ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ២៨ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ មក​រក​ព្រះ​គ្រីស្ទ


« មេរៀន​ទី ២៨ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ មក​រក​ព្រះ​គ្រីស្ទ » ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន ( ឆ្នាំ ២០២១ )

« មេរៀន​ទី ២៨ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ » ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន

មេរៀនទី ២៨ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់

មក​រក​ព្រះ​គ្រីស្ទ

រូបភាព
ព្រះគ្រីស្ទ និង​កំលោះ​អ្នកមាន ដោយ ហែនរិច ហូហ្វម៉ាន់

ប្រធាន រ័សុល អិម ណិលសុន បាន​ថ្លែងថា « ការសិក្សា​ព្រះគម្ពីរ​មរមន​គឺជា​រង្វាន់​ដ៏​វិសេស​បំផុត នៅពេល​មនុស្ស​ម្នាក់​ផ្តោត​ទៅលើ​គោលបំណង​ចម្បង​របស់​វា—ដើម្បី​ថ្លែង​ទីបន្ទាល់​ពី​ព្រះ​យេស៊ូវគ្រីស្ទ ។ តាមរយៈ​ការ​ប្រៀបធៀប នោះ​បញ្ហា​ផ្សេងៗទៀត​ទាំងអស់​គឺជា​រឿង​ចៃដន្យ » ( « A Testimony of the Book of Mormon » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៩ ទំព័រ ៦៩ ) ។ តើ​ការ​សិក្សា​ព្រះគម្ពីរ​មរមន​របស់​អ្នក​បាន​ជួយ​អ្នក​ឲ្យ​កាន់តែ​ខិតទៅជិត​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ដូចម្ដេច ? នៅពេល​អ្នក​សិក្សា សូម​សួរ​ទៅ​ខ្លួន​អ្នក​នូវ​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន ដើម្បី​ខិត​ជិត​ទៅទ្រង់​កាន់តែ​ពេញលេញ ។

ផ្នែក​ទី ១

តើ​អំណាច​អ្វី​ដែល​ខ្ញុំ​មាន​សិទ្ធិ​ទទួល ប្រសិនបើ​ខ្ញុំ​សង់​គ្រឹះ​របស់​ខ្ញុំ​នៅលើ​ព្រះយេស៊ូវគ្រីស្ទ ?

នៅ​ឆ្នាំ ៣០ មុន គ.ស. ពួកសាសន៍​នីហ្វៃ « បាន​ធ្លាក់​ទៅ​ក្នុង​ស្ថានភាព​ឥត​ជំនឿ និង​ទុច្ចរិត​ដ៏​គួរ​ស្ញែង​ខ្លាច » និង « ទុំ​ល្មម​សម្រាប់​ការ​បំផ្លិចបំផ្លាញ » ( ហេលេមិន ៤:២៥; ៥:២ ) ។ នីហ្វៃ បាន​លាលែង​ពី​វេទិកា​ជំនុំ​ជម្រះ ដោយសារ​តែ​នឿយ​ហត់​នឹង​អំពើ​ទុច្ចរិត​របស់​ប្រជាជន ហើយ​លោក និង​ប្អូនប្រុស​របស់​លោក​គឺ លីហៃ បានពលី​ជីវិត​របស់​លោក​ដែល​នៅសេសសល់​ដើម្បី​ផ្សព្វផ្សាយ​ដំណឹងល្អ ( សូមមើល ហេលេមិន ៥:៤ ) ។ ពីមុន​ពួកលោក​បាន​ចេញទៅ​បម្រើ​បេសកកម្ម ពួកលោក​បាន​ចងចាំ​ពី​ពាក្យ​ទូន្មាន​ដ៏​សំខាន់ ដែល​ពួកលោក​បាន​ទទួល​មក​ពី​ឪពុក​របស់​ពួកលោក គឺ​ហេលេមិន ។

រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន ហេលេមិន ៥:៩–១២ ហើយ​រកមើល​អ្វី​ដែល​ហេលេមិន​បាន​បង្រៀន​ដល់​កូនៗ​របស់​លោក អំពី​មូលហេតុ​ដែល​ពួកគេ​ត្រូវ​ស្ថាបនា​ជីវិត​របស់​ពួកគេ​នៅលើ​គ្រឹះ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

រូបភាព
ខ្យល់​គួច
រូបភាព
រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

ហេលេមិន បាន​ពិពណ៌នា​ពី​ការសាកល្បង​នៃ​ជីវិត​ដោយប្រើ​រូបភាព​នៃ​ខ្យល់​គួច ។ តើ​ខ្យល់​គួច​អ្វី​ដែល​អ្នក​កំពុង​ប្រឈមមុខ ដែល​អ្នក​អាច​ប្រើ​ជំនួយ​របស់​ព្រះអម្ចាស់​បាន ?

ខណៈ​ដែល​កំពុងបម្រើ​នៅក្នុង​គណៈប្រធាន​សមាគម​សង្រ្គោះ​ទូទៅ ស៊ីស្ទើរ សឺរី អិល ឌូវ បាន​បង្រៀន​ពីមូលហេតុ​ដែល​ព្រះយេស៊ូវគ្រីស្ទ​គឺជា​គ្រឹះ​ពិតប្រាកដ​តែមួយគត់​របស់​យើង ៖

រូបភាព
ស៊ីស្ទើរ សឺរី អិល ឌូវ

បើយើង​ធ្វើ​អ្វីមួយ​ដោយ​ខ្លួនឯង​ដោយ​គ្មាន​ការដឹកនាំ​ពី​ព្រះ​ទេ នោះ​មនុស្ស​ខាង​សាច់ឈាម​នឹង​ពុំ​ឈ្នះ​សាតាំង​ឡើយ ( សូមមើល ម៉ូសាយ ៣:១៩ ) ហើយ​កាលណា​សាតាំង​ល្បួង​ពួកគេ​ឲ្យ​ចេញ​ពី​ផ្លូវ​តូច និង​ចង្អៀត​នោះ​បាន​ហើយ វានឹង​បោះបង់​ពួកគេ​ចោល ។ ប៉ុន្តែ​ព្រះអង្គសង្រ្គោះ​នឹង​ដឹកនាំ​ជនទាំង​ឡាយណា​ដែល​ធ្វើ​តាមទ្រង់ រហូត ដល់​ផ្ទះវិញ ។ …

ព្រះអម្ចាស់​ស្គាល់​ផ្លូវ ពីព្រោះ​ទ្រង់ គឺជា ផ្លូវ ហើយនោះ​គឺជា​ឱកាស​តែ​មួយ​គត់​របស់​យើង​ដើម្បី​ចរចា​នឹង​ជីវិត​រមែង​ស្លាប់​នេះ​យ៉ាង​មាន​ប្រសិទ្ធភាព ។ ដង្វាយធួន​របស់ទ្រង់​ធ្វើ​ឲ្យ​មាន​អំណាច សេចក្តីសុខសាន្ត ពន្លឺ និង​កម្លាំង​ទាំងអស់​ដែល​យើង​ត្រូវការ ដើម្បី​ប្រឈមមុខ​នឹង​ការ​សាកល្បង​ក្នុង​ជីវិត—ដែល​រាប់​តាំងពី​កំហុស និង​អំពើបាប​របស់​យើង​ផ្ទាល់ រហូត​ដល់​ការសាកល្បង​ដែល​យើង​មិនអាច​គ្រប់គ្រង​បាន ប៉ុន្តែ​នៅតែ​មាន​អារម្មណ៍​ឈឺចាប់​ដោយសារ​ការសាកល្បង​នេះ​ដដែល ។

… ទ្រង់​បាន​សន្យាថា ប្រសិនបើ​យើង​នឹង​ស្ថាបនា​ជីវិត​របស់​យើង​លើ​សិលា​របស់​ទ្រង់ នោះ​អារក្ស​នឹង​គ្មាន​អំណាច​លើ​យើង​ឡើយ [ សូមមើល ហេលេមិន ៥:១២ ] ។ ហើយ​ទ្រង់​បាន​ប្តេជ្ញាថា ទ្រង់​នឹង​មិន​ទុក​យើង​ចោល ឬ​បោះបង់​យើង​ចោលឡើយ [ សូមមើល ហេព្រើរ ១៣:៥ ] ។ វា​គ្មាន​ភាព​ស្មើគ្នា​ក្នុង​ជីវិត​រមែងស្លាប់​នោះទេ ។ វា​មិនទាក់ទង​នឹង​ការប្តេជ្ញាចិត្ត អំណាច ឬ​សេចក្តី​ស្រឡាញ់​ឡើយ ។ ទ្រង់​ជា​ឱកាស​តែ​មួយ​គត់​របស់​យើង ។( « OurOnly Chance » Ensign ខែ ឧសភា ឆ្នាំ ១៩៩៩ ទំព័រ ៦៦–៦៧ )

រូបភាព
រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

តើ​ការ​ស្ថាបនា​គ្រឹះ​របស់​អ្នក​នៅលើ​ព្រះ​យេស៊ូវគ្រីស្ទ បាន​ជួយ​អ្នក​ឲ្យ​ទប់ទល់​នឹង​ខ្យល់គួច​ដែល​នឹង​បោកបក់​នៅក្នុង​ជីវិត​របស់​អ្នក​យ៉ាងដូចម្តេច ?

ផ្នែក​ទី ២

តើ​ខ្ញុំ​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​មករក​ព្រះ​យេស៊ូវ​គ្រីស្ទ ?

នៅក្នុង​ជំពូក​ចុងក្រោយ​នៃ​ព្រះគម្ពីរ​មរមន មរ៉ូណៃ បាន​អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​មករក​ព្រះ​យេស៊ូវគ្រីស្ទ ។

រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន មរ៉ូណៃ ១០:៣០, ៣២–៣៣ ដោយ​រកមើល​អ្វី​ដែល មរ៉ូណៃ បាន​និយាយ​ជា​លទ្ធផល​មកពី​ការជ្រើសរើស​របស់​យើង​ដើម្បី​មករក​ព្រះ​យេស៊ូវគ្រីស្ទ ។

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ពន្យល់​ពី​អត្ថន័យ​នៃ​ការ « មករកព្រះគ្រីស្ទ » ( មរមរ៉ូណៃ ១០:៣០, ៣២ ) ៖

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

ការ​មក​រក​ព្រះ​គ្រីស្ទ​គឺជា​ពាក្យកាត់​មួយ ជា​របៀប​ពិពណ៌នា​ពី​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​ជា​ពាក្យ​បី​ម៉ាត់ ។ វា​មានន័យថា ត្រូវ​ទទួលបាន​ផលផ្លែ​នៃ​ដង្វាយធួន និង​ការមាន​ព្រះជន្ម​រស់ឡើង​វិញ​របស់ទ្រង់—ទីបំផុត​គឺជា​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច ។ ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​អាស្រ័យ​ទៅលើ​ការអនុវត្ត​សិទ្ធិជ្រើសរើស​ខាង​សីលធម៌​របស់​យើង ប៉ុន្តែ​វា​អាច​ធ្វើ​ទៅបាន​តែ​តាមរយៈ​ព្រះគុណ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ប៉ុណ្ណោះ ។ ការ​មករក​ទ្រង់​មានន័យថា ត្រូវ​ធ្វើ​អ្វី​ដែល​តម្រូវ​ឲ្យ​ធ្វើ ដើម្បី​កាន់ខ្ជាប់​នូវ​ព្រះគុណ​នោះ—គឺ​ព្រះចេស្ដា​ក្នុង​ការអភ័យទោស ការញែក​ឲ្យ​បរិសុទ្ធ ការផ្លាស់ប្តូរ ការប្រោសលោះ​ដ៏​គ្មាន​ទីបញ្ចប់​របស់​ទ្រង់ ពលិកម្ម​ដ៏​ធួន ។ ( « Why We Share the Gospel » Ensign ខែ សីហា ឆ្នាំ ២០១៤ ទំព័រ ៣៧ )

រូបភាព
ដៃ​លាត​ទៅកាន់​ពន្លឺ

ប្រធាន ថាត អរ ខាលីស្ទើរ ដែល​បាន​បម្រើ​ជា​ប្រធាន​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ​ទូទៅ បាន​ពន្យល់​ពី​ព្រះគុណ​របស់​ព្រះអម្ចាស់​តាម​របៀប​នេះ ៖

រូបភាព
ប្រធាន ថាត អរ ខាលីស្ទើរ

ដោយសារ​តែ​ដង្វាយធួន​របស់​ទ្រង់ នោះ​ព្រះអង្គ​សង្គ្រោះ​មាន​នូវ​ព្រះចេស្ដា​គាំទ្រ ដែល​ពេលខ្លះ​ហៅ​ថា ព្រះគុណ [ សូមមើល Bible Dictionary « Grace »; សូមមើល​ផងដែរ សេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ « ព្រះគុណ » នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org ] ដែល​អាច​ជួយ​យើង​ឲ្យ​យក​ឈ្នះ​លើ​ភាពទន់ខ្សោយ និង​ភាព​ពុំ​ល្អ​ឥត​ខ្ចោះ​របស់​យើង​បាន ហើយ​ជួយ​យើង​នៅ​ក្នុង​ដំណើរ​របស់​យើង​ដើម្បី​ប្រែ​ក្លាយ​កាន់​តែ​ដូចជា​ទ្រង់ ។

មរ៉ូណៃ​បាន​បង្រៀន​ដូច្នេះ ៖ « មែនហើយ ចូរ​មក​រក​ព្រះគ្រីស្ទ ហើយ​ឲ្យ​បាន​ល្អ​ឥតខ្ចោះ​នៅ​ក្នុង​ទ្រង់ … ដោយសារ​ព្រះ​គុណ​នៃ​ព្រះ ដែល​អ្នក​រាល់គ្នា​អាច​បាន​ល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​ព្រះគ្រីស្ទ » [ មរ៉ូណៃ ១០:៣២ ] ។ វា​ទំនង​ជា​មាន​យ៉ាង​ហោច​ណាស់​នូវ​បណ្ដាញ ឬ​មធ្យោបាយ​ពីរ​យ៉ាង​នៃ​ការ​ប្រើ​ប្រាស់​ព្រះចេស្ដា​គាំទ្រ​ទាំង​នោះ ដែល​អាច​បន្សុទ្ធ—និង​ធ្វើ​ឲ្យ​យើង—បាន​ល្អឥត​ខ្ចោះ ។

ទីមួយ ពិធីបរិសុទ្ធ​នៃ​ការសង្គ្រោះ ។ … ពេលខ្លះ យើង​អាចគិត​ថា ពិធី​បរិសុទ្ធ​ជាបញ្ជី​កិច្ចការ​មួយ—ដែល​ចាំបាច់​សម្រាប់​សេចក្ដី​សង្គ្រោះ ប៉ុន្តែ​នៅ​ក្នុង​សេចក្ដីពិត ពិធី​បរិសុទ្ធ​នីមួយៗ​បើក​បង្ហាញ​នូវ​ព្រះចេស្ដា​នៃ​ព្រះ​ដែល​ជួយ​យើង​ឲ្យ​ប្រែ​ក្លាយ​កាន់​តែ​ដូចជា​ព្រះគ្រីស្ទ ។ …

បណ្ដាញ​ទីពីរ​សម្រាប់​ព្រះចេស្ដា​គាំទ្រ​ទាំង​នេះ​គឺជា​អំណោយទាន​នៃ​ព្រះវិញ្ញាណ ។ ដោយសារ​តែដង្វាយធួន​របស់​ព្រះគ្រីស្ទ នោះ​យើង​មាន​សិទ្ធិ​ដើម្បី​ទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ និង​អំណោយទាន​ខាង​វិញ្ញាណ​ដែល​ភ្ជាប់​មក​ជាមួយ​គ្នា​នោះ ។ អំណោយទាន​ទាំង​នេះ​គឺជា​គុណលក្ខណៈ​នៃ​ភាព​ជា​ព្រះ ដូច្នេះហើយ រាល់​ពេល​ដែល​យើង​ទទួល​បាន​អំណោយទាន​មួយ​នៃ​ព្រះវិញ្ញាណ នោះ​យើង​ប្រែ​ក្លាយ​កាន់​តែ​ដូច​ជា​ព្រះ ។( « TheAtonement of Jesus Christ » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៨៧ )

រូបភាព
រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​គិត​អំពី​អ្វី​ដែល​អ្នក​អាច​សម្រេច​បាន​ជាមួយ​ព្រះចេស្តា​គាំទ្រ​របស់ព្រះអម្ចាស់ ឬ​ព្រះគុណ​នេះ ។ តើ​អ្នក​កំពុងធ្វើ​អ្វី​ខ្លះ ដើម្បី​អញ្ជើញ​ព្រះគុណ និង​ជំនួយ​របស់​ព្រះអម្ចាស់​ឲ្យ​ជួយ​អ្នក​នៅក្នុង​ជីវិត​របស់​អ្នក ?

ផ្នែក​ទី ៣

តើ​ព្រះគម្ពីរ​មរមន​នាំ​ខ្ញុំ​ឲ្យ​ទៅរក​ព្រះ​យេស៊ូវគ្រីស្ទ និង​ជួយ​ខ្ញុំ​ឲ្យ​បន្ត​នៅស្មោះត្រង់​ចំពោះ​ទ្រង់​ដោយរបៀប​ណា ?

នៅពេល មរ៉ូណៃ បាន​សង្ខេប​ពី​កំណត់ត្រា​របស់​សាសន៍​យ៉ារេឌ ដែល​ឥឡូវ​នេះ​ជា​ផ្នែក​មួយ​នៃ​ព្រះ​គម្ពីរមរមន លោក​បាន​បង្ហាញ​កង្វល់​របស់​លោក​ថា ​អ្នក​អាន​នៅ​ថ្ងៃ​ខាងមុខ​នឹង « ចំអកឡកឡឺយ​ដល់​ការណ៍​ទាំង​នេះ ដោយ​សារ​ភាព​ទន់ខ្សោយ​របស់​យើង​ខ្ញុំ​ខាង​ការ​សរសេរ » ( អេធើរ ១២:២៣ ) ។ ព្រះអម្ចាស់​បាន​លួងលោម​ដល់​មរ៉ូណៃ ដោយ​ការ​ប្រកាសថា « គុណ​របស់​យើង​មាន​គ្រប់​គ្រាន់​សម្រាប់​អ្នក​ស្លូតត្រង់ ដើម្បី​កុំ​ឲ្យ​ពួក​គេ​យក​ប្រៀប​លើ​ភាព​ទន់ខ្សោយ​របស់​អ្នក​រាល់​គ្នា​បាន » ( អេធើរ ១២:២៦ ) ។ បន្ទាប់មក មរ៉ូណៃ បាន​អធិស្ឋាន​ឲ្យ​សាសន៍​ដទៃ ដោយ​បាន​ថ្លែង​ទីបន្ទាល់ថា លោក​បាន​ឃើញ​ព្រះ​យេស៊ូវ ហើយ​បាន​ធ្វើ​ការអញ្ជើញ​ដល់​មនុស្ស​ទាំងអស់​ដែល​នឹង​អាន​ព្រះគម្ពីរ​មរមន ( សូមមើល អេធើរ ១២:៣៦–៤១ ) ។

រូបភាព
ស្រ្តី​ម្នាក់​កំពុងអាន​ព្រះគម្ពីរ​មរមន
រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន អេធើរ ១២:៤១ ហើយ​ពិចារណា​ពី​អ្វី​ដែល​អ្នក​បាន​ឆ្លើយតប​ទៅនឹង​ការអញ្ជើញ​របស់​មរ៉ូណៃ អំឡុង​វគ្គសិក្សា​នេះ ។

រូបភាព
រូបតំណាង​កំណត់ត្រា

កត់ត្រា​គំនិត​របស់​អ្នក

នៅពេល​ដែល​អ្នក​រៀបចំ​ខ្លួន​សម្រាប់​ថ្នាក់​ចុងក្រោយ​នេះ សូមគិត​អំពី​របៀប​ដែល​ការ​សិក្សា​ព្រះគម្ពីរ​មរមនរបស់​អ្នក បាន​ជួយ​អ្នក​ឲ្យ​មករក​ព្រះ​គ្រីស្ទ និង​ប្រែក្លាយ​កាន់តែ​ដូចជា​ទ្រង់ ។ សូម​សម្គាល់​មើល​គំនិត អារម្មណ៍ ចំណាប់​អារម្មណ៍ ឬ​បទពិសោធន៍​ជាក់លាក់​ណាមួយ ដែល​បាន​បង្កើន​ទីបន្ទាល់​របស់​អ្នក និង​ធ្វើ​ឲ្យ​ការប្រែ​ចិត្តជឿ​របស់​អ្នក​កាន់តែ​ស៊ីជម្រៅ ។ សូម​កត់ត្រា​គំនិត​របស់​អ្នក ។

ដើម្បី​រៀបចំខ្លួន​សម្រាប់​ថ្នាក់​ចុងក្រោយ​របស់​អ្នក សូម​ជ្រើសរើស និង​បំពេញ​សកម្មភាព​មួយ​នៃ​សកម្មភាព​ដូចខាងក្រោម ៖

  • ជម្រើស ១ ៖ សូម​ជ្រើស​វគ្គ​បទគម្ពីរ ឬ​ការបង្រៀន​មួយ​ចេញពី​ព្រះគម្ពីរ​មរមន​ដែល​មាន​ឥទ្ធិពល​ជា​ពិសេស ក្នុង​ការជួយអ្នក​ឲ្យ​មករក​ព្រះ​គ្រីស្ទ ហើយ​សូម​កត់ត្រា​របៀប​ដែល​វា​មាន​ឥទ្ធិពល​លើ​អ្នក ។

  • ជម្រើស ២ ៖ សូម​ស្វែងរក​បុគ្គល​ម្នាក់​នៅក្នុង​ព្រះគម្ពីរ​មរមន ដែល​គំរូ​របស់​លោក​បាន​ជួយ​ដល់​អ្នក​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​អត្ថន័យ​នៃ​ការមករក​ព្រះគ្រីស្ទ ហើយ​សូម​កត់ត្រា​អ្វី​ដែល​អ្នក​បានរៀន ។

  • ជម្រើស ៣ ៖ សូម​សញ្ជឹងគិត​ពី​ការសិក្សា​ព្រះ​គម្ពីរ​មរមន​ថ្មីៗ​របស់​អ្នក​ ដែល​បាន​បំផុសគំនិត​អ្នក​ឲ្យ​មករក​ព្រះ​គ្រីស្ទ ។ សូម​កត់ត្រា​ពី​របៀប​ដែល​ទីបន្ទាល់​របស់​អ្នក​បាន​រីកចម្រើន​ឡើង និង​ពី​របៀប​ដែល​ការ​ផ្លាស់ប្រែចិត្ត​ជឿ​របស់​អ្នក​ចំពោះ​ព្រះអង្គ​សង្រ្គោះ​ត្រូវបាន​ពង្រឹង ។

បន្ទាប់ពី​កត់ត្រា​គំនិត និង​អារម្មណ៍​របស់​អ្នក​រួចហើយ សូម​ពិចារណា​ដោយ​ការអធិស្ឋាន ថាតើ​នរណា​ដែល​អាច​ទទួលបាន​ពរជ័យ តាមរយៈ​អ្វី​ដែល​អ្នក​បាន​សរសេរ​នេះ ហើយ​ចែកចាយ​ជាមួយ​ពួកគេ ។ សូម​ត្រៀម​ខ្លួន​ចែកចាយ​គំនិត​របស់​អ្នក​នៅអំឡុង​ពេល​កំពុងរៀន​ផងដែរ ។