ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ហេណុក​ជា​ព្យាការី


« ហេណុក​ជា​ព្យាការី » ដំណើររឿង​ព្រះគម្ពីរ​សញ្ញាចាស់ ( ឆ្នាំ ២០២២ )

« ហេណុក​ជា​ព្យាការី » ដំណើររឿង​ព្រះគម្ពីរ​សញ្ញាចាស់

លោកុប្បត្តិ ៥; ម៉ូសេ ៦–៧

ហេណុក​ជា​ព្យាការី

របៀប​ដែល​សេចក្តីជំនឿ​លើ​ព្រះអម្ចាស់​បាន​សង្រ្គោះ​ទីក្រុង​មួយ

រូបភាព
ព្រះ​​មានបន្ទូល​ទៅកាន់​ហេណុក

ព្រះអម្ចាស់បាន​បង្គាប់​ហេណុក​ឲ្យ​ប្រាប់​ទៅ​ប្រជាជន​ឲ្យ​ប្រែចិត្ត ។ ប៉ុន្តែ​ហេណុក​បានគិតថា លោក​មិនពូកែ​និយាយ​ទេ ។ លោក​ខ្លាច​ថា​ប្រជាជន​នឹង​មិនស្តាប់​លោក ។

លោកុប្បត្តិ ៥:២២; ម៉ូសេ ៦:២៦–៣១

រូបភាព
មនុស្សម្នា​នាំគ្នា​សើចចំអក​ដល់​ហេណុក

ព្រះអម្ចាស់​បានសន្យា​ថានឹង​ពង្រឹង ហើយ​ការពារ​ហេណុក ទោះបី​ជា​មាន​មនុស្ស​ខ្លះ​មិនចូលចិត្ត​អ្វី​ដែល​ហេណុក​បានបង្រៀន​ក៏ដោយ ។

ម៉ូសេ ៦:៣២–៣៩

រូបភាព
ហេណុក​​បង្រៀន​ដល់​ប្រជាជន

សេចក្តី​សន្យា​របស់​ព្រះអម្ចាស់​បាន​ប្រទាន​សេចក្តី​ក្លាហាន​ដល់​ហេណុក ។ ហេណុក​បាន​គោរពតាម​ព្រះអម្ចាស់ ហើយ​បានបង្រៀន​មនុស្ស​ដោយ​ព្រះចេស្តា ។ លោក​បានបង្រៀន​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ ការប្រែចិត្ត ពិធីបុណ្យជ្រមុជទឹក និង​ព្រះវិញ្ញាណ​បរិសុទ្ធ ។ មនុស្ស​មួយចំនួន​បានជឿ​លើ​ហេណុក ហើយ​ចង់​ធ្វើ​តាម​ព្រះអម្ចាស់ ។

ម៉ូសេ ៦:៤៧–៦៨

រូបភាព
ហេណុក​​ធ្វើ​បុណ្យ​ជ្រមុជទឹក​ឲ្យ​ស្រ្តី​ម្នាក់

ហេណុក​មាន​សិទ្ធិអំណាច​ពីព្រះ​ដើម្បី​ធ្វើបុណ្យ​ជ្រមុជទឹក ។ មនុស្ស​ទាំងអស់​ដែល​បានជឿ​លើ​ហេណុក បាន​ទទួលបុណ្យ​ជ្រមុជទឹក ហើយ​ខិតមក​កាន់តែ​ជិត​ព្រះអម្ចាស់ ។ គ្មាននរណា​ម្នាក់​ក្រីក្រ​ឡើយ ពីព្រោះ​ពួកគេ​ថែទាំ​គ្នា​ទៅវិញទៅមក ។ ពួកគេ​ត្រូវបាន​ហៅថា ស៊ីយ៉ូន ពីព្រោះ​ពួកគេ​បានរស់​នៅ​ជាមួយគ្នា​នៅក្នុង​សេចក្តីស្រឡាញ់ និង​សេចក្តី​សុចរិត ។

ម៉ូសេ ៧:១០–២០

រូបភាព
ជីវិត សេចក្តីស្លាប់ និង​ការមាន​ព្រះជន្ម​រស់​ឡើងវិញ​នៃ​ព្រះ​យេស៊ូវ

នៅថ្ងៃ​មួយ ព្រះ​អម្ចាស់​បានបង្ហាញ​ហេណុក​នូវ​វិរណៈមួយ​ពី​អ្វីៗ​ដែល​នឹង​កើតឡើង​នៅលើ​ផែនដី​នេះ ។ ហេណុក​បានឃើញ​ជីវិត​នេះ សេចក្តីស្លាប់ និង​ការមាន​ព្រះជន្ម​រស់ឡើងវិញ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ។ ហេណុក​បានរៀនថា នៅក្នុង​ថ្ងៃចុងក្រោយ ដំណឹងល្អ​នឹង​ត្រូវបាន​ស្តារឡើងវិញ ។ លោក​ក៏បាន​ឃើញ​ពី​ការយាងមក​ជាលើក​ទីពីរ​របស់​ព្រះយេស៊ូវ​ផងដែរ ។

ម៉ូសេ ៧:២១–៦៧

រូបភាព
ព្រះ​មាន​ព្រះបន្ទូល​ទៅកាន់​ប្រជារាស្រ្ត​នៃ​ស៊ីយ៉ូន

នៅទីបំផុត មនុស្ស​ទាំងអស់​នៅក្នុង​ទីក្រុង​ស៊ីយ៉ូន​បានជឿ​លើ​ហេណុក និង​បានប្រែចិត្ត ។ ពីព្រោះ​ពួកគេ​បាន​ថែទាំ​គ្នា​ទៅវិញទៅមក ហើយ​បានរស់​នៅក្នុង​សេចក្តី​សុខសាន្ត នោះ​ព្រះអម្ចាស់​បាន​យក​ពួកគេ​ទៅរស់​នៅ​ជាមួយ​ទ្រង់ ។

លោកុប្បត្តិ ៥:២៤; ម៉ូសេ ៧:១៨, ២១, ៦៨–៦៩