ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ២០ ៖ ព្រះអង្គ​សង្គ្រោះ​បាន​បម្រើ​ដល់ « ចៀម​ឯ​ទៀត » របស់​ទ្រង់


មេរៀន​ទី ២០

ព្រះអង្គ​សង្គ្រោះ បាន​បម្រើ​ដល់ « ចៀម​ឯ​ទៀត » របស់​ទ្រង់

សេចក្ដីផ្ដើម

ដូច​ដែល​បាន​ថ្លែង​ទីបន្ទាល់​នៅក្នុង « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្មរស់ ៖ ទីបន្ទាល់​នៃ​ពួក សាវក » ព្រះអង្គ​សង្គ្រោះ « ក៏​បាន​ទៅ​បម្រើ​នៅ​ចំណោម ‹ ចៀម​ឯទៀត › របស់​ទ្រង់ ( យ៉ូហាន ១០:១៦ ) នៅ​ទី្វប​អាមេរិក​ពី​ជំនាន់​បុរាណ » ( Ensignលីអាហូណា ខែ​មេសា ឆ្នាំ ២០០០ ទំព័រ ៣ ; សូមមើល​ផងដែរ នីហ្វៃទី ៣ ១១:១–១៧ ) ។ នៅពេល​យើង​សិក្សា​កំណត់ត្រា​ព្រះគម្ពីរ​មរមន​អំពី​ការបម្រើ​របស់​ព្រះអង្គ​សង្គ្រោះ នោះ​យើង​រៀន​ពី​របៀប​ដែល​ទ្រង់​បម្រើ​ដល់​សាវក​របស់​ទ្រង់​ក្នុង​គ្រប់​ជាតិសាសន៍ និង​ស្វែងរក​ដើម្បី​លើកតម្កើង និងបំពាក់បំប៉ន​ពួកលោក​ម្នាក់​ម្ដងៗ ។

ការអាន​ពី​សាវតា

  • រ៉ូណល អេ រ៉ាសបាន « One by One »Ensign, ខែ វិច្ឆិកា ឆ្នាំ ២០០០ ទំព័រ ២៩–៣០ ។

យោបល់​សម្រាប់​ការបង្រៀន

យ៉ូហាន ១០:១៤–១៦; នីហ្វៃទី ៣ ១៥:១៦–២១ ; ១៦:១–៣

ព្រះយេស៊ូវគ្រីស្ទ​បាន​បង្រៀន​ដល់​ពួកសាសន៍​យូដា​អំពី « ចៀមឯ​ទៀត »​របស់​ទ្រង់

រូបភាព
ផែនទី​ពិភពលោក

សូម​ដាក់តាំងបង្ហាញ​ភូគោល ឬ​ផែនទី​ពិភពលោក​មួយ ហើយ​សូម​ឲ្យសិស្ស​ម្នាក់​រកមើល​កន្លែង​ ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ធ្វើការបម្រើ​របស់​ទ្រង់​នៅក្នុង​ចំណោម​ពួកសាសន៍​យូដា ( ប្រទេស​អ៊ីស្រាអែល​សម័យ​បច្ចុប្បន្ន​​នេះ នៅក្នុង​ទ្វីប​អាស៊ី​បូព៌ា​ភាគ​កណ្ដាល ) ។ សូម​ប្រាប់ឲ្យ​សិស្ស​បើក​ទៅ យ៉ូហាន ១០ ហើយ​មើល​ត្រួសៗ​លើ​ខ​បីបួន​រកមើល​អ្វី​ដែល​ព្រះយេស៊ូវ​បាន​បង្រៀន​អំពី​អង្គ​ទ្រង់ និង​ទំនាក់ទំនង​របស់​ទ្រង់​ទៅនឹង​អស់អ្នក​ដែល​ធ្វើតាម​ទ្រង់ ។ សូមប្រាប់ឲ្យ​ពួកគេ​រៀបរាប់​អ្វី​ដែល​ពួកគេ​រកឃើញ ។ ( សិស្ស​គួរ​តែរាយការណ៍ថា ទ្រង់​គឺជា​អ្នក​គង្វាល​ល្អ ទ្រង់​ស្គាល់​ចៀម​របស់​ទ្រង់ ពួកវា​ស្គាល់​សំឡេង​របស់​ទ្រង់ ទ្រង់​ប្រមូល​វា​ទៅក្នុង​ហ្វូងចៀម​របស់​ទ្រង់ ហើយ​បន្ដ​ទៀត ) ។ បន្ទាប់មក សូមប្រាប់ឲ្យ​សិស្ស​ម្នាក់​អាន យ៉ូហាន ១០:១៤–១៦ ឮៗ ខណៈដែល​សិស្ស​ក្នុង​ថ្នាក់​មើល​តាម ។ សូម​សួរ​សិស្ស ៖

  • តើ​ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​អ្វីខ្លះ​អំពី « ចៀម​ឯទៀត » របស់​ទ្រង់ ?

  • តើ​នរណា​ជា « ចៀម​ឯទៀត » ដែល​ព្រះយេស៊ូវ​បានសំដៅ​លើ​នោះ ?

សូមប្រាប់ឲ្យ​សិស្ស​មួយចំនួនតូច​ប្ដូរវេន​គ្នា​អាន​ឮៗពី នីហ្វៃទី ៣ ១៥:១៦–២០ ។ បន្ទាប់មក សូម​សួរ ៖

  • តើ​សេចក្ដីពិត​សំខាន់​ណាខ្លះ ដែល​ព្រះយេស៊ូវ​បានបើកសម្តែង​ដល់​ពួកសាសន៍​នីហ្វៃ​អំពី​« ចៀម​ឯ​ទៀត » របស់​ទ្រង់ ? ( សេចក្ដីពិត​មួយ​គឺ​ថា នៅពេល​ដែល​ព្រះយេស៊ូវ​បានមាន​បន្ទូល​ដល់​ពួកសាសន៍​យូដា​អំពី « ចៀម​ឯ​ទៀត » នោះ​ទ្រង់​បាន​សំដៅ​លើ​ប្រជាជន​ផ្សេង​ទៀត​ដែល​ដើរតាមតាម​ទ្រង់ រួមមាន​កូនចៅ​របស់​លីហៃ ដែល​រស់នៅ​លើ​ទ្វីប​អាមេរិក ) ។

  • តើ​ហេតុអ្វី​បាន​ជា​ពួកសាសន៍​យូដា​នៅទីក្រុង​យេរូសាឡិម​មិន​បាន​ដឹង​អំពី « ចៀម​ឯ​ទៀត » របស់​ទ្រង់ ?

សូម​ចង្អុលបង្ហាញ​ទី្វប​អាមេរិក​នៅលើ​ផែនទី ហើយ​បន្ទាប់មក​សូមប្រាប់ឲ្យ​សិស្ស​អាន នីហ្វៃទី ៣ ១៦:១–៣ និង ម៉ូសាយ ២៧:៣០ ដោយ​ស្ងាត់ស្ងៀម ។ ក្រោយពី​ទុក​ពេល​គ្រប់គ្រាន់ហើយ សូម​សួរ ៖

  • តើ​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា ទ្រង់​នឹង​បង្ហាញ​អង្គ​ទ្រង់​ដល់​ប្រជាជន​របស់​ទ្រង់​នៅ​កន្លែង​ណា​ទៀត ?

  • ហេតុអ្វី​បាន​ជា​វា​សំខាន់​ដើម្បី​ដឹង​ថា ​ព្រះអង្គ​សង្គ្រោះ​បាន​យាង​ទៅជួប « ចៀម » របស់​ទ្រង់​នៅឯ​សាសន៍​ផ្សេង​ទៀត ? ( សូម​បញ្ជាក់​ថា ទោះបីជា​ព្រះអង្គ​សង្គ្រោះ​អាច​បាន​យាងទៅជួប​ប្រជាជន ឬ​ជាតិសាសន៍​ផ្សេងទៀត​ដោយ​ផ្ទាល់​ក្ដី ក៏​ភាគច្រើន​ព្រះអង្គ​សង្គ្រោះ​សម្ដែង​អង្គ​ទ្រង់​តាមរយៈ​ការបម្រើ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ សូម​បញ្ជាក់​ដល់សិស្ស​ថា ដោយ​ការបម្រើ​ដល់​ចៀម​របស់​ទ្រង់ នោះ​ព្រះយេស៊ូវ​បាន​ជួយ​បំពេញ​សេចក្ដីសញ្ញា​របស់​ព្រះវរបិតា​ទ្រង់​ ដើម្បី​ប្រមូល​ពួកគេ​ត្រឡប់​មកកាន់​វត្តមាន​របស់​ទ្រង់​វិញ ) ។

សូម​ថ្លែងទីបន្ទាល់​ថា ព្រះយេស៊ូវគ្រីស្ទ ​ស្រឡាញ់​យើង​ទាំងអស់​គ្នា ហើយ​ទ្រង់​នឹង​សម្ដែង​អង្គ​ទ្រង់​ដល់​មនុស្ស​ទាំងអស់​ដែល​ត្រូវបាន​រាប់ចូល​នៅក្នុង​ចំណោម​ចៀម​របស់​ទ្រង់ ។ ទ្រង់​ដើរ​ប្រមូល​កូនចៅ​របស់​ព្រះវរបិតា​សួគ៌​ទាំងអស់ មិន​ថា​ពួកគេ​រស់នៅទី​កន្លែង​ណាទេ ដើម្បី​ឲ្យ​ត្រឡប់​មក​កាន់​វត្តមាន​របស់​ព្រះវរបិតា​វិញ ។

នីហ្វៃទី ៣ ១១:៨–១៧

ព្រះយេស៊ូវគ្រីស្ទ ​បម្រើ​ដល់​អ្នកដើរតាម​ទ្រង់​ម្នាក់ៗ

សូម​អាន នីហ្វៃទី ៣ ១១:៨–១៧ ឮៗ ហើយ​សូមប្រាប់ឲ្យសិស្ស​ផ្ទៀង​តាម ហើយ​ស្រមៃបង្កើតជារូបភាព​ការមានវត្តមាននូវ​ព្រះវិហារ​បរិសុទ្ធ​នៅក្នុង​ដែនដី​សន្យា​ដ៏​សំបូរ​ហូរ​ហៀរ ។ ក្រោយពី​អ្នក​បាន​អាន​ហើយ សូម​សួរ​សិស្ស​ពី​អ្វី​ដែល​ធ្វើ​ឲ្យ​ពួកគេ​រំភើប​ចិត្តបំផុត​អំពី​ព្រះបន្ទូល និង​ទង្វើ​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ខគម្ពីរ​ទាំងនេះ ។ បើសិន​ជា​ចាំបាច់ សូម​សួរ​សំណួរ​ខាងក្រោម​នេះ​ខ្លះ ឬ​ទាំងអស់ ៖

  • តើ​អ្នកគិត​ថា ព្រះយេស៊ូវ ចង់​ឲ្យ​ហ្វូង​មនុស្ស​នៅឯ​ព្រះវិហារ​បរិសុទ្ធ​រៀន​អ្វីខ្លះ​អំពី​ទ្រង់​នៅថ្ងៃ​នោះ ? ( នៅក្នុង​ចំណោម​សេចក្ដីពិត​ផ្សេង​ទៀត សិស្ស​អាច​រកឃើញ​នូវ​សេចក្ដីពិត​ខាងក្រោម​នេះ ៖ ព្រះអង្គ​សង្គ្រោះ​បម្រើ​ដល់​អ្នក​ដើរ​តាម​របស់​ទ្រង់ « ម្ដង​ម្នាក់ៗ » នីហ្វៃទី ៣ ១១:១៥; សូមមើល​ផងដែរ នីហ្វៃទី ៣ ១៧:២១ ] ) ។

សូម​ស្រមៃ​ថា​មាន​មនុស្ស​ប្រមាណ ២៥០០ នាក់​នៅក្នុង​ហ្វូង​មនុស្ស​នោះ ( សូមមើល នីហ្វៃទី ៣ ១៧:២៥ ) តើ​ការអញ្ជើញ​របស់​ព្រះអង្គ​សង្គ្រោះ​ទៅកាន់​បុគ្គល​ម្នាក់ៗ​ឲ្យ​ស្ទាប​ស្នាម​របួស​នៅលើ​ព្រះកាយ​ចំហៀង​ទ្រង់ ព្រះហស្ដ និង​ព្រះបាទ​ទ្រង់ បង្រៀន​យើង​អ្វីខ្លះ​អំពី​ការបារម្ភ​របស់​ទ្រង់​សម្រាប់​យើង​ម្នាក់ៗ ?

  • តើ​ការអញ្ជើញ​របស់​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង នីហ្វៃទី ៣ ១១:១៤ អនុវត្ត​ដល់​យើង​ម្នាក់ៗ​នា​សព្វថ្ងៃ​នេះ​ដោយ​របៀប​ណា ?

  • តើ​អ្នក​គិត​ថា វា​នឹង​មាន​ឥទ្ធិពល​ដល់​អ្នក​ដើម្បីនឹងមើល និង​ពាល់​ស្នាម​របួស​របស់​ព្រះអង្គ​សង្គ្រោះ​យ៉ាងណា​ដែរ ?

សម្រាប់​ជា​គំរូ​មួយ​ដែល​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​របស់​ព្រះអម្ចាស់​ចំពោះ​យើង​ម្នាក់ៗ អ្នក​អាច​ចែកចាយ​បទពិសោធន៍​ខាងក្រោម​នេះ ដូច​បាន​តំណាល​ដោយ​អែលឌើរ រ៉ូណល អេ រ៉ាសបាន នៃ​គណៈប្រធាន​ពួក​ចិតសិប​នាក់ ៖

រូបភាព
អែលឌើរ រ៉ូណល អេ រ៉ាសបាន

« អំឡុងពេល​ខែ​ចុងក្រោយ​នៃ​បេសកកម្ម​របស់​យើង » … យើង​បាន​ជួបប្រទះ​នឹង​ហេតុការណ៍​មួយ​ដែល​បាន​បង្រៀន​ពី​គោលការណ៍​ដ៏​អស្ចារ្យ​នេះ​ម្ដងទៀត​ថា យើង​ម្នាក់ៗ​ត្រូវបាន​ស្គាល់ និង​ស្រឡាញ់​ដោយ​ព្រះ ។

« អែលឌើរ នែល អេ ម៉ាក់ស្វែល បាន​មក​ទីក្រុង​ញូវ យ៉ក ធ្វើការ​ខ្លះ​សម្រាប់​សាសនាចក្រ ហើយ​យើង​ត្រូវបាន​ប្រាប់​ថា លោក​ក៏​នឹង​ធ្វើ​សន្និសីទ​បេសកកម្ម​មួយ​ដែរ ។ យើង​រីករាយ​ជាខ្លាំង​ដោយមាន​ឱកាស​នេះដើម្បី​ស្ដាប់​អ្នកបម្រើ​ដែលត្រូវ​បាន​ជ្រើសរើស​ម្នាក់​របស់​ព្រះអម្ចាស់ ។ ខ្ញុំ​ត្រូវបាន​សុំ​ឲ្យ​ជ្រើសរើស​អ្នកផ្សព្វផ្សាយ​សាសនា​ម្នាក់​របស់យើង​ឲ្យ​អធិស្ឋាន​បើក​សម្រាប់​កិច្ចប្រជុំ ។ ខ្ញុំ​អាច​រើស​យក​ដោយ​ព្រាវ​នូវ​អ្នកផ្សព្វផ្សាយ​សាសនា​ម្នាក់​ឲ្យ​មក​អធិស្ឋាន ប៉ុន្ដែ​ខ្ញុំ​បាន​មាន​អារម្មណ៍​ថា​ត្រូវ​តែ​សញ្ជឹងគិត និង​ជ្រើសរើស​ដោយ​មាន​ការអធិស្ឋាន​យក​ម្នាក់​ដែល​ព្រះអម្ចាស់​ចង់​ឲ្យ​ខ្ញុំ​សុំ​ឲ្យ​ឡើង​អធិស្ឋាន ។ ក្នុង​ការមើល​បញ្ជី​ឈ្មោះ​អ្នកផ្សព្វផ្សាយ​សាសនា នោះ​ឈ្មោះ​មួយ​បាន​លេចធ្លោ​ឡើង​យ៉ាងច្បាស់​ដល់​ខ្ញុំ ៖ អែលឌើរ យ៉ូសែប អាបផាយអា មក​ពី​ទីក្រុង​អាក្រា ប្រទេស​ហ្គាណា ។ គាត់​គឺជា​មនុស្ស​ម្នាក់​ដែល​ខ្ញុំ​មាន​អារម្មណ៍​ថា​ព្រះអម្ចាស់​ចង់​ឲ្យ​ឡើង​អធិស្ឋាន​បើក​សម្រាប់​កិច្ចប្រជុំ ។

« មុនពេល​សន្និសីទ​បេសកកម្ម​នោះ ខ្ញុំ​បាន​ដាក់​ពេល​កំណត់​ជាទៀងទាត់​ដើម្បី​សម្ភាសន៍​ជាមួយ​នឹង​អែលឌើរ អាបផាយអា ហើយ​បាន​ប្រាប់​គាត់​អំពី​ការបំផុស​គំនិត​ដែល​ខ្ញុំ​បាន​ទទួល​ដើម្បី​ឲ្យ​គាត់​អធិស្ឋាន​បើក ។ ដោយ​មាន​ការរំភើប និង​ដោយ​ការបន្ទាបខ្លួន​សំដែងបង្ហាញក្នុង​ភ្នែកគាត់ គាត់​ចាប់ផ្តើម​ស្រក់​ទឹកភ្នែក ។ ដោយ​ភ្ញាក់ផ្អើល​ចំពោះ​ប្រតិកម្ម​របស់​គាត់ ខ្ញុំ​បាន​ចាប់ផ្ដើម​និយាយ​ទៅគាត់ថា វា​មិន​អីទេ ហើយ​គាត់​មិន​ចាំបាច់អធិស្ឋាន​ទេ តែគាត់​បាន​ប្រាប់​វិញ​ថា គាត់​ពិត​ជា​រំភើប​នឹង​ផ្ដល់​ការអធិស្ឋាន​នេះ ថា​មនោសញ្ចេតនារបស់​គាត់​បានបណ្តាលឡើង​ដោយសារ​ក្ដីស្រឡាញ់​របស់​គាត់​ ចំពោះ​អែលឌើរ ម៉ាក់ស្វែល ។ គាត់​បាន​ប្រាប់​ខ្ញុំ​ថា សាវក​នេះ​គឺ​ពិសេស​ណាស់​ចំពោះ​ពួកបរិសុទ្ធ​នៅក្នុង​ប្រទេស​ហ្គាណា និង​ចំពោះ​គ្រួសារ​ផ្ទាល់​របស់​គាត់ ។ អែលឌើរ ម៉ាក់ស្វែល បាន​ហៅ​ឪពុក​របស់​គាត់​ឲ្យ​ធ្វើជា​ប្រធាន​មណ្ឌល​នៅក្នុង​ទីក្រុង​អាក្រា និង​បាន​ផ្សារភ្ជាប់​ម្ដាយ និង​ឪពុក​របស់​គាត់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ សលត៍ លេក ។

« ឥឡូវ​នេះ ខ្ញុំ​មិន​បាន​ដឹង​អ្វី​ទាល់តែ​សោះ​អំពី​អ្វី​ដែល​ខ្ញុំ​បាន​និយាយប្រាប់ដល់​អ្នកផ្សព្វផ្សាយ​សាសនា​រូប​នេះ ឬ​គ្រួសារ​របស់​គាត់ ប៉ុន្ដែ​ព្រះអម្ចាស់​បាន​ដឹង និង​បាន​បំផុសដួងចិត្ត​ប្រធាន​បេសកកម្ម​ម្នាក់​ជំនួស​ឲ្យ​អ្នក​ផ្សព្វផ្សាយ​សាសនា ម្នាក់ ដើម្បី​ផ្ដល់​នូវ​ការចងចាំ​ពេញ​មួយ​ជីវិត និង​បទពិសោធន៍​ដែល​កសាង​ទីបន្ទាល់ » ( ម្តង​ម្នាក់ៗ » Ensign, ខែ វិច្ឆិកា ឆ្នាំ ២០០០ ទំព័រ ២៩–៣០ ) ។

សូម​ទុក​ពេល​ឲ្យ​សិស្ស​មួយ​សន្ទុះ​បើក​ត្រឡប់​ទៅ នីហ្វៃទី ៣ ១១:១៥–១៧ ។ បន្ទាប់មក​ សូម​សួរ ៖

  • តើ​នៅពេល​ណា​ដែល​អ្នក​បាន​មាន​អារម្មណ៍​ថា ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ស្គាល់​អ្នក​ដោយ​ផ្ទាល់ ?

  • តើ​ហ្វូង​មនុស្ស​នៅឯ​ព្រះវិហារ​បរិសុទ្ធ​បាន​ធ្វើ​អ្វីខ្លះ បន្ទាប់ពី​ទទួល​បាន​សាក្សី​ដោយផ្ទាល់ខ្លួន​ម្នាក់ៗ​អំពី​ទេវភាព​របស់​ព្រះអង្គ​សង្គ្រោះ ?

សូម​សួរ​សិស្ស​ណា​ម្នាក់​ដែល​ចង់​ចែកចាយ​ទីបន្ទាល់​អំពី​ព្រះអង្គ​សង្គ្រោះ និង សេចក្ដី​ស្រឡាញ់​ដែល​ពួកគេ​ទទួល​បាន​ពី​ទ្រង់ ។ សូម​ថ្លែងទីបន្ទាល់​ថា ទោះបីជា​យើងង​មិន​បាន​ពាល់​ព្រះហស្ដ និង​ព្រះបាទ​របស់​ព្រះអង្គសង្គ្រោះ​ផ្ទាល់ក្ដី ក៏​ទ្រង់​នៅតែ​បម្រើ​ដល់​យើង​តាម​របៀប​ដ៏​ផ្ទាល់ខ្លួន​មួយ​ដែរ ។ សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​សញ្ជឹងគិត​ពី​របៀប​ដែល​ពួកគេ​អាច​អរព្រះគុណ​ដល់​ព្រះវរបិតា និង​ព្រះយេស៊ូវ​គ្រីស្ទ​ចំពោះ​សេចក្ដី​ស្រឡាញ់​ដែល​ពួកគេ​ទទួល​បាន​ពី​ទ្រង់ ។

នីហ្វៃទី ៣ ១១–២៨

ព្រះអង្គ​សង្គ្រោះ បាន​បម្រើ​នៅក្នុង​ចំណោម​ពួកសាសន៍​នីហ្វៃ

ដើម្បី​ជួយ​សិស្ស​ឲ្យ​ស្គាល់​ពី​ផ្នែក​ដ៏​សំខាន់​ផ្សេង​ទៀត​នៃ​ការបម្រើ​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ចំណោម​ពួកសាសន៍​នីហ្វៃ សូម​ទុក​ពេល​ឲ្យ​ពួកគេ​បួន​ប្រាំ​នាទី​មើល​ក្នុង​ក្បាល​ជំពូក​នៃ នីហ្វៃទី ៣ ១១–២៨ ។ សូមប្រាប់ឲ្យ​​សិស្ស​ក្នុង​ថ្នាក់​រកមើល និង​សរសេរ​នូវ​ធាតុ​សំខាន់​ នៃ​ការបម្រើ​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ចំណោម​ពួកសាសន៍​នីហ្វៃ ។ ខណៈ​សិស្ស​សិក្សា​ស្រាវជ្រាវ សូម​ដើរ​ក្នុង​ថ្នាក់ ហើយ​សង្កេតមើល​ការរកឃើញ​របស់​គេ ។ ប្រសិនបើ​សិស្ស​ខ្លះ​ពិបាក​នឹង​រក​ចម្លើយ សូម​លើកទឹកចិត្ត​ពួកកេ​ឲ្យ​មើល​ក្នុង​វគ្គ​ខាងក្រោម​នេះ​មួយ ( ពាក្យ​នៅក្នុង​វង់ក្រចក​គឺ​សម្រាប់​តែ​គ្រូបង្រៀន​ប៉ុណ្ណោះ ) ៖

ក្រោយពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ សូមប្រាប់ឲ្យសិស្ស​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ​នៅក្នុង​ការស្រាវជ្រាវ​ព្រះគម្ពីរ​របស់​ពួកគេ ។ នៅពេល​សិស្ស​ពន្យល់​ពី​ធាតុនៃ​ការបម្រើ​របស់​ព្រះអង្គសង្គ្រោះ​ដែល​ពួកគេ​បាន​រកឃើញ សូម​គិត​ពី​ការប្រើ​សំណួរ​ខាងក្រោម​នេះ​ខ្លះ ឬ​ទាំងអស់ ដើម្បី​បន្ដ​ការពិភាក្សា​នៅក្នុង​ថ្នាក់ ៖

  • តើ​ឥទ្ធិពល​អ្វី​ដែល​ផ្នែក​នៃ​ការបម្រើ​របស់​ព្រះអង្គសង្គ្រោះ​អាច​មាន​មកលើ​ប្រជាជន ?

  • ហេតុអ្វី​បាន​ជា​សំខាន់ អ្វីម្ល៉េះដល់​អ្នក ​ដើម្បី​ដឹង និង​សិក្សា​ពី​អ្វី​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ធ្វើ​ជា​អ្នកដឹកនាំ ឬ​គ្រូបង្រៀន​ម្នាក់ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​សំណួរ​ដូចខាង​ក្រោម ហើយ​សរសេរ​នូវ​គំនិត​របស់​គេ ៖

  • ដោយ​ពិចារណា​អ្វី​ដែល​យើង​បាន​សិក្សា​នៅ​ថ្ងៃនេះ តើ​អ្នក​មាន​អារម្មណ៍​ថា ព្រះវរបិតា​នឹង​ចង់​ឲ្យ​អ្នក​ធ្វើ​អ្វី​ដើម្បី​ធ្វើតាម​គំរូ​របស់​ព្រះយេស៊ូវគ្រីស្ទ​តាម​របៀប​ដែល​អ្នក​បម្រើ​ដល់​អស់​អ្នក​ដែល​នៅជុំវិញ​អ្នក រួមមាន​ទាំង​ជនចម្លែក គ្រួសារ មិត្តភភក្តិ ឬ​អស់​អ្នក​ដែល​អ្នក​បម្រើ​នៅក្នុង​ការហៅបម្រើ​របស់​អ្នក ?

សូម​បញ្ចប់​ដោយ​ការថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត​ដែល​បាន​បង្រៀន​នៅក្នុង​ថ្នាក់​ថ្ងៃនេះ ។

ការអាន​របស់​សិស្ស