ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ១១ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ឈាន​ទៅមុខ​នៅលើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា


« មេរៀន​ទី ១១ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ឈាន​ទៅមុខ​នៅលើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា » ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន ( ឆ្នាំ ២០២១ )

« មេរៀន​ទី ១១ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ » ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន

មេរៀន​ទី ១១ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់

ឈាន​ទៅមុខ​នៅលើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា

រូបភាព
យុវវ័យ​កំពុង​ដើរ

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា « ចំពោះ​សមាជិក​សាសនាចក្រ​ម្នាក់ៗ ខ្ញុំ​សូម​ប្រាប់​ថា សូម​បន្ដ​ដើរ​នៅលើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា ។ ការតាំង​ចិត្ត​របស់​បងប្អូន​ដើម្បី​ធ្វើ​តាម​ព្រះអង្គ​សង្គ្រោះ​តាមរយៈ​ការធ្វើ​សេចក្ដីសញ្ញា​ជាមួយ​ទ្រង់ បន្ទាប់មក​រក្សា​សេចក្ដី​សញ្ញា​នោះ នឹង​បើក​ទ្វារ​ទៅកាន់​ពរជ័យ និង​ឯកសិទ្ធិ​ខាង​វិញ្ញាណ​ទាំងអស់​ដែល​មាន​ចំពោះ​បុរស ស្ត្រី និង​កុមារ​នៅ​គ្រប់​ទីកន្លែង » ( « As We Go Forward Together » Ensign ខែ មេសា ឆ្នាំ ២០១៨ ទំព័រ ៤ ) ។ នៅពេល​អ្នក​បន្ដ​ការសិក្សា​របស់​អ្នក​អំពី​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ សូម​ពិចារណា​ពី​របៀប​ដែល​ការចុះ និង​ការរក្សា​សេចក្ដី​សញ្ញា​នៃ​ពិធីបុណ្យ​ជ្រមុជ​ទឹក​របស់​អ្នក ការទទួល​បាន​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ការកាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត ជួយ​អ្នក​ឲ្យ​កាន់តែ​ក្លាយ​ដូចជា​ព្រះវរបិតា​របស់​អ្នក​ដែល​គង់​នៅ​ស្ថានសួគ៌ ។

ផ្នែក​ទី ១

តើ​សេចក្ដី​សញ្ញា​នៃ​ពិធីបុណ្យ​ជ្រមុជ​ទឹក​របស់​ខ្ញុំ​អាច​ផ្ដល់​ពរជ័យ​ដល់​ខ្ញុំ និង​អស់​អ្នក​ដែល​ខ្ញុំ​ទាក់ទង​ជាមួយ​ដោយ​របៀប​ណា ?

ព្រះអម្ចាស់​បាន​បញ្ជូន​ព្យាការី​អ័ប៊ីណាដៃ​ឲ្យ​ទៅ​ជួប​នឹង​ស្ដេច​ណូអេ និង​ប្រជាជន​របស់​ទ្រង់ ដើម្បី​ព្រមាន​ពួកគេ​ថា ប្រសិនបើ​ពួកគេ​មិន​ប្រែចិត្ត​ទេ​នោះ ពួកគេ​នឹង​ត្រូវ​ដាក់​នៅក្នុង​សេវកភាព ។ ស្ដេច​ណូអេ​បាន​បដិសេធ​សារលិខិត​របស់​អ័ប៊ីណាដៃ ហើយ​បាន​ឲ្យ​គេ​សម្លាប់​លោក ។ អាលម៉ា ដែល​ជា​សង្ឃ​ម្នាក់​របស់​ណូអេ បាន​កត់ត្រា​ទុក រួចហើយ​បាន​លួច​បង្រៀន​ពាក្យ​សម្ដី​របស់​អ័ប៊ីណាដៃ​ដល់​ប្រជាជន ។ កាល​ក្រុម​អ្នកជឿ​របស់​អាលម៉ា​បាន​កើនឡើង នោះ​ពួកគេ​បាន​ប្រជុំគ្នា​នៅឯ​ទឹក​មរមន ហើយ​បាន​ចូល​ទៅក្នុង​សេចក្ដី​សញ្ញា​នៃ​ពិធីបុណ្យ​ជ្រមុជ​ទឹក ។

រូបភាព
អាលម៉ា​ជ្រមុជ​ទឹក​នៅឯ​ទឹក​មរមន
រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​រៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន ម៉ូសាយ ១៨:៨–១០ ហើយ​រកមើល​អ្វី​ដែល​យើង​សន្យា​ថា​នឹង​ធ្វើ ហើយ​ប្រែ​ក្លាយ​នៅពេល​យើង​ជ្រមុជ​ទឹក ។ សូម​កត់ចំណាំ​ផងដែរ​ពី​អ្វី​ដែល​អាលម៉ា​បង្រៀន​ថា ព្រះអម្ចាស់​នឹង​ធ្វើ​ជា​ផ្នែក​មួយ​នៃ​សេចក្ដី​សញ្ញា​នេះ ។

ដោយ​ថ្លែង​អំពី​ការសន្យា​របស់​យើង​ដើម្បី​ទួញ​យំ​ជាមួយ និង​លួងលោម​មនុស្ស​ដទៃ នោះ​អែលឌើរ ឌែល ជី រេនឡាន់ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ពន្យល់ ៖

រូបភាព
អែលឌើរ ឌេល ជី រេនឡាន់

នៅក្នុង​សាសនាចក្រ ដើម្បី​បម្រើ​មនុស្ស​ដទៃ​ឲ្យ​មាន​ប្រសិទ្ធភាព យើង​ត្រូវមើល​ពួកគេ​តាមរយៈ​កែវភ្នែក​របស់​ឪពុក ឬ​ម្ដាយ​ម្នាក់ គឺ​តាមរយៈ​ព្រះនេត្រ​របស់​ព្រះវរបិតាសួគ៌ ។ នៅពេល​នោះ​ហើយ​ទើប​យើង​អាច​ចាប់ផ្ដើម​យល់​ពី​តម្លៃ​ដ៏​ពិត​នៃ​ព្រលឹង​មួយ ។ នៅ​ពេល​នោះហើយ​ទើប​យើង​ទទួល​អារម្មណ៍​ពី​សេចក្ដី​ស្រឡាញ់ ដែល​ព្រះវរបិតា​សួគ៌​មាន​ចំពោះ​កូនចៅ​របស់​ទ្រង់​ទាំងអស់ ។ នៅ​ពេល​នោះ​ហើយ​ទើប​យើង​ទទួល​អារម្មណ៍​ពី​ការព្រួយ​ព្រះទ័យ​របស់​ព្រះអង្គ​សង្គ្រោះ​ចំពោះ​ពួកគេ ។ យើង​មិន​អាច​បំពេញ​កាតព្វកិច្ច​នៃ​សេចក្ដី​សញ្ញា​របស់​យើង​ទាំងស្រុង ដើម្បី​ទួញយំ​នឹង​អ្នកណា​ដែល​ទួញយំ កម្សាន្ត​ទុក្ខ​ដល់​អស់​អ្នក​ណា​ដែល​កំពុង​ត្រូវការ​កម្សាន្ត​ទុក្ខ​បាន​ឡើយ ទាល់តែ​យើង​មើលឃើញ​ពួកគេ​តាមរយៈ​ព្រះនេត្រ​របស់​ព្រះ​សិន ។ [ សូមមើល ម៉ូសាយ ១៨:៨–១០ ] ។ ការពង្រីក​ទស្សនវិស័យ​នេះ​នឹង​បើក​ដួងចិត្ត​យើង​ចំពោះ​ការខកចិត្ត ការភ័យខ្លាច និង​ការខូច​ចិត្ត​របស់​មនុស្ស​ដទៃទៀត ។( « Through God’s Eyes » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៩៥)

រូបភាព
រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​គិត​ពី​គំរូ​ដែល​អ្នក​បាន​ឃើញ​ពី​មនុស្ស​ដែល​គោរព​តាម​សេចក្ដី​សញ្ញា​នៃ​ពិធីបុណ្យ​ជ្រមុជទឹក​របស់​ពួកគេ ។ តើ​អ្នក​អាច​គិត​ដល់​គំរូ​អ្វីខ្លះ​នៅក្នុង​ព្រះជន្ម​របស់​ព្រះអង្គ​សង្គ្រោះ ដែល​ទ្រង់​បាន​បង្ហាញ​ពី​របៀប​គោរព​តាម​សេចក្ដី​សញ្ញា​នៃ​ពិធីបុណ្យ​ជ្រមុជទឹក​នេះ ? សូម​ត្រៀម​ខ្លួន​ចែកចាយ​ឧទាហរណ៍​របស់​អ្នក​នៅក្នុង​ថ្នាក់ ។

ផ្នែក​ទី ២

តើ​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ផ្លាស់ប្ដូរ​ជីវិត​របស់​ខ្ញុំ​ដោយ​របៀប​ណា ?

នៅក្នុង​ការសរសេរ​របស់​លោក​អំពី​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ នីហ្វៃ​បាន​បង្រៀន​ថា អស់​អ្នក​ដែល​ធ្វើតាម​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​បាន​ជ្រមុជ​ទឹក នឹង​ទទួល​បាន​ព្រះវិញ្ញាណ​បរិសុទ្ធ​មកពី​ព្រះវរបិតាសួគ៌ ( សូមមើល នីហ្វៃ​ទី​២ ៣១:១២ ) ។

រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​រៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន នីហ្វៃ​ទី​២ ៣១:១៣, ១៧ ដោយ​រកមើល​របៀប​ដែល​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​បន្សុទ្ធ​ជីវិត​របស់​អ្នក ។

រូបភាព
យុវជន​ម្នាក់​ត្រូវបាន​បញ្ជាក់

ប្រធាន ប៊យដ៏ ឃេ ផាកកឺ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ថ្លែង​ដូច្នេះ​អំពី​ការនិយាយ​ដោយ​ភាសា​នៃ​ពួក​ទេវតា ៖

រូបភាព
ប្រធាន ប៊យដ៏ ឃេ ផាកកឺ

នីហ្វៃ​បាន​ពន្យល់​ថា ទេវតា​មាន​បន្ទូល​ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​បងប្អូន​អាច​និយាយ​ដោយ​ភាសា​នៃ​ពួកទេវតា​បាន ដែល​មាន​ន័យ​សាមញ្ញ​ថា បងប្អូន​អាច​និយាយ​ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ វា​នឹង​ស្ងៀមស្ងាត់ ។ … ប៉ុន្ដែ​ព្រះចេស្ដា​នឹង​មាន​នៅ​ទីនោះ ។( « The Gift of the Holy Ghost: What Every Member Should Know » Ensign ខែ សីហា ឆ្នាំ ២០០៦ ទំព័រ ៤៩–៥០ )

ហើយ​អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ពន្យល់​អំពី​បុណ្យ​ជ្រមុជ​ដោយ​ភ្លើង ។

សូម​ធ្វើ​សកម្មភាព​ខាងក្រោម​នេះ​មួយ ឬ​ទាំងពីរ ៖

  1. សូម​អាន​សេចក្តី​ថ្លែងការណ៍​ខាង​ក្រោម​នេះ ៖

    រូបភាព
    អែលឌើរ ដេវីឌ អេ បែដណា

    ព្រះវិញ្ញាណ​បរិសុទ្ធ​គឺជា​អង្គ​ញែក​ឲ្យ​បរិសុទ្ធ​ដែល​សម្អាត និង​ដុត​បញ្ឆេះ​ស្នឹម ព្រម​ទាំង​សេចក្ដី​អាក្រក់​ចេញពី​ព្រលឹង​មនុស្ស​ដូចជា​ដោយ​ភ្លើង​ដែរ ។ [ សូមមើល នីហ្វៃ​ទី​៣ ២៧:១៩–២១ ] ។ …

    ក្នុង​នាមជា​សមាជិក​នៃ​សាសនាចក្រ​ដែល​បានស្ដារ​ឡើងវិញ​របស់​ព្រះអម្ចាស់ យើង​ត្រូវបាន​ប្រទាន​ពរ​ទាំង​ដោយ ការសម្អាត​ពី​អំពើបាប​របស់​យើង​ពី​ដំបូង ទាក់ទង​នឹង​ពិធីបុណ្យ​ជ្រមុជទឹក និង​ដោយ​សក្តានុពល​នៃ ការសម្អាត​ពី​អំពើបាប​ជាបន្ដ​បន្ទាប់ ដែល​កើតមាន​តាមរយៈ​ភាពជា​ដៃគូ និង​អំណាច​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ។ …

    … ប៉ុន្តែ នៅពេល​យើង​រៀបចំខ្លួន​ដោយ​យកចិត្ត​ទុកដាក់ និង​ចូលរួម​នៅក្នុង [ ពិធី​សាក្រាម៉ង់ ] ដោយ​ដួងចិត្ត​សង្រេង និង​វិញ្ញាណ​ទន់ទាប នោះ​ការសន្យា​នឹង​មាន​ចំពោះ​យើង​ថា យើង​អាច​មាន​ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់​គង់នៅ​ជាមួយ​យើង ជានិច្ច ។ ហើយ​តាមរយៈ​អំណាច​ញែកចេញ​ជាបរិសុទ្ធ​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ​ធ្វើ​ជា​ដៃគូ​ដ៏ខ្ជាប់ខ្ជួន​របស់​យើង នោះ​យើង​អាច​ទទួល​ការផ្ដាច់​បាប​របស់​យើង ជានិច្ច ។ ( «Always Retain a Remission of Your Sins » Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ៥៩, ៦១–៦២ )

រូបភាព
រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

តើ​អ្នក​នឹង​ពន្យល់​ពី​ពិធី​បុណ្យ​ជ្រមុជ​ដោយ​ភ្លើង និង​ការនិយាយ​ដោយ​ភាសា​នៃ​ពួកទេវតា​ទៅកាន់​នរណាម្នាក់​ដែល​កំពុង​រៀបចំ​ខ្លួន​សម្រាប់​ពិធីបុណ្យ​ជ្រមុជទឹក​យ៉ាង​ដូចម្ដេច ? តើ​អ្នក​មាន​ពរជ័យ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​តាម​របៀប​ណា ?

ផ្នែក​ទី ៣

តើ​ខ្ញុំ​អាច​រកឃើញ​ក្តី​សង្ឃឹម និង​អំណរ​ដ៏​ធំ​អស្ចារ្យ ពេល​ខ្ញុំ​ខិតខំ​ស៊ូទ្រាំ​ដល់​ទីបញ្ចប់​ដោយ​របៀប​ណា ?

ទន្ទឹម​នឹង​សេចក្ដី​ជំនឿ ការប្រែចិត្ត ពិធីបុណ្យ​ជ្រមុជទឹក និង​ការទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នីហ្វៃ​បាន​បង្រៀន​ថា ការស៊ូទ្រាំ​ដល់​ទីបញ្ចប់​គឺជា​គោលការណ៍​ដ៏​សំខាន់​មួយ​នៅក្នុង​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ ។

រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​រៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​សិក្សា នីហ្វៃ​ទី​២ ៣១:១៥–១៦, ១៩–២១ ដោយ​រកមើល​អត្ថន័យ​នៃ​ការស៊ូទ្រាំ​ដល់​ទីបញ្ចប់ ។

សូម​មើល ឬ​អាន​សារលិខិត​ខាង​ក្រោម​នេះ​ពី​អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ហើយ​ពិចារណា​ពី​របៀប​ដែល​អ្នក​អាច​ស៊ូទ្រាំ​ដល់​ទីបញ្ចប់​ដោយ​អំណរ​ដ៏​ធំ​អស្ចារ្យ ។

រូបភាព
អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ

ការស៊ូទ្រាំ​ដល់​ទីបញ្ចប់ ឬ​ការបន្ដ​នៅ​ស្មោះត្រង់​តាម​ក្រឹត្យវិន័យ និង​ពិធីបរិសុទ្ធ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​ពេញ​មួយ​ជីវិត​របស់​បងប្អូន គឺជា​កិច្ច​តម្រូវ​ជា​មូលដ្ឋាន​គ្រឹះ​មួយ​សម្រាប់​សេចក្ដី​សង្គ្រោះ​នៅក្នុង​នគរ​របស់​ព្រះ ។ ជំនឿ​នេះ​បែងចែក​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ពី​និកាយ​គ្រីស្ទាន​ផ្សេងទៀត​ជាច្រើន ដែល​បង្រៀន​ថា សេចក្ដី​សង្គ្រោះ​ត្រូវបាន​ផ្ដល់​ដល់​មនុស្ស​ទាំងអស់​ដែល​គ្រាន់តែ​ជឿ ហើយ​ទទួលស្គាល់​ថា ព្រះយេស៊ូវ​គឺ​ជា​ព្រះគ្រីស្ទ ។ ព្រះអម្ចាស់​បាន​ប្រកាស​យ៉ាង​ច្បាស់​ថា « បើសិនជា​អ្នក​កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​យើង ហើយ​កាន់ខ្ជាប់​ដរាប​ដល់​ចុងបំផុត នោះ​អ្នក​នឹង​បាន​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច គឺជា​អំណោយទាន​ដ៏មហិមា​បំផុត​នូវ​គ្រប់​អំណោយទាន​ទាំងឡាយ​នៃ​ព្រះ » ( គ.&ស ១៤:៧ ) ។

ហេតុដូច្នេះ​ហើយ ការកាន់​ខ្ជាប់​ដរាប​ដល់​ចុង​បំផុត​ពុំមែន​គ្រាន់​តែ​ជា​បញ្ហា​មួយ​នៃ​កាលៈទេសៈ​លំបាក​នៃ​ជីវិត​អត់ធ្មត់ ឬ « ការតស៊ូ » នោះ​ទេ ។ សាសនា​របស់​យើង​គឺជា​សាសនា​ដ៏សកម្ម​មួយ ដែល​ជួយ​បុត្រា​បុត្រី​របស់​ព្រះ​នៅ​តាម​ផ្លូវ​តូច ហើយ​ចង្អៀត​ឲ្យ​អភិវឌ្ឍ​សក្ដានុពល​ពេញលេញ​របស់​ពួកគេ​នៅក្នុង​ជីវិត​នេះ ហើយ​ត្រឡប់​ទៅ​រក​ទ្រង់​វិញ​នៅ​ថ្ងៃណា​មួយ ។

ដោយ​មើល​ចេញ​ពី​ទស្សនវិស័យ​នេះ ការកាន់​ខ្ជាប់​ដរាប​ដល់​ចុង​បំផុត​គឺ​មាន​ភាពតម្កើង​ឡើង ហើយ​រុង​រឿង ពុំមែន​គួរឲ្យ​ខ្លាច ហើយ​អាប់អួរ​នោះ​ទេ ។ នេះ​គឺជា​សាសនា​មួយ​ដ៏​រីករាយ មាន​សង្ឃឹម កម្លាំង និង​ការជួយ​សង្គ្រោះ ។( « Have We Not Reason to Rejoice? » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ២០ )

រូបភាព
រូបតំណាង​កំណត់ត្រា

កត់ត្រា​គំនិត​របស់​អ្នក

សូម​រកមើល​ឧទាហរណ៍​មួយ​នៃ​អត្ថន័យ​នៃ​ការស៊ូទ្រាំ​ដរាប​ដល់​ចុង​បំផុត​ចេញពី​ព្រះជន្ម​របស់​ព្រះអង្គ​សង្គ្រោះ ចេញពី​បុគ្គល​ម្នាក់​នៅក្នុង​ព្រះគម្ពីរ​មរមន ឬ​ពី​នរណាម្នាក់​ដែល​អ្នក​ស្គាល់ ។ សូម​កត់ត្រា​ពី​របៀប​ដែល​ឧទាហរណ៍​នេះ​បាន​មាន​ឥទ្ធិពល​លើ​ការយល់ដឹង​របស់​អ្នក​អំពី​អត្ថន័យ​នៃ​ការស៊ូទ្រាំ​ដល់​ទីបញ្ចប់ ។