ដំណើររឿង​ក្នុង​ព្រះគម្ពីរ
អេលីយ៉ា​ជា​ព្យាការី


« អេលីយ៉ា​ជា​ព្យាការី » ដំណើររឿង​ព្រះគម្ពីរ​សញ្ញាចាស់ ( ឆ្នាំ ២០២២ )

« អេលីយ៉ា​ជា​ព្យាការី » ដំណើររឿង​ព្រះគម្ពីរ​សញ្ញាចាស់

ពង្សាវតារក្សត្រ ទី​១ ១៦–១៨

អេលីយ៉ា​ជា​ព្យាការី

ជំនឿ​របស់​ម្ដាយ និង​អព្ភូតហេតុ​របស់​ព្រះអម្ចាស់

រូបភាព
អេលីយ៉ា ទូល​ទៅស្តេច​អ័ហាប់ និង​ម្ចាស់​ក្សត្រី យេសិបិល

នគរ​នៃ​អ៊ីស្រាអែល​គ្មាន​ភ្លៀងធ្លាក់ ហើយ​ទឹក​ក៏​ហួតអស់​ដែរ ។ ស្តេច អ័ហាប់ និង​ម្ចាស់​ក្សត្រី យេសិបិល មិន​សព្វ​ព្រះទ័យ​នឹង​ព្យាការី​របស់​ព្រះអម្ចាស់​ឡើយ ។ ពួកទ្រង់​ថែមទាំង​បាន​សម្លាប់​ព្យាការី​មួយចំនួន​ទៀតផង ។ ស្តេច និង​ម្ចាសក្សត្រី​បាន​អធិស្ឋាន​ទៅកាន់​រូបសំណាក​សុំ​ទឹកភ្លៀង ។ ប៉ុន្តែ​ព្យាការី​អេលីយ៉ា​បានទូល​ទៅពួកទ្រង់ថា ព្រះអម្ចាស់​នឹង​មិន​បញ្ជូន​ទឹកភ្លៀង​មក​ជាច្រើនឆ្នាំ​ទៀត ។

ពង្សាវតាក្សត្រទី ១ ១៦:២៩–៣៣; ១៧:១; ១៨:១៣

រូបភាព
អេលីយ៉ា​លាក់ខ្លួន​ពី​ពួកទាហាន

ស្តេច និង​ម្ចាស់ក្សត្រី​បាន​ខ្ញាល់​នឹង​អេលីយ៉ា ។ ព្រះអម្ចាស់​ចង់​ឲ្យ​អេលីយ៉ា​លាក់ខ្លួន ពីព្រោះ​លោក​កំពុង​មានគ្រោះថ្នាក់​ដល់​ជីវិត ។

ពង្សាវតារក្សត្រ ទី ១ ១៧:២–៣

រូបភាព
អេលីយ៉ា លុតជង្គង់​នៅក្នុង​អូរទឹក

ព្រះអម្ចាស់​បាន​ដឹកនាំ​អេលីយ៉ា​ទៅកាន់​អូរ ហើយ​បាន​បញ្ជូន​សត្វបក្សី​យក​អាហារ​មក​ឲ្យ​លោក ។ ប៉ុន្តែ​ដោយសារ​គ្មានទឹកភ្លៀង អូរ​នេះ​ក៏រីងស្ងួត ហើយ​អេលីយ៉ា​គ្មានទឹក​ហូប​ឡើយ ។

ពង្សាវតារក្សត្រ ទី១ ១៧:៤–៧

រូបភាព
អេលីយ៉ា​និយាយ​នឹង​ស្រ្តី​ម្នាក់

ព្រះអម្ចាស់​បានដឹកនាំ​អេលីយ៉ា​ទៅជួប​ស្រ្តី​ម្នាក់​នៅក្រុង​ដែល​នៅឆ្ងាយ​មួយ ។ អេលីយ៉ា​បានសុំ​ទឹក និង​នំបុ័ង​នាង​បរិភោគ ។ ប៉ុន្តែ​នាង​មាន​សម្រាប់​តែខ្លួននាង និង​កូន​ប្រុស​នាង​តែ​មួយថ្ងៃទៀត​ប៉ុណ្ណោះ ។

ពង្សាវតារក្សត្រ ទី១ ១៧:៨–១២

រូបភាព
អេលីយ៉ា​​និយាយ​នឹង​ស្រ្តី​ម្នាក់

អេលីយ៉ា​បានដឹងថា នោះគឺជា​អាហារ​បន្តិច​បនួច​ដែល​នាង​នៅសល់ ។ លោក​បាន​សន្យាថា ប្រសិនបើ​នាង​ផ្តល់​អាហារ​ឲ្យ​លោក​ហូប នោះ​ព្រះអម្ចាស់​នឹង​ប្រទាន​អាហារ​ដល់​ក្រុមគ្រួសារ​នាង​មាន​រហូត​ដល់​ភ្លៀងធ្លាក់​មក ។

ពង្សាវតាក្សត្រ ទី ១ ១៧:១៣–១៤

រូបភាព
អេលីយ៉ា ស្រ្តី និង​កូន​​បរិភោគអាហារ

ស្រ្តី​រូបនេះ​បាន​ធ្វើ​នំបុ័ង​ជូន​អេលីយ៉ា ។ បន្ទាប់មក​ប្រេង និង​ម្សៅ​របស់​នាង​ក៏មាន​កាន់តែ​ច្រើនឡើង ។ ក៏​មានអាហារ​គ្រប់គ្រាន់​សម្រាប់​ទាំង​អេលីយ៉ា និង​ក្រុមគ្រួសារ​របស់​នាង​សម្រាប់​ពេល​ជាច្រើនថ្ងៃ ។

ពង្សាវតាក្សត្រ ទី ១ ១៧:១៥–១៦

រូបភាព
ស្រ្តី​ទួញយំសោក ដែល​​កូនស្លាប់

នៅថ្ងៃមួយ កូនប្រុស​របស់​ស្រ្តី​រូបនេះ​ក៏បាន​ឈឺ ហើយ​ស្លាប់ ។ នាង​បាន​សួរ​ដល់​អេលីយ៉ា​ពីមូលហេតុ​ដែល​ព្រះអម្ចាស់​បណ្តោយ​ឲ្យ​រឿង​នេះ​កើតឡើង​ចំពោះ​រូបនាង ។

ពង្សាវតាក្សត្រ ទី ១ ១៧:១៧–២០

រូបភាព
ស្រ្តី​​ឱបកូន

អេលីយ៉ា​មានបព្វជិតភាព ។ លោកបាន​ប្រសិទ្ធពរ​ដល់​កូនប្រុស​របស់នាង ហើយ​បាន​ទូលសូម​ដល់​ព្រះអម្ចាស់​ឲ្យ​កុមារ​នេះ​មានជីវិត​រស់​វិញ ។ កុមារ​នេះ​បាន​ដកដង្ហើម​វិញ ហើយ​ស្រ្តីរូបនេះ​បានដឹងថា អេលីយ៉ា​គឺជា​ព្យាការី​របស់​ព្រះអម្ចាស់ ។

ពង្សាវតាក្សត្រ ទី ១ ១៧:២១–២៤