ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ព្យាការី​យ៉ូស្វេ


« ព្យាការី​យ៉ូស្វេ » ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ចាស់ ( ឆ្នាំ ២០២២ )

« ព្យាការី​យ៉ូស្វេ » ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ចាស់

ចោទិយកថា ១០; ៣១៣៤; យ៉ូសេ្វ ១; ៣–៦; ១០–១១; ២១២៤

ព្យាការី​យ៉ូស្វេ

ការសាកល្បង​ចុងក្រោយ​មួយ មុនពេល​ចូល​ទៅកាន់​ដែនដី​សន្យា

រូបភាព
យ៉ូស្វេ​​អធិស្ឋាន

ព្រះអម្ចាស់​បាន​ហៅ​យ៉ូស្វេ​ឲ្យ​ធ្វើជា​ព្យាការី​ថ្មី បន្ទាប់ពី​ព្យាការី​ម៉ូសេ​ត្រូវបាន​យកឡើង​ទៅ​ស្ថានសួគ៌ ។ ខណៈ​ដែល​ពួកសាសន៍​អ៊ីស្រាអែល​បាន​បោះ​ជំរំ​នៅក្បែរ​ទន្លេ​យ័រដាន់ នោះ​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា ដល់​ពេល​ដែល​ពួកគេ​ត្រូវ​ចេញទៅ​ដែនដី​សន្យា​ហើយ ។

ចោទិយកថា ៣៤:១–៩; យ៉ូស្វេ ១:១–៤; អាលម៉ា ៤៥:១៩

រូបភាព
មនុស្ស​ទុច្ចរិត​នៅ​ស្រុក​កាណាន

ដែនដី​សន្យា​គឺ​នៅក្នុង​ស្រុក​កាណាន ប៉ុន្ដែ​ពួក​មនុស្ស​ទុច្ចរិត​បាន​រស់នៅ​ទីនោះ ។ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ឲ្យ​យ៉ូស្វេ​រឹងមាំ​ឡើង និង​មាន​សេចក្ដី​ក្លាហាន ។ ដោយ​មាន​ជំនួយ​ពី​ព្រះអម្ចាស់ នោះ​ពួកសាសន៍​អ៊ីស្រាអែល​អាច​ដណ្ដើម​យក​ដែនដី​កាណាន​បាន ។

យ៉ូស្វេ ១:១–៩

រូបភាព
ពួកសាសន៍​អ៊ីស្រាអែល​នៅឯ​ទន្លេ​យ័រដាន់

យ៉ូស្វេ​បាន​កេណ្ឌ​កងទ័ព ។ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ឲ្យពួកគេ​សែង​បន្ទះ​ថ្ម​ក្រឹត្យវិន័យ​ដប់​ប្រការ និង​ព្រះគម្ពីរ​ផ្សេងទៀត ។ ពួកសង្ឃ​បាន​សែង​វត្ថុ​ដ៏ពិសិដ្ឋ​ទាំងនេះ​នៅក្នុង​ហិប​មួយ ដែល​ហៅ​ថា​ហិប​នៃ​សេចក្តី​សញ្ញា ។ បន្ទាប់មក កងទ័ព​បាន​រៀបចំ​ខ្លួន​ឆ្លង​ទន្លេ​យ័រដាន់ ។ ទន្លេ​នោះ​ជ្រៅ ហើយ​ហូរ​លឿន​ណាស់ ។

ចោទិយកថា ១០:៥; ៣១:២៥–២៦; យ៉ូស្វេ ១:១០–១១; ៣:១–១១

រូបភាព
ព្យាការី​យ៉ូស្វេ

យ៉ូស្វេ​បាន​សន្យា​នឹង​ពួកសាសន៍​អ៊ីស្រាអែល​ថា ព្រះអម្ចាស់​នឹង​ជួយ​ពួកគេ​ឲ្យ​ឆ្លង​ទន្លេ​នេះ ។

យ៉ូស្វេ ៣:១០–១៣

រូបភាព
ទឹក​ញែក​ចេញ​ជុំវិញ​ជើង

យ៉ូស្វេ​បាន​សូមឲ្យ​សង្ឃ​ចំនួន ១២ នាក់​លើក​ហិប​នៃ​សេចក្ដី​សញ្ញា ហើយ​ដើរ​ទៅក្នុង​ទឹក​នោះ ។ នៅពេល​ដែល​ពួកសង្ឃ​បោះ​ជំហាន​ទៅក្នុង​ទន្លេ​ភ្លាម នោះ​ទឹក​បាន​ញែកចេញ ។

យ៉ូស្វេ ៣:១២–១៧

រូបភាព
ពួកសាសន៍​អ៊ីស្រាអែល​សែង​ហិប​នៃ​សេចក្ដី​សញ្ញា​នៅលើ​ដីគោក​នៃ​បាត​ទន្លេ អ្នកខ្លះ​ប្រមូល​ថ្ម​ទុក

ពួកសាសន៍​អ៊ីស្រាអែល​បាន​ឆ្លង​ទន្លេ​នោះ​នៅលើ​ដី​គោក ។ យ៉ូស្វេ​បាន​សូមឲ្យ​ពួកសាសន៍​អ៊ីស្រាអែល​រើស​ថ្ម​ចំនួន ១២ ពី​ដីគោក​បាត​ទន្លេ​នោះ ។ លោក​បាន​ដាក់​ថ្ម​ទាំងនោះ​តម្រួត​លើគ្នា ដើម្បី​រំឭក​ពួកសាសន៍​អ៊ីស្រាអែល​ពី​អព្ភូតហេតុ​របស់​ព្រះអម្ចាស់​នៅ​ថ្ងៃនោះ ។

យ៉ូស្វេ ៣:១៧; ៤:១–២៤

រូបភាព
ពួកសាសន៍​អ៊ីស្រាអែល​ដើរ​ជាក្បួន​ទៅកាន់​ទីក្រុង

យ៉ូស្វេ​បាន​ដឹកនាំ​កងទ័ព​សាសន៍​អ៊ីស្រាអែល​ទៅកាន់​ដែនដី​កាណាន ។ ពួកគេ​បាន​ទៅដល់​ទីក្រុង​មួយ​ដែល​មាន​ឈ្មោះ​ថា ក្រុង​យេរីខូរ ។ ទីក្រុង​នោះ​រឹងមាំ​ខ្លាំង​ណាស់ ហើយ​មាន​កំផែង​យ៉ាង​ខ្ពស់ ។ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ប្រាប់​យ៉ូស្វេ អំពី​របៀប​ច្បាំង​ដណ្ដើម​យក​ទីក្រុង​យេរីខូរ ។ ទ្រង់​បាន​មាន​ព្រះបន្ទូល​ថា ពួកសាសន៍​អ៊ីស្រាអែល​គួរតែ​ដើរ​ជាក្បួន​ជុំវិញ​ទីក្រុង​យេរីខូរ​ជារៀង​រាល់ថ្ងៃ​រយៈពេល​ប្រាំមួយ​ថ្ងៃ ។ យ៉ូស្វេ​បាន​គោរព​តាម​ព្រះអម្ចាស់ ។

យ៉ូស្វេ ៥:១៣–១៥; ៦:១–៥

រូបភាព
ពួកសង្ឃ​សែង​ហិប​នៃ​សេចក្ដី​សញ្ញា អ្នកផ្សេង​ទៀត​ផ្លុំ​ត្រែ

យ៉ូស្វេ​បាន​ប្រាប់​ពួកសង្ឃ​ឲ្យ​សែង​ហិប​នៃ​សេចក្ដី​សញ្ញា​ដើរ​នៅពី​មុខ​ពួកសាសន៍​អ៊ីស្រាអែល ។ ជារៀង​រាល់ថ្ងៃ កងទ័ព​នោះ​បាន​ដើរ​ជាក្បួន​ជុំវិញ​ទីក្រុង​យេរីខូរ ហើយ​សង្ឃ​ប្រាំពីរ​នាក់​បាន​ផ្លុំ​ត្រែ ។ ពួកសាសន៍​អ៊ីស្រាអែល​ដទៃ​ទៀត​ទាំង​ប៉ុន្មាន​ត្រូវ​នៅ​ស្ងៀម ។

យ៉ូស្វេ ៦:៦–១៤

រូបភាព
ពួកសាសន៍​អ៊ីស្រាអែល​ស្រែក កំផែង​រលំ​ដួល

នៅ​ថ្ងៃ​ទីប្រាំពីរ កងទ័ព​នោះ​បាន​ដើរ​ជាក្បួន​ជុំវិញ​ទីក្រុង​យេរីខូរ​ចំនួន​ប្រាំពីរ​ជុំ ។ នៅពេល​ពួកសង្ឃ​បាន​ផ្លុំ​ត្រែ នោះ​យ៉ូស្វេ​បាន​ប្រាប់​ពួក​សាសន៍​អ៊ីស្រាអែល​ឲ្យស្រែក ។ ស្រាប់តែ​ភ្លាម​នោះ កំផែង​ក្រុង​យេរីខូរ​ក៏​បាន​រលំ​ដួល​ទៅលើ​ដី ហើយ​កងទ័ព​របស់​យ៉ូស្វេ​បាន​វាយយក​ទីក្រុង​នេះ​បាន ។

យ៉ូស្វេ ៦:១៥–១៦, ២០

រូបភាព
យ៉ូស្វេ​និយាយ​ទៅកាន់​ប្រជាជន​នៅក្នុង​ទីក្រុង

ព្រះអម្ចាស់​បាន​ជួយ​ដល់​ពួកសាសន៍​អ៊ីស្រាអែល ដូច​ដែល​ទ្រង់​បាន​សន្យា ។ កងទ័ព​របស់​យ៉ូស្វេ​បាន​បន្ដ​ច្បាំង​ដណ្ដើម​យក​ដែនដី​កាណាន ហើយ​ពួកសាសន៍​អ៊ីស្រាអែល​បាន​ចាប់ផ្ដើម​រស់នៅ​ទីនោះ ។ យ៉ូស្វេ​បាន​រំឭក​ពួកគេ​អំពី​អព្ភូតហេតុ និង​ការសន្យា​របស់​ព្រះអម្ចាស់ ។ លោក​បាន​សូមឲ្យ​ពួកសាសន៍​អ៊ីស្រាអែល​ជ្រើសរើស​ដើម្បី​បម្រើ​ដល់​ព្រះអម្ចាស់ ។

យ៉ូស្វេ ១០:៤២; ១១:២៣; ២១:៤៣–៤៥; ២៤:១៥