ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ព្យាការី​ម៉ាឡាគី


« ព្យាការី​ម៉ាឡាគី » ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ចាស់ ( ឆ្នាំ ២០២២ )

« ព្យាការី​ម៉ាឡាគី » ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ចាស់

ម៉ាឡាគី ១

ព្យាការី​ម៉ាឡាគី

ការរស់នៅ​តាម​ច្បាប់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់

រូបភាព
ប្រជាជន​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ដែល​មិនល្អ

ពួកសាសន៍​យូដា​បាន​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ តាមរយៈ​ការថ្វាយ​មួយ​ភាគ​ដប់​នៃ​ដំណាំ និង​សត្វ​របស់​ពួកគេ​ទៅកាន់​ព្រះអម្ចាស់ ។ ព្រះអម្ចាស់​បាន​ប្រទានពរ​ដល់​ពួកគេ នៅពេល​ពួកគេ​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ។ ប៉ុន្ដែ​ពួកសាសន៍​យូដា​មួយ​ចំនួន​បានចាប់ផ្ដើម​ថ្វាយ​នំប៉័ង​ផ្អូម ឬ​សត្វ​ដែល​ខ្វាក់ ឬ​ឈឺ ទុកជា​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​របស់​ពួកគេ ។ ពួកគេ​បាន​ទុក​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​ខ្លួនគេ ។

លោកុប្បត្តិ ១៤:២០; ២៨:២២; ចោទិយកថា ១២:៦, ១១, ១៧; ម៉ាឡាគី ១:៧–៨, ១២–១៣

រូបភាព
ម៉ាឡាគី​កំពុង​បង្រៀន​ប្រជាជន

ព្រះអម្ចាស់​មិន​សព្វ​ព្រះទ័យ​នោះទេ ។ ម៉ាឡាគី ដែល​ជា​ព្យាការី បាន​ថ្លែង​ទៅកាន់​ពួកសាសន៍​យូដា​ថា ពួកគេ​កំពុងតែ​លួច​ព្រះអម្ចាស់​ហើយ នៅពេល​ពួកគេ​មិន​ស្មោះត្រង់​នៅក្នុង​ការថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​នោះ ។ ម៉ាឡាគី​បាន​ប្រាប់​ពួកគេ​ឲ្យ​ប្រែចិត្ត ។

ម៉ាទ្បាគី ៣:៨–៩

រូបភាព
ម៉ាឡាគី​មើល​ប្រជាជន​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ដោយ​ស្មោះត្រង់

ព្រះអម្ចាស់​បាន​ធ្វើការ​សន្យា​មួយ​ចំពោះ​ពួកសាសន៍​យូដា ។ ប្រសិនបើ​ពួកគេ​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ដោយ​ស្មោះត្រង់ នោះ​ព្រះអម្ចាស់​នឹង​ចាក់ស្រោច​ព្រះពរ​ដ៏ច្រើន​មហិមា​មកពី​ស្ថានសួគ៌ ។

ម៉ាទ្បាគី ៣:១០–១២