ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន
មេរៀនទី ១៨ ៖ ព្រះអង្គ​សង្គ្រោះ​បាន​បម្រើ​នៅ​ពិភពវិញ្ញាណ


មេរៀនទី ១៨

ព្រះអង្គ​សង្គ្រោះ បាន​បម្រើ​នៅ​ពិភព​វិញ្ញាណ

សេចក្ដី​ផ្ដើម

ដោយ​និយាយ​អំពី​ព្រះអង្គសង្គ្រោះ ពួកសាវក​សម័យ​ទំនើប​បាន​ថ្លែង​ទីបន្ទាល់ ៖ « ព្រះជន្ម​របស់​ទ្រង់ គឺជា​អំណោយទាន​ជំនួស​មនុស្ស​ទាំងអស់ ដែល​ធ្លាប់​បាន​រស់នៅ​លើ​ផែនដី »​(« ព្រះគ្រីស្ទ​ដ៏មានព្រះជន្មរស់ ៖ ទីបន្ទាល់នៃពួកសាវក » Ensignលីអាហូណា ខែ មេសា ឆ្នាំ ២០០០ ទំព័រ ២ ) ។ ដោយសារតែ​ពលិកម្ម​ដ៏​ធួន​របស់​ព្រះអង្គ​សង្គ្រោះ និង​ការបម្រើ​របស់​ទ្រង់​នៅក្នុង​ពិភព​វិញ្ញាណ កូនចៅ​របស់​ព្រះ​គ្រប់គ្នា ដែល​ធ្លាប់​បាន​រស់នៅ​នៅលើ​ផែនដី នឹង​មាន​ឱកាស​ដើម្បី​ទទួល ឬ​បដិសេធ​ដំណឹង​ល្អ ។ នៅក្នុង​មេរៀន​នេះ សិស្ស​នឹង​រៀន​អំពី​តួនាទី​របស់​ព្រះអង្គសង្គ្រោះ​នៅក្នុង​ពិភព​វិញ្ញាណ និង​អំពិ​តួនាទី​របស់​យើង​នៅក្នុង​សេចក្ដីសង្គ្រោះ​របស់​អ្នកស្លាប់​ ។

ការអាន​ពី​សាវតា

  • ស្ពែនស៊័រ ចេ ខូនឌី « The Savior’s Visit to the Spirit World »Ensign, ខែ កក្កដា ឆ្នាំ ២០០៣ ទំព័រ ៣២–៣៦ ។

  • រីឆាត ជី ស្កត « The Joy of Redeeming the Dead » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ៩៣—៩៥ ។

យោបល់​សម្រាប់​ការបង្រៀន

លូកា ២៣:៣៩–៤៣; គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៣៨:១១–២៤

ព្រះយេស៊ូវគ្រីស្ទ បានយាងទៅទស្សនា​ស្ថានឃុំ​ព្រលឹង​មនុស្ស​ស្លាប់

សូម​គិត​ពី​ការបង្ហាញ​រូបភាព​បញ្ចុះ​ព្រះយេស៊ូវ ( សៀវភៅ​រូបភាព​ដំណឹងល្អ[ ឆ្នាំ ២០០៩ ], ទំព័រ ៥៨ ;សូមមើល​ផងដែរLDS.org) ហើយនិង​រូប​ម៉ារ៉ា និង​ព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ ( សៀវភៅ​រូបភាព​ដំណឹងល្អ ទំព័រ ៥៩ ) ។

សូម​អញ្ជើញឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ​ពី​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ​អែលឌើរ ស្ពែនស៊ើរ ជេ ខនឌី នៃ​ក្រុម​ចិតសិប​នាក់ ៖

រូបភាព
អែលឌើរ ស្ពែនស៊ើរ ជេ ខនឌី

« ការពិត​នៃ​ការសុគត និង​ការរស់ឡើងវិញ​របស់​ព្រះយស៊ូវ ត្រូវបាន​ហៅ​ដោយ​អស់អ្នក​ដែល​នៅក្នុង​និកាយ​គ្រីស្ទាន​ថា​ជា​គោលទ្ធិ​គ្រឹះ ។ ប៉ុន្តែ អ្វី​ដែល​វិញ្ញាណ​ដ៏​អមតៈ​​របស់​ព្រះយេស៊ូវ​បាន​ធ្វើ​ក្រោយពី​ការសុគត​របស់​ទ្រង់ និង​មុនពេល​ការរស់​ឡើង​វិញ​របស់​ទ្រង់ គឺជា​ការណ៍​ដ៏​អាថ៌កំបាំងមួយ​ចំពោះ​មនុស្ស​ទាំងអស់ លើកលែង​តែ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ ហើយ​សារៈសំខាន់​នៃ​អ្វី​ដែល​ទ្រង់​បាន​ធ្វើ​អំឡុង​ម៉ោង​ទាំងនោះ ផ្ដល់​នូវ​គ្រឹះ​នៃ​គោលលទ្ធិ​សម្រាប់​ការសង់​ព្រះវិហារ​បរិសុទ្ធ​ទូទាំង​ពិភពលោក​នេះ ។ បន្ថែម​លើ​នេះ ទីបន្ទាល់​មួយ​អំពី​អ្វី​ដែល​បាន​ធ្វើ អាច​លួងលោម​ចិត្ត​យ៉ាងខ្លាំងដល់​អស់​អ្នក​ដែល​ទួញ​យំ​ចំពោះ​ការស្លាប់​របស់​អ្នក​ដែល​ជា​ទីស្រឡាញ់​ម្នាក់ »​( « The Savior’s Visit to the Spirit World »Ensign, ខែ កក្កដា ឆ្នាំ ២០០៣ ទំព័រ ៣២ ) ។

រូបភាព
ការបញ្ចុះសពរបស់ព្រះគ្រីស្ទ

ការបញ្ចុះសពរបស់ព្រះគ្រីស្ទ ដោយ ខា ហានរីច ប្លូច ។ ការតាំង​ពិពណ៌​នៃ​សារមន្ទីរ​ប្រវត្តិសាស្ត្រ​ជាតិ​នៅ​វិមាន ហ្វ្រិឌើរីកស្បក នៅ ហីលលើ​រុត ប្រទេស ដាណឺម៉ាក់ ។ ហាមថតចម្លង

រូបភាព
ម៉ារី និង ព្រះយេស៊ូវគ្រីស្ទ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ

ហេតុអ្វី​បាន​ជា​អ្នក​យំ​ដូច្នេះ ? © ២០១៥ ដោយ ស៊ីម៉ន ដេវៃ. ប្រើប្រាស់​ដោយ​មាន​ការអនុញ្ញាត្ត​ពី AltusFineArtaltusfineart.com

សូម​មើល​រូបភាព និង​សូម​សួរ​សិស្ស ៖

  • តើ​ព្រះយេស៊ូវ បានធ្វើ​អ្វី​ខ្លះ នៅ​ចន្លោះ​ពេល​នៃ​ការបញ្ចុះ​សព និង​ការស់ឡើងិវញ​របស់ទ្រង់ ?

ដើម្បី​ផ្ដល់​នូវ​សាវតា​ខ្លះ​សូមប្រាប់ឲ្យសិស្ស​អាន លូកា ២៣:៣៩–៤១ ។

  • តើ​ព្រះអង្គ​សង្គ្រោះ​បាន​មាន​ព្រះបន្ទូល​ដូចម្ដេច​ដល់​ជន​ទុច្ចរិត​នៅលើ​ឈើឆ្កាង ? ( សូម​បង្ហាញ​ថា ព្យាការី យ៉ូសែប ស្ម៊ីធ បាន​បង្រៀន​ថា កាអធិប្បាយដោយកាន់តែជាក់ច្បាស់​ត្រឹមត្រូវ​​នៃ​ព្រះបន្ទូល​របស់​ព្រះអង្គ​សង្គ្រោះ​គឺ « ជំនាន់​នេះ អ្នករាល់​គ្នា​ត្រូវ​នៅ​នឹង​ខ្ញុំ​នៅក្នុង​ពិភពវិញ្ញាណ » [ នៅក្នុង History of the Church, ៥:៤២៤–២៥ ] ។ ព្រះបន្ទូល​របស់​ព្រះអង្គ​សង្គ្រោះ​ដល់​ជន​ទុច្ចរិត ត្រូវ​បាន​យល់​ច្រឡំ​ដោយ​ពួកគ្រីស្ទាន​ជាច្រើន​ដែល​ទៅជា​មាន​ន័យ​ថា មនុស្ស​ម្នាក់​អាច​ប្រែចិត្ត​បាន​ពី​អំពើបាប​ដ៏​ធ្ងន់ធ្ងរ ​នៅពេល​ចុងក្រោយ​បំផុត​នៃ​ជីវិត​របស់​គេ ។ ទោះជាយ៉ាងណាក៏​ដោយ ព្រះគម្ពីរ​បង្រៀន​ថា យើង​មិន​គួរ​ពន្យាពេល​ការប្រែ​ចិត្ត​របស់​យើង​នោះទេ ។

  • តើ​ពាក្យ​ទាំងនេះ​ប្រលយ​ជា​តម្រុយ​ដល់​សកម្មភាព​របស់​ព្រះអង្គ​សង្គ្រោះ​ដូចម្តេច កាល​ដែល​ព្រះកាយ​របស់​ទ្រង់​ត្រូវបាន​បញ្ចុះក្នុងផ្នូរ​ ? ( សូម​មើល​ផងដែរ ពេត្រុស​ទី ១ ៤:៦ )

សូម​ប្រាប់​សិស្ស​ថា ប្រធាន យ៉ូសែប អេហ្វ ស៊្មីធ បាន​ទទួល​វិវរណៈ​មួយ​ដែល​រៀបរាប់​អំពី​ការយាង​​ទៅ​កាន់​ពិភពវិញ្ញាណរបស់​ព្រះយេស៊ូវគ្រីស្ទ ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​បរិបទ​នៃ​វិវរណៈ​នេះ សូម​សង្ខេប​ផ្នែក​នៃ​សេចក្ដីផ្ដើម និង​ខគម្ពីរ ១០ ខ​ដំបូង​នៃ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៨ ។ បន្ទាប់មក សូម​អញ្ជើញ​សិស្ស​បួនប្រាំ​នាក់​ឲ្យ​ឆ្លាស់​វេន​គ្នា​អាន​ឲ្យ​ឮៗ​មក​ពី​គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៨:១១–១២, ១៥–១៦, ១៨–១៩, ២៣–២៤ ។ សូម​ពិភាក្សា​នូវ​សំណួរ​ខាងក្រោម​នេះ ៖

  • យោងតាម​ការនិមិត្ត​នេះ តើ​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​អ្វី​ខ្លះ នៅ​ចន្លោះ​ពេល​នៃ​ការបញ្ចុះ​សព និង​ការរស់ឡើងវិញ​របស់ទ្រង់ ? ( សិស្ស​គួរ​បរិយាយថា ខណៈពេល​ដែល​ព្រះកាយ​របស់​ទ្រង់​នៅក្នុង​ផ្នូរ នោះ​ព្រះយេស៊ូវ​បាន​យាង​ទៅ​ស្ថានបរមសុខ​នៅក្នុង​ពិភព​វិញ្ញាណ ) 

  • ហេតុអ្វី​បានជា​ពួកវិញ្ញាណ​សុចរិត​ទាំងនេះ​បាន​ពោរពេញ​ដោយ​សេចក្ដីអំណរ និង​សេចក្ដី​អររីករាយ ? ( នៅពេល​សិស្ស​ឆ្លើយតប សូម​បញ្ជាក់​ពី​សេចក្ដីពិត​ខាងក្រោមនេះ ៖ ស្របតាម​ផែនការ​របស់​ព្រះ ពួក​អ្នក​ស្លាប់​ដែល​បាន​ស្មោះត្រង់​នៅក្នុង​ជីវិត​រមែង​ស្លាប់ អាច​ត្រូវបាន​សង្គ្រោះ​ចេញពី​សេចក្ដីស្លាប់ បន្ទាប់ពី​ការរស់ឡើង​វិញ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ អ្នក​អាច​ចង្អុលបង្ហាញ​ថា គ្មាន​អ្នកផ្សព្វផ្សាយ​សាសនា​ណា​ម្នាក់​ត្រូវបាន​បញ្ជូន​ទៅ​ផ្សាយ​ដំណឹងល្អ​ដល់​អស់អ្នក​នៅក្នុង​ពិភពវិញ្ញាណ​នោះ រហូតដល់​ក្រោយពេល​នៃ​ការសុគត និង​ការរស់ឡើងវិញ​របស់​ព្រះអង្គ​សង្គ្រោះ [ សូមមើល លូកា ១៦:១៩–៣១; ម៉ូសេ ៧:៣៦–៣៩ ] ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨:២០-៣៧

កូនចៅ​របស់​ព្រះ​ទាំងអស់​នឹង​មាន​ឱកាស​ដើម្បី​ឮ​ដំណឹងល្អ

សូម​អញ្ជើញ​សិស្ស​ឲ្យ​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៨:២០–២១, ២៥–២៨ដោយ​ស្ងៀម​ស្ងាត់ ហើយ​រកមើល​សំណួរ​ដែល​ប្រធាន ស្ម៊ីធ បាន​សញ្ជឹងគិត ។ ( កំណត់​ចំណាំ ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​ឃើញ​ពី​សារៈសំខាន់​នៃ​ការសួរ​សំណួរ​ល្អ និង​ការស្វែងរក​ចម្លើយ នៅពេល​ពួកគេ​សិក្សា​ព្រះគម្ពីរ សូមចង្អុលបង្ហាញថា វិវរណៈ​ជាច្រើន ដែល​បាន​កត់ត្រា​នៅក្នុង​ព្រះគម្ពីរ​ត្រូវបាន​ប្រទាន​ជា​លទ្ធផល​នៃ​សំណួរ​ដ៏​ស្មោះត្រង់​ចេញ​ពី​ចិត្ត ) ។ ក្រោយពី​សិស្ស​ឆ្លើយ​ហើយ សូមប្រាប់ឲ្យពួកគេ​អាន គោលទ្ធិ និង​សេចក្ដីសញ្ញា ១៣៨:២៩–៣០ ដោយ​រកមើល​របៀប​ដែល​ពួកវិញ្ញាណ​ទាំងឡាយ​នៅក្នុង​គុក​នឹង​ស្ដាប់​ឮ​ដំណឹងល្អ ។ សូម​សួរ​ ៖

  • តើ​ព្រះអង្គ​សង្គ្រោះ​បាន​មាន​ព្រះបន្ទូល​ដូចម្ដេច​ដល់​ជន​ទុច្ចរិត​នៅលើ​ឈើឆ្កាង ? ( សូម​ប្រាកដ​ថា សិស្ស​រកឃើញ​នូវ​គោលការណ៍​ដូចខាង​ក្រោម​នេះ ៖ ខណៈ​ដែល​នៅក្នុង​ពិភព​វិញ្ញាណ នោះ​ព្រះយេស៊ូវ​បាន​រៀបចំ​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ​សម្រាប់​អ្នក​ស្លាប់​ទៅ​ហើយ ) ។

សូម​រៀបចំ​សិស្ស​ជា​គូ ។ សូម​ប្រាប់ឲ្យ​សិស្ស​សិក្សាគោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៨:៣០–៣៧ ហើយ​ពិភាក្សា​ពី​សារៈសំខាន់​នៃ​ពាក្យ ទាំងអស់ អស់​ទាំង ដូច​ដែល​បាន​ប្រើ​នៅក្នុង ខគម្ពីរ​ទី ៣០, ៣១ និង ៣៧ ។ ក្រោយពី​ទុក​ពេល​គ្រប់គ្រាន់ហើយ សូម​សួរ ៖

  • តើ​​ព្រះបំណង​នៃ​ការបម្រើ​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ពិភពវិញ្ញាណ គឺជាអ្វី ? ( សិស្ស​គួរ​អាច​បញ្ជាក់​នូវ​សេចក្ដីពិត​ខាងក្រោមនេះ ៖ ព្រះអង្គ​សង្គ្រោះ​​បាន​ប្រទាន​នូវ​របៀប​មួយ​សម្រាប់​កូនចៅ​របស់​ព្រះ​ទាំងអស់​ដើម្បី​ស្ដាប់​ឮ​ដំណឹងល្អ និង​ទទួល​បាន​នូវ​ភាពពេញលេញ​នៃ​សេចក្ដីអំណរ ) ។

  • តើ​ហេតុអ្វីបានជាដំណឹងល្អ​ត្រូវតែ​បាន​ផ្សាយ​ទៅដល់​កូនចៅ​ព្រះ​ទាំងអស់ ? ( សូម​មើល គ. និង ស. ១៣៨:៣៣–៣៤ ពេត្រុសទី ១ ៣:១៨–២០ ។ )

  • តើ​ការណ៍​នេះ បង្រៀន​យើង​អ្វីខ្លះ​អំពី​ឥទ្ធិពល​នៃ​ការធ្វើ​ធ្វើឲ្យធួនរបស់​ព្រះយេស៊ូវគ្រីស្ទ ? ( ឥទ្ធិពល​នៃ​ដង្វាយធួន​ឈាន​ទៅដល់​ក្នុង​ពិភពវិញ្ញាណ ) ។

សូមគិត​ពី​ការ​ចែកចាយ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន យ៉ូសែប ហ៉្វីលឌីង ស៊្មីធ ( ១៨៧៦–១៩៧២ ) ៖

រូបភាព
ប្រធាន យ៉ូសែប ហ៉្វីលឌីង ស៊្មីធ

« ចុះ​តើ​ចំពោះ​មនុស្ស​ជាច្រើនឥតគណនា ដែល​បាន​ស្លាប់​ទៅ ហើយមិន​ដែល​បាន​ឮ​អំពី​ព្រះគ្រីស្ទ មិន​ដែល​បាន​មាន​ឱកាស​ប្រែចិត្ត និង​ផ្ដាច់អំពើបាប​របស់​ពួកគេ មិនបាន​ជួប​អែលឌើរ​ម្នាក់​ពី​សាសនាចក្រ ដែល​កាន់​សិទ្ធិ​អំណាចវិញ​នោះ ? អ្នកជិតខាង​គ្រីស្ទាន​ល្អ​របស់​យើង​ខ្លះ​នឹង​ប្រាប់​អ្នក​ថា ពួកគេ​នឹង​បាត់បង់​ជា​រៀង​រហូត​ទៅ ។ …

« តើ​វា​យុត្តិធម៌​ទេ ? តើ​វា​សម​ទេ ? ទេ ! ព្រះអម្ចាស់​នឹង​ប្រទាន​ដល់​មនុស្ស​គ្រប់រូប​នូវ​ឱកាស ​ដើម្បី​​ឮ និង​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ឬ​កន្លែង​មួយ​នៅក្នុង​នគរ​របស់​ទ្រង់ » ( Doctrines of Salvation, ការបោះពុម្ព ប្រ៊ូស អ័រ ម៉ាក់ខន់ឃី វ៉ុល ៣ [ ឆ្នាំ ១៩៥៤–៥៦ ] ២:១៣២ ) ។

  • ហេតុអ្វីបានជា​សេចក្ដីពិត​អំពី​ពិភពវិញ្ញាណ​ទាំងនេះ​សំខាន់ចំពោះ​យើង ? តើ​មាន​ភាពខុស​ប្លែក​គ្នា​យ៉ាងណា ចំពោះ​មនុស្ស​ម្នាក់ ប្រសិនបើគេ​ដឹង​ពី​សេចក្ដីពិត​ទាំងនេះ​ទាក់ទង​នឹង​ពិភពវិញ្ញាណ​ឬ​អត់នោះ ?

  • តើ​ចំណេះដឹង​អំពី​ការបម្រើ​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ពិភពវិញ្ញាណ​អាច​ក្លាយជា​ការលួងលោម​មួយ​ដល់​អ្នក​ដោយ​របៀប​ណា ?

យើង​អាច​ជួយ​ផ្ដល់​នូវ​សេចក្ដី​សង្គ្រោះ​សម្រាប់​មរណជន

សូម​ផ្ដល់​ដល់​សិស្ស​ម្នាក់ៗ​នូវ​សេចក្តីចំឡង​នៃ​ក្រដាស​ដែល​អម​មក​ជាមួយ​មួយ​ច្បាប់ « កិច្ចការ​នៅក្នុង​ថ្ងៃ​ចុងក្រោយ​សម្រាប់​មរណជន » ។ សូម​បែងចែក​សិស្ស​ទាំងឡាយ​ជា​ក្រុមតូចៗ ឬ​ជា​ដៃគូ ។ សូម​អញ្ជើញ​ពួកគេឲ្យ​អាន​សេចក្ដី​ថ្លែងការណ៍​ដែល​នៅលើ​ក្រដាស​សម្រាប់​ចែកចាយ ដោយរក​មើល និង​ពិភាក្សាពី​ពរជ័យ​ដែល​បានសន្យា​ទុក​ដល់​អស់អ្នកដែល​នឹង​ចូលរូម​នៅក្នុង​កិច្ចការ​នៃ​ការប្រោសលោះ​ដល់​មរណជន ។

រូបភាព
ក្រដាស កិច្ចការ​នៅក្នុង​ថ្ងៃ​ចុងក្រោយ​សម្រាប់​មរណជន

ក្រោយពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ សូម​សួរ​សំណួរ​ដូច​ខាង​ក្រោម ៖

  • តើ​ការចូលរួម​របស់​យើង​នៅក្នុង​ព្រះវិហារបរិសុទ្ធ និង​កិច្ចការ​ពង្សប្រវត្តិ​ជួយ​ដល់​អស់​អ្នក​ដែល​បាន​ស្លាប់​ទៅ ឲ្យ​បានមានសិទ្ធិទទួល​បាន​ពរជ័យដែល​មក​តាមរយៈ​ពលិកម្ម​ធ្វើឲ្យធួនរបស់​ព្រះយេស៊ូវគ្រីស្ទ​ដោយ​របៀប​ណា ?

  • តើ​ការចូលរួម​នៅក្នុង​ពិធីបរិសុទ្ធ​ជំនួស​នានា​សម្រាប់​មរណជន ជួយ​យើង​ឲ្យ​ក្លាយ​កាន់តែ​ដូច​ព្រះអង្គ​សង្គ្រោះ​ដោយ​របៀបណា ? ( នៅពេល​សិស្ស​ឆ្លើយ សូម​បញ្ជាក់​ពី​គោលការណ៍​ដូច​ខាងក្រោម​នេះ ៖ នៅពេល​យើង​ចូលរួម​នៅក្នុង​ពិធី​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​មរណជន​ដែលជាញាតិសន្តាន​របស់​យើង នោះ​យើង​នឹង​ជួយ​ផ្ដល់​នូវ​សេចក្ដី​សង្គ្រោះ​ដល់​ពួកគាត់ ហើយ​យើង​ត្រូវ​បាន​ពង្រឹង​កាន់តែ​ខ្លាំង​ប្រឆាំង​នឹង​ឧបសគ្គ ) ។

សូម​គិត​ពី​ការចែកចាយ​នូវ​ការពន្យល់​ខាងក្រោម​នេះ​ដោយ​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ១៩១០–២០០៨ ) អំពី​របៀប​ដែល​កិច្ចការ​ជំនួស​សម្រាប់​មរណជន​នេះ ស្របនឹង​កិច្ចការ​ប្រោសលោះ​របស់​ព្រះអង្គ​សង្គ្រោះ ៖

រូបភាព
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

« ​អ្វី​ដែល​នឹងចូល​ទៅក្នុង​ព្រះដំណាក់​នៃ​ព្រះអម្ចាស់ … មក​កាន់តែ​ជិត​ទៅ​វិញ្ញាណ​នៃ​ពលិកម្ម​របស់​ព្រះអម្ចាស់ ជាង​សកម្មភាព​ផ្សេងទៀត​នានា​ដែល​ខ្ញុំ​ស្គាល់ ។ ហេតុអ្វី ? ដោយសារ​វា​ត្រូវបាន​ធ្វើ​ឡើង​ដោយ​អស់អ្នក​ដែល​ផ្ដល់​ពេលវេលា និង​ធាតុផ្សំ​ដោយ​ឥតគិត​ថ្លៃ ដោយ​គ្មាន​រំពឹង​គិត​ចង់​បាន​ការអរគុណ ឬ​រង្វាន់​តប​វិញ ដើម្បី​ធ្វើ​ការណ៍​នេះ​សម្រាប់​អ្នកដទៃ ដែល​ពួកគេ​មិន​អាច​ធ្វើ​សម្រាប់​ខ្លួន​គេ​បាន » ( « A Century of Family History Service »Ensign, ខែ មីនា ឆ្នាំ ១៩៩៥ ទំព័រ ៦២–៦៣ ; សូមមើល​ផងដែរ អូបាឌា ១:២១ ) ។

សូម​អញ្ជើញឲ្យ​សិស្ស​មើលទៅ​សេចក្ដីថ្លែងការណ៍​នៅលើ​ក្រដាស ហើយ​សូម​សួរ ៖

  • តើ​នៅពេល​ណា​ដែល​អ្នក​បាន​ឃើញ ឬ​មាន​អារម្មណ៍​ពី​ពរជ័យ​មួយ​ដែល​បាន​សន្យា​ដល់​អស់​អ្នកដែល​ចូលរួម​នៅក្នុង​កិច្ចការ​នៃ​ការប្រោសលោះ​ពួក​អ្នកស្លាប់ ?

សូម​អញ្ជើញឲ្យ​សិស្ស​ពិចារណា​ពី​សំណួរ​ខាងក្រោម​ដោយ​ស្ងៀមស្ងាត់ ​៖

  • តើ​ការ​សន្យា​ទាំងនេះ​មួយណា​ដែល​អ្នក​ចង់​បាន​នៅក្នុង​ជីវិត​របស់​អ្នក​នាពេល​នេះ ហើយ​តើ​អ្វី​ដែល​អ្នក​មាន​ឆន្ទៈ​ចង់​ធ្វើ​ដើម្បី​ទទួល​ពរជ័យ​នោះ ?

សូម​តាំងចិត្ត​សិស្ស​ឲ្យ​ទៅជួប​នឹង​ទីប្រឹក្សា​ពង្សប្រវត្តិ​ប្រចាំ​វួដ​របស់​ពួកគេ ហើយ​រៀន​បន្ថែម​ទៀត​អំពី​របៀប​ដើម្បី​ធ្វើ​កិច្ចការ​សម្រាប់​បុព្វជន​ដែល​បាន​ស្លាប់​ទៅ​របស់​ពួកគេ ។ សូម​អាន​ឮ គោលលទ្ធិ និង​សេចក្ដីសញ្ញា ១២៨:២២ ហើយ​សូម​ថ្លែងទីបន្ទាល់​អំពី​ការបម្រើ​ដ៏​អស់កល្ប​របស់​ព្រះយេស៊ូវគ្រីស្ទ និង​កិច្ចការ​ដ៏​ពិសិដ្ឋ​សម្រាប់​មរណជន​ដែលល​ត្រូវបាន​តែងតាំង​ពី​មុន​ការបង្កបង្កើត​ផែនដី​មក ។

ការអាន​របស់​សិស្ស

កិច្ចការ​នៅក្នុង​ថ្ងៃ​ចុងក្រោយ​សម្រាប់​មរណជន

អែលឌើរ ចន អេ វីឌសូ ( ១៨៧២–១៩៥២ ) ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​បង្រៀន​នូវ​ទំនាក់ទំនង​ខាងក្រោម​នេះ​អំពី​បេសកកម្ម​ដែល​ត្រូវ​បាន​តែងតាំង​ពី​មុន​កំណើតលោកិយ​មក​ដើម្បី​ជួយ​សង្រ្គោះ​ដល់​បុត្រា និង​បុត្រី​របស់​ព្រះ ៖

រូបភាព
អែលឌើរ ចន អេ វិតសូ

« នៅក្នុង​ស្ថាន​ភាពពីមុន​កំណើត​លោកិយ​របស់​យើង នៅក្នុង​ជំនាន់​នៃ​ការប្រឹក្សា​ដ៏​អស្ចារ្យ យើង​បាន​ធ្វើ​កិច្ចព្រមព្រៀង​មួយ​ជាមួយ​នឹង​ព្រះដ៏​មាន​ព្រះចេស្ដា ។ ព្រះអម្ចាស់​បាន​ដាក់​ស្នើ​នូវ​ផែនការ​មួយ ដែល​ត្រូវបាន​ផ្ដើម​ឡើង​ដោយ​ទ្រង់ ។ យើង​បាន​យល់​ព្រម ។ ដោយសារ​ផែនការ​នេះ​មាន​បំណង​ជួយ​ដល់​មនុស្ស​ទាំងអស់ នោះ​យើង​ក្លាយទៅ​ជា​ភាគី​ចំពោះ​សេចក្ដីសង្គ្រោះ​ដល់​បុគ្គល​គ្រប់​រូប​នៅក្នុង​ផែនការ​នោះ ។ យើង​បាន​យល់ព្រម គឺ​នៅពេល​នោះ និង​នៅ​ទីនោះ ដែល​វា​មិន​គ្រាន់តែ​ជា​ព្រះសង្គ្រោះ​សម្រាប់​ខ្លួន​យើង​នោះ​ទេ ប៉ុន្ដែ…ជា​ព្រះសង្គ្រោះ​​សម្រាប់​គ្រួសារ​មនុស្ស​ទាំងមូល​ផងដែរ ។ យើង​បាន​ចូលរួមជា​ដៃគូ​មួយ​របស់​ព្រះអម្ចាស់ ។ ពេលនោះ ដំណោះស្រាយចំពោះផែនការ​នេះ​មិន​មែន​គ្រាន់តែ​ជា​កិច្ចការ​របស់​ព្រះវរបិតា​តែម្នាក់ និងជា​កិច្ចការ​របស់​ព្រះអង្គ​សង្គ្រោះ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​វា​ក៏ជា​កិច្ចការ​របស់​យើង​ផងដែរ ។ យើង​រាល់គ្នា​ដ៏​តូចជាង​គេបំផុត ​បន្ទាបខ្លួន​ជាងគេ​បំផុត ស្ថិតនៅក្នុងការចូលរួមជាដៃគូ​ជាមួយ​នឹង​ព្រះដ៏​មាន​ព្រះចេស្ដា ​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ព្រះបំណង​នៃ​ផែនការ​ដ៏​អស់កល្ប​ជានិច្ច​នៃ​សេចក្ដី​សង្គ្រោះ ( « The Worth of Souls » Utah Genealogical and Historical Magazine, ខែ តុលា ឆ្នាំ ១៩៣៤ ទំព័រ ១៨៩ ) » ( នៅក្នុង Doctrine and Covenants and Church History: Gospel Doctrine Teacher’s Manual [ ឆ្នាំ ១៩៩៩ ], ទំព័រ ១៧៣ ) ។

អែលឌើរ រីឆាដ ជី ស្កត នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​លើកទឹកចិត្ត​ដល់​យុវជន​នៃ​សាសនាចក្រ​ឲ្យ​ធ្វើ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​ដូនតា​របស់​ពួកគេ​ផ្ទាល់ ៖

រូបភាព
អែលឌើរ រីឆាដ ជី ស្កត

« កិច្ចការ​អ្វី​ដែល​អ្នក​ធ្វើ​នៅក្នុង​ព្រះវិហារបរិសុទ្ធ គឺជា​ពេល​ដែល​ចំណាយបានល្អ ប៉ុន្ដែ​ការទទួល​ពិធីបរិសុទ្ធ ជំនួស​ជីដូនជីតា​ផ្ទាល់ខ្លួន​របស់​អ្នក នឹង​ធ្វើ​ឲ្យ​ពេលវេលា​ក្នុង​ព្រះវិហារ​បរិសុទ្ធ​កាន់តែ​ពិសិដ្ឋ ហើយ​ថែមទាំង​ទទួល​បាន ពរជ័យ​កាន់តែ​អស្ចារ្យ​ទៀត​ផង ។ …

« តើ​មនុស្ស​វ័យ​ក្មេងដូច​ជា​អ្នក ​ចង់​បាន​វិធី​ដ៏​ប្រាកដ​មួយ ដើម្បី​លុបបំបាត់​ឥទ្ធិពល​របស់​មារសត្រូវ​មាន​ក្នុង​ជីវិត​របស់អ្នកឬ​ទេ? សូម​អ្នក​ចុះ​ប្រឡូក​ក្នុង​ការ​ស្រាវជ្រាវ​រក​ជីដូនជីតា​អ្នក រៀបចំ​ឈ្មោះ​របស់ពួកគាត់​សម្រាប់​ពិធីបរិសុទ្ធ​ជំនួស​ដ៏ពិសិដ្ឋ​ដែលមាននៅក្នុងព្រះវិហារបរិសុទ្ធ រួច​ហើយ​ទៅព្រះវិហារបរិសុទ្ធ ដើម្បី​ឈរជា​អ្នក​​ទទួល​ពិធីបរិសុទ្ធ​នៃ​ពិធីបុណ្យជ្រមុជទឹក និង​អំណោយទាន​នៃព្រះវិញ្ញាណបរិសុទ្ធជំនួស​ពួកគាត់ ។ … ខ្ញុំគិត​មិន​ឃើញ​នូវកិច្ចការពារដ៏កាន់តែធំសម្បើមពី​​ឥទ្ធិពល​របស់​មារសត្រូវ​​ក្នុង​ជីវិត​របស់អ្នក​នោះ​ឡើយ » ( « The Joy of Redeeming the Dead » Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ៩៣–៩៤ ) ។

អែលឌើរ ដាវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ធ្វើការ​អញ្ជើញ​ដូចខាងក្រោម​នេះ និង​បាន​សន្យា ៖

រូបភាព
អែលឌើរ ដាវីឌ អេ បែដណា

« ខ្ញុំ​សូម​អញ្ជើញ​យុវវ័យ​នៃ​សាសនាចក្រ​ឲ្យ​រៀន និង​ទទួល​បាន​បទពិសោធន៍​នៃ​វិញ្ញាណ​នៃ​អេលីយ៉ា ។ ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​អ្នក​ឲ្យ​សិក្សា ស្វែង​រក​ជីដូនជីតា​របស់​អ្នក ហើយ​ត្រៀម​ខ្លួន​របស់​អ្នក​ដើម្បី ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ជំនួស​នៅ​ក្នុង​ព្រះដំណាក់​នៃ​ព្រះអម្ចាស់ សម្រាប់​​ញាតិសន្តាន​ដែល​ស្លាប់​របស់​អ្នក ( សូមមើល គ និង ស ១២៤:២៨–៣៦ ) ។ ហើយ​ខ្ញុំ​សូម​ជម្រុញ​ឲ្យ​អ្នក​ជួយ​អ្នកដទៃ​ឲ្យ​រក​មើល​ពង្ស​ប្រវិត្ត​របស់​ពួកគេ ។

« នៅពេល​អ្នក​ឆ្លើយតប​ដោយ​សេចក្ដី​ជំនឿ​តាម​ការអញ្ជើញ​នេះ ដួងចិត្ត​របស់​អ្នក​នឹង​បែរ​ទៅរក​ឪពុក ។ សេចក្ដីសន្យា​ទាំងឡាយ​ដែល​បាន​ធ្វើ​ឡើង​ជាមួយ​នឹង​អ័ប្រាហាំ អ៊ីសាក និង​យ៉ាកុប នឹង​ត្រូវបាន​បណ្ដុះ​នៅក្នុង​ដួងចិត្ត​របស់​អ្នក ។ ពរជ័យ​អយ្យកោ​របស់​អ្នក ជាមួយ​នឹង​សេចក្ដី​ប្រកាស​របស់​វា​អំពី​ខ្សែស្រឡាយ នឹង​ភ្ជាប់​អ្នក​ទៅនឹង​អយ្យកោ​ទាំងនេះ និង​មាន​ន័យ​កាន់តែ​ខ្លាំង​ដល់​អ្នក ។ សេចក្ដី​ស្រឡាញ់​របស់​អ្នក និង​ការដឹងគុណ​ចំពោះ​ដូនតា​របស់​អ្នក​នឹង​កើនឡើង ។ ទីបន្ទាល់​របស់​អ្នក និង​ការប្រែចិត្ត​ទៅរក​ព្រះអង្គ​សង្គ្រោះ​នឹង​មាន​កាន់តែ​ជ្រាលជ្រៅ និង​មាំមួន ។ ហើយ​ខ្ញុំ​សូម​សន្យា​ដល់​អ្នក​ថា អ្នក​នឹង​ត្រូវបាន​ការពារ​ប្រឆាំង​នឹង​ឥទ្ធិពល​ដ៏​ខ្លាំង​នៃ​ឧបសគ្គ​នានា ។ នៅ​ពេល​អ្នក​ប្រឡូក ហើយ​ស្រឡាញ់​កិច្ចការ​ដ៏​បរិសុទ្ធ​នេះ នោះ​អ្នក​នឹង​មាន​សុវត្ថិភាព​នៅ​ក្នុង​យុវវ័យ និង​ពេញ​មួយ​ជីវិត​របស់​អ្នក » ( « The Hearts of the Children Shall Turn »Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ២៦–២៧ ) ។