ដំណើររឿង​ក្នុង​ព្រះគម្ពីរ
គ្រួសារ​របស់​លោក​អ័ដាម និង​ នាង​អេវ៉ា


« គ្រួសារ​របស់​លោក​អ័ដាម និង​នាង​អេវ៉ា » ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ចាស់ ( ឆ្នាំ ២០២២ )

« គ្រួសារ​របស់​លោក​អ័ដាម និង​នាង​អេវ៉ា » ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ចាស់

លោកុប្បត្តិ ៤; ម៉ូសេ ៥–៦

គ្រួសារ​របស់​លោក​អ័ដាម និង​ នាង​អេវ៉ា

ការជ្រើសរើស​ធ្វើតាម​ព្រះអម្ចាស់

រូបភាព
លោក​អ័ដាម និង​នាង​អេវ៉ា ព្រមទាំង​គ្រួសារ

នៅពេល​លោក​អ័ដាម និង ​នាង​អេវ៉ា​បាន​ចាក​ចេញ​ពី​សួនច្បារ​អេដែន នោះ​ពួកលោក​បាន​បន្ដ​រៀន​អំពី​ផែនការ​របស់​ព្រះវរបិតា​សួគ៌ សម្រាប់​ពួកលោក​នៅលើ​ផែនដី ។ ពួកលោក​បាន​មាន​កូន​ជាច្រើន ហើយ​បាន​បង្រៀន​កូនៗ​ទាំងអស់​ថា ពួកលោក​បាន​ស្គាល់​ព្រះអម្ចាស់ ។ កូនៗ​មួយ​ចំនួន​របស់​លោក​អ័ដាម និង ​នាង​អេវ៉ា​បាន​ជ្រើសរើស​គោរព​តាម​ព្រះអម្ចាស់ ។ ប៉ុន្ដែ ពួកគេ​មួយ​ចំនួន​ទៀត​បាន​ជ្រើសរើស​មិន​គោរព​តាម​ទេ ។

ម៉ូសេ ៥:១–១២; ៦:១៥

រូបភាព
លោក​អ័ដាម និង ​នាង​អេវ៉ា​ជាមួយ​កូនៗ អ័ដាម​កំពុង​កត់ត្រា​បទគម្ពីរ

គ្រួសារ​របស់​លោក​អ័ដាម និង​ នាង​អេវ៉ា​បាន​រក្សាទុក​សៀវភៅ​រំឭក ។ ពួកលោក​បាន​កត់ត្រា​ប្រវត្តិ​គ្រួសារ​របស់​ពួកលោក​នៅក្នុង​សៀវភៅ​នោះ ។ ពួកលោក​បាន​កត់ត្រា​ពី​របៀប​ដែល​ព្រះអម្ចាស់​បាន​ជួយ​ដល់​ពួកគេ ។

ម៉ូសេ ៦:៥–៦

រូបភាព
កាអ៊ីន និង អេបិល

កាអ៊ីន និង អេបិល គឺជា​កូនប្រុស​របស់​លោក​អ័ដាម និង ​នាង​អេវ៉ា ។ អេបិល​ស្រឡាញ់​ព្រះអម្ចាស់ ហើយ​បាន​ជ្រើសរើស​ធ្វើតាម​ទ្រង់ ។ កាអ៊ីន​មិនបាន​គោរព​តាម​ព្រះអម្ចាស់​ឡើយ ។ គាត់​បាន​ជ្រើសរើស​ដើម្បី​បះបោរ ។

លោកុប្បត្តិ ៤:១–១៦

រូបភាព
បុរស​ម្នាក់​សម្លឹង​មើលទៅ​ទីក្រុង

គ្រួសារ​របស់​លោក​អ័ដាម និង ​នាង​អេវ៉ា​បន្ដ​កើន​ចំនួន​ច្រើន​ឡើង ។ មាន​មនុស្ស​ជាច្រើន​ទៀត​បាន​កើត​មក ។ ពួកគេ​ទាំងអស់​មាន​សេរីភាព​ក្នុង​ការជ្រើសរើស ។ នៅពេល​នោះ មនុស្ស​មួយ​ចំនួន​បាន​បះបោរ​ប្រឆាំង​នឹង​បទបញ្ញត្តិ​របស់​ព្រះអម្ចាស់ ។ ព្រះអម្ចាស់​បាន​បញ្ជូន​ព្យាការី​ជាច្រើន​ឲ្យទៅ​បង្រៀន​ប្រជាជន​ឲ្យ​ប្រែចិត្ត ។

លោកុប្បត្តិ ៤:២៥–២៦; ម៉ូសេ ៥:១៣; ៦:២៣