ដំណើររឿង​ក្នុង​ព្រះគម្ពីរ
អេលីយ៉ា និង​ ពួក​សង្ឃ​ព្រះ​បាល


« អេលីយ៉ា និង ​ពួក​សង្ឃ​ព្រះ​បាល » ដំណើររឿង​ព្រះគម្ពីរ​សញ្ញាចាស់ ( ឆ្នាំ ២០២២ )

« អេលីយ៉ា និង​ ពួក​សង្ឃ​ព្រះ​បាល » ដំណើររឿង​ព្រះគម្ពីរ​សញ្ញាចាស់

ពង្សាវតារក្សត្រ ទី​១ ១៨

អេលីយ៉ា និង​ ពួក​សង្ឃ​ព្រះ​បាល

ព្យាការី​របស់​ព្រះអម្ចាស់ តទល់​នឹង​ពួកសង្ឃ​ក្លែងក្លាយ

រូបភាព
រូបសំណាក​តូច​របស់​ព្រះ​បាល

នគរ​អ៊ីស្រាអែល​បានបន្ត​រងទុក្ខ​ដោយ​កង្វះទឹក ។ ស្តេច អ័ហាប់ បានមាន​បន្ទូល​ទៅ​ប្រជារាស្រ្ត​ឲ្យ​ធ្វើតាម​ព្រះក្លែងក្លាយ​ហៅ​ថា ព្រះបាល ។

ពង្សាវតារក្សត្រ ទី ១ ១៨:១–២, ១៧–១៨

រូបភាព
អេលីយ៉ា ទូលទៅកាន់​ស្តេចអ័ហាប់

ព្រះអម្ចាស់​បានបញ្ជូន​អេលីយ៉ា ជាព្យាការី​ឲ្យទៅចូល​គាល់ ស្តេច អ័ហាប់ ។ អេលីយ៉ា បានអញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ឡើងទៅ​កំពូលភ្នំ​មួយ ។ លោក​បានយាង​ស្តេច និង​ពួកសង្ឃ​របស់​ទ្រង់​ឲ្យ​មើល​ការសាកល្បង​ថាតើ​ព្រះអម្ចាស់ ឬ​ព្រះបាល​ដែល​ជា​ព្រះពិត​ប្រាកដ ។

ពង្សាវតាក្សត្រ ទី ១ ១៨:១៩–២១

រូបភាព
អេលីយ៉ា កំពុង​និយាយ​ជាមួយ​សង្ឃ​នៃ​ព្រះបាល

អេលីយ៉ា បានពន្យល់​ពី​ការសាកល្បង​នេះ ។ លោក និង​ពួកសង្ឃ​នឹង​បូជា​សត្វគោ​នៅលើ​អាសនា ប៉ុន្តែ​ពួក​លោក​នឹង​មិន​បង្កាត់ភ្លើង​ដោយខ្លួន​ពួកលោក​ផ្ទាល់ឡើយ ។ ផ្ទុយទៅវិញ ពួកសង្ឃ​នឹង​អធិស្ឋាន​ទៅ​ព្រះបាល​ដើម្បី​ឲ្យ​ភ្លើងឆេះ ។ បន្ទាប់មក អេលីយ៉ា​នឹង​អធិស្ឋាន​ទៅកាន់​ព្រះអម្ចាស់​ដើម្បី​បង្កាត់ភ្លើង ។ អេលីយ៉ា​បានដឹងថា មានតែ​ព្រះពិតប្រាកដ​ប៉ុណ្ណោះ​ទើប​ធ្វើ​ឲ្យ​ភ្លើង​ឆេះបាន ។

ពង្សាវតាក្សត្រ ទី ១ ១៨:២២–២៥

រូបភាព
អេលីយ៉ា ​និយាយ​ជាមួយ​មនុស្ស​មួយក្រុម

ពួកសង្ឃ​នៃ​ព្រះបាល​បាន​អធិស្ឋាន​ទៅកាន់​ព្រះ​របស់ពួកគេ​តាំងពីព្រឹក​រហូតដល់​ថ្ងៃត្រង់ ប៉ុន្តែ​គ្មាន​អ្វី​បានកើតឡើង​ឡើយ ។ អេលីយ៉ា​បាន​លេងសើច​នឹង​ពួកបុរស​ទាំងនោះ ហើយ​បាន​ពោលពាក្យថា ព្រះបាល​របស់​ពួកគេ​ប្រហែល​ជាដេកលក់​ហើយ ។

ពង្សាវតាក្សត្រ ទី ១ ១៨:២៦–២៧

រូបភាព
ពួកសង្ឃ​នៃ​ព្រះបាល​កំពុង​អធិស្ឋាន​នៅលើ​អាសនា

ពួកសង្ឃ​ខឹងយ៉ាងខ្លាំង បាន​លោតឡើង​លើ​អាសនា ហើយ​បានស្រែក​នៅ​ល្ងាច​នោះ ។ ពួកគេ​សង្ឃឹមថា ព្រះ​របស់ពួកគេ​នឹង​ឆ្លើយតប ប៉ុន្តែ​ភ្លើង​នៅតែ​មិនឆេះ ។

ពង្សាវតាក្សត្រ ទី ១ ១៨:២៨–២៩

រូបភាព
អេលីយ៉ា ​លុតជង្គង់

បន្ទាប់មក​ក៏ដល់​វេន​របស់​អេលីយ៉ា ។ លោក​បាន​ធ្វើ​អាសនា​ថ្វាយ​ដល់​ព្រះអម្ចាស់ មាន​ប្រឡាយ​ព័ទ្ធជុំវិញ​អាសនា ហើយ​បានរៀបចំ​ការបូជា ។

ពង្សាវតាក្សត្រ ទី ១ ១៨:៣០–៣២

រូបភាព
អេលីយ៉ា និង​ប្រជាជន​​សង់​អាសនា

អេលីយ៉ា បាន​សុំ​ប្រជាជន​ឲ្យ​ដងទឹក​ពេញ​បួន​ធុង ហើយ​ចាក់វា​នៅលើ​ឈើ​ដែល​ជា​អាសនា​របស់​លោក​ចំនួន​បីដង ។ ឈើ ហើយនិង​អាសនា​បានសើម​ទឹក​ជោគ ។ ទឹក​បានពេញ​ប្រឡាយ​ទាំងមូល ។

ពង្សាវតាក្សត្រ ទី ១ ១៨:៣៣–៣៧

រូបភាព
អេលីយ៉ា អធិស្ឋាន​នៅជិត​អាសនា

អេលីយ៉ា បាន​អធិស្ឋាន​ទៅកាន់​ព្រះអម្ចាស់​ដើម្បី​បង្ហាញ​ព្រះចេស្តា​ពិតប្រាកដ​របស់ព្រះ ។ ភ្លើង​របស់​ព្រះអម្ចាស់​បាន​ឆេះឡើង ហើយ​លេប​យក​ការបូជា ទាំង​ឈើ ថ្ម និង​ទឹក ។ ប្រជាជន​បានដឹងថា ព្រះ​របស់​អេលីយ៉ា​គឺជា​ព្រះពិតប្រាកដ ។ អេលីយ៉ា បាន​អធិស្ឋាន​សូម​ឲ្យ​ភាពរាំងស្ងួត​នឹង​បញ្ចប់ ហើយ​ព្រះអម្ចាស់​បាន​ប្រទាន​ទឹកភ្លៀង​មក ។

ពង្សាវតាក្សត្រ ទី ១ ១៨:៣៨–៤១