ដំណើររឿង​ក្នុង​ព្រះគម្ពីរ
សាំយូអែល​ជា​ព្យាការី


« សាំយូអែល​ជា​ព្យាការី » ដំណើររឿង​ព្រះគម្ពីរ​សញ្ញាចាស់ ( ឆ្នាំ ២០២២ )

« សាំយូអែល​ជា​ព្យាការី » ដំណើររឿង​ព្រះគម្ពីរ​សញ្ញាចាស់

សាំយូអែល ទី១ ២–៣

សាំយូអែល​ជា​ព្យាការី

ក្មេងប្រុស​ម្នាក់​ត្រូវបាន​ហៅ​ដោយ​ព្រះអម្ចាស់

រូបភាព
អេលី ​និយាយ​ជាមួយ​ចាស់ទុំ

អស់រយៈ​ពេល​ជាយូរ​មកហើយ សាសន៏​អ៊ីស្រាអែល​មិនបាន​មាន​ព្យាការី​នៃ​ព្រះអម្ចាស់​ដើម្បី​ដឹកនាំ​ពួកគេ​ទេ ។ ផ្ទុយទៅវិញ ពួកចៅក្រម​បានគ្រប់គ្រង​នៅ​អ៊ីស្រាអែល​អស់​ជាច្រើនឆ្នាំ ។ នៅអំឡុងពេលនេះ ហាណា បាន​នាំ​កូនប្រុស​តូច​របស់នាង សាំយូអែល ឲ្យ​ទៅនៅ​ជាមួយ​អេលី ដែល​ជា​សង្ឃ និង​ជា​ចៅក្រម​នៃ​អ៊ីស្រាអែល ។ សាំយូអែល បាន​ជួយ​អេលី​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។

សាំយូអែល ទី​១ ២:១១, ១៨, ២៦; ៣:១

រូបភាព
កូនប្រុស​របស់​អេលី លួច​របស់របរ

កូនប្រុស​របស់ អេលី ពីរនាក់​ក៏បាន​បម្រើ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ផងដែរ ប៉ុន្តែ​ពួកគេ​បាន​លួច​ដង្វាយ​ដែល​ថ្វាយ​ដល់​ព្រះអម្ចាស់ ។ មាន​មនុស្ស​ខ្លះ​បាន​មក​រអ៊ូ​ប្រាប់​អេលី ប៉ុន្តែ អេលី មិនបាន​ដាក់ទោស​ពួកគេ​ឡើយ ។

សាំយូអែល ទី១ ២:១២–១៧, ២២–២៣

រូបភាព
សាំយូអែល

នៅល្ងាច​មួយ សាំយូអែល បាន​ឮ​សំឡេង​ហៅលោក ។ លោក​ស្មានថា​តែ​ជា អេលី ដូច្នេះ សាំយូអែល បាន​ទៅជួប​គាត់ ។ ប៉ុន្តែ អេលី មិនបាន​ហៅ​លោក​ឡើយ ។ អេលី បានប្រាប់​ទៅ​សាំយូអែល ឲ្យ​ត្រឡប់​ទៅ​សម្រាន្ត​វិញ ។

សាំយូអែល ទី១ ៣:៣–៥

រូបភាព
សាំយូអែល និយាយ​ទៅកាន់ អេលី

សាំយូអែល បាន​ឮសំឡេង​ស្រែកហៅ​លោក​ជាលើកទីពីរ ។ លោក​បាន​ទៅជួប​នឹង អេលី ហើយ​បាន​សួរ​ថាតើ អេលី​ចង់បាន​អ្វី ។ ប៉ុន្តែ អេលី មិនបាន​ហៅ​លោក​ឡើយ ។ អេលី បានប្រាប់​ទៅ​សាំយូអែល ឲ្យ​ត្រឡប់​ទៅ​សម្រាន្ត​វិញ ។

សាំយូអែល ទី១ ៣:៦

រូបភាព
អេលី​និយាយ​ទៅកាន់​សាំយូអែល

សាំយូអែល បាន​ឮ​សំឡេង​ហៅ​លោក​ជា​លើកទីបី ។ លោក​បាន​ទៅជួប​នឹង អេលី ម្តងទៀត ហើយ​បាន​សួរ​ថាតើ អេលី​ចង់បាន​អ្វី ។ លើកនេះ អេលី បានដឹងថា សំឡេង​ហៅនោះ​គឺជា​ព្រះអម្ចាស់ ដែល​បាន​មានបន្ទូល​ទៅកាន់ សាំយូអែល ។ អេលី បានប្រាប់​ទៅ​សាំយូអែល ឲ្យ​ត្រឡប់​ទៅ​សម្រាន្ត​វិញ ។ អេលី បាន​និយាយថា​ប្រសិនបើ​ព្រះអម្ចាស់​ហៅ​ម្តងទៀត សាំយូអែល គួរតែ​ស្តាប់ ។

សាំយូអែល ទី១ ៣:៨–៩

រូបភាព
សាំយូអែល ទូល​ទៅកាន់​ព្រះ

សាំយូអែល បាន​ឮ​សំឡេង​ហៅ​លោក​ម្តងទៀត ។ លើកនេះ សាំយូអែល បាន​ទូលសួរ​ទៅ​ព្រះអម្ចាស់​ឲ្យ​មាន​បន្ទូល ហើយ​ថា​លោក​នឹង​ស្តាប់ ។ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ទៅ​សាំយូអែល ថា​វា​ជា​រឿង​ខុសឆ្គង​ដែល អេលី ឲ្យ​កូន​ប្រុស​ទុច្ចរិត​របស់​គាត់​បម្រើ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ក្រុមគ្រួសារ​អេលី នឹង​មិន​អនុញ្ញាត​ឲ្យ​បម្រើ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ទៀត​នោះទេ ។

សាំយូអែល ទី​១ ៣:១០–១៤

រូបភាព
សាំយូអែល និង​អេលី កំពុង​និយាយ​គ្នា

នៅថ្ងៃ​ស្អែក អេលី បាន​សួរ​សាំយូអែល ពី​អ្វី​ដែល​ព្រះអម្ចាស់​បាន​មាន​បន្ទូល ។ សាំយូអែល បានប្រាប់​គាត់ ។ អេលី បាន​ដឹង​ថា​ព្រះអម្ចាស់​បាន​មាន​បន្ទូល​តាមរយៈ សាំយូអែល ។

សាំយូអែល ទី​១ ៣:១៥–១៨

រូបភាព
សាំយូអែល មើល​ទៅ​ប្រជាជន

ព័ត៌មាន​នេះ​បាន​លេចឮ​ពេញ​ដែនដី​នៃ​អ៊ីស្រាអែល ។ ប្រជាជន​បានដឹង​ថា ព្រះអម្ចាស់​បានជ្រើសរើស សាំយូអែល ឲ្យធ្វើ​ជា​ព្យាការី​របស់ទ្រង់ ។

សាំយូអែល ទី​១ ៣:១៩–២០