ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន
មេរៀនទី ៧ ៖ ព្រះយេស៊ូវគ្រីស្ទ—ព្រះរាជបុត្រា​បង្កើត​តែមួយ​នៅក្នុង​សាច់ឈាម


មេរៀនទី ៧

ព្រះយេស៊ូវគ្រីស្ទ—ព្រះរាជបុត្រា​បង្កើត​តែមួយ​នៅក្នុង​សាច់ឈាម

សេចក្ដីផ្ដើម

កាលពី​បុរាណ ដំណឹងនៃ​ការប្រសូត​របស់​ព្រះអង្គ​សង្គ្រោះ គឺជា​ដំណឹងល្អ​ដ៏​រីករាយ​មួយ​ដែល​ត្រូវបាន​ប្រកាស​ដោយ​មនុស្ស​ជាច្រើន—ព្រះ​បាន​បញ្ជូន​ព្រះរាជ​បុត្រា​របស់​ទ្រង់​មក​ប្រោសលោះ​ពិភពលោក​នេះ ។ « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ៖ ទីបន្ទាល់​នៃ​ពួកសាវក » ប្រកាស​ថា ព្រះយេស៊ូវ​គឺជា « ព្រះរាជបុត្រា​ច្បង​បង្អស់​នៃ​ព្រះវរបិតា ជា​ព្រះរាជបុត្រា​បង្កើត​តែមួយ​នៅក្នុង​សាច់ឈាម ជា​ព្រះ​ដ៏​ប្រោសលោះ​នៃ​ពិភពលោក » ( Ensignលីអាហូណា ខែ មេសា ឆ្នាំ ២០០០ ទំព័រ ២–៣ ) ។ នៅក្នុង​មេរៀន​នេះ សិស្ស​នឹង​ដឹង​ពី​មូលហេតុ​ដែល​វា​សំខាន់​ក្នុង​កាលដែល​ដឹង​ថា​ព្រះយេស៊ូវ​បាន​ប្រសូត​ពី​ម្ដាយ​ដែល​មាន​ជីវិត​រមែង​ស្លាប់ និង​ពី​ព្រះ បិតា​ជា​ព្រះអមតៈ ។

ការអាន​ពីសាវតា

  • រ៉ូបឺត អ៊ី វ៉េលស៍ « Our Message to the World » Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ទំព័រ ៦៥–៦៦ ។

យោបល់​សម្រាប់​ការបង្រៀន

ម៉ាថាយ ១:១៨–២៤; លូកា ១:២៦–៣៥; ម៉ូសាយ ៣:៧–៨

« ព្រះរាជបុត្រា​បង្កើត​តែមួយនៃ​ព្រះវរបិតា »

សូម​ចាប់ផ្ដើម​ថ្នាក់​ដោយ​ការបង្ហាញ​វីដេអូ​នេះ « The Nativity » (២:៥៩) ។ ( សូម​ទាញ​វា​ចេញ​ពី​អ៊ិនធើណិត ហើយ​ចាក់​បង្ហាញ​វីដេអូ​នេះ មុន​ចាប់ផ្ដើម​ថ្នាក់ ) ។

ក្រោយពី​មើល​វីដេអូ​រួច​ហើយ សូម​សួរ ៖

  • តើចំណុច​មួយ​ចំនួននៃ​ការប្រសូត​របស់​ព្រះអង្គ​សង្គ្រោះ​ណា ដែល​សំខាន់​ដល់​អ្នក ហើយ​តើ​ហេតុអ្វី ?

សូម​ប្រាប់​សិស្ស​ថា នៅក្នុង​មេរៀន​នេះ ពួកគេ​នឹង​ពិភាក្សា​ពី​ផ្នែក​មួយ​នៃ​ការប្រសូត​របស់​ព្រះយេស៊ូវគ្រីស្ទ ដែល​សំខាន់​ដល់​ការយល់ដឹង​អំពី​សមត្ថភាព​របស់​ព្រះអង្គ​សង្គ្រោះ ដើម្បី​បំពេញ​តាម​តួនាទី​របស់​ទ្រង់​នៅក្នុង​ផែនការ​របស់​ព្រះវរបិតា ។

សូម​អញ្ជើញឲ្យ​សិស្ស​ម្នាក់​អាន ម៉ាថាយ ១:១៨–១៩ ឮៗ​ហើយ​សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្រមៃ​ពី​ស្ថានភាព​ដែល​ខគម្ពីរ​ទាំងនេះ​រៀបរាប់ ។ ( កំណត់ចំណាំ ៖ ការស្រមៃ​ គឺ​ជា​ជំនាញ​នៃ​ការសិក្សា​ព្រះគម្ពីរ​មួយ ដែល​អាច​ជួយ​ឲ្យ​ដំណើរ​រឿង​ព្រះគម្ពីរ​មួយ​កាន់តែ​ជាក់​ច្បាស់ និង​ពិតប្រាកដ ) ។ បន្ទាប់មក សូមសួរ​សិស្ស​ថា តើ​ពួកគេ​អាច​មាន​អារម្មណ៍​យ៉ាង​ណា​ដែរ ប្រសិនបើ​ពួកគេ​ឃើញ​ថា​ខ្លួន​គេ​នៅក្នុង​ស្ថានភាព​មួយ​ស្រដៀង​ទៅ​នឹង​ស្ថានភាព​របស់​លោក យ៉ូសែប ។ សូម​ឲ្យ​សិស្ស​អាន ម៉ាថាយ ១:២០–២៤ ដោយ​ស្ងាត់ស្ងៀម និង​រកមើល​មូលហេតុ​ដែល​លោក យ៉ូសែប បាន​សម្រេចចិត្ត​មិន « លែង [ ម៉ារា ] ចេញ​ដោយ​សម្ងាត់​វិញ » ( ខទី ១៩) មាន​ន័យ​ថា ការរំសាយ​ការភ្ជាប់ពាក្យ​នឹង​ម៉ារា​ជា​សម្ងាត់ ។ ( កំណត់ចំណាំ ៖ ការឲ្យ​និយមន័យ​ពាក្យ​ និង​ឃ្លា​ពិបាក​ នឹង​ជួយ​សិស្ស​ឲ្យយល់​ពី​ព្រះគម្ពីរ ។ សម្រាប់​ខគម្ពីរ​ទាំងនេះ អ្នក​អាច​ប្រើ​នូវ​ការពន្យល់​ដូច​ខាង​ក្រោម​នេះ ៖ (១) ឈ្មោះ ព្រះយេស៊ូវយេស៊ូវ ជា​ភាសា​អារ៉ាមិក ] មានន័យ​ថា « ព្រះយេហូវ៉ា​គឺជា​សេចក្ដីសង្គ្រោះ » ឬ « ព្រះយេហូវ៉ា​សង្គ្រោះ » , (២) ព្រះគម្ពីរ​បាន​សំដៅ​ទៅលើ ម៉ាថាយ ១:២២–២៣ ថា​ជា អេសាយ ៧:១៤និង (៣) ឈ្មោះ អេម៉ាញូអែល មាន​ន័យ​ថា « ព្រះ​គង់​នៅ​ជាមួយ​នឹង​យើង » ) ។

សូមអញ្ជើញ​ឲ្យ​សិស្ស​ម្នាក់​អាន លូកា ១:២៦–៣០ ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើល​តាម​ ដោយស្វែងរក​អ្វី​ដែលវគ្គ​នេះ​បង្រៀន​អំពី​ម៉ារា ។ សូម​ឲ្យ​សិស្ស​ពន្យល់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។ បន្ទាប់មក ​សូម​ឲ្យ​សិស្ស​ម្នាក់​អាន លូកា ១:៣១–៣៥ ឮៗ ខណៈពេល​ដែល​សិស្ស​ផ្សេង​ទៀត​មើល​តាម ។ សូម​សួរ​ ៖

  • តើ​ខគម្ពីរ​ទាំងនេះ​បញ្ជាក់​ថា នរណា​ជា​ព្រះបិតា​របស់​ព្រះយេស៊ូវ ដោយ​របៀប​ណា ?

សូម​គូស​ដ្យាក្រាម​ខាងក្រោម​នេះ​នៅលើ​ក្ដារ​ខៀន ៖

រូបភាព
ដ្យាក្រាម ឪពុកម្ដាយ អ្នក

សូមសួរ​សមាជិក​ក្នុង​ថ្នាក់​នូវ​សំណួរខាងក្រោមនេះ ៖

  • តើ​អ្វីជា​លក្ខណៈ​ខាង​សាច់ឈាម ដែល​អ្នក​កាត់​ពី​ឪពុក​របស់​អ្នក ? តើ​អ្វីជា​លក្ខណៈ​ខាង​សាច់ឈាម ដែល​អ្នក​កាត់​ពី​ម្ដាយ​របស់​អ្នក ?

សូម​បន្ថែម​ចម្លើយ​របស់​សិស្ស​ទៅក្នុង​ដ្យាក្រាម​នៅលើ​ក្ដារខៀន ( សូមមើល​ឧទាហរណ៍​អម​មក​ជាមួយ ) ៖

រូបភាព
ដ្យាក្រាម ឪពុក​ម្ដាយ លក្ខណៈ​អ្នក

សូម​លុប​ដ្យាក្រាម​មុន​ចេញ ហើយសូម​គូស​ដូច​ខាង​ក្រោម​លើ​ក្ដារខៀន ៖

រូបភាព
ដ្យាក្រាម ម៉ារា ព្រះវរបិតា​សួគ៌ ព្រះយេស៊ូវគ្រីស្ទ

សូម​បង្ហាញ​​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ អែលឌើរ ជេម អ៊ិ ថាល់មេហ្គ ( ឆ្នាំ ១៨៦២–១៩៣៣ ) នៃ​កូរ៉ុម​នៃ​ពួកសាវកដប់ពីរ​នាក់ ហើយ​សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖

រូបភាព
អែលឌើរ ជេម អ៊ិ ថាល់មេហ្គ

« ទារក​ដែល​ត្រូវ​កើតពី​ម៉ារានោះ គឺជា​បុត្រា​បង្កើត​តែមួយ​របស់​អេឡូហិម ជា​ព្រះវរបិតា​ដ៏​អស់កល្ប​ជានិច្ច មិន​បាន​រំលង​នឹង​ច្បាប់​ធម្មជាតិ ប៉ុន្ដែ​ស្របតាម​ការសម្ដែង​ដ៏​ខ្ពស់​ជាង​មួយ​វិញ … តាម​ធម្មជាតិ​របស់​ទ្រង់ វា​នឹង​រួម​បញ្ចូល​គ្នា​នូវ​ព្រះចេស្ដា​នៃ​ភាព​ជាព្រះ ជាមួយ​នឹង​សមត្ថភាព និង​លទ្ធភាព​នៃ​ភាព​ខាងសាច់​ឈាម ហើយ​ការណ៍​នេះ វាឆ្លងកាត់​នូវ​​ការប្រតិបត្តិ​ធម្មតា​នៃ​ច្បាប់​ជា​មូលដ្ឋាន​ក្នុង​ការបន្ដ​មរតក ដែល​ប្រកាស​ដោយ​ព្រះ បង្ហាញ​ដោយ​វិទ្យាសាស្ដ្រ និង​ទទួល​ស្គាល់​ដោយ​ទស្សនវិជ្ជា ដែល​ថា​​ភាវៈរស់​ទាំងអស់​នឹង​សាយ​ឡើង—​តាម​ពូជ​របស់​វា ។ បុត្រា​យេស៊ូវ ត្រូវ​ទទួល​មរតក​បន្ដ​ខាង​សាច់ឈាម សតិ​អារម្មណ៍ និង​លក្ខណៈ​ខាង​វិញ្ញាណ និន្នាការ និង​ព្រះចេស្ដា​ដែល​កាត់​តាម​ឪពុក​ម្ដាយ​របស់​ទ្រង់—​ដែល​ម្ខាង​ជា​អង្គ​ដ៏​អមត និង​មាន​សិរីល្អ—​គឺ​ព្រះ និង​ម្ខាង​ទៀត​ជា​មនុស្ស—​ស្ដ្រី » (Jesus the Christ, 3rd ed. [ ឆ្នាំ ១៩១៦ ], ទំព័រ ៨១ ) ។

  • តើ​លក្ខណៈ​សំខាន់​អ្វី​ ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បន្ដ​មរតក​ពី​ឪពុកម្ដាយ​របស់​ទ្រង់​ម្ខាងៗ​នោះ ?

នៅពេល​សិស្ស​ឆ្លើយ សូម​សរសេរ​នៅលើ​ក្ដារខៀន​នៅក្រោម​ពាក្យ « ម៉ារា » នូវ​លក្ខណៈ​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​បន្ដ​មរតក​ពី​ម្ដាយ​របស់​ទ្រង់ ( ដូចជា​ជីវិត​ខាង​សាច់ឈាម—​សមត្ថភាពក្នុង​ការរងទុក្ខ​នឹង​ការឈឺចាប់ និង​ស្លាប់​ខាង​សាច់ឈាម ) ។ សូម​សរសេរ​នៅក្រោម​ពាក្យ « ព្រះវរបិតា​សួគ៌ » នូវ​លក្ខណៈ​ដែល​ព្រះយេស៊ូវ​បានទទួលជា​បន្ដ​មរតក​ពី​ព្រះវរបិតា​របស់​ទ្រង់ ដូចជា ព្រះចេស្ដា​នៃ​ភាព​ជា​ព្រះ—អមតភាព ឬ ព្រះចេស្ដា​ដើម្បី​រស់នៅ​ជា​រៀងរហូត សូមមើល យ៉ូហាន ១០:១៧–១៨ ) ។

បន្ទាប់​មក សូម​អញ្ជើញឲ្យ​សិស្ស​ម្នាក់​អាន ម៉ូសាយ ៣:៧–៨ ឮៗ ។ សូម​សួរ ៖

  • ហេតុអ្វី​បានជា​ព្រះអង្គ​សង្គ្រោះ​ត្រូវការ​ព្រះចេស្ដា​ទាំង​ពីរ ទាំង​ជីវិត​រមែងស្លាប់ និង​ជីវិត​អមត​ដើម្បី​បំពេញ​នូវ​ដង្វាយធួន ? ( នៅពេល​សិស្ស​ឆ្លើយ សូម​ប្រាកដ​ថា ពួកគេ​យល់​ពី​សេចក្ដីពិត​ដូច​ខាងក្រោម​នេះ ៖ ក្នុងនាម​ជា ​ព្រះរាជបុត្រា​បង្កើត​តែមួយ​របស់ព្រះ​នៅក្នុង​សាច់ឈាម នោះ​ព្រះយេស៊ូវ​គ្រីស្ទមាន​លទ្ធភាព​អាច​សម្ដែង​នូវ​ពលិកម្ម​ដ៏​ធួន ដែល​តម្រូវ​ឲ្យ​ទ្រង់ស៊ូទ្រាំ​ច្រើនជាង​មនុស្ស​ធម្មតា​អាច​ធ្វើ​បាន ហើយ​ដូច្នេះ ទ្រង់​បំពេញ​តាម​តួនាទី​របស់ទ្រង់​នៅក្នុង​ផែនការ​របស់​ព្រះបិតា ។ បន្ថែម​លើ​នេះ ដោយសារ​ព្រះយេស៊ូវ​បា​ន​មាន​អំណាចលើ​សេចក្ដីស្លាប់ នោះ​ទ្រង់​បាន​មាន​សមត្ថភាព​ដើម្បី​រស់ឡើង​វិញ​ពី​សេចក្ដីស្លាប់ ។ សូម​ប្រាកដ​ថា សិស្ស​យល់​ថា ប្រសិនបើ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ប្រសូត​ពី​ឪពុកម្ដាយ​ជា​មនុស្ស​មានជីវិត​រមែងស្លាប់ទាំងពីរ នោះ​ទ្រង់​មិន​អាច​យកឈ្នះ​លើ​សេចក្ដីស្លាប់​ ឬ​ស៊ូទ្រាំ​នឹង​ការឈឺចាប់ និង​ការរងទុក្ខ​ដ៏​និរន្ដរ៍​នៃ​ដង្វាយធួន​មិន​រួច​ឡើយ ។ ប្រសិនបើ​ទ្រង់​ប្រសូត​ពី​ឪពុកម្ដាយ​ជា​ព្រះ​អមតៈទាំងពីរ នោះ​ទ្រង់​មិន​អាច​រងនឹង​ការឈឺចាប់ និង​សេចក្ដីស្លាប់​ខាង​សាច់ឈាម​នោះឡើយ ) ។

ដើម្បី​បញ្ជាក់​ន័យ​បន្ថែម​ទៀត​លើ​គោលលទ្ធិ​ដ៏​សំខាន់​នេះ សូម​ចែក​ដល់​សិស្ស​ម្នាក់ៗ​នូវ​ច្បាប់​ចម្លង​មួយ​នៃ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយអែលឌើរ រ៉ូប៊ឺត អ៊ី វ៉េលស៍ នៃ​ក្រុមចិតសិប​នាក់ ហើយ​សូម​ឲ្យ​ពួកគេ​មាន​ពេល​ដើម្បី​អាន និង​សញ្ជឹងគិត​អំពី​គោលលទ្ធិ​នោះ ៖

រូបភាព
អែលឌើរ រ៉ូប៊ឺត អ៊ី វ៉េលស៍

« ភាពជាកូន​ព្រះ​របស់​ព្រះយេស៊ូវគ្រីស្ទ … គឺជា​ចំណុច​សំខាន់​នៃ​ការយល់ដឹង​អំពី​ផែនការ​នៃ​សេចក្ដីសង្គ្រោះ​ទាំងមូល ។ ទ្រង់​គឺជា​ព្រះរាជបុត្រា​បង្កើតតែមួយ​នៃ​ព្រះវរបិតា​នៅក្នុង​ជីវិត​មុន​ឆាក​ជីវិត​នេះ ហើយ​ជា​ព្រះរាជបុត្រា​បង្កើត​តែមួយ​គត់​របស់​ព្រះវរបិតា​នៅលើ​ផែនដី​នេះ ។ ព្រះ ជា​ព្រះវរបិតា​ដ៏​អស់កល្ប គឺជា​ឪពុក​បង្កើត​នៃ​ព្រះអម្ចាស់​របស់​យើង ហើយជា​​ព្រះអង្គ​សង្គ្រោះ​ព្រះយេស៊ូវគ្រីស្ទ និង​របស់​កូនចៅ​ខាងវិញ្ញាណ​ផ្សេង​ទៀត​របស់​ទ្រង់ ។ …

«‹ ភាពជា​កូន​ព្រះ › ក៏​សំដៅលើ​ទៅ​ការក្លាយជា ‹ ព្រះរាជបុត្រា​បង្កើត​តែមួយ​នៅក្នុង​សាច់​ឈាម › ។ … មុខនាទីអាទិទេពនេះ​បញ្ជាក់​ពី​សារសំខាន់​ថា ព្រះកាយ​ខាង​សាច់ឈាម​របស់​ព្រះយេស៊ូវ គឺជា​កូន​នៃ​ម្ដាយ​ជា​មនុស្សមានជីវិតរមែងស្លាប់ និង​ពី​ឪពុក​ជា​ព្រះដ៏​អស់កល្បអមតៈ ដែល​ភាពពិត​នេះ សំខាន់​ក្រៃលែងដល់​ដង្វាយធួន ជា​ទង្វើ​ដ៏​ខ្ពង់ខ្ពស់​មួយដែល​មិន​អាច​សម្រេច​បាន​ដោយ​មនុស្ស​ធម្មតា​ឡើយ ។ ព្រះគ្រីស្ទ បាន​មាន​ព្រះចេស្ដា​ដើម្បី​ដាក់​ចុះ​នូវ​ព្រះជន្ម​របស់​ទ្រង់ ហើយ​មាន​ព្រះចេសា្ដ​ដើម្បី​យក​វា​មក​វិញ ដោយសារ​ទ្រង់​បាន​បន្ដ​មរតក​​ភាពអមត ពី​ព្រះវរបិតាសួគ៌ ។ ចេញពី​ម៉ារា ម្ដាយ​របស់​ទ្រង់ ព្រះគ្រីស្ទ​បាន​ទទួលបន្ដ​មរតក​នូវ​ជីវិត​រមែង​ស្លាប់ ឬ​បាន​ទទួល​អំណាច​ដើម្បីអាចសុគត ។

« ដង្វាយធួន​ដ៏​និរន្ដរ៍​របស់​ព្រះគ្រីស្ទ​នេះ និង​ភាពជា​កូន​ព្រះ​របស់​ព្រះគ្រីស្ទ​ទៅ​រួម​ជាមួយ​នឹង​គ្នា​ដើម្បី​បង្កើត​គោលលទ្ធិ​ដ៏​សំខាន់​បំផុត​តែមួយ​គត់​នៃ​អស់​ទាំង​ពួក​គ្រីស្ទាន​ទាំងអស់ » ( « Our Message to the World » Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ទំព័រ ៦៥ ) ។

សូម​បញ្ចប់​ផ្នែក​នៃ​​មេរៀន​នេះ ដោយ​ការសួរ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​ការ​ទទួលស្គាល់​លក្ខណៈ​ដែល​ព្រះយេស៊ូវ ទទួលបាន​ជា​​ពី​ម៉ារា នឹង​ជួយ​អ្នក​ឲ្យ​ទុកចិត្ត និង​មាន​សេចក្ដីជំនឿ​លើ​ព្រះអង្គ​សង្គ្រោះ​ដោយ​របៀបណា ?

  • តើ​ការ​ទទួលស្គាល់​លក្ខណៈ​ដែល​ព្រះយេស៊ូវ ទទួលបាន​ពី​ព្រះវរបិតាសួគ៌ នឹង​ជួយ​អ្នក​ឲ្យ​ទុកចិត្ត និង​មាន​សេចក្ដីជំនឿ​លើ​ព្រះអង្គ​សង្គ្រោះ​ដោយ​របៀបណា ?

នីហ្វៃទី ១ ១១:១៣–២១

នីហ្វៃ​បាន​ឃើញ​ការយាង​ចុះ​មក​នៃ​​ព្រះ

សូម​ប្រាប់​សិស្ស​ថា យើង​អាន​នៅក្នុង​ព្រះគម្ពីរ​មរមន​ថា នីហ្វៃ​បាន​ឃើញ​ការនិមិត្ត​មួយ ដែល​ក្នុង​នោះ​លោក​បាន​រៀន​អំពី​​ឪពុកម្ដាយ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ យើង​អាច​រៀន​ពី​សេចក្ដីពិត​បន្ថែមទៀត​ចេញពី​ការនិមិត្ត​របស់​លោក ។ សូម​អញ្ជើញឲ្យ​សិស្ស​ពីរ​បី​នាក់​ប្ដូរវេន​គ្នា​អាន​ឮ​ៗពី នីហ្វៃទី ១ ១១:១៣–២១ ។ សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ទាំងអស់​ឲ្យ​អាន​តាម ដោយ​រកមើលគោលលទ្ធិ​ដ៏​សំខាន់​ទាំងឡាយ​ ដែល​ត្រូវបាន​បង្រៀន​នៅក្នុង​វគ្គ​នេះ ។ សូម​ពន្យល់​ថា នៅក្នុង​បរិបទ​នេះ ពាក្យ ការយាង​ចុះ​មក មានន័យ​ថា ចុះ​មក​ពី​ទីខ្ពស់​ជាងមួយ​ទៅ​កន្លែង ឬស្ថានភាព​ដ៏​ទាបជាង ឬ​​ស្មានថា​ជា​កន្លែង​ដែល​មិន​ល្អ​ជាង ។

  • តើ​នីហ្វៃ​បាន​ដឹង​ថា តើ​នរណា​ជា​ឪពុកម្ដាយ​របស់​​​ព្រះយេស៊ូវគ្រីស្ទ​ឬ​ទេ ? ( សិស្ស​គួរ​រកឃើញ​នូវ​គោលលទ្ធិ​ដូច​ខាង​ក្រោម​នេះ ៖ ព្រះ ជា​ព្រះ​ដ៏​អស់កល្ប​ជានិច្ច និង​ម៉ារា គឺ​ជា​ឪពុកម្ដាយ​របស់ព្រះយេស៊ូវគ្រីស្ទ​ខាង​សាច់ឈាម ។ )

  • នៅពេល​អ្នក​ពិចារណា​ពី​មេរៀន​នេះ​នៅក្នុង​វគ្គ​សិក្សា​កន្លង​មក ហេតុអ្វី​បាន​ជា​ការប្រសូត​របស់​ព្រះយេស៊ូវគ្រីស្ទ​ ត្រូវបាន​ចាត់ទុកថា​ជា​ផ្នែក​នៃ​ការយាងចុះ​មក​របស់​ទ្រង់ ?

សូម​បង្ហាញ​នូវ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​បងប្រុស ធែត អរ ខាលីស្ទើរ ជា​ប្រធាន​សាលា​ថ្ងៃអាទិត្យ​ទូទៅ ហើយ​សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖

រូបភាព
ធែត អរ ខាលីស្ទើរ

« ព្រះ ជា​ព្រះរាជបុត្រា បាន​ប្ដូរព្រះដំណាក់​ឯស្ថានសួគ៌​របស់​ទ្រង់​ជាមួយ​នឹង​អ្វីៗ​ទាំងអស់​នៃ​ការតុបតែងខាង​សេឡេស្ទាល សម្រាប់​ទីលំនៅ​នៃ​ជីវិត​រមែង​ស្លាប់​មួយ​ជាមួយ​នឹង​អន្ទាក់​ពី​ដើម​ដំបូង​ទាំងអស់ ។ ទ្រង់ ‹ មហាក្សត្រ​នៃ​ស្ថានសួគ៌​› (អាលម៉ា ៥:៥០) ‹ ព្រះអម្ចាស់​ដ៏​មាន​គ្រប់​ព្រះចេស្ដា ទ្រង់​សោយរាជ្យ › (ម៉ូសាយ ៣:៥) បាន​ចាកចេញ​ពី​បល្ល័ងមួយ​ដើម្បី​ទទួល​បាន​ជា​ស្នូក​ទៅ​វិញ ។ ទ្រង់​បាន​ផ្លាស់ប្ដូរ​ព្រះចេស្ដា​នៃ​ព្រះ ទៅនឹង​ការអាស្រ័យ​របស់​ទារក​មួយ ។ … វា​គឺជា​ការជួញ​មួយ ដែល​មិន​មាន​កម្រិតស៊ី​គ្នា ។ … ព្រះយេហូវ៉ា​ដ៏​អស្ចារ្យ ព្រះដ៏​បង្កបង្កើត​នៃ​ពិភពលោក​ទាំងឡាយ​ដែល​មិន​អាច​រាប់​បាន ដែល​និរន្ដរ៍​ទាំង​ខាង​គុណធម៌ និង​ព្រះចេស្ដា បាន​យាងចុះ​មក​ក្នុង​ពិភពលោក ក្នុង​កំណាត់​ទារក និង​ស្នូក » (The Infinite Atonement [ ឆ្នាំ ២០០០ ] ទំព័រ ៦៤ )​ ។

ដើម្បី​ជួយ​សិស្ស​យល់​ពី​របៀប​ដែល​ការប្រសូត​ខាង​សាច់ឈាម​របស់​ព្រះយេស៊ូវគ្រីស្ទ ក៏​ជា​ផ្នែក​នៃ​ការយាងចុះ​មក​នៃ​ព្រះ ជា​ព្រះវរបិតា​ដែរ សូម​​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ឮៗ ដោយ​អែលឌើរ ប្រ៊ូស អរ ម៉ាក់ខន់ឃី ( ឆ្នាំ១៩១៥–៨៥ ) នៃ​កូរ៉ូម​នៃ​ពួកសាវក​ដប់​ពីរនាក់ ៖

រូបភាព
អែលឌើរ ប្រ៊ូស អរ ម៉ាក់ខន់ឃី

« ការយាង​ចុះ​មក​នៃ​ព្រះ ( មាន​ន័យ​ថា ព្រះវរបិតា ) ការពិត​ រួមមាន​ថា ទោះបីជា​ទ្រង់​មានតួ​អង្គមានភាព តំកើង ល្អឥតខ្ចោះ ​ដ៏​រុងរឿងក្ដី​ ក៏​ទ្រង់បាន​ក្លាយ​ជា​ព្រះបិតា​ផ្ទាល់ និង​បង្កើត​របស់​បុត្រ​ខាង​សាច់ឈាម ដែល​ប្រសូត​ពី​ម្ដាយ​ជា​មនុស្ស​មាន​ជីវិត​រមែង​ស្លាប់ » (Mormon Doctrine, ការបោះពុម្ព​លើក​ទី​២. [ ឆ្នាំ ១៩៦៦ ] ទំព័រ ១៥៥ ) ។

សូម​បញ្ចប់​ដោយ​ការ​សួរ​សិស្ស អំពី​គំនិត និង​អារម្មណ៍​ដែល​ពួកគេ​មាន សម្រាប់​ព្រះអង្គ​សង្គ្រោះ នៅពេល​ពួកគេ​ពិចារណា​អំពី​ការយាងចុះ​មក​របស់​ទ្រង់ និង​ធម្មជាតិ​ដ៏​អព្ភូតហេតុ​នៃ​ការប្រសូត​របស់ទ្រង់ ។ សូម​សួរ​ពួកគេ​ខ្លះ បើ​ពួកគេ​ចង់​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្រះអង្គ​សង្គ្រោះ ជា​សេចក្ដីបញ្ចប់​នៃ​មេរៀន​ថ្ងៃនេះ​ក្នុង​ថ្នាក់ ។

ការអាន​របស់​សិស្ស