ដំណើររឿង​ក្នុង​ព្រះគម្ពីរ
អំពី​ព្រះគម្ពីរ​សញ្ញា​ចាស់


« អំពី​ព្រះគម្ពីរ​សញ្ញា​ចាស់ » ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ចាស់ ( ឆ្នាំ ២០២២ )

« អំពី​ព្រះគម្ពីរ​សញ្ញា​ចាស់ » ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ចាស់

អំពី​ព្រះគម្ពីរ​សញ្ញា​ចាស់

ការសន្យា​របស់​ព្រះវរបិតាសួគ៌​ចំពោះ​បុត្រា​បុត្រី​របស់​ទ្រង់​តាំងពី​យូរលង់​មក​ហើយ

រូបភាព
រចនា​រូបភាព​អំពី​ជីវិត​មុន​ជីវិត​នៅលើ​ផែនដី​នេះ

ផ្នែក​ដំបូង​នៃ​ព្រះគម្ពីរ​ប៊ីប​គឺជា​ព្រះគម្ពីរ​សញ្ញា​ចាស់ ។ បទគម្ពីរ​ទាំងនេះ​ត្រូវបាន​កត់ត្រា​ទុក​ជាយូរ​លង់​ណាស់​មកហើយ មុនពេល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ប្រសូត​មក​ទៅទៀត ។ វា​មាន​ដំណើររឿង​ជាច្រើន ដែល​ជួយ​យើង​ឲ្យមាន​សេចក្ដី​ជំនឿ​ទៅលើ​ទ្រង់ ។ វា​បង្រៀន​យើង​ថា បុគ្គល​ម្នាក់ៗ​នៅលើ​ផែនដី​នេះ​គឺជា​ផ្នែក​មួយ​នៃ​គ្រួសារ​របស់​ព្រះវរបិតា​សួគ៌ ហើយ​ថា​ទ្រង់​ស្រឡាញ់​បុត្រា​បុត្រី​របស់​ទ្រង់ ។

ចោទិយកថា ៧:៧–៩; អេសាយ ៤៥:១០–១២

រូបភាព
លោក​អ័ដាម និង​នាង​អេវ៉ា​នៅក្នុង​សួនច្បារ​អេដែន

នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវបាន​គេ​ហៅថា​ព្រះយេហូវ៉ា ឬ​ព្រះអម្ចាស់ ។ ទ្រង់​ធ្វើតាម​ការណែនាំ​របស់​ព្រះវរបិតា​សួគ៌ ។ តាំងពី​ជំនាន់​របស់​លោក​អ័ដាម និង​នាង​អេវ៉ា​មក ព្រះវរបិតា​សួគ៌​បាន​បញ្ជូន​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ​ឲ្យមាន​បន្ទូល​ទៅកាន់​ព្យាការី​របស់​ទ្រង់ ។ ព្រះវរបិតា​សួគ៌​បញ្ជូន​ព្រះវិញ្ញាណ​បរិសុទ្ធ​មក​ជួយ​យើង​ឲ្យ​ដឹង​ថា ពាក្យ​សម្ដី​របស់​ព្យាការី​គឺជា​ការពិត ។

និក្ខមនំ ៦:២–៣; របាក្សត្រ ទី២ ២០:២០; អេម៉ុស ៣:៧; ពេត្រុស ទី២ ១:២១; ម៉ូសេ ២:១

រូបភាព
ពូជពង្ស​របស់​លោក​អ័ដាម

ព្រះអម្ចាស់​បាន​សន្យា​នឹង​ព្យាការី​អ័ប្រាហាំ និង​ភរិយា​របស់​លោក សារ៉ាយ ថា គ្រួសារ​របស់​ពួកលោក​នឹង​មាន​ចំនួន​ច្រើន​ឡើង ហើយ​ផ្ដល់​ពរជ័យ​ដល់​ផែនដី​ទាំងមូល ។ ចៅប្រុស​របស់​ពួកលោក យ៉ាកុប បាន​មាន​គ្រួសារ​ដ៏ធំ​មួយ​ដែល​ក្លាយជា​ប្រជាជាតិ​មួយ ។ ពួកគេ​ត្រូវបាន​ហៅ​ថាជា​វង្ស​អ៊ីស្រាអែល ឬ​ពួកសាសន៍​អ៊ីស្រាអែល ។ ព្យាការី​បាន​បង្រៀន​ពួកគេ​ឲ្យ​ទន្ទឹង​រង់ចាំ​ពេល​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​នឹង​យាង​មក ។

លោកុប្បត្តិ ១៥:៥–៦; ១៧:១–៨; ចោទិយកថា ១៨:១៥; អេសាយ ៧:១៤

រូបភាព
ប្រជាជន​សម្លឹងមើលទៅ​ឥន្ទធនូ

ដំណើររឿង​ជាច្រើន​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់​បង្ហាញ​ពី​របៀប ដែល​ព្រះអម្ចាស់​បាន​រក្សា​ការសន្យា​របស់​ទ្រង់​ជាមួយ​នឹង​ពួកសាសន៍​អ៊ីស្រាអែល ។

លោកុប្បត្តិ ៩:១៣–១៧; យេរេមា ១១:៤–៥; ហេព្រើរ ១១:១–៣៥

រូបភាព
ម៉ូសេ​បង្ហាញ​ដំបង​ទៅដល់​ប្រជាជន

នៅពេល​ដែល​ពួកសាសន៍​អ៊ីស្រាអែល​បាន​ស្ដាប់​តាម​ព្យាការី ហើយ​កាន់តាម​បទបញ្ញត្តិ​ទាំងឡាយ នោះ​ព្រះអម្ចាស់​បាន​ជួយ​ដល់​ពួកគេ ។ នៅពេល​ពួកគេ​មិន​គោរព​តាម​ទេ នោះ​ទ្រង់​មិន​អាច​ជួយ​ពួកគេ​បាន​ទេ ។

ចោទិយកថា ១១:២៦–២៨; យ៉ូប ៣៦:១១–១២

រូបភាព
កុមារ​កំពុង​អាន​ព្រះគម្ពីរ

ប្អូនៗ​គឺជា​ផ្នែក​មួយ​នៃ​គ្រួសារ​របស់​ព្រះវរបិតា​សួគ៌ ។ ព្រះវរបិតា​សួគ៌​មាន​ព្រះទ័យ​ល្អ ហើយ​ទ្រង់​ស្រឡាញ់​ប្អូនៗ ។ ទ្រង់​មាន​ផែនការ​មួយ​សម្រាប់​ប្អូនៗ ។ ដោយសារតែ​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ នោះ​ប្អូនៗ​អាច​ត្រឡប់​ទៅ​រស់នៅ​ជាមួយ​នឹង​ព្រះវរបិតាសួគ៌​ម្ដង​ទៀត​បាន ។ គឺ​ដូចជា​អ្វីដែល​ពួកសាសន៍​អ៊ីស្រាអែល​ត្រូវបាន​បង្រៀន​ដែរ នោះ​ប្អូនៗ​អាច​ជ្រើសរើស​ដើម្បី​មាន​សេចក្តី​ជំនឿ​នៅលើ​ព្រះអម្ចាស់ និង​កាន់តាម​បទបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ។

និក្ខមនំ ១៥:២; ចោទិយកថា ៤:៣១; ៥:១០; ម៉ូសេ ១:៣៩