ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ម៉ូសេ និង​ពស់​លង្ហិន


« ម៉ូសេ និង​ពស់​លង្ហិន » ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ចាស់ ( ឆ្នាំ​២០២២ )

« ម៉ូសេ និង​ពស់​លង្ហិន » ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ចាស់

ជនគណនា ២១

ម៉ូសេ និង​ពស់​លង្ហិន

ការរៀន​មាន​សេចក្ដី​ជំនឿ​លើ​ព្រះអម្ចាស់

រូបភាព
ពស់​ចឹក​ប្រជាជន

ខណៈ​ដែល​ពួកសាសន៍​អ៊ីស្រាអែល​ធ្វើ​ដំណើរ​នៅក្នុង​ទីរហោស្ថាន នោះ​ជាញឹកញាប់ ពួកគេ​បាន​ភ្លេច​ព្រះអម្ចាស់ និង​បាន​រអ៊ូ​រទាំ ។ ព្រះអម្ចាស់​បាន​បញ្ជូន​ពស់​ជាច្រើន​មក ដើម្បី​ជួយ​ពួកគេ​ឲ្យ​បន្ទាបខ្លួន និង​ចងចាំ​ដល់​ទ្រង់ ។ សត្វពស់​ទាំងនោះ​បាន​ចឹក​ប្រជាជន ហើយ​មាន​មនុស្ស​ជាច្រើន​បាន​ស្លាប់ ។

ជនគណនា ២១:១–៦

រូបភាព
ប្រជាជន​សូម​អង្វរ​ម៉ូសេ

មិន​យូរ​ប៉ុន្មាន ប្រជាជន​បាន​ប្រែចិត្ត ។ ពួកគេ​បាន​សុំឲ្យ​ម៉ូសេ​អធិស្ឋាន​ទៅ​ព្រះអម្ចាស់ ដើម្បី​សូមឲ្យ​ទ្រង់​បណ្ដេញ​ពស់​ទាំងនោះ​ចេញ​ទៅឲ្យឆ្ងាយ ។ ព្រះអម្ចាស់​មិន​បាន​យក​ពស់​ទាំងនោះ​ចេញ​នោះទេ ។ ប៉ុន្ដែ ទ្រង់​បាន​បង្ហាញ​របៀប​មួយ​ដើម្បីឲ្យ​ប្រជាជន​ទទួលបាន​ការសង្គ្រោះ ប្រសិនបើ​ពួកគេ​ត្រូវ​ពស់​ចឹក​នោះ ។

ជនគណនា ២១:៧

រូបភាព
ម៉ូសេ​កាន់​រូប​ពស់​លង្ហិន

ព្រះអម្ចាស់​បាន​មាន​បន្ទូល​ទៅកាន់​ម៉ូសេ​ឲ្យ​ធ្វើ​រូបពស់​មួយ​ពី​លង្ហិន ហើយ​ដាក់​ភ្ជាប់​វា​នៅលើ​បង្គោល​មួយ ។ នៅពេល​ប្រជាជន​ត្រូវ​ពស់​ចឹក ហើយ​មើល​ទៅ​រូប​ពស់​លង្ហិន នោះ​ព្រះអម្ចាស់​នឹង​សង្គ្រោះ​ពួកគេ ។ ព្រះអម្ចាស់​បាន​ជួយ​ពួកសាសន៍​អ៊ីស្រាអែល​ឲ្យ​បន្ទាបខ្លួន និង​ទុកចិត្ត​លើ​ទ្រង់ ។

ជនគណនា ២១:៨–៩; នីហ្វៃ​ទី​១ ១៧:៤១; ហេលេមិន ៨:១៤–១៥