ដំណើររឿង​ក្នុង​ព្រះគម្ពីរ
នាង​ហាណា


« នាង​ហាណា » ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ចាស់ ( ឆ្នាំ ២០២២ )

« នាង​ហាណា » ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ចាស់

សាំយ៉ូអែល ទី១ ១–២

នាង​ហាណា

ចម្លើយ​របស់​ព្រះអម្ចាស់​ចំពោះ​ស្ដ្រី​ដ៏ស្មោះត្រង់​ម្នាក់

រូបភាព
នាង​ហាណា​អធិស្ឋាន​ទាំងយំ​នៅឯ​ព្រះវិហារ​បរិសុទ្ធ

ជារៀងរាល់​ឆ្នាំ នាង​ហាណា និង​ស្វាមីរបស់​នាង​បាន​ធ្វើ​ដំណើរ​ទៅកាន់​ដំណាក់​របស់​ព្រះអម្ចាស់ គឺ​ព្រះវិហារ​បរិសុទ្ធ ។ នាង​ហាណា​គ្មាន​កូន​នោះទេ ដូច្នេះ​នាង​មាន​ចិត្ត​ក្រៀមក្រំ​ជាខ្លាំង ។ នាង​បាន​តម​អាហារ និង​អធិស្ឋាន​សូម​ឲ្យ​មាន​កូនប្រុស​ម្នាក់ ។ នាង​ហាណា​បាន​សន្យា​នឹង​ព្រះអម្ចាស់​ថា ប្រសិនបើ​នាង​មាន​កូនប្រុស​ម្នាក់ នោះ​ពេល​កូនប្រុស​របស់​នាង​ធំ​ឡើង កូនប្រុស​នោះ​នឹង​មក​បម្រើ​ទ្រង់ ។

សាំយូអែល ទី១ ១:១–១១

រូបភាព
អេលី​និយាយ​ជាមួយ​នាង​ហាណា

សង្ឃ​ម្នាក់​ដែល​មាន​ឈ្មោះ​ថា អេលី បាន​ឃើញ​នាង​ហាណា​យំ ។ គាត់​បាន​ប្រាប់​នាង​ថា ព្រះអម្ចាស់​នឹង​ឆ្លើយតប​ការអធិស្ឋាន​របស់​នាង ។ នាង​ហាណា​បាន​ទុកចិត្ត​លើ​ព្រះអម្ចាស់ ហើយ​មាន​សេចក្ដី​សង្ឃឹម ។

សាំយូអែល ទី១ ១:១២, ១៧–១៨

រូបភាព
នាង​ហាណា​ជាមួយ​នឹង​ប្ដី ព្រមទាំង​ទារក​សាំយូអែល

នៅ​ឆ្នាំ​នោះ នាង​ហាណា​ក៏មាន​កូនប្រុស​ម្នាក់ ។ នាង​ដាក់​ឈ្មោះ​គាត់​ថា សាំយូអែល ។

សាំយូអែល ទី១ ១:២០–២៣

រូបភាព
នាង​ហាណា​នាំ​សាំយូអែល​ទៅ​អេលី​នៅឯ​ព្រះវិហារ​បរិសុទ្ធ

នាង​ហាណា​បាន​រក្សា​ពាក្យ​សន្យា​របស់​នាង​ជាមួយ​នឹង​ព្រះអម្ចាស់ ។ នៅពេល​សាំយូអែល​ធំ​ល្មម នាង​បាន​យក​គាត់​ឲ្យទៅ​បម្រើ​នៅក្នុង​ដំណាក់​របស់​ព្រះអម្ចាស់ ។ គាត់​បាន​បម្រើ​ជាមួយ​នឹង​អេលី ដែល​ជា​សង្ឃ ។ នាង​ហាណា​បាន​មកលេង​សាំយូអែល​ឥតដាច់ ។ នាង​បាន​យក​សម្លៀក​បំពាក់ ដែល​នាង​បាន​ដេរ​មកឲ្យ​គាត់ ។ ព្រះអម្ចាស់​បាន​ប្រទានពរ​ដល់​នាង​ហាណា​ឲ្យមាន​កូន​ប្រាំ​នាក់​ទៀត ។

សាំយូអែល ទី១ ១:២៤–២៨; ២:២១