ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ៨ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ជីវិត​បន្ទាប់​ពី​សេចក្ដី​ស្លាប់


« មេរៀន​ទី ៨ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ជីវិត​បន្ទាប់​ពី​សេចក្ដី​ស្លាប់ » ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន ( ឆ្នាំ ២០២១ )

« មេរៀន​ទី ៨ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ » ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន

មេរៀន​ទី ៨ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់

ជីវិត​បន្ទាប់​ពី​សេចក្ដី​ស្លាប់

រូបភាព
ទីក្រុង​អស់កល្ប​ជានិច្ច ដោយ ឌី ខេត ឡាសិន

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន ៖ « យើង​មិន​ចាំបាច់​មើល​ទៅ​សេចក្ដី​ស្លាប់​ថា​ជា​សត្រូវ​នោះ​ទេ ។ ដោយ​មាន​ការយល់ដឹង និង​ការរៀបចំខ្លួន​យ៉ាង​ពេញលេញ នោះ​សេចក្ដី​ជំនឿ​នឹង​ជំនួស​ឲ្យ​ការភ័យ​ខ្លាច ។ សេចក្ដី​សង្ឃឹម​ជំនួស​ឲ្យ​ការអស់​សង្ឃឹម » ( « Doors of Death » Ensign ខែ ឧសភា ឆ្នាំ ១៩៩២ ទំព័រ ៧៤ ) ។ នៅពេល​អ្នក​សិក្សា​ឯកសារ​រៀបចំ​នេះ សូម​ពិចារណា​ពី​អ្វី​ដែល​ព្រះគម្ពីរ​មរមន​បង្រៀន​អំពី​សេចក្ដី​ស្លាប់ និង​ជីវិត​បន្ទាប់ពី​សេចក្ដី​ស្លាប់ ដែល​អាច​ជួយ​អ្នក​ឲ្យ « ប្រុងប្រៀប​ទៅ​ជួប​ព្រះ » ( អាលម៉ា ១២:២៤ ) ។

ផ្នែក​ទី ១

តើ​នឹង​មាន​អ្វី​កើតឡើង បន្ទាប់ពី​យើង​ស្លាប់​ទៅ ?

បន្ទាប់ពី​កូរីអានតុន ដែល​ជា​កូនប្រុស​របស់​អាលម៉ា​ជាកូន បាន​បោះបង់​ការងារ​បម្រើ ហើយ​ប្រព្រឹត្ត​អំពើបាប​ខាង​ផ្លូវ​ភេទ នោះ​ឪពុក​របស់​គាត់​បាន​និយាយ​ជាមួយ​នឹង​គាត់​អំពី​ភាពធ្ងន់ធ្ងរ​នៃ​ទង្វើ​របស់​គាត់ ។ អាលម៉ា​បាន​ដឹង​ថា កូរីអានតុន​បាន​ភ័យ​ព្រួយ​នឹង​ជីវិត​បន្ទាប់ពី​សេចក្ដី​ស្លាប់ និង​ការដាក់ទោស​ដែល​រង់ចាំ​មនុស្ស​មាន​បាប ។ អាលម៉ា​បាន​បង្រៀន​កូនប្រុស​របស់​លោក​ថា ខណៈ​មនុស្ស​ទាំងអស់​នឹង​បាន​រស់ឡើង​វិញ នោះ​មានតែ​មនុស្ស​សុចរិត​ប៉ុណ្ណោះ​ដែល​នឹង​រស់នៅ​ជាមួយ​ព្រះ ( សូមមើល អាលម៉ា ៤០:១, ៩–១០, ២៥–២៦ ) ។ លោក​ក៏​បាន​ពន្យល់​ពី​អ្វី​ដែល​កើតឡើង​ចំពោះ​វិញ្ញាណ​របស់​យើង​នៅ​ចន្លោះ​នៃ​សេចក្តី​ស្លាប់ និង​ដំណើរ​រស់​ឡើងវិញ​ផងដែរ ។

រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​រៀបចំ​សម្រាប់​ថ្នាក់រៀន

នៅពេល​អ្នក​អាន​ការបង្រៀន​មួយ​ចំនួន​របស់​អាលម៉ា​អំពី​ពិភព​វិញ្ញាណ​នៅក្នុង អាលម៉ា ៤០:១១–១៤ សូម​ប្រៀបធៀប​ភាពខុសគ្នា​រវាង​បទពិសោធន៍​របស់​មនុស្ស​សុចរិត និង​បទពិសោធន៍​របស់​មនុស្ស​ទុច្ចរិត ។ ( នៅពេល​អាលម៉ា​បាន​ប្រើ​ឃ្លា « ភាពងងឹត​ខាង​ក្រៅ » លោក​សំដៅ​លើ​សភាព​របស់​មនុស្ស​ទុច្ចរិត​នៅ​ចន្លោះ​នៃ​សេចក្ដី​ស្លាប់ និង​ដំណើរ​រស់ឡើង​វិញ លោក​មិន​មែន​សំដៅ​លើ​សភាព​ចុងក្រោយ​របស់​សាតាំង និង​ពួកអ្នកដើរតាម​វា​នោះ​ទេ ។ សូមមើល សេចក្ដី​ណែនាំ​ដល់​បទ​គម្ពីរ​ទាំងឡាយ « ស្ថាន​នរក » នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org ) ។

រូបភាព
អ្នក​ដែល​បាន​តែងតាំង ដោយ ហារ៉ូល អាយ ហប់គីនសុន

ប្រធាន យ៉ូសែប ហ្វិលឌីង ស្ម៊ីធ បាន​បង្រៀន​ដូច្នេះ​អំពី​ឃ្លា​នេះ « នឹង​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ គឺ​ទៅ​ជួប​នឹង​ព្រះ​ដែល​ទ្រង់​បាន​ប្រទាន​ជីវិត​ដល់​គេ » ៖

រូបភាព
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ

[ ឃ្លា​នេះ ] មាន​ន័យ​សាមញ្ញ​ថា ជីវិត​រមែង​ស្លាប់​របស់​ពួកគេ​បាន​មក​ដល់​ទីបញ្ចប់ ហើយ​ពួកគេ​បាន​ត្រឡប់​ទៅ​ពិភព​វិញ្ញាណ​វិញ ជា​កន្លែង​ដែល​ពួកគេ​ត្រូវបាន​ដាក់​ទៅ​កន្លែង​មួយ​ស្របតាម​កិច្ចការ​របស់​ពួកគេ​ដោយ​សេចក្ដី​យុត្តិធម៌ ឬ​ដោយ​មិន​យុត្តិធម៌ នៅទីនោះ​ដើម្បី​រង់ចាំ​ការរស់​ឡើងវិញ ។ ( យ៉ូសែប ហ្វីលឌិង ស៊្មីធ Answers to Gospel Questions បាន​និពន្ធ​ដោយ យ៉ូសែប ហ្វីលឌិង ស៊្មីធ ជុញ្ញ័រ [ ឆ្នាំ ១៩៥៨ ] ២:៨៥ )

ប្រធាន ដាល្លិន អេក អូក នៃ​គណៈប្រធាន​ទីមួយ​ក៏​បាន​ថ្លែង​ដូច​ខាងក្រោម​នេះ​អំពី​ពិភព​វិញ្ញាណ​ដែរ ៖

រូបភាព
ប្រធាន ដាល្លិន អេក អូក

តាមរយៈ​ព្រះគម្ពីរ យើង​ដឹង​ថា បន្ទាប់ពី​រូបកាយ​យើង​ស្លាប់​ទៅ យើង​បន្ត​រស់នៅ​ជា​វិញ្ញាណ​នៅក្នុង​ពិភព​វិញ្ញាណ ។ ព្រះគម្ពីរ​ក៏​បង្រៀន​ផងដែរ​ថា ពិភព​វិញ្ញាណ​នេះ​ត្រូវបាន​បែងចែក​រវាង​ពួកអ្នក « សុចរិត » ឬ « យុត្តិធម៌ » ពេល​នៅរស់ និង​ពួក​អ្នក​ដែល​ទុច្ចរិត ។ ព្រះគម្ពីរ​ក៏​ពិពណ៌នា​ផងដែរ​ពី​របៀប​ដែល​វិញ្ញាណ​ស្មោះត្រង់​មួយ​ចំនួន​បង្រៀន​ដំណឹងល្អ​ដល់​ពួកវិញ្ញាណ​ដែល​ទុច្ចរិត ឬ​ពួក​បះបោរ ( សូមមើល ពេត្រុស ទី១ ៣:១៩; គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៨:១៩–២០, ២៩, ៣២, ៣៧ ) ។ សំខាន់​បំផុត វិវរណៈ​សម័យ​ទំនើប​បង្ហាញ​ថា កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ​ឆ្ពោះ​ទៅមុខ​នៅក្នុង​ពិភព​វិញ្ញាណ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៨:៣០–៣៤, ៥៨ ) ហើយ​ទោះ​ជា​យើង​ត្រូវបាន​ជម្រុញ​មិន​ឲ្យ​ពន្យារ​ពេល​នៃ​ការប្រែចិត្ត​របស់​យើង​នៅក្នុង​ជីវិត​រមែង​ស្លាប់​ក្ដី ( សូមមើល អាលម៉ា ១៣:២៧ ) ក៏​យើង​ត្រូវបាន​បង្រៀន​ថា ការប្រែចិត្ត​មួយ​ចំនួន​គឺ​អាច​កើតឡើង​នៅ​ទីនោះ​ផងដែរ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៨:៥៨ ) ។ ( «Trust in the Lord » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ២៦ )

រូបភាព
រូបតំណាង​ការសញ្ជឹង​គិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

តើ​ការមាន​ការយល់ដឹង​ត្រឹមត្រូវ​អំពី​ពិភព​វិញ្ញាណ អាច​ជួយ​អ្នក​ឲ្យ​ធ្វើ​ការជ្រើសរើស​ល្អៗ​យ៉ាង​ដូចម្តេច ?

ផ្នែក​ទី ២

តើ​ការជឿ​លើ​ដំណើរ​រស់ឡើង​វិញ​អាច​នាំ​សេចក្ដី​សង្ឃឹម​ដល់​ខ្ញុំ​ដោយ​របៀប​ណា ?

នៅពេល​អាលម៉ា និង​អាមូលេក​បាន​បង្រៀន​ប្រជាជន​អាំំម៉ូណៃហា នោះ​មាន​មេធាវី​ម្នាក់​ឈ្មោះ ស៊ីអែសរ៉ុម បាន​ប៉ុនប៉ង​បំប្លែង​ពាក្យ​សម្ដី​របស់​អាមូលេក ហើយ​ធ្វើឲ្យ​ការបង្រៀន​របស់​លោក​អំពី​ព្រះយេស៊ូវគ្រីស្ទ​ចុះ​អន់​ខ្សោយ ។ ជា​ការឆ្លើយតប​វិញ អាមូលេក​បាន​ថ្លែង​ទីបន្ទាល់​យ៉ាង​មោះមុត​ថា ការរស់​ឡើងវិញ និង​សេចក្ដី​សង្គ្រោះ​ចេញពី​អំពើបាប​អាច​កើត​មាន​ឡើង តែ​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ​ប៉ុណ្ណោះ ។

រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​រៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន អាលម៉ា ១១:៤២–៤៤ ហើយ​រកមើល​ពរជ័យ​ដែល​យើង​នឹង​ទទួល​បាន​តាមរយៈ​ការរស់​ឡើងវិញ ។

រូបភាព
យុវនារី​អង្គុយ​លើ​រទេះ​រុញ​កំពុង​ឱបគ្នា

ដោយ​ថ្លែង​ទីបន្ទាល់​អំពី​សារៈសំខាន់​នៃ​ការរស់​ឡើងវិញ ប្រធាន ស៊ូសាន ដបុលយូ ថែនណឺ អតីត​ប្រធាន​យុវនារី​ទូទៅ​បាន​បង្រៀន ៖

រូបភាព
ប្រធាន ស៊ូសាន ដុបលយូ ថែនណឺ

រូបកាយ​ដ៏​ពិសិដ្ឋ​ទាំងនេះ ដែល​យើង​មាន​អំណរគុណ​យ៉ាង​ខ្លាំង រងទុក្ខ​នឹង​ការដាក់​ដែន​កំណត់​ពី​ធម្មជាតិ ។ មនុស្ស​មួយ​ចំនួន​កើត​មក​ពិការ ហើយ​មួយ​ចំនួន​ទៀត​រងទុក្ខ​ឈឺចាប់​ដោយសារ​ជំងឺ​ពេញ​មួយ​ជីវិត​របស់​ពួកគេ ។ ពួកយើង​ទាំងអស់​គ្នា​ពេល​យើង​ចម្រើន​វ័យ​កាន់​តែច្រើន​ នឹង​ដឹង​ថា​រូបកាយ​របស់​យើង​ចាប់ផ្ដើម​អន់ថយ​ម្ដង​បន្ដិចៗ ។ នៅពេល​រឿង​នេះ​កើតឡើង យើង​រង់ចាំ​ឲ្យ​ដល់​ថ្ងៃ​ដែល​រូបកាយ​របស់​យើង​នឹង​ទទួល​បាន​ការព្យាបាល និង​ពេញលេញ​ឡើងវិញ ។ យើង​ទន្ទឹង​រង់ចាំ​ការរស់​ឡើងវិញ ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ធ្វើឲ្យ​វា​កើតឡើង​បាន ។ … ខ្ញុំ​ដឹង​ថា តាមរយៈ​ព្រះគ្រីស្ទ យើង​អាច​ទទួលបាន​សេចក្ដី​អំណរ​ដ៏​ពេញលេញ ដែល​មាន​តែ​នៅពេល​វិញ្ញាណ និង​វត្ថុ​ធាតុ​នៅជាប់​គ្នា​ដោយ​ឥត​បែកបាក់​ប៉ុណ្ណោះ ( សូមមើល គ.&ស. ៩៣:៣៣ ) ។ ( « The Sanctity of the Body » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៥ ទំព័រ ១៥ )

រូបភាព
រូបតំណាង​ការសញ្ជឹង​គិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

តើ​ការមាន​ទីបន្ទាល់​អំពី​ការរស់​ឡើងវិញ អាច​ជួយ​អ្នក​ឲ្យ​ប្រឈម​នឹង​ឧបសគ្គ​ក្នុង​ជីវិត​ដោយ​មាន​សេចក្ដី​សង្ឃឹម និង​ទឹកចិត្ត​ក្លៀវក្លា​ដោយ​របៀប​ណា ?

ផ្នែក​ទី ៣

តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​ប្រុងប្រៀប​ខ្លួន​បាន​ប្រសើរ​ដើម្បី​ទៅ​ជួប​ព្រះ ?

បី​បួន​ឆ្នាំ​ក្រោយពី​បង្រៀន​នៅ​ដែនដី​អាំម៉ូណៃហា នោះ​អាលម៉ា និង​អាមូលេក​បាន​ទៅ​បេសកកម្ម​មួយ​ទៀត លើក​នេះ​ទៅកាន់​ពួកសាសន៍​សូរាំ​ដែល​ក្បត់​សាសនា ។ អាលម៉ា និង​អាមូលេក​ចាប់ផ្ដើម​ទទួល​បាន​ជោគជ័យ​នៅក្នុង​ចំណោម​ក្រុម​មនុស្ស​ដែល​បន្ទាប​ខ្លួន​ជាង ។ ក្រោយពី​ការបង្រៀន​ប្រជាជននេះ​ឲ្យ​មើល​ទៅ​ព្រះយេស៊ូវគ្រីស្ទ និង​ជឿ​លើ​ព្រះចេស្ដា​នៃ​ដង្វាយធួន​របស់​ទ្រង់​ហើយ នោះ​អាមូលេក​បាន​អញ្ជើញ​ពួកគេ​ឲ្យ​រៀបចំ​ខ្លួន​ទៅជួប​នឹង​ព្រះ ។

រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​រៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​ពិចារណា​ពី​អ្វី​ដែល​អ្នក​អាច​ធ្វើបាន ដើម្បី​រៀបចំ​ខ្លួន​កាន់តែ​ប្រសើរ​ទៅជួប​នឹង​ព្រះ នៅ​ពេល​អ្នក​អាន អាលម៉ា ៣៤:៣២–៣៤ ។

រូបភាព
យុវនារី​សញ្ជឹង​គិត

ដោយ​ថ្លែង​ពី​សារៈសំខាន់​នៃ​ការរៀបចំ​ខ្លួន​នៅ​ថ្ងៃនេះ​ដើម្បី​ជួប​នឹង​ព្រះ ប្រធាន ហិនរី ប៊ី អាវរិង នៃ​គណៈប្រធាន​ទីមួយ​បាន​បង្រៀន​ថា

រូបភាព
ប្រធាន ហិនរី ប៊ី អាវរិង

មាន​គ្រោះថ្នាក់​មួយ​នៅក្នុង​ពាក្យ​ថា នៅ​ថ្ងៃ​ណា​មួយ ជា​ពេល​ដែល​វា​មាន​ន័យ​ថា « មិនមែន​ថ្ងៃ​នេះ​ទេ » ។ « ខ្ញុំ​នឹង​ប្រែចិត្ត​នៅ​ថ្ងៃ​ណា​មួយ » ។ « ខ្ញុំ​នឹង​អភ័យទោស​ឲ្យ​គាត់​នៅ​ថ្ងៃ​ណា​មួយ » ។ …

ព្រះគម្ពីរ​ប្រាប់​យ៉ាង​ច្បាស់​ពី​គ្រោះថ្នាក់​នៃ​ការ​ពន្យារ​ពេល ។ … ថ្ងៃ​នេះ​គឺជា​អំណោយ​ដ៏​មាន​តម្លៃ​មួយ​ពី​ព្រះ ។ គំនិត​ថា « ថ្ងៃណាមួយ ខ្ញុំ​នឹង » អាច​ជា​ចោរ​ឆក់​ឱកាស​យក​ពេលវេលា និង​ពរជ័យ​នៃ​ភាពអស់កល្ប​ជានិច្ច ។( « This Day » Liahona ខែ ឧសភា ឆ្នាំ ២០០៧ ទំព័រ ៨៩ )

នៅពេល​អាលម៉ា​ជា​កូន បាន​ផ្ដល់​ការងារ​បម្រើ​ដល់​ប្រជាជន​នៅ​ដែនដី​សារ៉ាហិមឡា លោក​បាន​សួរ​សំណួរ​ពញ្ញាក់​ស្មារតី​ជាច្រើន​ដើម្បី​ជួយ​ពួកគេ​ឲ្យ​ពិចារណា​ពី​អ្វី​ដែល​ពួកគេ​ត្រូវតែ​ធ្វើ ដើម្បី​បាន​រៀបចំ​ទៅ​ឈរ​នៅ​ក្នុង​វត្តមាន​របស់​ព្រះ ( សូមមើល អាលម៉ា ៥ ) ។

រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​រៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន អាលម៉ា ៥:១៥–១៧, ១៩, ២៧, ៣៣ ហើយ​ពិចារណា​ពី​របៀប​ដែល​អ្នក​នឹង​ឆ្លើយ​សំណួរ​របស់​អាលម៉ា ។

រូបភាព
រូបតំណាង​កំណត់ត្រា

កត់ត្រា​គំនិត​របស់អ្នក

ក្រោយពី​សញ្ជឹងគិត​ពី​សំណួរ​របស់​អាលម៉ា​ហើយ សូម​ពិចារណា​ពី​របៀប​ដែល​អ្នក​អាច​ឆ្លើយ​នឹង​សំណួរ​ដូច​តទៅ​នេះ​មកពី​ប្រធាន​អូក ៖ « ប្រសិន​បើ [ អ្នក ] បាន​ដឹង​ថា [ អ្នក ] ត្រូវ​ជួប​នឹង​ព្រះអម្ចាស់​នៅ​ថ្ងៃ​ស្អែក—​តាមរយៈ​ការស្លាប់​មុន​អាយុ [ របស់​អ្នក ] ឬ​តាមរយៈ​ការយាង​មក​ដែល​មិន​បាន​រំពឹង​ជា​មុន​របស់​ទ្រង់—​តើ [ អ្នក ] នឹង​ធ្វើ​អ្វី​ខ្លះ​នៅ​ថ្ងៃនេះ ? » ( « Preparation for the Second Coming » Liahona ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ៩ ) ។