ដំណើររឿង​ក្នុង​ព្រះគម្ពីរ
កំលោះ​ដាវីឌ


« កំលោះ​ដាវីឌ » ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ចាស់ ( ឆ្នាំ ២០២២ )

« កំលោះ​ដាវីឌ » ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ចាស់

សាំយូអែល ទី១ ១៦

កំលោះ​ដាវីឌ

ក្មេង​ឃ្វាល​ចៀម​ត្រូវបាន​ហៅឲ្យ​ធ្វើជា​ស្ដេច

រូបភាព
សាំយូអែល​កំពុង​ធ្វើ​ដំណើរ

ព្រះអម្ចាស់​បាន​បញ្ជូន​ព្យាការី​សាំយូអែល ឲ្យទៅ​ស្វែងរក​ស្ដេច​ថ្មី​មួយ​អង្គ ។ សូល ដែល​ជា​ស្ដេច​នៅ​គ្រា​នោះ បាន​ឈប់​ធ្វើតាម​ព្រះអម្ចាស់ ។ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ទៅ​សាំយូអែល ឲ្យ​ធ្វើ​ដំណើរ​ទៅ​ភូមិ​បេថ្លេហិម ហើយ​ស្វែងរក​បុរស​ម្នាក់​ដែល​មាន​ឈ្មោះ​ថា អ៊ីសាយ ។ ស្ដេច​ថ្មី​នឹងជា​កូនប្រុស​ម្នាក់​របស់​អ៊ីសាយ ។

សាំយូអែល ទី១ ១៦:១–៥

រូបភាព
សាំយូអែល និង​ពួក​កូនប្រុស​របស់​អ៊ីសាយ

កូនប្រុស​បងៗ​របស់​អ៊ីសាយ​មាន​កម្ពស់​ខ្ពស់ និង​មាន​មាឌ​មាំ ។ ប៉ុន្ដែ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ទៅ​សាំយូអែល​ថា កុំឲ្យ​មើលតែ​រូបកាយ​ខាងក្រៅ​របស់​ពួកគេ​ឡើយ ។

សាំយូអែល ទី១ ១៦:៦–១០

រូបភាព
សាំយូអែល​កំពុង​និយាយ​ជាមួយ​អ៊ីសាយ

សាំយូអែល​បាន​សួរ​អ៊ីសាយ​ថា តើ​លោក​មាន​កូនប្រុស​ផ្សេងទៀត​ដែរ​ឬទេ ។ អ៊ីសាយ​បាន​ថ្លែង​ថា កូនប្រុស​ពៅ​របស់​លោក​ឈ្មោះ ដាវីឌ កំពុងតែ​មើល​ចៀម ។ ដាវីឌ​ត្រូវបាន​គេ​នាំ​មកជួប​នឹង​សាំយូអែល ។

សាំយូអែល ទី១ ១៦:១១

រូបភាព
សាំយូអែល និង​អ៊ីសាយ​កំពុង​មើលទៅ​ដាវីឌ ជា​ក្មេង​ឃ្វាល​ចៀម

ដាវីឌ​មាន​មាឌ​ល្អិត​ជាង​ពួកបងប្រុស​របស់​លោក ហើយ​គ្រាន់តែ​ជា​ក្មេង​ឃ្វាលចៀម​ប៉ុណ្ណោះ ។ ប៉ុន្ដែ ព្រះអម្ចាស់​មិន​ខ្វល់​ព្រះទ័យ​នឹង​រូបរាង​ខាងក្រៅ​របស់​ដាវីឌ​ឡើយ ។ ព្រះអម្ចាស់​បាន​ជ្រាប​ថា ដួងចិត្ត​របស់​ដាវីឌ​គឺ​ពោរពេញ​ដោយ​សេចក្ដី​ជំនឿ ។ ទ្រង់​បាន​មាន​បន្ទូល​ទៅ​សាំយូអែល​ថា ដាវីឌ​នឹង​ធ្វើជា​ស្ដេច ។ សាំយូអែល​បាន​ប្រទានពរ​ដល់​ដាវីឌ ។ ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​បាន​រៀបចំ​ដាវីឌ​ឲ្យ​ធ្វើជា​ស្ដេច ។

សាំយូអែល ទី១ ១៦:១២–១៣