងក្រោម​នេះ​នៅលើ​ក្ដារខៀន ហើយ​សូម​ឲ្យ​សិស្ស​ជ្រើសរើស​ខ​ណា​មួយ​សិក្សា ៖ ម៉ាកុស ១:៤០–៤២; ម៉ាកុស ៥:១–៨, ១៩; ម៉ាកុស ៨:១–៩; លូកា ៧:១១–១៥; និង នីហ្វៃទី ៣ ១៧:៥–៩ សូម​ឲ្យ​ពួកគេ​រកមើល​នៅក្នុង​វគ្គ​គម្ពីរ​ដែល​ពួកគេ​អាន​នោះ គឺជាអព្ភូតហេតុ​មួយ​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​សម្ដែង​ឡើង និង​អ្វី​ដែល​វា​បង្ហាញ​អំពី​ព្រះចេស្ដា​របស់​ទ្រង់ ។ ក្រោយ​ពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​ពិភាក្សា​នូវ​សំណួរ​ខាងក្រោម​នេះ ៖

  • តើអ្នក​អាន​អំពី​អព្ភូតហេតុ​អ្វី ហើយ​តើ​វា​បង្ហាញ​អ្វីខ្លះ​អំពី​ព្រះចេស្ដា​របស់​ព្រះអង្គ​សង្គ្រោះ ?

  • តើ​ការយល់ដឹងអំពី​ព្រះចេស្ដា​របស់​ព្រះអង្គ​សង្គ្រោះ​ ក្នុង​ការ​សម្ដែង​អព្ភូតហេតុ ជួយ​អ្នក​ឲ្យ​មាន​សេចក្ដីជំនឿ​លើ​ទ្រង់​ដោយ​របៀប​ណា ? ( នៅពេល​សិស្ស​ឆ្លើយ អ្នក​អាច​បង្ហាញ​ថា​កាលពី​ប៉ុន្មាន​សតវត្សរ៍​មុនពេល​ព្រះអង្គសង្គ្រោះ​បាន​ប្រសូត នោះមាន​​ព្យាការី​ជាច្រើន​បាន​ព្យាករណ៍ថា ទ្រង់​នឹង​ធ្វើ​​​អព្ភូតហេតុ​ជាច្រើន​អំឡុងពេល​ការបម្រើ​របស់​ទ្រង់​នៅលើ​ផែនដី​នេះ [ សូមមើល នីហ្វៃទី ១ ១១:៣១; ម៉ូសាយ ៣:៥–៦] ។ ចំណេះដឹង​នេះ បានជួយ​ដល់​អស់​អ្នក​ដែល​បាន​រស់នៅ​ពី​មុនពេល​ការប្រសូត​របស់​ព្រះអង្គ ឲ្យ​មាន​សេចក្ដី​ជំនឿ​កាន់តែ​ខ្លាំង​ទៅ​​លើ​ទ្រង់) ។

សូម​អញ្ជើញ​សិស្ស​មើល​ម្ដង​ទៀត​នៅក្នុង​វគ្គ​គម្ពីរ​ដែល​ពួកគេ​បាន​សិក្សា និង​រកមើល​មូលហេតុ​ដែល​បាន​លើ​កឡើង​មក​នោះ ថា​ហេតុអ្វី​បាន​ជា​ព្រះយេស៊ូវ​បាន​សម្ដែង​អព្ភូតហេតុ​នេះ ។ សូមពិភាក្សា​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​មាន​មូលហេតុ​ដែល​បាន​លើក​ឡើង​នោះមាន​អ្វីខ្លះ ដែល​ថា​ព្រះអង្គ​សង្គ្រោះ​បាន​សម្ដែង​នូវ​អព្ភូតហេតុ​ដែល​អ្នក​បាន​អាន​នោះ ? ( សូម​ឲ្យ​សិស្ស​បីបួន​នាក់​ឆ្លើយ ។ សេចក្ដី​មេត្តាករុណា​​របស់​ព្រះអង្គ​សង្គ្រោះ ត្រូវបាន​លើកឡើង​នៅក្នុង​គំរូ​នីមួយៗ ។ សូម​ប្រាប់​សិស្ស​ថា នៅពេល​ពួកគេ​រៀន​រកមើល​គំរូ និង​ផ្ទៃរឿង​ដូចដែល​មាន​ក្នុង​ខគម្ពីរ​នេះ​នៅក្នុង​ព្រះគម្ពីរ​ នោះ​ពួកគេ​នឹង​មាន​ចំណេះដឹង​កាន់តែ​ច្បាស់​អំពី​ព្រះគម្ពីរ ) ។

  • តើ​អព្ភូតហេតុ​ទាំងនេះ​បាន​បង្ហាញ​ពី​សេចក្ដីមេត្តាករុណា​​របស់​ព្រះអង្គសង្គ្រោះ​តាម​របៀបណា​ដែរ ?

  • តើ​វា​សំខាន់ដែរឬទេ ក្នុង​ការដឹង​ថា ពេល​ខ្លះ​ព្រះអង្គសង្គ្រោះ​បាន​ធ្វើ​អព្ភូតហេតុ​ឡើង​ដោយសារតែ​សេចក្ដីមេត្តា​ករុណា​ដ៏​មហិមា​របស់​ទ្រង់​នោះ ? ( នៅពេល​សិស្ស​ឆ្លើយ សូម​បញ្ជាក់​ថា នៅពេល​យើង​អនុវត្ត​សេចក្ដីជំនឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​អាច​ទទួល​បាន​នូវ​ព្រះចេស្ដា​ដ៏​អស្ចារ្យ​របស់​ទ្រង់ និង​ទទួល​បាន​អារម្មណ៍​ពី​សេចក្ដីមេត្តា​របស់​ទ្រង់​សម្រាប់​យើង ) ។

សូម​បញ្ចប់​ផ្នែក​នៃ​មេរៀន​នេះ​ដោយ​ការសុំ​ឲ្យ​សិស្ស​អាន កិច្ចការ ១០:៣៨ ខណៈពេល​ដែល​សិស្ស​ផ្សេង​ទៀត​មើល​តាម ។ បន្ទាប់មក សួម​សួរ​សិស្ស ៖

  • តើវា​មាន​អត្ថន័​យ​យ៉ាងណា​ដែរ​ដែល​ព្រះយេស៊ូវ​បាន​ព្យាបាល « អស់​អ្នក​ដែល​ត្រូវ​អារក្ស​សង្កត់សង្កិន » ? ( ឃ្លា​នេះ​អាច​សំដៅ​ទៅលើ​អព្ភូតហេតុ​ដែល​ព្រះយេស៊ូវ​បាន​ធ្វើ​ក្នុងការ​បណ្ដេញ​អារក្ស​ចេញ ក៏ដូចជា​ទៅលើ​អព្ភូតហេតុ​ដ៏​មហិមា​បំផុត—​ជា​ការព្យាបាល​ខាង​វិញ្ញាណ​ដែល​ព្រះយេស៊ូវ​បាន​នាំ​មក​ដល់​អស់អ្នក​ដែល​ត្រូវ​សង្កត់សង្កិន​ដោយ​អំពើ​បាប ។ សូម​បង្ហាញ​ថា ទោះបីជា​ការព្យាបាល​ខាង​រូបកាយ​ ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការបម្រើ​របស់​ព្រះអង្គ​សង្គ្រោះ​ក្ដី ក៏​ឥទ្ធិពល​របស់​វា​ជា​ការបណ្ដោះអាសន្ន​ដែរ ។ ពរជ័យ​នៃ​ការព្យាបាល​ខាង​វិញ្ញាណ​ទាំងនេះ បាន​ធ្វើ​ជា​—​ហើយ​វា​ជា​—​ពរជ័យ​ដ៏​អស់កល្ប ) ។

ម៉ាកុស ២:១–១២; ៥:២២-៤៣

សេចក្ដីជំនឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ នាំមក​នូវ​អព្ភូតហេតុ​នៅក្នុង​ជីវិត​របស់​យើង

សូម​ប្រាប់​សិស្ស​ថា ថ្វីបើវា​សំខាន់​ដើម្បី​ដឹង​ថា ព្រះយេស៊ូវ​បាន​សម្ដែង​​អព្ភូតហេតុ​ជាច្រើន​នៅពេល « ទ្រង់​បាន​យាង​តាម​ថ្នល់​ស្រុក​ភីលីស្ទីន » ក្ដី (« ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ ៖ទីបន្ទាល់​នៃ​ពួកសាវក »ទំព័រ ២ ) ប្រហែល​អ្វី​ដែល​កាន់តែ​សំខាន់នោះ គឺជាការដឹង​ថា ទ្រង់​នឹង​បន្ដ​សម្ដែង​អព្ភូហេតុ​ដល់​សព្វថ្ងៃ​នេះ ។ សូម​អញ្ជើញ​សិស្ស​ឲ្យអាន អេធើរ ១២:១២, ១៨ ដោយ​ស្ងាត់​ស្ងៀម ហើយ​បន្ទាប់មក​សរសេរ​នូវ​គោលការណ៍​ដំណឹងល្អ​មួយ ដែល​ពួកគេ​បាន​រៀន​ពី​ខគម្ពីរ​ទាំងនេះ ។ សូម​ឲ្យ​សិស្ស​បី​បួន​នាក់​ចែកចាយ​ដល់​សិស្ស​ក្នុង​ថ្នាក់​នូវ​អ្វី​ដែល​ពួកគេ​បាន​សរសេរ​ ។ ( ចម្លើយ​អាច​រួមមាន​នូវ​សេចក្ដីពិត​ដូច​ខាងក្រោម ៖ នៅពេល​យើង​អនុវត្ត​សេចក្ដីជំនឿ​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​អាច​ធ្វើ​ជា​សាក្សី​អំពី​ព្រះចេស្ដា​ដ៏​អព្ភូតហេតុ​របស់​ទ្រង់​នៅក្នុង​ជីវិត​របស់​យើង​បាន ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​រកឃើញ​នូវ​សេចក្ដីពិតនេះ សូម​សរសេរ​សេចក្ដីយោង​ព្រះគម្ពីរ​ខាងក្រោម​នេះ​នៅលើ​ក្ដារខៀន ៖ ម៉ាកុស ២:១–១២; ម៉ាកុស ៥:២២–២៤, ៣៥–៤៣; និង ម៉ាកុស ៥:២៥–៣៤ (កំណត់ចំណាំ ៖ អ្នក​អាច​បង្ហាញ​ថា វគ្គ​គម្ពីរ​ទាំងនេះ​រួមមាន​នូវ​ការបង្ហាញ​ផ្សេង​ទៀត​អំពី​គំរូ​ ឬ​មូលរឿង​នៅក្នុង​ព្រះគម្ពីរ ) ។ សូម​បែងចែកសិស្ស​ទៅជា​បី​ក្រុម ។ សូម​ចាត់​ឲ្យ​ក្រុម​នីមួយៗ​អាន​វគ្គ​គម្ពីរ​មួយ ដោយ​រកមើល​ពី​របៀប​ដែល​សេចក្ដី​ជំនឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ​ត្រូវ​បាន​បង្ហាញ ។ ក្រោយពី​មានពេល​គ្រប់គ្រាន់ហើយ សូម​សួរ ៖

  • តើ​អ្នក​រកឃើញ ​ភស្ដុតាង​នៃ​​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទណាខ្លះ ដែល​ ?

សូម​ចែក​ឲ្យ​សិស្ស​នូវ​ច្បាប់​ចម្លង​មួយ​នៃ « ការប្រោស​មនុស្ស​ឈឺ » ។

រូបភាព
handout, Healing the Sick

ការប្រោស​មនុស្ស​​ឈឺ

អែលឌើរ ដាល្លិន អេក អូក នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ថា សេចក្ដី​ជំនឿ​សំខាន់​ដើម្បី​ឲ្យ​មាន​អព្ភូតហេតុ​កើតឡើង​បាន ៖

រូបភាព
អែលឌើរ ដាល្លិន អេក អូក

« សេចក្ដី​ជំនឿ​សំខាន់​សម្រាប់​ការព្យាបាល​ដោយ​ព្រះចេស្ដា​ពី​ស្ថានសួគ៌ ។ ព្រះគម្ពីរ​មរមន ថែម​ទាំង​បាន​បង្រៀន​ថា ‹ ព្រោះ​បើ​គ្មាន​សេចក្ដី​ជំនឿ​នៅក្នុង​ចំណោម​កូនចៅ​មនុស្ស​ទេ នោះ​ទ្រង់​ពុំ​អាច​សម្ដែង​អព្ភូតហេតុ​នៅក្នុង​ចំណោម​ពួកគេ​បាន​ឡើយ › (អេធើរ ១២:១២) [ សូមមើល​ផងដែរ នីហ្វៃទី ១ ៧:១២; គ និង ស ៣៥:៩] ។ នៅក្នុង​សុន្ទរកថា​ដ៏​គួរ​ឲ្យ​កត់សម្គាល់​មួយ​អំពី​ការបម្រើ​ដល់​អ្នកឈឺ​ នោះ​ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​មាន​ប្រសាសន៍ ថា ៖ ‹ តម្រូវការ​ចំពោះសេចក្ដី​ជំនឿ ជា​ញឹកញាប់​ ត្រូវបាន​ផ្តល់​តម្លៃ​ក្រោម​កម្រិត ។ ជារឿយៗ ​អ្នកជំងឺ​ និង​គ្រួសារ​​ហាក់ដូចជា​រំពឹង​តែ​លើ​អំណាច​បព្វជិតភាព និង​អំណោយទាន​នៃ​ការព្យាបាល ដែល​ពួកគេ​សង្ឃឹម​ថា​បងប្អូនប្រុស​ដែល​បម្រើ​នោះ​អាច​ធ្វើ​បាន ខណៈពេលដែលទំនួលខុសត្រូវ​កាន់តែធំ ​​គឺ​នៅ​នឹង​អ្នក​ដែល​ត្រូវបាន​គេ​ប្រទាន​ពរ​ឲ្យ​នោះ ។ … ធាតុ​ដ៏​សំខាន់​មួយ គឺជា​សេចក្ដី​ជំនឿ​របស់​បុគ្គល នៅពេល​បុគ្គល​នោះ​មាន​សតិអារម្មណ៍​និង​ទទួល​ខុសត្រូវ ។ « សេចក្ដីជំនឿ​របស់​នាង​បាន​ជួយ​សង្គ្រោះ​នាង​ហើយ » [ម៉ាថាយ ៩:២២] ត្រូវបាន​និយាយ​ហើយ​និយាយ​ទៀត​ជាញឹកញាប់​ដោយ​លោក​ចៅហ្វាយ រហូត​ដល់​​វា​ស្ទើរតែ​ក្លាយទៅ​ជា​វគ្គ​បន្ទរ​ទៅហើយ › [« President Kimball Speaks Out on Administration to the Sick » New Era, ខែ​តុលា ឆ្នាំ ១៩៨១ ទំព័រ ៤៨ ]»(« Healing the Sick » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៤៩ ) ។

អែលឌើរ ដាល្លិន អេក អូក ក៏​បាន​រំឭក​យើង​ផងដែរ​ថា ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ការមាន​សេចក្ដីជំនឿ គឺជា​ឆន្ទៈ​​ទទួល​យក​ព្រះឆន្ទៈ​របស់​ព្រះ ៖

រូបភាព
អែលឌើរ ដាល្លិន អេក អូក

« នៅពេល​យើង​អនុវត្ត​អំណាច​បព្វជិតភាព​នៃ​ព្រះ​ដោយ​ឥតសង្ស័យ និង​នៅពេល​យើង​ឱប​ ក្រសោប​ដល់​សេចក្ដី​សន្យា​របស់​ទ្រង់ ថា​ទ្រង់​នឹង​ឮ និង​ឆ្លើយតប​ការអធិស្ឋាន​ដោយ​សេចក្ដីជំនឿនោះ​យើង​តែងតែ​ត្រូវ​ចងចាំ​ថា សេចក្ដីជំនឿ និង​អំណាច​​បព្វជិតភាព​នៃ​ការព្យាបាល​មិន​អាច​មាន​លទ្ធផល​មួយ ផ្ទុយទៅនឹង​ព្រះឆន្ទៈ​របស់​ទ្រង់ ដែល​មាន​បព្វជិតភាព​នោះ​ឡើយ ។ គោលការណ៍​នេះ​ត្រូវបាន​បង្រៀន​នៅក្នុង​វិវរណៈ​ដែល​ណែនាំ​ថា ពួក​អែលឌើរ​នៃ​សាសនាចក្រ ត្រូវតែ​ដាក់ដៃ​របស់​ពួកគេ​លើ​អ្នកឈឺ ។ សេចក្ដី​សន្យា​របស់​ព្រះអម្ចាស់​គឺ​ថា ‹ អ្នកណា​ដែល​មាន​សេចក្ដីជំនឿ​ជឿដល់​យើង ដើម្បី​ឲ្យ​បាន​ជា​ស្បើយ ហើយ​ដែល​ពុំ​បាន​កំណត់​ឲ្យ​ស្លាប់ នោះ​នឹង​ត្រូវបាន​ជា​ស្បើយ​ហើយ › (គ និង ស ៤២:៤៨; បាន​ត្រូវ​បញ្ជាក់​បន្ថែម ) ។ ស្រដៀងគ្នា​នេះ​ដែរ នៅក្នុង​វិវរណៈ​សម័យ​ទំនើប​ផ្សេង​ទៀត​ ព្រះអម្ចាស់​ប្រកាស​ថា នៅពេល​អ្នកណា ម្នាក់ ‹ សូម​តាម​ព្រះហឬទ័យ​របស់​ព្រះ… ត្រូវ​បាន​សម្រេច​តាម​សំណូមពរ​របស់​គេ › (គ និង ស ៤៦:៣០) [ សូមមើល​ផងដែរ យ៉ូហានទី ១ ៥:១៤; ហេលេមិន ១០:៥] ។

« ចេញពី​អ្វី​ទាំងអស់​នេះ យើង​រៀន​ថា ទោះបីជា​អ្នក​បម្រើ​របស់​ព្រះអម្ចាស់ ដែល​មាន​ការអនុវត្ត​អំណាច​ដ៏​ទេវភាព​របស់​ទ្រង់​នៅក្នុង​កាលៈទេសៈ​មួយ ដែល​មាន​សេចក្ដីជំនឿ​គ្រប់គ្រាន់​ត្រូវបាន​ព្យាបាល ក៏​មិន​អាច​ទទួល​បាន​ពរជ័យ​បព្វជិតភាព​មួយ ដែល​នឹង​បណ្ដាល​ឲ្យ​បុគ្គល​ម្នាក់​ត្រូវបាន​ជាស្បើយដែរ ប្រសិនបើ​ការព្យាបាល​នោះ​មិន​មែន​ជា​ឆន្ទៈ​របស់​ព្រះអម្ចាស់ ។

« ក្នុងនាម​ជា​បុត្រ​របស់​ព្រះ ដោយ​ដឹង​ពី​សេចក្ដី​ស្រឡាញ់​ដ៏​មហិមា​របស់​ទ្រង់ និង​ចំណេះ​ដឹង​ដ៏​គ្មាន​កម្រិត​របស់​ទ្រង់​អំពី​អ្វី​ដែល​ល្អ​បំផុត​សម្រាប់សុខុមាលភាព​ដ៏​អស់កល្ប​របស់​យើង នោះ​យើង​នឹង​ទុកចិត្ត​លើ​ទ្រង់ ។ គោលការណ៍​ទីមួយ​នៃ​ដំណឹងល្អ​ គឺជា​សេចក្ដីជំនឿ​ទៅលើ​ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ ហើយ​សេចក្ដីជំនឿ​មាន​ន័យ​ថា​ការទុកចិត្ត ។ ខ្ញុំ​បាន​មាន​អារម្មណ៍​ថា ទំនុកចិត្ត​ទៅលើ​សុន្ទរកថា​មួយ ដែល​បងប្អូន​ជីដូន​មួយ​របស់​ខ្ញុំ​បាន​និយាយ​នៅឯ​បុណ្យ​សព​របស់​ក្មេងស្រី​ជំទង់​ម្នាក់ ដែល​បាន​ស្លាប់​ដោយសារ​មាន​ជំងឺ​ធ្ងន់ ។ គាត់​បាន​និយាយ​ពាក្យ​ទាំងនេះ ដែល​ដំបូង​វា​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់ផ្អើល ហើយ​បន្ទាប់មក​វា​បាន​ធ្វើខ្ញុំបានស្កប់ចិត្ត ៖ ‹ ខ្ញុំ​ដឹង​ថា វា​គឺជា​ព្រះឆន្ទៈ​របស់​ព្រះអម្ចាស់ ដែល​ថា​នាង​ត្រូវ​ស្លាប់ ។ នាង​បាន​ទទួល​នូវ​ការយកចិត្តទុកដាក់​ពី​វេជ្ជសាស្ដ្រ​ដ៏​ល្អ ។ នាង​ត្រូវបាន​ប្រទានពរ​ពី​អំណាច​បព្វជិតភាព ។ ឈ្មោះ​របស់​នាង​ត្រូវបាន​ដាក់​នៅក្នុង​បញ្ជី​អធិស្ឋាន​ក្នុង​ព្រះវិហារបរិសុទ្ធ ។ នាង​គឺជា​ប្រធានបទ​នៃ​ការអធិស្ឋាន​របស់​មនុស្ស​រាប់រយ​នាក់ ថា​សុំ​ឲ្យ​នាង​មានសុខភាព​ល្អ​ប្រសើរ​វិញ ។ ហើយ​ខ្ញុំ​ដឹង​ថា មាន​សេចក្ដីជំនឿ​គ្រប់គ្រាន់​នៅក្នុង​គ្រួសារ​នេះ ថា​នាង​នឹង​ត្រូវ​បានជា​សះស្បើយ លើកលែង​តែ​វា​ជា​ព្រះឆន្ទៈ​របស់​ព្រះអម្ចាស់​នឹងយក​នាង​ទៅផ្ទះ​វិញ​នៅពេល​នេះ › ។ ខ្ញុំបាន​មាន​អារម្មណ៍​ពី​ទំនុកចិត្ត​ដូចគ្នា​នេះ ទៅលើ​ពាក្យ​របស់​ឪពុក​របស់​ក្មេងស្រី​ផ្សេងទៀត ដែល​បាន​ស្លាប់​ដោយសារ​មហារីក ក្នុង​វ័យ​ជំទង់​របស់​នាង ។ គាត់​បាន​ប្រកាស​ថា ‹ សេចក្ដី​ជំនឿ​របស់​គ្រួសារ​យើង គឺ​នៅក្នុង​ព្រះយេស៊ូវគ្រីស្ទ ហើយ​វា​មិន​ពឹងផ្អែក​ទៅលើ​លទ្ធផល​ណាមួយ​នោះទេ › ។ ការបង្រៀន​ទាំងនោះ ស្ដាប់ទៅ​ពិត​ចំពោះ​ខ្ញុំ ។ យើង​ធ្វើ​អ្វីៗ​ទាំងអស់ ដែល​យើង​អាច​ធ្វើ​បាន ​ដើម្បីព្យាបាល​ដល់​អ្នកដែល​យើង​ស្រឡាញ់​ម្នាក់ ហើយ​បន្ទាប់មក យើង​ទុកចិត្ត​លើ​ព្រះអម្ចាស់​ចំពោះ​លទ្ធផល​វា » (« Healing the Sick » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៥០ ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​តម្រូវការ​នៃ​សេចក្ដីជំនឿ​នៅក្នុង​ការសម្ដែង​អព្ភូតហេតុ​នានា សូម​ឲ្យ​សិស្ស​ម្នាក់​អាន​នូវ​សេចក្ដី​ថ្លែងការណ៍​ទីមួយ​នៅលើ​ក្រដាសដែល​ចែក​ឲ្យ​នោះ​ដោយ​អែលឌើរ ដាល្លិន អេក អូក នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​ឮៗ ៖ បន្ទាប់មក សូម​សួរ ៖

  • តើ​សេចក្ដីពិត​ដ៏​សំខាន់​អ្វី​ដែល​អែលឌើរ អូក បាម​បង្រៀន​អំពី​សេចក្ដីជំនឿ ?

សម្រាប់​ការយល់ដឹង​បន្ថែម​ពី​អែលឌើរ អូក សូម​ពិចារណា​ពី​ការអាន​ ឬ ការចែកចាយ​ជា​សម្ដី​អ្នក​ផ្ទាល់​ពី​សេចក្ដី​ថ្លែងការណ៍​ទីពីរ​នៅលើ​ក្រដាស​ដែលបាន​ចែក​ឲ្យ​នោះ ។ អ្នក​គប្បី​លើក​មក​និយាយ​ថា អែលឌើរ អូក បាន​ណែនាំ​នូវ​សម្ដី​ទាំងនេះ​ដល់​អ្នក​កាន់​បព្វជិតភាព ។ សូម​ពិភាក្សា​នូវ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​អែលឌើរ អូក បាន​មាន​ប្រសាសន៍​អ្វីខ្លះ ដែល​ជា​តម្រូវការ​ឲ្យ​យើង​ធ្វើ នៅពេល​យើង​អធិស្ឋាន​ដោយ​សេចក្ដី​ជំនឿ​សុំ​ឲ្យ​មាន​អព្ភូតហេតុ​មួយ​កើត​ឡើង ?

  • ហេតុអ្វី​បានជា​វាជា​ការណ៍​សំខាន់​ដើម្បី​ចងចាំ​ថា អ្វី​ដែល​យើង​ស្វែងរក ត្រូវតែ​ស្របតាម​ព្រះឆន្ទៈ​របស់​ព្រះវរបិតាសួគ៌ ?

សូម​ថ្លែងទីបន្ទាល់ថា អព្ភូតហេតុ​នៅតែ​កើតមាន​ឡើង​នៅ​សព្វថ្ងៃ​នេះ ។ សូម​ចែកចាយ​នូវ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ​អែលឌើរ ដាល្លិន អេក អូក នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ ដាល្លិន អេក អូក

« អព្ភូតហេតុ​កើតឡើង​រាល់ថ្ងៃ នៅក្នុង​កិច្ចការ​នៃ​សាសនាចក្រ​របស់​យើង និង​នៅក្នុង​ជីវិត​របស់​សមាជិក​របស់​យើង ។ អ្នក​រាល់គ្នា​ជាច្រើន​បាន​ធ្វើ​ជា​សាក្សី​អំពី​អព្ភូតហេតុ ប្រហែល​ជា​ច្រើន​ជាង​អ្វី​ដែល​អ្នក​ដឹង​ផង » (« Miracles » Ensign, ខែ មិថុនា ឆ្នាំ ២០០១​ ទំព័រ ៦ ) ។

  • តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​យើង​តែងតែ​ត្រូវ​ស្គាល់​ដឹងពី​អព្ភូតហេតុ​ទាំងឡាយ ដែល​កើតឡើង​នៅក្នុង​ជីវិត​របស់​យើង ? ( នៅពេល​សិស្ស​ឆ្លើយ អ្នក​អាច​បង្ហាញ​ថា អព្ភូតហេតុ​​ពីរ​បី​ដែល​ទាក់ទង​ទៅនឹង​ការបើក​បង្ហាញ​ដ៏​អស្ចារ្យ​អំពី​ព្រះចេស្ដា​របស់​ព្រះអម្ចាស់ ។ អព្ភូតហេតុ​ជាច្រើន​ភាគច្រើន​តូច និង​កើតឡើង​ជា​ផ្ទាល់ខ្លួន ។ [ សូមមើល ស៊ីដនី អេស រីយណុលស៍ « A God of Miracles » Ensign, ខែ ឧសភា ឆ្នាំ ២០០១ ទំព័រ ១២–១៣ ] ) ។

  • តើ​អព្ភូតហេតុ​តូច និង​ដោយផ្ទាល់​ទាំងនេះ​បង្ហាញ​អំពី​ចំណាប់អារម្មណ៍​របស់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ចំពោះ​យើង​អ្វីខ្លះ ?

  • តើ​ឧទាហរណ៍​នៃ​អព្ភូតហេតុ « តូច » ឬ « រាល់ថ្ងៃ » អ្វីខ្លះ​ដែល​អ្នក​អាច​គិត​ដល់ ? ( ប្រសិនបើ​គ្មាន​ចម្លើយ​ទេ សូម​គិត​ពី​ការចែកចាយ​អ្វីដែល​ស៊ិស្ទើរ ស៊ីដនី អេស រីយណុលស៍ នៃ​គណៈប្រធាន​ថ្នាក់​បឋមសិក្សា​ទូទៅ​មាន​ប្រសាសន៍​នៅក្នុង « A God of Miracles » [Ensign, ខែ ឧសភា ឆ្នាំ ២០០១ ទំព័រ ១២–១៣ ] ) ។

សូម​ឲ្យ​សិស្ស​ឆ្លើយ​នឹង​សំណួរ​ខាងក្រោម​នេះ ក្នុង​ក្រដាស ៖

  • តើ​អ្នកអាច​ធ្វើ​អ្វីខ្លះ ដើម្បី​យល់ដឹង និង​ទទួល​បាន​នូវ​អំណរគុណ​ដ៏​អស្ចារ្យចំពោះ​អព្ភូតហេតុ​របស់​ព្រះអម្ចាស់​កាន់តែ​ច្បាស់​—ទាំង​តូច ទាំង​ធំ​—​នៅក្នុង​ជីវិត​របស់​អ្នក ?

សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​ពិចារណា​ប្រកប​ដោយ​ការអធិស្ឋាន​ពី​របៀប​ដែល​ពួកគេ​អាច​ធ្វើ​សកម្មភាព​លើ​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។ សូម​បញ្ចប់​មេរៀន​នេះ​ដោយសួរ​ថា តើ​មាន​សិស្ស​ណា​ម្នាក់​ចង់​ចែកចាយ​ទីបន្ទាល់​អំពី​ព្រះអង្គ​សង្គ្រោះ និង សេចក្ដី​ស្រឡាញ់​ដែល​ពួកគេ​ទទួល​បាន​ពី​ទ្រង់ និង​មាន​សម្រាប់​ទ្រង់​ដែរ​ឬ​ទេ ។

ការអាន​របស់​សិស្ស