ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ១២ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ យើង​ត្រូវការ​ការកើត​ជា​ថ្មី​ខាង​វិញ្ញាណ


« មេរៀន​ទី ១២ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ យើង​ត្រូវការ​ការកើត​ជា​ថ្មី​ខាង​វិញ្ញាណ » ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន ( ឆ្នាំ ២០២១ )

« មេរៀន​ទី ១២ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ » ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន

មេរៀន​ទី ១២ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់

យើង​ត្រូវការ​ការកើត​ជា​ថ្មី​ខាង​វិញ្ញាណ

រូបភាព
ស្ដ្រី​កំពុង​ដើរកាត់​វាលស្មៅ

អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​អង្កេត​ថា « ព្រះគម្ពីរ​មរមន​គឺជា​ក្បួនខ្នាត​ណែនាំ​របស់​យើង ពេល​យើង​ធ្វើ​ដំណើរ​លើ​ផ្លូវ​ចេញពី​ការណ៍​អាក្រក់​ទៅរក​ការណ៍​ល្អ ទៅកាន់​ការណ៍​ប្រសើរ ហើយ​ខិតខំ​ផ្លាស់ប្ដូរ​ដួងចិត្ត​របស់​យើង » ( « The Atonement and the Journey of Mortality » Ensign ខែ មេសា ឆ្នាំ ២០១២ ទំព័រ ៤០ ) ។ នៅក្នុង​ព្រះគម្ពីរ​មរមន ការផ្លាស់ប្ដូរ​នេះ​ត្រូវបាន​ពិពណ៌នា​ថា​ជា ការចាប់​កំណើត​ជា​ថ្មី​ខាង​វិញ្ញាណ ការផ្លាស់ប្ដូរ​ដួងចិត្ត និង​ការប្រែចិត្ត​ជឿ ។ នៅពេល​អ្នក​សិក្សា​ឯកសារ​នេះ ដើម្បី​រៀបចំ​ខ្លួន​បង្រៀន សូម​ពិចារណា​ពី​របៀប​ដែល​ការរស់នៅ​តាម​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ អាច​ជួយ​អ្នក​ឲ្យ​ប្រែចិត្ត​ជឿ​កាន់តែ​ខ្លាំង ហើយ​កាន់តែ​ក្លាយ​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ ។

ផ្នែក​ទី ១

តើ​ការរស់នៅ​តាម​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ អាច​ជួយ​ខ្ញុំ​ឲ្យ​ប្រែចិត្ត​ជឿ​កាន់តែ​ខ្លាំង​យ៉ាង​ដូចម្តេច ?

សេចក្ដី​សង្ខេប​ខាងក្រោម​នេះ​រៀបរាប់​ពី​អ្វី​ដែល​នឹង​កើតឡើង នៅពេល​យើងបាន​ប្រែចិត្ត​ជឿ​ពិតប្រាកដ​នោះ ៖

ការប្រែចិត្ត​ជឿ​រួម​មាន​ការផ្លាស់ប្តូរ​ឥរិយាបទ ប៉ុន្តែ​វា​មិន​គ្រាន់តែ​ជា​ឥរិយាបថ​ប៉ុណ្ណោះ​ទេ វា​គឺ​ជា​ការផ្លាស់ប្ដូរ​រាល់​និស្ស័យ​របស់​យើង ។ វា​គឺ​ជា​ការផ្លាស់ប្តូរ​យ៉ាង​ចាំបាច់​មួយ​ដែល​ព្រះអម្ចាស់ និង​ពួកព្យាការី​របស់​ទ្រង់​ចាត់​ទុក​ថា​ជា​ការចាប់​កំណើត​ជា​ថ្មី ការផ្លាស់ប្តូរ​ដួងចិត្ត និង​ពិធីបុណ្យជ្រមុជ​ដោយ​ភ្លើង ។( « COnversion » Gospel Topics នៅលើ​គេហទំព័រ topics.ChurchofJesusChrist.org )

ឧទាហរណ៍ ក្រោយពី​អាលម៉ា​ជា​កូន​ត្រូវបាន​ទេវតា​មួយ​អង្គ​ហៅ​ឲ្យ​ប្រែចិត្ត នោះ​លោក​បាន​រងទុក្ខ​នឹង​ការសោកស្ដាយ​យ៉ាងខ្លាំង ដោយសារតែ​អំពើបាប​របស់​លោក ។ ពេល​អាលម៉ា​បាន​រងទុក្ខ លោក​បាន​ងាក​ទៅ​សូម​ជំនួយ​ពី​ព្រះអម្ចាស់ ពេលនោះ​អំពើបាប​របស់​លោក​ត្រូវបាន​អភ័យទោស​ឲ្យ ហើយ​លោក​បាន​ដកពិសោធន៍​ការកើត​ជាថ្មី​ខាង​វិញ្ញាណ ( សូមមើល ម៉ូសាយ ២៧:១១–២៣ ) ។

រូបភាព
អាលម៉ា​ជា​កូន​កំពុង​អធិស្ឋាន
រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​រៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន ម៉ូសាយ ២៧:២៥–២៦ ហើយ​រកមើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​បង្រៀន​អាលម៉ា​អំពី​ភាពចាំបាច់​នៃ​ការកើត​ជាថ្មី​ខាង​វិញ្ញាណ ។

ការកើត​ជាថ្មី​ខាង​វិញ្ញាណ ឬ​ការប្រែចិត្ត​ជឿ ពុំ​មែន​ជា​ព្រឹត្តិការណ៍​អកម្ម​នោះ​ទេ ។ « ការប្រែចិត្ត​ជឿ​ជា​លទ្ធផល​កើត​មក​ពី​កិច្ច​ប្រឹងប្រែង​ដ៏​សុចរិត​មួយដើម្បី​ដើរតាម​ព្រះអង្គ​សង្គ្រោះ ។ កិច្ច​ប្រឹងប្រែង​ទាំងនេះ​រួមមាន​ការអនុវត្ត​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ការប្រែចិត្ត​ពី​អំពើបាប ការទទួល​ពិធីបុណ្យ​ជ្រមុជទឹក ការទទួល​អំណោយទាន​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ការកាន់ខ្ជាប់​ដរាប​ដល់​ទីបំផុត​ក្នុង​សេចក្តី​ជំនឿ [ ដែល​អនុវត្ត​នូវ​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ ] » ( « Conversion » Gospel Topics នៅលើ​គេហទំព័រ topics.ChurchofJesusChrist.org ) ។

បទពិសោធន៍​របស់​ប្រជាជន​ស្ដេច​បេនយ៉ាមីន បង្ហាញ​ពី​របៀប​ដែល​ការអនុវត្ត​នូវ​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ ដឹកនាំ​ទៅរក​ការកើត​ជាថ្មី​ខាង​វិញ្ញាណ និង​ការប្រែចិត្ត​ជឿ​លើ​ព្រះអម្ចាស់ ។

រូបភាព
ស្តេច​បេនយ៉ាមីន​កំពុង​ធ្វើ​ទេសនកថា

នៅក្នុង​ទេសនកថា​ចុងក្រោយ​របស់​ទ្រង់ ស្ដេច​បេនយ៉ាមីន​បាន​បង្រៀន​ថា យើង​ទាំងអស់​គឺជា « អ្នក​បម្រើ​ដ៏​ឥត​ប្រយោជន៍ » ហើយ « ជាប់​ជំពាក់​គុណ​ដល់​អស់​កល្ប​ជានិច្ច » ដល់​ព្រះ ( ម៉ូសាយ ២:២១–២៥, ៣៤ ) ។ រួច​ទ្រង់​បាន​ថ្លែង​ទីបន្ទាល់​ថា យើង​អាច​ត្រូវបាន​ប្រោសលោះ តែ​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ​ប៉ុណ្ណោះ ។ ដោយ​បាន​ជ្រួតជ្រាប​ពី​សារលិខិត​នេះ នោះ​ប្រជាជន​របស់​ស្ដេច​បេនយ៉ាមីន​បាន​ដួល​ទៅលើ​ដី​ដោយ​គារវភាព និង​ការកោត​ខ្លាច ( សូមមើល ម៉ូសាយ ៣:១៧–៤:២ ) ។

រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​រៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន ម៉ូសាយ ៤:២–៣ ហើយ​រកមើល​របៀប​ដែល​ប្រជាជន​របស់​ស្ដេច​បេនយ៉ាមីន​បាន​អនុវត្ត​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ និង​ពរជ័យ​ទាំងឡាយ​ដែល​ពួកគេ​បាន​ទទួល ។

យើង​រៀន​ចេញពី ម៉ូសាយ ៤ ថា ក្រោយពេល​ដែល​ប្រជាជន​របស់​ទ្រង់​បាន​ទទួល​ការអភ័យទោស​ចំពោះ​អំពើបាប​របស់​ពួកគេ​រួចហើយ នោះ​ស្ដេច​បេនយ៉ាមីន​បាន​បង្រៀន​ពួកគេ​ឲ្យ​ជឿ​លើ​ព្រះ ហើយ​រស់នៅ​ដោយ​សេចក្ដី​ជំនឿ ដើម្បី​ពួកគេ​អាច « បាន​ទទួល​ការផ្ដាច់​បាប​ទាំងឡាយ​របស់ [ ពួកគេ ] ជានិច្ច » ( ខទី ១២ ) ។ នៅពេល​ទ្រង់​បាន​បញ្ចប់​ទេសនកថា​របស់​ទ្រង់​ហើយ ស្ដេច​បេនយ៉ាមីន​សព្វ​ព្រះទ័យ​ចង់​ដឹង​ថា តើ​ប្រជាជន​ទ្រង់​បាន​ជឿ​អ្វី​ដែល​ទ្រង់​បាន​បង្រៀន​ដែរ​ឬ​អត់ ( សូមមើល ម៉ូសាយ ៥:១ ) ។

រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​រៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន ម៉ូសាយ ៥:២–៧ ហើយ​រកមើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​ធ្វើ​ដល់​ប្រជាជន​របស់​ស្ដេច​បេនយ៉ាមីន កាល​ពួកគេ​បាន​អនុវត្ត​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ​នៅក្នុង​ជីវិត​របស់​ពួកគេ ។

អែលឌើ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ធ្វើការ​អង្កេត​ឃើញ​ដូច​តទៅ​នេះ​អំពី​ការកើត​ជាថ្មី​ខាង​វិញ្ញាណ ៖

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

បងប្អូន​អាច​សួរ​ថា ហេតុអ្វី​ការផ្លាស់ប្ដូរ​យ៉ាង​ធំ​នេះ​មិន​កើត​ឡើង​លឿន​ជាង​នេះ​ចំពោះ​ខ្ញុំ ? បងប្អូន​គួរតែ​ចងចាំ​ថា គំរូ​ដ៏​អស្ចារ្យ​នៃ​ប្រជាជន​របស់​ស្ដេច​បេនយ៉ាមីន អាលម៉ា និង​មនុស្ស​ដទៃ​ទៀត​នៅក្នុង​ព្រះគម្ពីរ​គឺ​បែប​នោះ—អស្ចារ្យ និង​មិន​ធម្មតា [ សូមមើល អែសរ៉ា ថាហ្វ ប៊ែនសឹន « A Mighty Change of Heart » Ensign ខែ តុលា ឆ្នាំ ១៩៨៩ ទំព័រ ២–៥ ] ។ សម្រាប់​ពួកយើង​ភាគច្រើន ការផ្លាស់ប្ដូរ​ទាំងឡាយ​គឺ​ភាគច្រើន​កើតឡើង​បន្តិច​ម្ដងៗ ហើយ​កើតតាម​ពេលវេលា ។ ការកើត​ម្ដង​ទៀត គឺ​ពុំ​ដូច​ជា​ការកើត​ខាង​រូបកាយ​ទេ វា​គឺជា​ដំណើរការ​មួយ មិន​មែន​ជា​ព្រឹត្តិការណ៍​មួយ​នោះ​ទេ ។ ហើយ​ការចូលរួម​ក្នុង​ដំណើរការ​នោះ គឺជា​គោលបំណង​ដ៏​សំខាន់​នៃ​ជីវិត​រមែង​ស្លាប់ ។

… ចូរ​យើង​ទទួលទាន​សាក្រាម៉ង់​ដោយ​ស័ក្ដិសម​ជា​រៀងរាល់​សប្ដាហ៍ ហើយ​បន្ត​ប្រើប្រាស់​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​រក​ឲ្យ​ឃើញ ហើយ​ដកចេញ​នូវ​សំណល់​ចុងក្រោយ​នៃ​ភាព​មិន​បរិសុទ្ធ​ដែល​នៅក្នុង​ខ្លួន​យើង ។ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា ពេល​បងប្អូន​បន្ត​នៅក្នុង​ផ្លូវ​នៃ​ការកើត​ជា​ថ្មី​ខាង​វិញ្ញាណ នោះ​ព្រះគុណ​ដ៏​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ នឹង​ដក​យកចេញ​នូវ​អំពើបាប​របស់​បងប្អូន និង​ស្នាម​ប្រឡាក់​នៃ​អំពើបាប​ទាំងនោះ​នៅក្នុង​ខ្លួន​បងប្អូន នោះ​ការល្បួង​នឹង​បាត់បង់​ភាពទាក់ទាញ​របស់​វា ហើយ​តាមរយៈ​ព្រះគ្រីស្ទ បងប្អូន​នឹង​បាន​បរិសុទ្ធ​ដូចជា​ទ្រង់ និង​ព្រះវរបិតា​របស់​យើង​ដែល​បរិសុទ្ធ​ផងដែរ ។( « Born Again » Liahona ខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ៧៨ )

ប្រធាន បូនី អិល អូស្ការសុន អតីត​ប្រធាន​យុវនារី​ទូទៅ បាន​បង្រៀន ៖

រូបភាព
ប្រធាន បូនី អិល អូស្ការសុន

យើង​ទាំងអស់​គ្នា​ចាំបាច់​ត្រូវ​ព្យាយាម​ដើម្បី​ធ្វើឲ្យ​ដួងចិត្ត និង​និស្ស័យ​របស់យើង​បាន​ផ្លាស់ប្ដូរ ដើម្បី​យើង​ឈប់​មាន​បំណង​ធ្វើតាម​ផ្លូវ​របស់​លោកិយ ប៉ុន្ដែ​ដើម្បី​ធ្វើឲ្យ​ព្រះ​សព្វព្រះទ័យ​វិញ ។ ការប្រែចិត្ត​ជឿ​ពិត គឺជា​ដំណើរការ​មួយ​ដែល​ត្រូវការ​ពេលវេលា ហើយ​ទាក់ទង​នឹង​ការស្ម័គ្រចិត្ត​ដើម្បី​អនុវត្ត​សេចក្ដី​ជំនឿ ។ … វា​ត្រូវការ​នូវ​ភាពខ្ជាប់ខ្ជួន និង​កិច្ចខិតខំ​ប្រចាំ​ថ្ងៃ ។( « Do I Believe? » Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ៨៨ )

រូបភាព
រូបតំណាង​កំណត់ត្រា

កត់ត្រា​គំនិត​របស់អ្នក

សូម​ពិចារណា​មើល វីដេអូ « The People of King Benjamin Make a Covenant (Mosiah 5) » (3:41) ហើយ​បន្ទាប់​មក​កត់ត្រា​ការប្តេជ្ញាចិត្ត​ផ្ទាល់ខ្លួន​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​បន្ត​នៅ​លើ​ផ្លូវ​នៃ​ការប្រែចិត្តជឿ ។

ផ្នែក​ទី ២

តើ​ខ្ញុំ​អាច​បង្ហាញ​ព្រះអម្ចាស់​ថា ខ្ញុំ​ពិតជា​ចង់​មាន​ការផ្លាស់ប្ដូរ​ដួងចិត្ត​ដោយ​របៀប​ណា ?

សូម​ពិចារណា​ពី​អ្វី​ដែល​យើង​អាច​រៀន​មកពី​គំរូ​របស់ អាន់តៃ-នីហ្វៃ-លីហៃ អំពី​ការមាន​បំណង​នៅក្នុង​កិច្ច​ខិតខំ​របស់​យើង​ដើម្បី​ទទួល​បាន និង​បន្ដ​មាន​ការផ្លាស់ប្ដូរ​យ៉ាងធំ​នៅក្នុងចិត្ត ។ អតីត​ពួកសាសន៍​លេមិន​ទាំងនេះ​ធ្លាប់ « ព្រៃ​ផ្សៃ រឹងរូស និង​សាហាវ ជា​ប្រជាជន​មួយ​ដែល​ចូលចិត្ត​ក្នុង​ការធ្វើ​ឃាតកម្ម​ដល់​ពួក​នីហ្វៃ និង​ការលួច​ប្លន់​គេ » ( អាលម៉ា ១៧:១៤ ) ។ ប៉ុន្ដែ​ពួកសាសន៍​អាន់តៃ-នីហ្វៃ-លីហៃ នៅតែ​បាន​ទទួល​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ នៅពេល​ពួកគេ​ត្រូវបាន​បង្រៀន​ដោយ​អាំម៉ូន និង​បងប្អូនប្រុស​របស់​លោក ហើយ​មនុស្ស​ជាច្រើន​បាន « ប្រែចិត្ត​ជឿ​ដល់​ព្រះអម្ចាស់ នោះ​ពួកគេ​ពុំ​បោះបង់​ចោល សាសនា​ឡើយ » ( អាលម៉ា ២៣:៦ ) ។

រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​រៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន អាលម៉ា ២៤:៩–១១, ១៥, ១៩ ដោយ​រកមើល​អ្វី​ដែល​ពួកសាសន៍​អាន់តៃ-នីហ្វៃ-លីហៃ បាន​ធ្វើ​ដើម្បី​ពង្រឹង​ការប្រែចិត្ត​ជឿ​របស់​ពួកគេ​លើ​ព្រះអម្ចាស់ ។

រូបភាព
ផ្លូវ​ដែល​ធ្វើឲ្យ​បរិសុទ្ធ​នៃ​ការគោរព​ប្រតិបត្តិ ពលិកម្ម និង​ការញែក​ជា​បរិសុទ្ធ ដោយ ដាន ប៊ើរ

ដោយ​ថ្លែង​ពី​ការផ្លាស់ប្ដូរ​យ៉ាងធំ​នៅក្នុងចិត្ត​ដែល​ប្រជាជន​បាន​ដក​ពិសោធន៍ អែលឌើរ បែដណា បាន​ប្រឹក្សា​ដូច្នេះ ៖

រូបភាព
អែលឌើរ ដេវីឌ អេ បែដណា

ការទុកចោល​នូវ « គ្រឿង​សស្ត្រាវុធ​នៃ​ការបះបោរ » ជាទី​ពេញចិត្ត ដូចជា​ភាពអាត្មា​និយម ការឆ្មើងឆ្មៃ និង​ការមិន​គោរព​ប្រតិបត្តិ ទាមទារ​ឲ្យ​មាន​ច្រើន​ជាង​គ្រាន់តែ​ការជឿ និង​ការដឹង ។ ការជឿស៊ប់ ការបន្ទាបខ្លួន ការប្រែចិត្ត និង​ការព្រម​ស្ដាប់​តាម ត្រូវ​មក​មុន​ការទម្លាក់​គ្រឿង​សស្ត្រាវុធ​នៃ​ការបះបោរ​របស់​យើង​ចោល ។ តើ​អ្នក និង​រូប​ខ្ញុំ​នៅតែ​ជា​ម្ចាស់​នៃ​គ្រឿង​សស្ត្រាវុធ ដែល​រារាំង​មិន​ឲ្យ​យើង​បាន​ប្រែចិត្ត​ជឿ​ដល់​ព្រះអម្ចាស់​ដែរ​ឬ​ទេ ? បើ​ដូច្នោះ នោះ​យើង​ត្រូវតែ​ប្រែចិត្ត​ឥឡូវ​នេះ ។( « Converted unto the Lord » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ១០៨–៩ )

រូបភាព
រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

តើ​មាន « គ្រឿង​សស្ត្រាវុធ​នៃ​ការបះបោរ » អ្វីខ្លះ ដែល​អាច​រារាំង​អ្នក​មិន​ឲ្យ​ដក​ពិសោធន៍​នូវ​ការផ្លាស់ប្ដូរ​ដួងចិត្ត​បាន ?