ថ្នាក់​វិទ្យាស្ថាន
មេរៀនទី ២ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការឆ្លើយតប​ទៅនឹង​ព្យាការី​របស់​ព្រះអម្ចាស់


« មេរៀនទី ២ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការឆ្លើយតប​ទៅនឹង​ព្យាការី​របស់​ព្រះអម្ចាស់ » ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន ( ឆ្នាំ ២០២១ )

« មេរៀនទី ២ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ » ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន

មេរៀនទី ២ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់

ការឆ្លើយតប​ទៅនឹង​ព្យាការី​របស់​ព្រះអម្ចាស់

រូបភាព
លីហៃ​ផ្សព្វផ្សាយ​ដល់​ហ្វូង​មនុស្ស

អ្នក​ប្រហែល​ជា​បាន​ឃើញ​មនុស្ស​មាន​ប្រតិកម្ម​ផ្សេងៗ​គ្នា​ទៅ​នឹង​សារ​ដែល​បាន​ថ្លែង​ដោយ​ពួក​ព្យាការី ។ មនុស្ស​នៅក្នុង​ព្រះគម្ពីរ​មរមន ក៏​មាន​ប្រតិកម្ម​ផ្សេងៗ​គ្នា​ផងដែរ ។ តើ​យើង​អាច​រៀន​អ្វី​ខ្លះ​ពី​មនុស្ស និង​ព្យាការី​ក្នុង​ព្រះគម្ពីរ​មរមន អំពី​ការឆ្លើយ​តប​ទៅ​នឹង​ព្រះអម្ចាស់ និង​សារ​របស់​ទ្រង់ ? នៅពេល​អ្នក​សិក្សា សូម​ពិចារណា​អំពី​របៀប​ដែល​អ្នក​អាច​នឹង​ឆ្លើយតប​ដោយ​សេចក្តីជំនឿ និង​ការគោរព​តាម​កាន់តែ​ច្រើន​ឡើង ដល់​ព្រះបន្ទូល​របស់​ព្រះ ដែល​ទ្រង់​បាន​មាន​ព្រះបន្ទូល​តាម​រយៈ​ពួក​ព្យាការី​របស់​ទ្រង់ ។

ផ្នែក​ទី ១

តើ​ការព្រមាន​របស់​ពួក​ព្យាការី​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ព្រះអម្ចាស់​ចំពោះ​ខ្ញុំ​ដោយ​របៀប​ណា ?

ប្រធាន ហិនរី ប៊ី អាវរិង នៃ​គណៈប្រធាន​ទីមួយ​បាន​មាន​ប្រសាសន៍ ៖

រូបភាព
ប្រធាន ហិនរី ប៊ី អាវរិង

ដោយសារ​ព្រះអម្ចាស់​មាន​ព្រះទ័យ​សន្ដោស ទ្រង់​ហៅ​ពួក​អ្នក​បម្រើ​ឲ្យ​ព្រមាន​ដល់​មនុស្ស​ទូទៅ​អំពី​គ្រោះថ្នាក់ ។ ការហៅ​ព្រមាន​នោះ​កាន់តែ​ពិបាក និង​កាន់តែ​សំខាន់​ដោយសារ​ថា​តម្លៃ​ដ៏​ប្រពៃ​ពី​ការព្រមាន​នោះ​គឺ​អំពី​គ្រោះថ្នាក់ ដែល​ប្រជាជន​មិន​ទាន់​បាន​គិត​ថា​មាន​ពិត ។ ( « A A Voice of Warning » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៨ ទំព័រ ៣២ )

រូបភាព
រូបតំណាង ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​អាន នីហ្វៃទី១ ១:៤ ដោយ​រកមើល​នរណា​ដែល​ព្រះអម្ចាស់​បាន​បញ្ជូន​ឲ្យ​ព្រមាន​ដល់​ប្រជាជន​នៃ​ក្រុង​យេរូសាឡិម និង​សារ​អ្វី​ដែល​ពួក​លោក​បាន​ថ្លែង ។

ដូច​ជា​ពួក​ព្យាការី​ជា​ច្រើន​ពីមុន​លោក​ដែរ លីហៃ​បាន​អធិស្ឋាន​សម្រាប់​ប្រជាជន​នៃ​ក្រុង​យេរូសាឡិម ។ បន្ទាប់​មក លោក​បាន​ស្លុង​ទៅក្នុង​ព្រះវិញ្ញាណ ហើយ​បាន​ឃើញ​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​ការនិមិត្ត ។ ព្រះអម្ចាស់​បាន​បង្ហាញ​លីហៃ​នូវ​ព្រះគម្ពីរ​មួយ ហើយ​បាន​សុំ​ឲ្យ​លោក​អាន​វា ។ ( សូម​មើល នីហ្វៃទី១ ១:៥–១២ ) ។

រូបភាព
លីហៃ​នៅលើ​កំពូល​ភ្នំ
រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​អាន នីហ្វៃទី១ ១:១៣–១៤ ដោយ​ស្វែងរក​អ្វី​ដែល​លីហៃ​បាន​យល់​អំពី​ព្រះអម្ចាស់ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​អ្វី​ដែល​អ្នក​រកឃើញ ។

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ថា ៖

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

ការ​លើក​ទឹក​ចិត្ត​ឲ្យ​បន្លឺ​សំឡេង​ព្រមាន​គឺជា​ក្ដី​ស្រឡាញ់—ជា​ក្ដី​ស្រឡាញ់​ចំពោះ​ព្រះ និង​មនុស្ស​ដទៃ ។ ការ​ព្រមាន​គឺជា​ការ​ខ្វល់​ខ្វាយ ។ ( « The Voice of Warning » Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ១០៩ )

រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​អាន នីហ្វៃទី១ ១:១៩–២០ ដោយ​រកមើល​របៀប​ដែល​ប្រជាជន​នៃ​ក្រុង​យេរូសាឡិម បាន​ឆ្លើយតប​ទៅនឹង​សារ​ដែល​លីហៃ​បាន​ចែកចាយ ។

រូបភាព
លីហៃ​កំពុង​ផ្សព្វផ្សាយ​នៅ​ក្រុង​យេរូសាឡិម ដោយ ឌេល ផាសុន

នៅក្នុង​ជំនាន់​របស់​យើង ព្រះអម្ចាស់​បាន​ហៅ​បុរស ១៥ នាក់ ( សមាជិក​នៃ​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ) ជាព្យាការី អ្នកមើលឆុត និង អ្នក​ទទួល​វិវរណៈ ។ អែលឌើរ អូលីសេស សូរ៉េស ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​ដូច​ខាងក្រោម​នេះ អំពី​វត្តមាន​របស់​ពួក​ព្យាការី​នៅលើ​ផែនដី​នេះ ៖

រូបភាព
អែលឌើរ អូលីសេស សូរ៉េស

ការមាន​ពួក​ព្យាការី​គឺជា​សញ្ញា​មួយ​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ចំពោះ​កូនចៅ​របស់​ទ្រង់ ។ ពួក​លោក​ប្រាប់​ឲ្យ​ដឹង​អំពី​ការសន្យា ព្រមទាំង​លក្ខណៈ​ពិត​នៃ​ព្រះ និង​ព្រះយេស៊ូវ​គ្រីស្ទ​ដល់​រាស្ត្រ​ទ្រង់ ។( « Prophets Speak by the Power of the Holy Spirit » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៩ )

នីហ្វៃ​ក៏​បាន​បង្រៀន​ផងដែរ​ថា ព្រះអង្គ​សង្គ្រោះ​គឺ​ជា​ចំណុច​សំខាន់​នៃ​អ្វី​ដែល​ពួក​ព្យាការី​បង្រៀន និង​សរសេរ ។

រូបភាព
រូបតំណាង ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូមអាន នីហ្វៃទី២ ២៥:២៦ ដោយ​រកមើលពី​មូលហេតុ​ដែល​ពួក​ព្យាការី​បង្រៀន និង​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ ។

រូបភាព
រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

តើ​ពួក​ព្យាការី​បាន​ជួយ​ឲ្យ​សេចក្ដី​ជំនឿ​របស់​អ្នក​លើ​ព្រះអង្គ​សង្គ្រោះ​កើន​ឡើង​ដោយ​របៀបណា ? តើ​សារ​ដែល​ប្រកប​ដោយ​ការព្យាករ​ថ្មីៗ​នេះ​អ្វី​ខ្លះ ដែល​បាន​ជួយ​អ្នក​ឲ្យ​យល់​កាន់តែ​ច្បាស់​ពី​លក្ខណៈ​របស់​ព្រះ និង​ព្រះយេស៊ូវគ្រីស្ទ ?

ផ្នែក​ទី ២

តើ​ខ្ញុំ​អាច​ដឹង​បាន​ដោយ​របៀប​ណា ថា​ព្យាការី​ដែល​នៅរស់​តំណាង​ឲ្យ​ព្រះអម្ចាស់ ?

សូម​ស្រមៃ​ថា​តើ​វា​អាច​នឹង​មាន​អារម្មណ៍​យ៉ាង​ណា ក្នុង​ការធ្វើ​ជា​កូន​ម្នាក់​របស់​លីហៃ ពេល​ដែល​លោក​បាន​ប្រាប់​ពួកគេ​ថា ព្រះអម្ចាស់​មាន​ព្រះទ័យ​ចង់​ឲ្យ​ពួកគេ​ចាកចេញ​ពី​ផ្ទះ​របស់​ពួកគេ ហើយ​ធ្វើដំណើរ​ទៅក្នុង​វាល​រហោស្ថាន​នោះ ? តើ​អ្នក​គិត​ថា អ្នក​នឹង​មាន​ប្រតិកម្ម​របៀប​ណា​ចំពោះ​សារ​នេះ ?

រូបភាព
រូបតំណាង ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​អាន នីហ្វៃទី១ ២:១១–១៣, ១៦–១៧ ដោយ​រកមើល​របៀប​ដែល​កូន​ប្រុស​ទាំងឡាយ​របស់​លីហៃ​បាន​ឆ្លើយតប​ទៅនឹង​សារ​របស់​ព្រះអម្ចាស់ ដែល​ឲ្យ​ភៀស​ខ្លួន​ចេញ​ពី​ក្រុង​យេរូសាឡិម​នោះ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​អ្វី​ដែល​អ្នក​រកឃើញ ។

ប្រធាន អាវរិង បាន​ពន្យល់ ៖

រូបភាព
ប្រធាន ហិនរី ប៊ី អាវរិង

ក្នុង​ចំណោម​គ្រួសារ​លីហៃ មាន​តែ​អ្នក​ដែល​មាន​សេចក្ដី​ជំនឿ ហើយ​ពួកគេ​ផ្ទាល់​បាន​ទទួល​វិវរណៈ​បញ្ជាក់ ដែល​បាន​ឃើញ​ទាំង​គ្រោះថ្នាក់ និង​ផ្លូវ​ទៅកាន់​សុវត្ថិភាព ។ សម្រាប់​អ្នក​ដែល​គ្មាន​សេចក្ដី​ជំនឿ ការ​ផ្លាស់ប្តូរ​ទៅ​នៅ​ក្នុង​ទីរហោស្ថាន​ហាក់​ដូច​ជា​មិន​ត្រឹម​តែ​ល្ងង់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​មាន​គ្រោះថ្នាក់​ទៀត​ផង ។ ( « Safety in Counsel » Ensign ខែ មិថុនា ឆ្នាំ ២០០៨ ទំព័រ ៧ )

រូបភាព
រូបតំណាងកំណត់ត្រា

កត់ត្រាគំនិតរបស់អ្នក

សូម​ពិចារណា​ពី​ការសរសេរ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​របស់​អ្នក​នូវ​ចម្លើយ​ចំពោះ​សំណួរ​ដូចត​ទៅនេះ ៖ តើ​អ្នក​អាច​រៀន​អ្វី​ខ្លះ​ចេញ​ពី​គំរូ​របស់​កូន​ប្រុស​ទាំងឡាយ​របស់​លីហៃ ដែល​អាច​ណែនាំ​ការឆ្លើយ​តប​របស់​អ្នក​ចំពោះ​ការបង្រៀន​ដែល​ប្រកប​ដោយ​ការព្យាករ ? តើ​ពេល​ណា​ដែល​អ្នក​បាន​ទទួល​សាក្សី​មួយ​អំពី​ការហៅ​របស់​ព្យាការី ឬ​អំពី​សារ​របស់​ព្យាការី ?

ផ្នែក​ទី ៣

តើ​ខ្ញុំ​អាច​រៀន​អ្វី​ខ្លះ ពី​របៀប​ដែល​មនុស្ស​ក្នុង​ព្រះគម្ពីរ​មរមន បាន​ប្រតិកម្ម​ទៅ​នឹង​សារ​របស់​ព្រះអម្ចាស់ ដែល​បាន​ថ្លែង​តាមរយៈ​ពួក​ព្យាការី​របស់​ទ្រង់ ?

រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​ជ្រើសរើស​ឧទាហរណ៍​មួយ ឬ​ច្រើន​ដូច​ត​ទៅ​នេះ អំពី​ព្យាការី​ដែល​ថ្លែង​សារ​មួយ​មក​ពី​ព្រះអម្ចាស់ ។ កាល​អ្នក​សិក្សា សូម​រកមើល​របៀប​ដែល​មនុស្ស​បាន​ឆ្លើយ​តប ។ សូម​រកមើល​គោលការណ៍​ទាំងឡាយ ដែល​អ្នក​រៀន​អំពី​ការឆ្លើយ​តប​ទៅ​នឹង​ពួក​ព្យាការី ។ សូម​ពិចារណា​ក្នុង​ការសរសេរ​គោលការណ៍​ទាំងឡាយ​ដែល​អ្នក​រកឃើញ ហើយ​យក​វា​មក​ថ្នាក់ ។

ខណៈ​បម្រើ​ជា​ទីប្រឹក្សា​ទីមួយ​នៅក្នុង​គណៈប្រធាន​យុវនារី​ទូទៅ ស៊ីស្ទើរ ខារ៉ុល អេហ្វ ម៉ាកខន់ឃី បាន​បង្រៀន​ដូច​តទៅ​នេះ ៖

រូបភាព
ស៉ិស្ទើរ ខារ៉ុល អេហ្វ ម៉ាកខន់ឃី

យើង​មាន​ជម្រើស​មួយ ។ យើង​អាច​ជ្រើសរើស​មិន​អើពើ មិន​ខ្វាយខ្វល់ មិន​គោរព ឬ​បះបោរ​ទាស់​នឹង​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ​ដែល​បាន​ថ្លែង​ដោយ​ពួក​អ្នក​បម្រើ​ដែល​បាន​តែងតាំង​របស់​ទ្រង់ ។ ប៉ុន្តែ ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ថា អ្នក​ទាំងឡាយ​ដែល​ធ្វើ​ដូច្នោះ នឹង​ត្រូវ​កាត់​ចេញ​ពី​រាស្ត្រ​នៃ​សេចក្ដី​សញ្ញា​របស់​ទ្រង់ [ សូមមើល នីហ្វៃទី៣ ២០:២៣ ] ។ …

… សូម​ឲ្យ​យើង​ជ្រើសរើស​ឈរ​ជាមួយ​ពួក​ព្យាការី ហើយ​រស់នៅ​តាម​ពាក្យ​សម្ដី​របស់​ពួកលោក រហូត​ដល់​យើង​បាន​រួបរួម​ក្នុង​សេចក្ដី​ជំនឿ បរិសុទ្ធ​នៅក្នុង​ព្រះគ្រីស្ទ ហើយ​ពេញ​ដោយ​ចំណេះដឹង​អំពី​ព្រះរាជបុត្រា​នៃ​ព្រះ ។ ( « Live according to the Words of the Prophets » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៧៩ )