ដំណើររឿង​ក្នុង​ព្រះគម្ពីរ
អេលីសេ​ព្យាបាល​ណាម៉ាន់


« អេលីសេ​ព្យាបាល​ណាម៉ាន់ » ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ចាស់ ( ឆ្នាំ ២០២២ )

« អេលីសេ​ព្យាបាល​ណាម៉ាន់ » ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ចាស់

ពង្សាវតារក្សត្រ ទី២ ៥

អេលីសេ​ព្យាបាល​ណាម៉ាន់

របៀប​ដែល​សេចក្ដី​ជំនឿ​ដ៏សាមញ្ញ​នាំឲ្យ​មាន​អព្ភូតហេតុ​ដ៏អស្ចារ្យ​មួយ​កើតឡើង

រូបភាព
ណាម៉ាន់​ឈឺ​នៅលើ​គ្រែ

មាន​បុរស​ម្នាក់​រស់នៅ​សែន​ឆ្ងាយពី​ស្រុក​ស៊ីរី ដែល​មាន​ឈ្មោះ​ថា ណាម៉ាន់ ។ គាត់​គឺជា​មេទ័ព​ដ៏អស្ចារ្យ​ម្នាក់​នៅក្នុង​កងទ័ព​ស៊ីរី ។ ប៉ុន្ដែ ណាម៉ាន់​មាន​ជំងឺ​សើស្បែក​ដ៏គ្រាំគ្រា​មួយ ដែល​ហៅថា​រោគ​ឃ្លង់ ។

ពង្សាវតារក្សត្រ ទី២ ៥:១

រូបភាព
ក្មេងស្រី​សាសន៍​អ៊ីស្រាអែល​កំពុង​និយាយ​ជាមួយ​ភរិយា​របស់​ណាម៉ាន់

អ្នកបម្រើ​របស់​ភរិយា​ណាម៉ាន់ គឺជា​ក្មេងស្រី​សាសន៍​អ៊ីស្រាអែល​ម្នាក់ ។ កេ្មងស្រី​នេះ​មាន​សេចក្តី​ជំនឿ​លើ​ព្រះអម្ចាស់ ។ នាង​បាន​និយាយ​ថា ប្រសិនបើ​ណាម៉ាន់​អាច​ទៅជួប​នឹង​ព្យាការី​អេលីសេ នោះ​ណាម៉ាន់​នឹង​បាន​ជាសះស្បើយ​ពី​រោគ​របស់​គាត់ ។

ពង្សាវតារក្សត្រ ទី២ ៥:២–៤

រូបភាព
ណាម៉ាន់​ធ្វើ​ដំណើរ​ទៅ​ស្វែងរក​អេលីសេ

ណាម៉ាន់​បាន​ធ្វើ​ដំណើរ​ផ្លូវ​ដ៏ឆ្ងាយ ដើម្បី​ទៅ​ស្វែងរក​អេលីសេ ។ ណាម៉ាន់​បាន​គិត​ថា គាត់​នឹង​ត្រូវបាន​ព្យាបាល​ដោយ​អព្ភូតហេតុ​ដ៏អស្ចារ្យ​មួយ ។

ពង្សាវតារក្សត្រ ទី២ ៥:៥–៨

រូបភាព
ណាម៉ាន់​និយាយ​ទៅកាន់​អ្នកបម្រើ​របស់​អេលីសេ

ណាម៉ាន់​បាន​មកដល់​ផ្ទះ​របស់​អេលីសេ​ជាមួយ​នឹង​អ្នកបម្រើ សេះ និង​រទេះ​របស់​គាត់ ។ អេលីសេ​បាន​បញ្ជូន​អ្នកបម្រើ​របស់​លោក​ឲ្យទៅ​ប្រាប់​ណាម៉ាន់​អំពី​ការណែនាំ​របស់​ព្រះអម្ចាស់ ។ ព្រះអម្ចាស់​នឹង​ព្យាបាល​ណាម៉ាន់ ប្រសិនបើ​គាត់​បាន​លាង​សម្អាត​ខ្លួនគាត់​នៅក្នុង​ទន្លេ​យ័រដាន់​ចំនួន​ប្រាំពីរ​ដង ។

ពង្សាវតារក្សត្រ ទី២ ៥:៩–១០

រូបភាព
ណាម៉ាន់​កំពុង​រអ៊ូរទាំ​នៅក្បែរ​ទន្លេ

ណាម៉ាន់​បាន​ខឹង​សម្បារ ពីព្រោះ​លោក​ចង់ឲ្យ​ព្យាការី​របស់​ព្រះអម្ចាស់​ចេញមក ហើយ​ព្យាបាល​គាត់​ឲ្យជា​សះស្បើយ​ភ្លាមៗ ។ ណាម៉ាន់​បាន​រអ៊ូរទាំ​ថា ទន្លេ​យ័រដាន់​មិន​ស្អាត​ដូច​ទឹក​ទន្លេ​ដ៏អស្ចារ្យ​នៅ​ស្រុក​ស៊ីរី​ឡើយ ។

ពង្សាវតារក្សត្រ ទី២ ៥:១១–១២

រូបភាព
អ្នកបម្រើ​និយាយ​ទៅកាន់​ណាម៉ាន់​នៅក្បែរ​ទន្លេ

ប៉ុន្ដែ​អ្នកបម្រើ​របស់​ណាម៉ាន់​បាន​សួរ​ថា ហេតុអ្វី​បានជា​ណាម៉ាន់​មិន​ព្រម​ធ្វើ​កិច្ចការ​ដ៏សាមញ្ញ​បែប​នោះ ។ ទោះបីជា​វា​មិនមាន​ន័យ​ចំពោះ​ណាម៉ាន់​ក៏ដោយ ប៉ុន្ដែ​ព្យាការី​របស់​ព្រះអម្ចាស់​បាន​សូមឲ្យ​គាត់​ធ្វើ​ដូច្នោះ ។

ពង្សាវតារក្សត្រ ទី២ ៥:១៣

រូបភាព
ណាម៉ាន់​នៅក្នុង​ទន្លេ​យ័រដាន់ បាន​ជា​សះស្បើយ

ណាម៉ាន់​បាន​ឈប់​អួតខ្លួន​ទៀត ហើយ​បាន​ស្ដាប់តាម​អ្នកបម្រើ​របស់​គាត់ ។ គាត់​បាន​លាង​សម្អាត​ខ្លួន​របស់​គាត់​ចំនួន​ប្រាំពីរ​ដង​នៅក្នុង​ទឹក​ទន្លេ​យ័រដាន់ ។ បន្ទាប់​មក ព្រះអម្ចាស់​បាន​ព្យាបាល​ណាម៉ាន់ ដូចជា​អេលីសេ​បាន​និយាយ​មែន ។ ណាម៉ាន់​បាន​ដឹង​ថា អេលីសេ​គឺជា​ព្យាការី ហើយ​ថា​មាន​ព្រះអម្ចាស់​ពិត​មែន ។

ពង្សាវតារក្សត្រ ទី២ ៥:១៤–១៥