ដំណើររឿង​ក្នុង​ព្រះគម្ពីរ
បុណ្យ​រំលង


« បុណ្យ​រំលង » ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ចាស់ ( ឆ្នាំ ២០២២ )

« បុណ្យ​រំលង » ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ចាស់

និក្ខមនំ ១១–១២; ១៤–១៥

បុណ្យ​រំលង

ត្រូវបាន​ការពារ​ដោយ​ព្រះអម្ចាស់

រូបភាព
ម៉ូសេ​កំពុង​អធិស្ឋាន

ផារ៉ោន​មិន​អនុញ្ញាត​ឲ្យ​ពួកសាសន៍​អ៊ីស្រាអែល​មាន​សេរីភាព​ឡើយ ដូច្នេះ​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ទៅ​ម៉ូសេ​ថា ទ្រង់​នឹង​បញ្ចូន​គ្រោះកាច​ចុងក្រោយ​មួយ ។ កូន​ច្បង​នៃ​គ្រួសារ​ទាំងអស់​នៅក្នុង​ដែនដី​អេស៊ីព្ទ​នឹង​ត្រូវ​ស្លាប់ សូម្បី​តែ​កូនច្បង​របស់​សត្វ​ក៏ត្រូវ​ស្លាប់​ដែរ ។

និក្ខមនំ ១១:១, ៤–១០

រូបភាព
ម៉ូសេ​និយាយ​ទៅកាន់​ប្រជាជន

ព្រះអម្ចាស់​បាន​សន្យា​ថា ប្រសិនបើ​ពួកសាសន៍​អ៊ីស្រាអែល​ធ្វើតាម​ការណែនាំ​របស់​ទ្រង់ នោះ​គ្រោះកាច​នេះ​នឹង​រំលង​ហួស​ពួកគេ ហើយ​មិន​ធ្វើបាប​ពួកគេ​ឡើយ ។

និក្ខមនំ ១២:៣, ១៣, ២៣

រូបភាព
បុរស​លាប​ធ្នឹម​ទ្វារ​ផ្ទះ កូនៗ​ឈរ​មើល

ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា គ្រួសារ​សាសន៍​អ៊ីស្រាអែល​នីមួយៗ​ត្រូវធ្វើ​ពលិកម្ម​កូនចៀម​ឈ្មោល​ដ៏ល្អ​ឥតខ្ចោះ​មួយ ហើយ​លាប​ឈាម​កូនចៀម​នោះ​នៅលើ​ធ្នឹម និង​ក្របទ្វារ​ផ្ទះ​របស់​ពួកគេ ។

និក្ខមនំ ១២:៤–៧

រូបភាព
គ្រួសារ​កំពុង​បរិភោគ​អាហារ​ពេល​ល្ងាច

ព្រះអម្ចាស់​បាន​មាន​បន្ទូល​ឲ្យ​ពួកសាសន៍​អ៊ីស្រាអែល​ចម្អិន​អាហារ ហើយ​បរិភោគ​សាច់​ចៀម​នោះ​ឲ្យ​លឿន ។ ពេល​ពួកគេ​បរិភោគ នោះ​ពួកគេ​គួរតែ​ស្លៀកពាក់​ឲ្យហើយ និង​ត្រៀម​ចាកចេញ​ពី​ផ្ទះ​របស់​ពួកគេ ។ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា ប្រសិនបើ​ពួកសាសន៍​អ៊ីស្រាអែល​ធ្វើ​រឿង​ទាំងនេះ នោះ​កូនច្បង​របស់​ពួកគេ​នឹង​មាន​សុវត្ថិភាព​ពី​គ្រោះកាច​នេះ ។

និក្ខមនំ ១២:៨–១១

រូបភាព
បុត្រា​របស់​ផារ៉ោន​បាន​សុគត

ដូចជា​អ្វី​ដែល​ព្រះអម្ចាស់​បាន​ព្រមាន នោះ​គ្រោះកាច​បាន​មកដល់ ។ កូនច្បង​នៅ​ស្រុក​អេស៊ីព្ទ​ទាំងអស់​បាន​ស្លាប់ រួមទាំង​បុត្រា​ច្បង​របស់​ផារ៉ោន​ដែរ ។ ប៉ុន្ដែ​គ្រោះកាច​នេះ​បាន​រំលង​ផ្ទះ​នីមួយៗ ដែល​មាន​លាប​ឈាម​របស់​កូនចៀម​នៅលើ​ធ្នឹម និង​ក្របទ្វារ ។ កូនច្បង​របស់​ពួកសាសន៍​អ៊ីស្រាអែល​ត្រូវបាន​សង្គ្រោះ ដោយសារ​ពួកគេ​បាន​គោរព​តាម​ព្រះអម្ចាស់ ។

និក្ខមនំ ១២:១២–១៣, ២៩–៣០

រូបភាព
ផារ៉ោន​ដ៏ក្រៀមក្រំ​ប្រាប់​ម៉ូសេ និង​អើរ៉ុន​ឲ្យ​ចាកចេញ​ទៅ

នៅពេល​ផារ៉ោន​បាន​ឃើញ​បុត្រា​របស់​ទ្រង់​ផ្ទាល់​សុគត​ដោយសារតែ​គ្រោះកាច​នេះ នោះ​ទ្រង់​បាន​ប្រាប់​ម៉ូសេ និង​អើរ៉ុន​ឲ្យនាំ​ពួកសាសន៍​អ៊ីស្រាអែល​ទាំងអស់​ចាកចេញ​ពី​ស្រុក​អេស៊ីព្ទ ។

និក្ខមនំ ១២:៣១–៣៣

រូបភាព
ផារ៉ោន​ដ៏ក្រេវក្រោធ​បាន​បញ្ជូន​កងទ័ព

ពួកសាសន៍​អ៊ីស្រាអែល​បាន​ចាកចេញ ប៉ុន្ដែ​ផារ៉ោន​បាន​ក្រោធ​ព្រះទ័យ ។ ទ្រង់​បាន​កេណ្ឌ​កងទ័ព និង​រទេះ​ចម្បាំង​របស់​ទ្រង់ ហើយ​បាន​ដេញតាម​ពួកសាសន៍​អ៊ីស្រាអែល ។

និក្ខមនំ ១២:៣៧–៤១; ១៤:៥–៨

រូបភាព
កងទ័ព​ដេញតាម​ពួកសាសន៍​អ៊ីស្រាអែល

ពួកសាសន៍​អ៊ីស្រាអែល​បាន​បោះ​ជំរំ​នៅឯ​សមុទ្រ​ក្រហម ។ មិន​យូរ​ប៉ុន្មាន ផារ៉ោន និង​កងទ័ព​របស់​ទ្រង់​បាន​ដេញ​តាម​ទាន់​ពួកគេ ។ នៅពេល​ពួកសាសន៍​អ៊ីស្រាអែល​បាន​ឃើញ​ពួកសាសន៍​អេស៊ីព្ទ​មក នោះ​ពួកគេ​បាន​ភ័យខ្លាច ។ ប៉ុន្ដែ ម៉ូសេ​បាន​ប្រាប់​ពួកសាសន៍​អ៊ីស្រាអែល​ថា ព្រះអម្ចាស់​នឹង​ការពារ​ពួកគេ ។

និក្ខមនំ ១៤:៩–១៤

រូបភាព
ម៉ូសេ​លើក​ដំបង​ឡើង ទឹកសមុទ្រ​ក្រហម​ក៏ញែក

នៅពេល​ពួកសាសន៍​អេស៊ីព្ទ​មកដល់​កាន់តែ​កៀក នោះ​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ឲ្យ​ម៉ូសេ​លើក​ដំបង​របស់​លោក​ឡើង ។ ម៉ូសេ​បាន​ធ្វើ​តាម ហើយ​ព្រះអម្ចាស់​បាន​ញែក​ទឹកសមុទ្រ ។ ពួកសាសន៍​អ៊ីស្រាអែល​បាន​ឆ្លង​សមុទ្រ​នោះ​នៅ​លើដី​គោក ។ ពួកគេ​បាន​រត់​គេចពី​ផារ៉ោន និង​កងទ័ព​របស់​ទ្រង់ ។

និក្ខមនំ ១៤:១៥–១៦, ២១–២២

រូបភាព
ទឹក​សមុទ្រ​ក្រហម​ធ្លាក់​សង្កត់​លើ​កងទ័ព​សាសន៍​អេស៊ីព្ទ

កងទ័ព​សាសន៍​អេស៊ីព្ទ​បាន​ដេញតាម​ពួកសាសន៍​អ៊ីស្រាអែល ។ នៅពេល​ពួកសាសន៍​អ៊ីស្រាអែល​ទាំងអស់​មាន​សុវត្ថិភាព​នៅម្ខាង​ទៀត​នៃ​សមុទ្រ​ហើយ នោះ​ព្រះអម្ចាស់​បាន​ឲ្យ​ទឹក​ធ្លាក់ចុះ​មក​វិញ ។ កងទ័ព​សាសន៍​អេស៊ីព្ទ​បាន​លិចលង់​នៅក្នុង​សមុទ្រ​នោះ ។

និក្ខមនំ ១៤:២៣–៣០

រូបភាព
ពួកសាសន៍​អ៊ីស្រាអែល​កំពុង​រាំ

នៅទីបំផុត ពួក​សាសន៍​អ៊ីស្រាអែល​មាន​សេរីភាព​វិញ ។ ពួកគេ​បាន​ច្រៀង​ចម្រៀង រាំ​កម្សាន្ត និង​អរព្រះគុណ​ដល់​ព្រះអម្ចាស់ ។ ពួកគេ​តែងតែ​ចងចាំ​ដល់​បុណ្យ​រំលង​ជានិច្ច ជា​ពេល​ដែល​ព្រះអម្ចាស់​បាន​សង្គ្រោះ​ជីវិត​របស់​ពួកគេ ហើយ​បាន​ដឹកនាំ​ពួកគេ​ឲ្យ​ចេញពី​ស្រុក​អេស៊ីព្ទ ។

និក្ខមនំ ១៤:៣១; ១៥:១–២២