ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ដានីយ៉ែល និង​មិត្ត​របស់​លោក


« ដានីយ៉ែល និង​មិត្ត​របស់​លោក » ដំណើររឿង​ព្រះគម្ពីរសញ្ញា​ចាស់ ( ឆ្នាំ​២០២០ )

« ដានីយ៉ែល និង​មិត្ត​របស់​លោក » ដំណើររឿង​ព្រះគម្ពីរសញ្ញា​ចាស់

ដានីយ៉ែល ១

ដានីយ៉ែល និង​មិត្ត​របស់​លោក

ការ​បដិសេធ​មិន​ព្រម​បរិភោគ​អាហារ​របស់​ស្ដេច

រូបភាព
ពួក​ទ័ព​បាន​ចាប់​ចង​ពួក​ក្មេង​ប្រុស

នគរ​បាប៊ីឡូន​បាន​គ្រប់​គ្រង​លើ​ក្រុង​យេរូសាឡិម ។ ពួកគេ​បាន​យក​យុវជន​ដ៏​ឆ្លាត ហើយ​ខ្លាំង​ក្លា​បំផុត​ចេញ​ពី​គ្រួសារ​នៅ​ក្រុង​យេរូសាឡិម ហើយ​នាំ​យុវជន​ទាំង​នោះ​ត្រឡប់​ទៅ​ក្រុង​បាប៊ីឡូន​វិញ​ដើម្បី​បម្រើ​ស្ដេច ។

ដានីយ៉ែល ១:១–៤

រូបភាព
យុវជន​នៅ​ក្នុង​តុលាការ​របស់​ស្ដេច

ដានីយ៉ែល និង​មិត្ត​របស់​លោក​គឺជា​យុវជន​ក្នុង​ចំណោម​យុវជន​ទាំង​នេះ ។ ពួកគេ​ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​បម្រើ​នៅ​ក្នុង​តុលាការ​របស់​ស្ដេច ហើយ​ក្លាយ​ជា​ពួក​ហោរា​របស់​ទ្រង់ ។

ដានីយ៉ែល ១:៤–៦

រូបភាព
ម្ហូប​អាហារ និង​ស្រា

ស្ដេច​បាន​ប្រទាន​ឲ្យ​ដានីយ៉ែល និង​មិត្ត​របស់​លោក​នូវ​អាហារ និង​ស្រា ។ ប៉ុន្តែ​ពួកគេ​មិន​បាន​បរិភោគ​អាហារ ឬ​ផឹក​ស្រា​របស់​ស្ដេច​ឡើយ ។ វា​រំលង​បទបញ្ញត្តិ​របស់​ព្រះ ។

ដានីយ៉ែល ១:៥–៨

រូបភាព
យុវជន​កំពុង​បរិភោគ

រឿង​នេះ​ធ្វើ​ឲ្យ​អ្នក​បម្រើ​របស់​ស្ដេច​ខ្លាច​បាត់​បង់​ជីវិត​ខ្លួន ។ គាត់​បាន​មើល​ថែ​ដល់​ដានីយ៉ែល និង​មិត្ត​របស់​លោក ហើយ​បាន​គិត​ថា បើ​ពួកគេ​បាន​បដិសេធ​អាហារ​របស់​ស្ដេច នោះ​ពួកគេ​នឹង​ធំ​ឡើង​ទន់​ខ្សោយ​ជាង​យុវជន​ផ្សេង​ទៀត ។ បន្ទាប់មក​ស្តេច​នឹង​ខ្ញាល់ ហើយ​សម្លាប់​អ្នក​បម្រើ​នោះ ។

ដានីយ៉ែល ១:៩–១០

រូបភាព
ដានីយ៉ែល​កំពុង​និយាយ​ទៅ​កាន់​អ្នក​បម្រើ

ប៉ុន្តែ​ដានីយ៉ែល​បាន​ទុក​ចិត្ត​ព្រះ ហើយ​ចង់​គោរព​តាម​បទបញ្ញត្តិ​របស់​ទ្រង់ ។ ដានីយ៉ែល​បាន​សុំ​ឲ្យ​អ្នក​បម្រើ​នោះ​យក​ទឹក និង​គ្រាប់​ធុញ្ញជាតិ​មក​ឲ្យ​ពួកគាត់​សម្រាប់​រយៈពេល ១០ ថ្ងៃ រួច​ប្រៀប​ធៀប​សុខភាព​របស់​ពួកគាត់ និង​សុខភាព​របស់​យុវជន​ផ្សេង​ទៀត ។ អ្នក​បម្រើ​នោះ​បាន​យល់​ព្រម ។

ដានីយ៉ែល ១:១១–១៤

រូបភាព
ដានីយ៉ែល និង​មិត្ត​របស់​លោក​កំពុង​សិក្សា

លុះ ១០ ថ្ងៃ​ក្រោយ​មក ដានីយ៉ែល និង​មិត្ត​របស់​លោក​មាន​សុខភាព​លើស​យុវជន​ផ្សេង​ទៀត ។ ដានីយ៉ែល និង​មិត្ត​របស់​លោក​បាន​ធ្វើ​តាម​បទញ្ញត្តិ​របស់​ព្រះ ហើយ​ព្រះ​បាន​ធ្វើ​ឲ្យ​ពួកគាត់​ក្លាយ​ជា​មនុស្ស​ដ៏​ឆ្លាត​បំផុត​នៅ​ក្នុង​តុលាការ​របស់​ស្ដេច ។

ដានីយ៉ែល ១:១៥–២០