ថ្នាក់​វិទ្យាស្ថាន
មេរៀនទី ១៧ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការធ្វើ​ជា​ចំណែក​នៃ​សាសនាចក្រ​របស់​ព្រះអម្ចាស់


« មេរៀនទី ១៧ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការធ្វើ​ជា​ចំណែក​នៃ​សាសនាចក្រ​របស់​ព្រះអម្ចាស់ » ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន ( ឆ្នាំ ២០២១ )

« មេរៀនទី ១៧ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ » ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន

មេរៀនទី ១៧ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់

ការធ្វើ​ជា​ចំណែក​នៃ​សាសនាចក្រ​របស់​ព្រះអម្ចាស់

រូបភាព
បុរស​ពីរ​នាក់​ចាប់ដៃ​គ្នា

ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ការងារ​បម្រើ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង​ចំណោម​ពួកសាសន៍​នីហ្វៃ និង​ពួកសាសន៍​លេមិន គឺជា​ការរៀបចំ​សាសនាចក្រ​របស់​ទ្រង់ ។ ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​ថា សាសនាចក្រ​គួរតែ​ត្រូវបាន​ហៅ​តាម​ព្រះនាម​របស់​ទ្រង់ និង​ស្ថាបនា​នៅលើ​ដំណឹងល្អ​របស់​ទ្រង់ ( សូមមើល នីហ្វៃ​ទី​៣ ២៧:៧–៩ ) ។ នៅពេល​អ្នក​រៀបចំ​ខ្លួន​សម្រាប់​ថ្នាក់រៀន សូម​សញ្ជឹងគិត​អំពី​ពរជ័យ​ទាំងឡាយ​ដែល​ព្រះអម្ចាស់​ផ្ដល់​ដល់​អស់​អ្នក​ដែល​ចូលរួម​នៅក្នុង​សាសនាចក្រ​របស់​ទ្រង់ ។ នៅពេល​អ្នក​គិត​អំពី​ពរជ័យ​ទាំងនោះ សូម​ពិចារណា​អំពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន ដើម្បី​ជួយ​ធ្វើឲ្យ​សាសនាចក្រ​ក្លាយ​ជា​កន្លែង​ដែល​សា្វគមន៍​ដល់​បុត្រា​បុត្រី​របស់​ព្រះ​ទាំងអស់ ។

ផ្នែក​ទី ១

តើ​មាន​ពរជ័យ​អ្វីខ្លះ​ដែល​ខ្ញុំ​អាច​ទទួល​បាន​តែ​តាមរយៈ​សាសនាចក្រ​របស់​ព្រះអម្ចាស់ ?

អំឡុងពេល​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​យាង​មក​ជួប​ពួកសាសន៍​នីហ្វៃ​នៅ​ព្រះវិហារ​បរិសុទ្ធ​ក្នុង​ដែនដី​បរិបូរណ៍ ទ្រង់​បាន​ប្រទាន​សិទ្ធិ​អំណាច​បព្វជិតភាព​ដល់​ពួកសិស្ស​ដប់ពីរ​នាក់​របស់​ទ្រង់ ហើយ​ផ្ដល់​សិទ្ធិ​អនុញ្ញាត​ឲ្យ​ពួកគេ​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក ប្រគល់​អំណោយទាន​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ និង​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់ ( សូមមើល នីហ្វៃ​ទី​៣ ១១:១៨–២២; ១២:១; ១៨:៥, ៣៧ ) ។ ព្រះអង្គ​សង្គ្រោះ​ក៏​បាន​បង្រៀន​ពួកសាសន៍​នីហ្វៃ​ផងដែរ​ថា ដើម្បី​ចូល​ទៅក្នុង​នគរ​របស់​ព្រះ​បាន នោះ​យើង​ត្រូវតែ​ប្រែចិត្ត ជឿ​លើ​ទ្រង់ ហើយ​ទទួល​ពិធីបរិសុទ្ធ​នៃ​សេចក្ដី​សង្គ្រោះ និង​ភាពតម្កើង​ឡើង ដែល​អាច​ផ្ដល់​ឲ្យ​តែ​នៅក្នុង​សាសនាចក្រ​របស់​ទ្រង់​ប៉ុណ្ណោះ ដូចជា ពិធីបុណ្យជ្រមុជទឹក និង​ពិធី​បញ្ជាក់ ( សូមមើល នីហ្វៃ​ទី​៣ ១១:៣២–៤១ ) ។

រូបភាព
ព្រះគ្រីស្ទ​ជាមួយ​នឹង​ពួកសិស្ស​សាសន៍​នីហ្វៃ​បី​រូប ដោយ ហ្គែរី អិល ខាប

ដោយ​ពិភាក្សា​ពី​គោលបំណង​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ទាំង​នៅក្នុង​សម័យ​បុរាណ និង​សម័យ​ទំនើប នោះ​អែលឌើរ ឌី ថត គ្រីស្ដូហ្វឺសុន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ថា

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

គោលបំណង​ពី​បុរាណ​នៅតែ​បន្ដ ៖ ការណ៍​នោះ​គឺ ការប្រកាស​ដំណឹងល្អ​នៃ​ព្រះសិក្ខាបទ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ចាត់​ចែង​ពិធីបរិសុទ្ធ​នៃ​សេចក្ដី​សង្គ្រោះ—គឺ​មាន​ន័យ​ថា ដើម្បី​នាំ​មនុស្ស​មក​រក​ព្រះគ្រីស្ទ ។ ( « Why the Church » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ១០៨ )

រូបភាព
រូបតំណាង ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

តើ​ការចូលរួម​ក្នុង​សាសនាចក្រ​បាន​ជួយ​អ្នក​ឲ្យ​មក​រក​ព្រះយេស៊ូវ​គ្រីស្ទ​តាម​របៀប​ណា ?

ផ្នែក​ទី ២

តើ​ការទទួលទាន​សាក្រាម៉ង់​អាច​ជួយ​ខ្ញុំ​ក្នុង​កិច្ច​ខិតខំ​របស់​ខ្ញុំ​ដើម្បី​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​របៀប​ណា ?

នៅពេល​ព្រះអង្គ​សង្គ្រោះ​បាន​បញ្ចប់​ថ្ងៃ​ទីមួយ​នៃ​ការងារ​បម្រើ​របស់​ទ្រង់​នៅលើ​ដែនដី​បរិបូរណ៍ នោះ​ទ្រង់​បាន​បម្រើ​ពិធីសាក្រាម៉ង់​ដល់​ពួក​សិស្ស​ទាំង​ដប់ពីរ​នាក់​របស់​ទ្រង់ និង​ប្រជាជន ។ ទ្រង់​បាន​ធ្វើ​ពិធីបរិសុទ្ធ​នេះ​ឡើងវិញ​នៅ​ថ្ងៃ​បន្ទាប់ ក្រោយពី​ការចែក​នំប៉័ង និង​ទឹក​ប្រកប​ដោយ​អព្ភូតហេតុ ។ ( សូមមើល នីហ្វៃ​ទី​៣ ១៨:១–៩; ២០:៣–៨ ) ។

រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​សិក្សា នីហ្វៃ​ទី​៣ ១៨:៣–១២ និង នីហ្វៃ​ទី​៣ ២០:៨–៩ ហើយ​សូម​ពិចារណា​ពី​អ្វី​ដែល​ព្រះយេស៊ូវ​បាន​បង្រៀន​អំពី​គោលបំណង​ដ៏​ពិសិដ្ឋ​នៃ​ពិធី​សាក្រាម៉ង់ ។

អែលឌើរ ដេវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ពន្យល់​ពី​របៀប​ដែល​ពិធីបរិសុទ្ធ​នេះ​អនុញ្ញាត​ឲ្យ​យើង​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ​ធ្វើ​ជា​ដៃគូ​ខ្ជាប់ខ្ជួន​មួយ​អង្គ ៖

រូបភាព
អែលឌើរ ដេវីឌ អេ បែដណា

ពិធីបរិសុទ្ធ​នៃ​សាក្រាម៉ង់​គឺជា​ការអញ្ជើញ​ដ៏​ពិសិដ្ឋ និង​ដដែលៗ​ឲ្យ​ប្រែចិត្ត​ដោយ​ស្មោះ និង​ជាការ​រំឭក​ជាថ្មី​ខាង​វិញ្ញាណ ។ … ប៉ុន្តែ​នៅពេល​យើង​រៀបចំ​ខ្លួន​ដោយ​យកចិត្ត​ទុកដាក់ និង​ចូលរួម​នៅក្នុង​ពិធីបរិសុទ្ធ​ដ៏​បរិសុទ្ធ​នេះ​ដោយ​ដួងចិត្ត​សង្រេង និង​វិញ្ញាណ​ទន់ទាប នោះ​ការសន្យា​នឹង​មាន​ចំពោះ​យើង​ថា យើង​អាច​មាន​ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់​គង់នៅ​ជាមួយ​យើង ជានិច្ច ។ ហើយ​តាមរយៈ​អំណាច​ញែកចេញ​ជាបរិសុទ្ធ​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​ធ្វើ​ជា​ដៃគូ​ដ៏​ខ្ជាប់ខ្ជួន​របស់​យើង នោះ​យើង​អាច​ទទួល​ការផ្ដាច់​បាប​របស់​យើង ជានិច្ច បាន ។ ( « Always Retain a Remission of Your Sins » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ៦១–៦២ )

រូបភាព
សមាជិក​ទទួល​ទាន​សាក្រាម៉ង់

អែលឌើរ គ្រីស្តូហ្វឺសិន បាន​បង្រៀន​ថា ការទទួលទាន​សាក្រាម៉ង់​ក៏​អាច​ជួយ​យើង​ឲ្យ​ផ្ដោត​លើ​ការប្រែក្លាយ​កាន់តែ​ដូចជា​ព្រះអង្គ​សង្គ្រោះ​បាន​ផងដែរ ៖

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

នំប៉័ង និង​ទឹក​តំណាង​ឲ្យ​ព្រះកាយ និង​លោហិត​របស់​ទ្រង់​ដែល​ជា​នំប៉័ង​ជីវិត និង​ជា​ទឹក​រស់ [ សូមមើល យ៉ូហាន ៤:១០ ] ដែល​រំឭក​យើង​យ៉ាង​មោះមុត​អំពី​តម្លៃ​ដែល​ទ្រង់​បាន​បង់​ថ្លៃ​ក្នុង​ការប្រោសលោះ​យើង ។ …

… ប៉ុន្តែ​ពាក្យប្រៀបធៀប​អំពី​ការទទួលទាន​ព្រះកាយ​របស់​ទ្រង់ ហើយ​ផឹក​លោហិត​របស់​ទ្រង់​មាន​អត្ថន័យ​បន្ថែម ហើយ​ថា​ត្រូវ​ដាក់​គុណសម្បត្តិ និង​បុគ្គលិក​លក្ខណៈ​របស់​ព្រះគ្រីស្ទ​ក្នុង​ខ្លួន​យើង ហើយ​សម្រាត​ចោល​ភាពជា​មនុស្ស​ខាង​សាច់ឈាម​ចេញ ហើយ​ប្រែក្លាយ​ជា​ពួកបរិសុទ្ធ « តាមរយៈ​ដង្វាយធួន​នៃ​ព្រះគ្រីស្ទ​ជា​ព្រះអម្ចាស់ » [ ម៉ូសាយ ៣:១៩ ] ។ នៅពេល​យើង​ទទួលទាន​សាក្រាម៉ង់ នំប៉័ង និង​ទឹក​រាល់​សប្ដាហ៍ នោះ​យើង​នឹង​ធ្វើ​បាន​ល្អ​ដើម្បី​ពិចារណា​ថា​យើង​ត្រូវ​តែ​ដាក់​បញ្ចូល​បុគ្គលិក​លក្ខណៈ​របស់​ទ្រង់ និង​គំរូ​នៃ​ជីវិត​គ្មាន​បាប​របស់​ទ្រង់​មក​ក្នុង​ជីវិត និង​តួអង្គ​របស់​យើង​ឲ្យ​ពេញលេញ​ទាំង​ស្រុង ។ …

ការទទួល​ទាន​ព្រះកាយ ហើយ​ផឹក​លោហិត​របស់​ទ្រង់ គឺ​មានន័យ​ថា បញ្ឈប់​នូវ​អ្វី​ដែល​ពុំ​ត្រូវ​នឹង​បុគ្គលិក​លក្ខណៈ​ដូចជា​ព្រះគ្រីស្ទ​ក្នុង​ជីវិត​យើង​ចោល ហើយ​យក​អាកប្បកិរិយា​របស់​ទ្រង់​ដាក់​ក្នុង​ខ្លួន​យើង​វិញ ។ ( « The Living Bread Which Came Down from Heaven » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៣៧, ៣៩ )

រូបភាព
រូបតំណាងកំណត់ត្រា

កត់ត្រាគំនិតរបស់អ្នក

ប្រធាន ដាល្លិន អេក អូក ក្នុង​គណៈប្រធាន​ទីមួយ​បាន​បង្រៀន​ថា « ពិធីបរិសុទ្ធ​នៃ​ពិធី​សាក្រាម៉ង់​ធ្វើឲ្យ​ការប្រជុំ​សាក្រាម៉ង់​ជា​ការប្រជុំ​ដ៏​ពិសិដ្ឋ និង​សំខាន់​បំផុត​នៅក្នុង​សាសនាចក្រ​នេះ » ( « Sacrament Meeting and the Sacrament » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ១៧ ) ។ សូម​ពិចារណា​កត់ត្រា​ទុក​នូវ​សកម្មភាព​ពីរបី ដែល​អ្នក​អាច​ធ្វើ​បាន​ដើម្បី​ធ្វើឲ្យ​ពិធីសាក្រាម៉ង់ និង​ការប្រជុំ​សាក្រាម៉ង់​គឺជា​ផ្នែក​ដ៏​ពិសិដ្ឋ​បំផុត​មួយ​នៃ​ការថ្វាយបង្គំ​នៅ​ថ្ងៃ​ឈប់​សម្រាក​របស់​អ្នក ។

ផ្នែក​ទី ៣

តើ​ខ្ញុំ​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​ជួយ​នរណាម្នាក់​ឲ្យ​មាន​អារម្មណ៍​ថា មាន​កន្លែង​មួយ​សម្រាប់​ពួកគេ​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ?

ក្រោយពី​បាន​តាំង​ពិធីសាក្រាម៉ង់​ឡើង​នៅក្នុង​ចំណោម​ពួកសាសន៍​នីហ្វៃ និង​ពួកសាសន៍​លេមិន​ហើយ នោះ​ព្រះយេស៊ូវ​បាន​បង្រៀន​ពី​សារៈសំខាន់​នៃ​ការធ្វើឲ្យ​ការប្រជុំ​ក្នុង​សាសនាចក្រ​មាន​ភាពស្វាគមន៍​រាក់ទាក់ និង​រាប់រក​មនុស្ស​ទាំងអស់ ។

រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​សិក្សា នីហ្វៃ​ទី​៣ ១៨:២២–២៥ ហើយ​ពិចារណា​ធ្វើការ​គូស​ចំណាំ​ពាក្យ ឬ​ឃ្លា​នានា​ដែល​បង្ហាញពី​ការបង្រៀន​របស់​ព្រះអម្ចាស់ អំពី​មនុស្ស​ដែល​យើង​គួរតែ​រួមបញ្ចូល​នៅក្នុង​សាសនាចក្រ​របស់​ទ្រង់ ។

រូបភាព
សមាជិក​រាក់ទាក់គ្នា​នៅ​ព្រះវិហារ

សូមមើល​វីដេអូ « Lifting Others » ( ២:៤៩ ) ឬ​អាន​អត្ថបទ​នៃ​វីដេអូ​នេះ​ដូច​តទៅ ។ នៅក្នុង​វីដេអូ​នេះ ស៊ីស្ទើរ ខារ៉ុល អេហ្វ ម៉ាកខន់ឃី អតីត​ទីប្រឹក្សា​នៅក្នុង​គណៈប្រធាន​យុវនារី​ទូទៅ បាន​ចែកចាយ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​ធ្វើឲ្យ​ប្រាកដ​ថា មនុស្ស​ទាំងអស់​មាន​អារម្មណ៍​ថា​ត្រូវបាន​ស្វាគមន៍​នៅក្នុង​សាសនាចក្រ​របស់​ព្រះអម្ចាស់ ។

រូបភាព
ស៊ីស្ទើរ ខារ៉ុល អេហ្វ ម៉ាកខន់ឃី

ខ្ញុំ​ស្គាល់​មនុស្ស​ដែល​មក​កាន់​ព្រះវិហារ​រាល់​ថ្ងៃអាទិត្យ ដើម្បី​ពួកគេ​អាច​ទទួលបាន​ការបំផុស​គំនិត និង​លើកស្ទួយ ហើយ​ក៏​ស្គាល់​អ្នក​ដែល​ដើរចេញ​ដោយសារ​មាន​អារម្មណ៍​ថា​ត្រូវបាន​គេ​កាត់​សេចក្ដី មិន​ត្រូវបាន​គេ​ស្រឡាញ់ និង​មិន​ត្រូវការ​ដែរ ។ …

យើង​ត្រូវ​ដឹង​ឲ្យ​បាន​ច្បាស់​ពី​គោលបំណង​នៃ​ការមក​កាន់​ព្រះវិហារ​នៅ​ថ្ងៃអាទិត្យ ហើយ​ធ្វើឲ្យ​ប្រាកដ​ថា មនុស្ស​គ្រប់គ្នា​ដែល​មក​នោះ​មាន​អារម្មណ៍​ថា​មាន​គេ​ស្រឡាញ់ ត្រូវការ ទទួលយក និង​លើកស្ទួយ ។

មនុស្ស​គ្រប់រូប​មាន​ឧបសគ្គ ដែល​យើង​មិន​ទាំង​ដឹង​ផង ហើយ​វា​សំខាន់​ណាស់​ដែល​យើង​ត្រូវ​ដឹង​ថា ព្រះ​ស្រឡាញ់​មនុស្ស​គ្រប់គ្នា​នៅ​ជុំវិញ​ខ្លួន​យើង ហើយ​ថា​យើង​ត្រូវ​មើល​ទៅ​ពួកគេ​តាមរយៈ​កែវភ្នែក​ដូចជា​ព្រះគ្រីស្ទ ។ ហើយ​យើង​មិន​ត្រូវ​បណ្តោយ​ឲ្យ​ការកាត់​សេចក្ដី​ដឹកនាំ​ផ្លូវ ដែល​យើង​ប្រាស្រ័យ​ទាក់ទង​នឹង​មនុស្ស​ដទៃ​ឡើយ ។ …

ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​មិន​ធ្វើ​ឲ្យ​មនុស្ស​មាន​អារម្មណ៍​ថា ពួកគេ​មិន​សំខាន់​នោះ​ទេ ។ គឺ​មនុស្ស​ទេ​ដែល​មិន​ឲ្យ​តម្លៃ​មនុស្ស ហើយ​យើង​ត្រូវតែ​កែលម្អ​ការណ៍​នោះ ។ យើង​ត្រូវតែ​ឆាប់​ដឹង និង​ស្រឡាញ់​ពួកគេ ហើយ​អនុញ្ញាត​ឲ្យ​ពួកគេ​មាន​ឱកាស​រីក​ចម្រើន ហើយ​រីក​លូតលាស់ និង​ធ្វើជា​មនុស្ស​ដ៏​ល្អ​បំផុត​សម្រាប់​ខ្លួនគេ ។ ពួកគេ​មាន​ទេពកោសល្យ និង​សមត្ថភាព ព្រម​ទាំង​ចរិយា​សម្បត្តិ​ដែល​ចាំបាច់​នៅក្នុង​នគរ​នៃ​ព្រះ ។ ហើយ​ប្រសិនបើ​យើង​ត្រូវ​ស្ថាបនា​នគរ​របស់​ព្រះ​នៅ​លើ​ផែនដី​នេះ នោះ​យើង​ត្រូវការ​មនុស្ស​គ្រប់គ្នា​ឲ្យ​មក ។( « Lifting Others » [ វីដេអូ ] នៅលើ​គេហទំព័រ ChurchofJesusChrist.org )

រូបភាព
រូបតំណាង ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

តើ​ខ្ញុំ​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​កាន់តែ​មាន​ភាពរួសរាយ​រាក់ទាក់ និង​អញ្ជើញ​បុត្រា​បុត្រី​របស់​ព្រះ​ឲ្យ​មាន​អារម្មណ៍​ថា ពួកគេ​មាន​កន្លែង​មួយ​នៅក្នុង​សាសនាចក្រ​របស់​ព្រះអម្ចាស់ ?