ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន
មេរៀនទី ២៣ ៖ ព្រះអង្គសង្គ្រោះ បាន​ស្ដារ​ឡើង​វិញ​នូវ​អំណាច​បព្វជិតភាព សាសនាចក្រ និង​ដំណឹងល្អ​របស់​ទ្រង់


មេរៀនទី ២៣

ព្រះអង្គ​សង្គ្រោះ បាន​ស្ដារ​ឡើង​វិញ​នូវ​អំណាច​បព្វជិតភាព សាសនាចក្រ និង​ដំណឹងល្អ​របស់​ទ្រង់

សេចក្ដីផ្ដើម

ព្យាការី​សម័យ​ទំនើប​ជាច្រើន​បាន​ថ្លែងទីបន្ទាល់ ៖ « យើង​សូម​ថ្លែង​ដោយ​នូវ​ពាក្យ​ដ៏​ម៉ឺងម៉ាត់​ថា បព្វជិតភាព [ របស់​ព្រះយេស៊ូវគ្រីស្ទ ] និង​ពួកជំនុំ​របស់​ទ្រង់ត្រូវ​បាន​សាង​ឡើងវិញ​នៅលើ​ផែនដី » ( « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្មរស់ ៖ ទីបន្ទាល់នៃពួកសាវក »Ensignលីអាហូណា ខែ មេសា ឆ្នាំ ២០០០ ទំព័រ ៣ ) ។ នៅពេល​អ្នក​បង្រៀន​មេរៀន​នេះ សូម​ជួយ​សិស្ស​ឲ្យ​យល់​ថា ជា​ផ្នែក​នៃ​ការបម្រើ​ដ៏​អស់កល្ប​របស់​ទ្រង់ ព្រះអង្គ​សង្គ្រោះ​បាន​ដឹកនាំ​ការស្ដារឡើងវិញ​នៃ​ដំណឹងល្អ និង​សាសនាចក្រ​របស់​ទ្រង់​តាមរយៈ​ព្យាការី យ៉ូសែប ស្ម៊ីធ ។ ការសិក្សា​ដ៏​យកចិត្ត​ទុកដាក់​មួយ​អំពី​គោលលទ្ធិ និង​សេចក្ដីសញ្ញា​បង្ហាញ​ថា ព្រះយេស៊ូវគ្រីស្ទ​ដឹកនាំ​នគរ​ព្រះ​នៅលើ​ផែនដី ។

ការអាន​ពី​សាវតា

  • ជែមស៍ អ៊ី ហ្វោស្ត « The Restoration of All Things »Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០០៦ ទំព័រ ៦១–៦២, ៦៧–៦៨ ។

  • ធេត អរ ខាលីសធើរ « តើ​អ្វី​ជា​ប្លង់​មេនៃ​សាសនាចក្រ​របស់​ព្រះគ្រីស្ទ ? »​ ( ការប្រជុំ​ធម្មនិដ្ឋាន​ប្រពន្ធ័​អប់រំ​សាសនាចក្រ​សម្រាប់​យុវមជ្ឈិមវ័យ ថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១៤ ) LDS.org ។

យោបល់​សម្រាប់​ការបង្រៀន

យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៨–២០

ព្រះយេស៊ូវគ្រីស្ទ បាន​ស្ដារឡើងវិញ​នូវ​សាសនាចក្រ​របស់​ទ្រង់​នៅក្នុង​ថ្ងៃ​ចុងក្រោយ

សូម​ចាប់ផ្ដើម​ថ្នាក់​ដោយ​ការសុំ​សិស្ស​ឲ្យ​សរសេរ​សំណួរ​សំខាន់​ខ្លះ​ដែល​នរណា​ម្នាក់​អាច​សួរ​ដល់​ព្រះវរបិតា​សួគ៌ ។ ក្រោយពី​មាន​ចម្លើយ​បី​បួន​ហើយ សូមប្រាប់ឲ្យសិស្ស​ម្នាក់​អាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៨–២០ឲ្យ​ឮៗ ។ បន្ទាប់មក​ សូម​សួរ ៖

  • តើ​សំណួរ​អ្វី​ដែល យ៉ូសែប ស្ម៊ីធ បាន​សួរ​ដល់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ?

  • តើ​ព្រះយេស៊ូវគ្រីស្ទ​បាន​ឆ្លើយ​តប​ដោយ​របៀប​ណា ? ( សូម​គិត​ពី​ការបង្ហាញ​ថា ខគម្ពីរ​ទី ២០ កត់ត្រា​ថា ព្រះអង្គ​សង្គ្រោះ​បាន​ផ្ដល់​ចម្លើយ​របស់​ទ្រង់​ម្ដងទៀត ៖ « សារ​ជា​ថ្មី​ទៀត ទ្រង់​បាន​ហាម​មិន​ឲ្យ​ខ្ញុំ​ចូលរួម​នឹង​ពួកគេ​ណាមួយ​ឡើយ » ) ។

  • ប្រសិនបើ​សាសនាចក្រ​ទាំងអស់ « ខុស » តើ​ត្រូវ​មាន​អ្វី​កើតឡើង​ដើម្បី​ឲ្យ​សាសនាចក្រ​របស់​ព្រះអម្ចាស់​មាន​នៅលើ​ផែនដី ? ( វា​ត្រូវតែ​មាន​ការស្ដារឡើងវិញ​នៃ​សាសនាចក្រ​សញ្ញា​ថ្មី​របស់​ព្រះអម្ចាស់ ) ។

សូម​ចង្អុលបង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយប្រធាន ជែមស៍ អ៊ី ហ្វោស្ត ( ឆ្នាំ ១៩២០-២០០៧ ) នៃ​គណៈ​ប្រធាន​ទី​មួយ ​ហើយ​សូមប្រាប់ឲ្យសិស្ស​ម្នាក់​អាន​វា​ឮៗ ៖

រូបភាព
ប្រធាន ជែមស៍ អ៊ី ហ្វោស្ត

« យើង​ជឿ​ថា​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ គឺ​ជា​ការ​ស្ដារ​ឡើង​វិញ​មួយ​នូវ​សាសនាចក្រ​ដើម​ដែល​បាន​ស្ថាបនា​ឡើង​ដោយ​ព្រះយេស៊ូវគ្រីស្ទ​កាលពី​ដើម ដែល​ត្រូវបាន​ស្អាង​ឡើង ‹ លើ​ជើង​ជញ្ជាំង​នៃ​ពួកសាវក និង​ពួកហោរា ហើយ​ព្រះយេស៊ូវគ្រីស្ទ​នោះ​ឯង ទ្រង់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក › [ អេភេសូ ២:២០ ] ។ វា​មិន​មែន​ជា​ការកាត់​ចេញពី​សាសនាចក្រ​ផ្សេង​ទៀត​នោះទេ » ( « The Restoration of All Things »Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០០៦ ទំព័រ ៦៨ ។

  • តើ​វា​មានន័យ​យ៉ាងណា នៅពេល​យើង​និយាយ​ថា សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ គឺជា​ការស្ដារឡើង​វិញ​នៃ​សាសនាចក្រ​របស់​ព្រះអង្គ​សង្គ្រោះ ដែល​ត្រូវ​បាន​ស្ថាបនា​នៅក្នុង​ជំនាន់​ព្រះគម្ពីរ​សញ្ញា​ថ្មី ?

សូម​ប្រាប់​សិស្ស​ថា យើង​គ្មាន​ពេល​គ្រប់គ្រាន់​នៅក្នុង​ថ្នាក់​ដើម្បី​ប្រៀបធៀប​រាល់​ធាតុផ្សំ​នៃ​សាសនាចក្រ​កាលពី​បុរាណ ( មានន័យ​ថា សាសនាចក្រ​ដើម )​របស់​ព្រះអម្ចាស់ ជាមួយ​នឹង​សាសនាចក្រ​ដែល​បាន​ស្ដារឡើង​វិញ​ទេ ។ ទោះជាយ៉ាងណា​ក៏​ដោយ អ្នក​អាច​ឲ្យ​សិស្ស​អាន លូកា ៦:13; ១០:១; កិច្ចការ ១៤:២៣; អេភេសូ ៤:១១; ភីលីព ១:១; និង ទីតុស ១:៥ ឡើងិវញ ហើយ​រកមើល​ធាតុផ្សំ​នៃ​រចនាសម្ពន្ធ័​រៀបចំ​សាសនាចក្រ​កាលពី​ដើម ដែល​ស្ថិតនៅ​ក្នុង​សាសនចក្រ​នាសព្វថ្ងៃ​នេះ​ដែរ ។ ( សម្រាប់​គំរូ​បន្ថែម​ទៀត សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​អាន « តើ​អ្វី​ជា​ប្លង់​មេ​របស់​សាសនាចក្រ​នៃ​ព្រះគ្រីស្ទ ? » ដោយ​បងប្រុស ថាត អរ ខាលីស្ទើរ ជា​ប្រធាន​សាលា​ថ្ងៃអាទិត្យ​ទូទៅ ដែល​ត្រូវ​បាន​ចុះ​បញ្ជី​នៅក្នុង​ផ្នែក​ការអាន​របស់​សិស្ស​នៅក្នុង​មេរៀន​នេះ ) ។ សូម​ចង្អុលបង្ហាញ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​បងប្រុស ខាលីស្ទើរ ហើយ​សូមប្រាប់ឲ្យសិស្ស​ម្នាក់​អាន​វា​ឮៗ ៖

រូបភាព
ថាត អរ ខាលីស្ទើរ

« ប្រសិនបើ​អ្វីមួយ​ត្រូវ​តែ​ត្រូវគ្នា…សាសនាចក្រ​ដើម​របស់​ព្រះគ្រីស្ទ​ប្រឆាំង​នឹង​សាសនាចក្រ​នានា​នៅក្នុង​ពិភពលោក​នា​សព្វថ្ងៃ​នេះ ទ្រង់​នឹង​ឃើញ​ថា ចំណុច​សម្រាប់​ចំណុច អង្គការ​សម្រាប់​អង្គការ ការបង្រៀន​សម្រាប់​ការបង្រៀន ពិធីបរិសុទ្ធ​សម្រាប់​ពិធីបរិសុទ្ធ ផលផ្លែ​សម្រាប់​ផលផ្លែ ហើយ​វិវរណៈ​សម្រាប់​វិវរណៈ វា​នឹង​គ្រាន់តែ​ជា​ការត្រូវគ្នា​មួយ​ប៉ុណ្ណោះ—សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ » ( « តើ​អ្វី​ជា​ប្លង់​មេ​របស់​សាសនាចក្រ​នៃ​ព្រះគ្រីស្ទ ? » [ ការប្រជុំ​ធម្មនិដ្ឋាន​ប្រពន្ធ័​អប់រំ​សាសនាចក្រ​សម្រាប់​យុវមជ្ឈិមវ័យ ថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១៤ ];LDS.org ) ។

  • ហេតុអ្វី​បានជា​វា​សំខាន់​ដើម្បី​មាន​ទីបន្ទាល់​មួយ​ថា សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ គឺជា​ការស្ដារឡើង​វិញ​នៃ​សាសនាចក្រ​កាលពី​ដើម​របស់​ព្រះអង្គ​សង្គ្រោះ ? ( ទីបន្ទាល់​មួយ​បែបនោះ​ជួយ​យើង​ឲ្យ​ដឹង​ថា សាសនា​ចក្រ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​គឺ​ជា​សាសនាចក្រ​ដ៏​ពិត​របស់​ព្រះអម្ចាស់​នៅ​លើ​ផែន​ដី​សព្វថ្ងៃ​នេះ ។ ដោយសារ​ព្រះអម្ចាស់​គឺដូចគ្នា​កាល​ពី​ម្សិលមិញ ថ្ងៃនេះ និង​ជា​រៀងរហូត​ទៅ យើង​គួរ​រំពឹង​ថា​សាសនាចក្រ​របស់​ទ្រង់​នឹង​មាន​ធាតុផ្សំ​ដូចគ្នា​នៅក្នុង​គ្រប់​សម័យ​កាន់កាប់​ត្រួតត្រា ) ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ១:១៧, ៣៨; ១៨:៣៤–៣៥

ព្រះយេស៊ូវគ្រីស្ទ ដឹកនាំ​កិច្ចការ​នៃ​ការស្ដារ​ឡើងវិញ

សូម​អញ្ជើញ​សិស្ស​ឲ្យ​អានត្រួសៗ​ក្នុង យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៧ ហើយ​ស្វែងរក​អ្វី ដែល​ព្រះវរបិតា​សួគ៌​បាន​បញ្ជា​ដល់ យ៉ូសែប​ស្ម៊ីធ ឲ្យ​ធ្វើ ( ស្ដាប់​តាម​ព្រះរាជបុត្រា​របស់​ទ្រង់ ) ។ បន្ទាប់មក សូម​អានឮៗ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន យ៉ូសែប ហ៉្វីលឌីង ស៊្មីធ ( ឆ្នាំ ១៨៧៦–១៩៧២ ) ៖

រូបភាព
ប្រធាន យ៉ូសែប ហ៉្វីលឌីង ស៊្មីធ

« វិវរណៈ​ទាំងអស់ តាំងពី​ការធ្លាក់មក បានទៅ​ជា​សម្រេច​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ » ( Doctrines of Salvation, និពន្ធ​ដោយ ប្រូ អ័រ ម៉ាក់ឃុនឃី, វ៉ុល​ទី ៣ [ ឆ្នាំ ១៩៥៤–៥៦ ], ១:២៧ ) ។

ដើម្បី​បង្ហាញ​សេចក្ដីពិត​នេះ សូមប្រាប់ឲ្យសិស្ស​អាន​ដោយ​ស្ងៀមស្ងាត់​ក្នុង គោលលទ្ធិ និង សេចក្តី​សញ្ញា ១:១៧, ៣៨; ១៨:៣៤–៣៥ ជាមួយ​នឹង​សំណួរ​ខាងក្រោម​ក្នុង​ចិត្ត ៖ តើ​ខគម្ពីរ​ទាំងនេះ​ជួយ​យើង​ឲ្យ​យល់​ពី​សេចក្ដីពិត​កាន់តែ​ច្បាស់​ថា ព្រះយេស៊ូវគ្រីស្ទ ណែនាំ និង​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​តាមរយៈ​វិវរណៈ ដោយ​របៀបណា ? ក្រោយពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ សូមប្រាប់ឲ្យសិស្ស​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។

សូម​ចង្អុលបង្ហាញ​នូវ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​ដោយអែលឌើរ ហ្គែរី ជេ ខូលមែន នៃ​កុ្រម​ចិតសិប​នាក់ ហើយ​សូមប្រាប់ឲ្យសិស្ស​ម្នាក់​អាន​វា​ឮៗ ៖

រូបភាព
អែលឌើរ ហ្គែរី ជេ ខូលមែន

« គោលលទ្ធិ និង សេចក្តីសញ្ញា​គឺជា​សក្ខីភាព​នៅ​ថ្ងៃចុងក្រោយ​អំពី​ការបម្រើ​របស់​ព្រះយេស៊ូវគ្រីស្ទ​ដល់​កូនចៅ​របស់​ព្រះ តាមរយៈ​ព្យាការី និង​អ្នកបម្រើ​របស់​ព្រះ ហើយ​វា​ចង្អុលបង្ហាញ​ពី​ផ្លូវ​ដ៏​ទេវភាព​នៃ​វិវរណៈ​ដែល​ដឹកនាំ​សាសនាចក្រ​នេះ និង​សមាជិក​នៃ​សាសនាចក្រ​នា​សព្វថ្ងៃនេះ » ( « You Shall Have My Word: The Personal Ministry of Jesus Christ in the Restoration » នៅក្នុង You Shall Have My Word: Exploring the Text of the Doctrine and Covenants, បាន​បោះពុម្ព​ដោយ ស្កត់ ស៊ី អ៊ីស្ពីន រីឆាត អូ ខូវ៉ាន និង រ៉ាជែល ខូប, The 41st Annual Brigham Young Unive ឆ្នាំ ២០១២ ] ទំព័រ​ 3 ) ។

  • យោងតាម​អែលឌើរ ខូលមែន ហេតុអ្វី​បានជា​គោលលទ្ធិ និង សេចក្តីសញ្ញា​សំខាន់​ដល់​សាសនាចក្រ​នា​សព្វថ្ងៃ​នេះ ? ( វា​គឺជា​សក្ខីភាព​នៅ​ថ្ងៃចុងក្រោយ​នៃ​ការបម្រើ​របស់​ព្រះយេស៊ូវគ្រីស្ទ ហើយ​វា​ចង្អុលបង្ហាញ​ពី​របៀប​ដែល​វិវរណៈ​ដឹកនាំ​សាសនាចក្រ​នា​សព្វថ្ងៃ​នេះ ) ។

  • ហេតុអ្វី​អ្នក​គិត​ថា វា​សំខាន់​សម្រាប់​កូនចៅ​របស់​ព្រះវរបិតា​សួគ៌​ដើម្បី​យល់​ពី​សេចក្ដីពិត​ដែល​អែលឌើរ ខូលមែន បាន​បង្រៀន​នេះ ?

សូម​ថ្លែងទីបន្ទាល់​ថា ការលេច​មក​របស់​ព្រះអង្គ​សង្គ្រោះ វិវរណៈ​ទាំងឡាយ និង​ការប្រទាន​អំណាច​បព្វជិតភាព និង​កូនសោ​ទាំងឡាយ​អំឡុងពេល​ការស្ដារឡើងវិញ គឺជា​ផ្នែក​ដ៏​សំខាន់​នៃ​ការបម្រើ​ដ៏​អស់កល្ប​របស់​ទ្រង់ ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​ឃើញ​ជាក់លាក់​ជាងនេះ​ពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ដឹកនាំ​ការស្ដារឡើងវិញ​នៃ​ដំណឹងល្អ​ដ៏​អស់កល្ប​អស់​កាល និង​សាសនាចក្រ​របស់​ទ្រង់​នៅក្នុង​ថ្ងៃ​ចុងក្រោយ​នេះ សូម​ចង្អុលបង្ហាញ​តារាង​ខាងក្រោម ឬ​ចែក​វា​ដល់​សិស្ស​ជា​ក្រដាស​មួយ ( សូម​កុំ​បញ្ចូល​ឃ្លា​នៅក្នុង​វង់​ក្រចក ) ៖

រូបភាព
ក្រដាស​ចែក ព្រះអង្គ​សង្គ្រោះ​ដឹកនាំ​កិច្ចការ​នៃ​ការស្ដារ​ឡើងវិញ

ព្រះអង្គសង្គ្រោះ​ដឹកនាំ​កិច្ចការ​នៃ​ការស្ដារ​ឡើងវិញ

គោលលទ្ធិ​នៃ​សាសនាចក្រ

ពិធីបរិសុទ្ធ​នៃ​សាសនាចក្រ

ថ្នាក់​ដឹកនាំ​នៃ​សាសនាចក្រ

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៧៦ ក្បាល​កថាខណ្ឌ និង​សេចក្ដី​សង្ខេប ( នគរ​នៃ​សិរីល្អ ជីវិត​បន្ទាប់​សេចក្ដីស្លាប់ )

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨៤:៣៣–៣៩ ( សម្បថ និង​សេចក្ដីសញ្ញា​នៃ​បព្វជិតភាព )

គោលលទ្ធិ និង​សេចក្ដីសញ្ញា ១២៨:១, ១៥, ១៨ ( ពិធី​បុណ្យ​ជ្រមុជទឹក​ជំនួស​មរណជន )

គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៣១:១–៤ ( អាពាហ៍ពិពាហ៍​សេឡេស្ទាល​ដ៏​ចាំបាច់​សម្រាប់​ភាពលើក​តម្កើង )

គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៣៧:៦–១០; ១៣៨:២៩–៣៥ ( អស់​អ្នក​ដែល​ស្លាប់​ដោយ​គ្មាន​ចំណេះដឹង​អំពី​សេចក្ដីពិត នឹង​មាន​ឱកាស​ទទួល​បាន​ការប្រោសលោះ )

គោលលទ្ធិ និង​សេចក្ដីសញ្ញា ២០:៣៧, ៧២–៧៤ ( តម្រូវការ និង​របៀប​ត្រឹមត្រូវ​ដើម្បី​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក )

គោលលទ្ធិ និង សេចក្តី​សញ្ញា ២០:៧០ ( ការប្រសិទ្ធិពរ​កូន​ក្មេង )

គោលលទ្ធិ និង​សេចក្ដីសញ្ញា ២០:៧៥-៧៧, ៧៩ ( ការបម្រើ​ពិធីសាក្រាម៉ង់ )

គោលលទ្ធិ និង សេចក្តី​សញ្ញា ១២៤:៣៣–៣៩ ( ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ )

គោលលទ្ធិ និង សេចក្តី​សញ្ញា ១៣២:៧,១៥–២០ ( អាពាហ៍ពិពាហ៍​ដ៏​អស់កល្ប )

គោលលទ្ធិ និង សេចក្តី​សញ្ញា ២០:៣៨–៥៩ ( កាតព្វកិច្ច​របស់​តំណែង​បព្វជិតភាព )

គោលលទ្ធិ និង​សេចក្ដីសញ្ញា ២០:៦១–៦២ ( ការចាត់ចែង​សន្និសិទ​ទូទៅ​នៃ​សាសនាចក្រ )

គោលលទ្ធិ និង សេចក្តី​សញ្ញា ២៦:២ ( ការយល់ព្រម​ទូទៅ )

គោលលទ្ធិ និង​សេចក្ដីសញ្ញា ១០៧:២២–២៧, ៣៣–៣៥, ៦៤–៦៧, ៨៥–៩១ ( កាតព្វកិច្ច​នៃ​ថ្នាក់​ដឹកនាំ​សាសនាចក្រ )

សូម​ចែក​សិស្ស​ទៅជា​បីក្រុម ហើយ​ចាត់តាំង​ឲ្យ​ក្រុមនីមួយៗ​សិក្សា​ពី​ជួរ​ឈរ​ណា​មួយ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់ៗ​ឲ្យ​អាន​ខ​យោង​បី ឬ​បួន​នៅក្នុង​ជួរ​ឈរ​ណា​ដែល​បាន​ចាត់តាំង​ដល់​ខ្លួន ហើយ​រៀបចំ​ចម្លើយ​ចំពោះ​សំណួរ​ដូច​ខាង​ក្រោម ៖

  • តើ​ព្រះអង្គ​សង្គ្រោះ​បាន​ស្ដារឡើងវិញ​អ្វីខ្លះ​ដល់​ផែនដី​តាមរយៈ​ព្យាការី យ៉ូសែប ស៊្មីធ នោះ ?

  • ហេតុអ្វី​បានជា​គោលការណ៍ ឬ​ការអនុវត្តន៍​ដែល​អ្នក​បាន​រកឃើញ​នេះ​សំខាន់​ម្ល៉េះ ?

ក្រោយពី​មានពេល​បួន​ប្រាំ​នាទី​ហើយ សូមប្រាប់ឲ្យសិស្ស​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។ នៅពេល​ពួកគេ​ចែកចាយ សូម​បញ្ជាក់​ថា ព្រះយេស៊ូវគ្រីស្ទ ដឹកនាំ​កិច្ចការ​នៃ​ការស្ដារ​ឡើងវិញ ។ ប្រសិនបើ​ចាំបាច់ សូម​សួរ​សំណួរ​ស្រដៀង​នេះ​ទៅនឹង​សំណួរ​ដូចខាងក្រោម ៖

  • ហេតុអ្វី​បានជា​វា​សំខាន់​ដើម្បី​យល់​ថា ​ព្រះយេស៊ូវ​គ្រីស្ទ​បន្ដ​ដឹកនាំ​កិច្ចការ​សាសនាចក្រ​របស់​ទ្រង់ និង​អ្នកដឹកនាំ​សាសនាចក្រ​ទាំងឡាយ ?

  • តើ​បទពិសោធន៍​អ្វីខ្លះ​ដែល​បាន​ជួយ​ដល់​អ្នកឲ្យ​ដឹង​ថា សាសនាចក្រ​នេះ​គឺជា​សាសនាចក្រ​របស់​ព្រះយេស៊ូវគ្រីស្ទ ?

បើ​សិន​មាន​ពេល សូមប្រាប់ឲ្យសិស្ស​ម្នាក់​អាន​គោលលទ្ធិ និង សេចក្ដី​សញ្ញា១:៣០ឲ្យ​ឮៗ ។ បន្ទាប់មក សូម​សួរ​សិស្ស​ ៖

  • បន្ទាប់ពី​គិត​ពី​អ្វី​ដែល​យើង​បាន​ពិភាក្សា​គ្នា​នៅ​ថ្ងៃនេះ​ហើយ ហេតុអ្វី​បានជា​សាសនា​ចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ គឺ​ជា « សាសនា​ចក្រ​តែ​មួយ​ដែលពិត ហើយ​សកម្ម​នៅ​លើ​ផ្ទៃ​ផែន​ដីទាំង​មូល ? » ( ដោយសារ​វា​គឺជា​សាសនាចក្រ​តែមួយ​គត់​នៅលើ​ផែនដី​នេះ​ដែល​មាន​សិទ្ធិ​អំណាច​ពី​ស្ថានសួគ៌​ដើម្បី​បង្រៀន​ដំណឹងល្អ​ដ៏​ពិត​របស់​ព្រះយេស៊ូវគ្រីស្ទ ដឹកនាំ​ពិធីបរិសុទ្ធ​ដ៏​ចាំបាច់​នៃ​សេចក្ដីសង្គ្រោះ ហើយ​ទទួល​បាន​វិវរណៈ​បន្ដ​ឥតដាច់​តាមរយៈ​អ្នកបម្រើ​ដែល​បាន​តែងតាំង​របស់​ព្រះអម្ចាស់ ) ។

ដើម្បី​បញ្ចប់​មេរៀននេះ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៦:៤០-៤២ ឲ្យ​ឮៗ ពេល​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ។ សូម​ថ្លែងទីបន្ទាល់​ថា ខគម្ពីរ​ទាំងនេះ​គឺជា​សេចក្ដីសង្ខេប​មួយ​នៃ​ការបម្រើ​ដ៏​អស់កល្ប​របស់​ព្រះអង្គ​សង្គ្រោះ ។ សូម​តាំងចិត្ត​សិស្ស​ឲ្យ​គិត​ពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​ដើម្បី​តម្កើង​ដល់​ព្រះយេស៊ូវគ្រីស្ទ ដែល​បាន​ធ្វើ​ដង្វាយធួន ដើម្បី​ឲ្យ​យើង​អាច​ត្រូវបាន​បន្សុទ្ធ សម្អាត និង​សង្គ្រោះ​នៅក្នុង​នគរ​របស់​ព្រះវរបិតា ។

ការអាន​របស់​សិស្ស