ថ្នាក់​វិទ្យាស្ថាន
មេរៀនទី ១៨ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការក្លាយ​ដូច​ជា​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ


« មេរៀនទី ១៨ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការក្លាយ​ដូច​ជា​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ » ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន ( ឆ្នាំ ២០២១ )

« មេរៀន​ទី ១៨ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ » ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន

មេរៀនទី ១៨ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់

ការក្លាយ​ដូច​ជា​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ

រូបភាព
យុវនារី​សម្លឹង​មើល​ទៅ​មេឃ

អំឡុង​ការងារ​បម្រើ​របស់​ទ្រង់​ដល់​ពួកសាសន៍​នីហ្វៃ និង​ពួកសាសន៍​លេមិន ព្រះយេស៊ូវបាន​មាន​បន្ទូល​សួរ​ពួកសិស្ស​ដប់ពីរ​នាក់​របស់​ទ្រង់​ថា «តើ​អ្នករាល់គ្នា​គួរ​ធ្វើជា​មនុស្ស​បែបណា​ទៅ » ? ( នីហ្វៃ​ទី​៣ ២៧:២៧ ) ។ ប្រសិនបើ​ព្រះអម្ចាស់​សួរ​អ្នក​នូវ​សំណួរ​នេះ តើ​អ្នក​នឹង​ឆ្លើយតប​យ៉ាង​ដូចម្តេច ? តើ​អ្នក​អាច​សម្រេច​បាន​សក្ដានុពល​ដ៏​ពេញលេញ​របស់​អ្នក​តាម​របៀប​ណា ? នៅពេល​អ្នក​រៀបចំ​ខ្លួន​សម្រាប់​ថ្នាក់រៀន សូម​ពិចារណា​ពី​របៀប​ដែល​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ អាច​ជួយ​អ្នក​ឲ្យ​ឆ្លើយ​នឹង​សំណួរ​ទាំងនេះ ។ សូម​ជ្រើសរើស​អ្វីមួយ​ជាក់លាក់ ដែល​អ្នក​អាច​ធ្វើ​បាន​ដើម្បី​ក្លាយ​កាន់តែ​ដូចជា​ទ្រង់ ។

ផ្នែក​ទី ១

តើ​ខ្ញុំ​ពិតជា​អាច​ក្លាយ​ដូចជា​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​មែន​ឬ ?

យើង​អាន​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី​អំពី​ការ​ធ្វើ​ទេសនកថា​នៅលើ​ភ្នំ​របស់​ព្រះយេស៊ូវ​ដែល​រួមមាន​ការបង្រៀន ដែល​នឹង​ជួយ​ដល់​ពួកសិស្ស​របស់​ទ្រង់​ឲ្យ​បាន​ឥតខ្ចោះ​នៅ​ទីបញ្ចប់ ( សូមមើល ម៉ាថាយ ៥–៧ ) ។ បន្ទាប់ពី​ការមាន​ព្រះជន្ម​រស់​ឡើងវិញ​របស់​ទ្រង់ ព្រះយេស៊ូវ​បាន​បង្ហាញ​ព្រះកាយ​នៅ​ដែនដី​បរិបូរណ៍ និង​បាន​ថ្លែង​ទេសនកថា​ស្រដៀង​គ្នា​មួយ ( សូមមើល នីហ្វៃ​ទី​៣ ១២–១៤ ) ។

នៅពេល​ទ្រង់​ជិត​ថ្លែង​សារលិខិត​ទៅកាន់​ប្រជាជន ព្រះយេស៊ូវ​បាន​ថ្លែង​ទីបន្ទាល់​ថា អស់​អ្នក​ដែល « ស្ដាប់​បង្គាប់​តាម​ពាក្យ​សម្ដី » នៃ​ពួកសិស្ស​ដប់ពីរ​នាក់​ដ៏​ជម្រើស​របស់​ទ្រង់​នឹង​មាន​ពរជ័យ ( នីហ្វៃ​ទី​៣ ១២:១ ) ។ ទ្រង់​បាន​បង្រៀន​ពី​បទបង្រៀន​ទាំងឡាយ បាន​ប្រកាស​ថា​ទ្រង់​បាន​បំពេញ​នូវ​ក្រិត្យវិន័យ​របស់​ម៉ូសេ ហើយ​បាន​ប្រទាន​ក្រិត្យវិន័យ​ខ្ពស់​ជាង​នៃ​ដំណឹងល្អ ។

រូបភាព
ការយាង​របស់​ព្រះអង្គ​សង្គ្រោះ​មក​ជួប​ប្រជាជន​នៅ​ទ្វីប​អាមេរិក ដោយ ហ្គ្លេន អេស ហប់ឃីនសឹន
រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​អាន នីហ្វៃ​ទី​៣ ១២:១៩–២០, ៤៦–៤៨ ដោយ​រកមើល​ថា​តើ​យើង​អាច​ក្លាយទៅ​ជា​អ្វី នៅពេល​យើង​មករក​ព្រះគ្រីស្ទ ហើយ​ខិតខំ​រស់នៅ​តាម​ក្រិត្យវិន័យ​ខ្ពស់ជាង​របស់​ទ្រង់​នោះ ។

មនុស្ស​មួយ​ចំនួន​អាច​មាន​អារម្មណ៍​ភាន់​ច្រឡំ ឬ​ព្រួយបារម្ភ ព្រោះ​បទបញ្ញត្តិ​របស់​ព្រះអង្គ​សង្គ្រោះ​ត្រូវធ្វើ​ឲ្យ​បាន​ល្អ​ឥតខ្ចោះ ។ វា​អាច​មានអត្ថ​ប្រយោជន៍​ដើម្បី​ដឹង​ថា នៅក្នុង​ព្រះគម្ពីរ ពាក្យ​ល្អ​ឥតខ្ចោះ​អាច​មាន​ន័យ​ថា « ដែល​បាន​ទៅ​ជា​គ្រប់ ពេញ និង​ពេញ​លេញ សុចរិត​ទាំង​ស្រុង » ហើយ​ថា « ពួក​អ្នក​ដើរ​តាម​ដ៏​ពិត​របស់​ព្រះគ្រីស្ទ អាច​ក្លាយ​ទៅជា​ល្អ​ឥតខ្ចោះ​បាន តាមរយៈ​ព្រះគុណ និង​ដង្វាយធួន​របស់​ទ្រង់ » ( សេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ « ល្អ​ឥតខ្ចោះ » នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org ) ។

រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​អាន មរ៉ូណៃ ១០:៣២–៣៣ ហើយ​រកមើល​របៀប​ដែល​ភាពល្អ​ឥតខ្ចោះ​តម្រូវ​ឲ្យ​មាន​ទាំង​កិច្ច​ខិតខំ​របស់​យើង​ផង និង​ព្រះគុណ​របស់​ព្រះអម្ចាស់​ផង ។

រូបភាព
បន្ទុក​ត្រូវបាន​ដកចេញ ដោយ អាណា ម៉ារី អូប៊ន

របៀប​មួយ​ដើម្បី​ផ្ដល់​និយមន័យ​ដល់​ពាក្យ​ព្រះគុណ​គឺ​ដូចនេះ ៖ « ពាក្យ​ព្រះគុណ ដូច​ដែល​បាន​ប្រើ​នៅក្នុង​ព្រះគម្ពីរ សំដៅ​ជា​ចម្បង​ទៅលើ​អំណាច​ដែល​ធ្វើឲ្យ​កើតមាន និង​ការព្យាបាល​ខាង​វិញ្ញាណ ដែល​បាន​ប្រទាន​តាមរយៈ​សេចក្ដី​មេត្តា​ករុណា និង​សេចក្ដី​ស្រឡាញ់​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ … ដើម្បី​ទទួល​បាន​អំណាច​ដែល​ធ្វើឲ្យ​កើតមាន​នេះ យើង​ត្រូវតែ​គោរព​តាម​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ … ព្រះអម្ចាស់​បាន​សន្យា​ថា ប្រសិនបើ​យើង​បន្ទាប​ខ្លួន​យើង​នៅ​ចំពោះ​ព្រះភក្រ័្ដ​ទ្រង់ ហើយ​មាន​សេចក្ដី​ជំនឿ​លើ​ទ្រង់ នោះ​ព្រះគុណ​របស់​ទ្រង់​នឹង​ជួយ​យើង​ឲ្យ​យកឈ្នះ​លើ​ភាពទន់ខ្សោយ​ផ្ទាល់ខ្លួន​របស់​យើង​ទាំងអស់ ( សូមមើល អេធើរ ១២:២៧ ) » ( « Grace » Gospel Topics នៅលើ​គេហទំព័រ topics.ChurchofJesusChrist.org ) ។

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

ក្ដី​សង្ឃឹម​តែ​មួយ​គត់​របស់​យើង​សម្រាប់​ភាព​ល្អឥតខ្ចោះ​ពិត គឺ​ក្នុង​ការទទួល​វា​ជា​អំណោយទាន​មួយ​មក​ពី​ស្ថានសួគ៌—យើង​ពុំ​អាច « រក » វា​បាន​ឡើយ ។ ហេតុដូច្នេះ​ហើយ ព្រះគុណ​នៃ​ព្រះគ្រីស្ទ ដែល​បាន​ប្រទាន​ដល់​ពួកយើង ពុំ​គ្រាន់តែ​សង្គ្រោះ​ពី​ភាពសោកសៅ និង​អំពើបាប និង​សេចក្ដី​ស្លាប់​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ក៏​សង្គ្រោះ​ពី​ការរិះគន់​ខ្លួនឯង​ជា​ប្រចាំ​ផងដែរ ។ …

… ប្រសិន​យើង​ស៊ូទ្រាំ កន្លែង​ចម្រាញ់​យើង​នឹង​ត្រូវបាន​បញ្ចប់ ហើយ​បំពេញ​នៅក្នុង​ភាពអស់កល្ប​ជានិច្ច ។ …

… ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា នៅក្នុង​ម៉ោង​នេះ និង​គ្រប់​ម៉ោង ទ្រង់​កំពុង​លាត​ព្រះហស្ត​ដែល​មាន​ស្នាម​ដែក​គោល​មក​កាន់​យើង ដោយ​ព្រះគុណ​ដូចគ្នា​នោះ កំពុងកាន់​យើង​យ៉ាង​ជាប់ ហើយ​លើក​ទឹកចិត្ត​យើង បដិសេធ​មិន​បោះបង់​យើង​ចោល​ឡើយ រហូតដល់​យើង​ទៅ​ដល់​ផ្ទះ​ដោយ​សុវត្ថិភាព​នៅ​ក្នុង​ការឱប​ក្រសោប​នៃ​បិតា​មាតា​សួគ៌ ។ ( « Be Ye Therefore Perfect—Eventually » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៤១, ៤២ )

រូបភាព
រូបតំណាង ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

តើ​វា​មាន​ន័យ​យ៉ាងណា​ចំពោះ​អ្នក​ដែល​ដឹង​ថា ព្រះយេស៊ូវគ្រីស្ទ​កំពុង​សន្ធឹង​ព្រះគុណ​របស់​ទ្រង់​មក​កាន់​អ្នក ហើយ​បាន​រៀបចំ​ផ្លូវ​មួយ​ឲ្យ​អ្នក​ដើម្បី​ក្លាយ​ដូចជា​ទ្រង់ និង​ព្រះវរបិតា​របស់​ទ្រង់ ?

ផ្នែក​ទី ២

តើ​ខ្ញុំ​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​ក្លាយ​កាន់តែ​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ ?

កាល​ព្រះយេស៊ូវ​បាន​បន្ដ​បង្រៀន​ពួកសាសន៍​នីហ្វៃ នោះ​ទ្រង់​បាន​ចែកចាយ​ពី​គោលការណ៍​ដ៏​ជ្រាលជ្រៅ ស្ដីពី​របៀប​ដើម្បី​រស់នៅ​តាម​ក្រិត្យវិន័យ​ខ្ពស់​ជាង​នៃ​ដំណឹងល្អ​របស់​ទ្រង់ ។ ប្រធាន ហារ៉ូល ប៊ី លី បាន​ថ្លែង ៖

រូបភាព
ប្រធាន ហារ៉ូល ប៊ី លី

ព្រះគ្រីស្ទ​មិន​ត្រឹមតែ​បាន​យាង​មក​ពិភពលោក​នេះ​ដើម្បី​ធ្វើ​ដង្វាយធួន​សម្រាប់​អំពើបាប​នៃ​មនុស្សលោក​នោះ​ទេ ប៉ុន្ដែ​ទ្រង់​ថែម​ទាំង​បាន​ធ្វើ​ជា​គំរូ​មួយ​ដល់​ពិភពលោក​នេះ​ផងដែរ អំពី​បទដ្ឋាន​នៃ​ភាពល្អ​ឥតខ្ចោះ​នៃ​ក្រិត្យវិន័យ​របស់​ព្រះ និង​ការគោរព​ប្រតិបត្តិ​ដល់​ព្រះវរបិតា ។ នៅក្នុង​ទេសនកថា​របស់​ទ្រង់​នៅលើ​ភ្នំ លោក​ចៅហ្វាយ​បាន​ប្រទាន​ដល់​យើង​នូវ​វិវរណៈ​មួយ​បែប​អំពី​បុគ្គលិក​លក្ខណៈ​របស់​ទ្រង់​ផ្ទាល់ ដែល​ល្អ​ឥតខ្ចោះ … ហើយ​ពេល​ធ្វើ​ដូច្នោះ ទ្រង់​បាន​ប្រទាន​ដល់​យើង​នូវ​ប្លង់មេ​មួយ​សម្រាប់​ជីវិត​របស់​យើង​ផ្ទាល់ ។( Decisions for Successful Living [ ឆ្នាំ ១៩៧៣ ] ទំព័រ ៥៥–៥៦ )

រូបភាព
ព្រះយេស៊ូវ​គ្រីស្ទ ដោយ ហារី អាន់ឌើរសិន
រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

នៅ​ទីបញ្ចប់ ការខិតខំ​រស់នៅ​តាម​ការបង្រៀន​ទាំងនេះ​នឹង​ជួយ​ពួកយើង​ម្នាក់ៗ​ឲ្យ​បាន​ល្អ​ឥតខ្ចោះ ដូចជា​ព្រះអង្គ​សង្គ្រោះ​ដែរ ។ សូម​រំឭក​ដោយ​សង្ខេប​ក្នុង​បញ្ជី​ប្រធានបទ​ខាងក្រោម​នេះ​ដែល​មាន​នៅក្នុង នីហ្វៃ​ទី​៣ ១២–១៤ ហើយ​កំណត់​គុណលក្ខណៈ​មួយ ឬ​ពីរ​ដែល​អ្នក​ចង់​អភិវឌ្ឍ ។

ក្រោយពី​ជ្រើសរើស​ប្រធានបទ​របស់​អ្នក​ហើយ សូម​សិក្សា​ដោយ​ប្រុង​ប្រយ័ត្ន ហើយ​សញ្ជឹង​គិត​ពី​វគ្គបទគម្ពីរ​ដែល​ទាក់ទង​ទាំងនេះ ។ ដើម្បី​ធ្វើឲ្យ​ការយល់ដឹង​របស់​អ្នក​អំពី​ប្រធានបទ​នេះ​កាន់តែ​ស៊ីជម្រៅ សូម​ពិចារណា​រកមើល​សេចក្ដីយោង​ឆ្លង​វគ្គ សម្រាប់​ខគម្ពីរ​ដែល​អ្នក​កំពុង​សិក្សា ។

រូបភាព
រូបតំណាងកំណត់ត្រា

កត់ត្រា​គំនិត​របស់​អ្នក

សូម​កំណត់​ពី​គោលការណ៍​មួយ ឬ​ច្រើន​ដែល​បាន​បង្រៀន​នៅក្នុង​វគ្គបទគម្ពីរ​ទាំងនេះ ដែល​អ្នក​បាន​អាន ហើយ​ដែល​អាច​ជួយ​អ្នក​ឲ្យ​ក្លាយ​កាន់តែ​ដូចជា​ព្រះអង្គ​សង្គ្រោះ ។ សូម​កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក នៅពេល​អ្នក​ពិចារណា​ពី​សំណួរ​ដូច​ខាងក្រោម ៖

  • តើ​ការរស់នៅ​តាម​គោលការណ៍​ក្នុង​វគ្គ​បទគម្ពីរ​នេះ អាច​ជួយ​ខ្ញុំ​ឲ្យ​កា្លយ​កាន់តែ​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​របៀប​ណា ?

  • តើ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ធ្វើជា​គំរូ​ដល់​គោលការណ៍​នេះ​ដោយ​របៀប​ណា ?

  • តើ​គោលការណ៍​នេះ​បាន​ផ្ដល់​ពរជ័យ​ដល់​ជីវិត​របស់​ខ្ញុំ ឬ​ជីវិត​របស់​មនុស្ស​ដទៃ​តាម​របៀប​ណា ?

  • តើ​ខ្ញុំ​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​អនុវត្ត​តាម​គោលការណ៍​នេះ​ឲ្យ​បាន​ប្រសើរ​ឡើង​ក្នុង​ជីវិត​របស់​ខ្ញុំ ?