ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ព្យាការី​អេសាយ


« ព្យាការី​អេសាយ » ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ចាស់ ( ឆ្នាំ ២០២២ )

« ព្យាការី​អេសាយ » ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ចាស់

អេសាយ ៦–៧; ៥៣–៥៤

ព្យាការី​អេសាយ

ការព្យាករ​អំពី​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ

រូបភាព
អេសាយ​ត្រូវបាន​ហៅ​ដោយ​ព្រះអម្ចាស់

ពួកសាសន៍​អ៊ីស្រាអែល​ត្រូវបាន​គេ​វាយ​បង្ក្រាប​ជាច្រើន​លើក ហើយ​ពួកគេ​ចង់ឲ្យ​ព្រះអម្ចាស់​ការពារ​ពួកគេ ។ ថ្ងៃមួយ​នៅឯ​ព្រះវិហារ​បរិសុទ្ធ ព្រះអម្ចាស់​បាន​ហៅ​បុរស​ម្នាក់​ដែល​មាន​ឈ្មោះ​ថា អេសាយ ឲ្យ​បង្រៀន​ប្រជាជន​អំពី​ការយាង​មក​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ អេសាយ​ស្រឡាញ់​ប្រជាជន និង​បាន​បង្រៀន​ពួកគេ​អំពី​របៀប ដែល​ព្រះគ្រីស្ទ​អាច​សង្គ្រោះ​ពួកគេ​បាន ។

អេសាយ ៦:១–៨

រូបភាព
អេសាយ​កំពុង​ព្យាករ​អំពី​ការប្រសូត​របស់​ព្រះយេស៊ូវ

អេសាយ​បាន​ដឹង​ថា ព្រះយេស៊ូវ​គ្រីស្ទ​នឹង​យាងមក​សង្គ្រោះ​ប្រជាជន​របស់​ទ្រង់​ចេញពី​អំពើបាប​នៅ​ថ្ងៃ​ណាមួយ ។ ប៉ុន្ដែ មិន​មែន​មនុស្ស​គ្រប់គ្នា​នឹង​ស្គាល់​ទ្រង់​ថាជា​ព្រះអង្គ​សង្គ្រោះ​របស់​ពួកគេ​នោះ​ទេ ។ អេសាយ​មាន​ចិត្ត​ក្រៀមក្រំ​ជាខ្លាំង ពីព្រោះ​លោក​បាន​ដឹង​ថា មនុស្ស​ជាច្រើន​មិន​បាន​ជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​ឡើយ ។

អេសាយ ៦:៩–១៣; ៧:១៤; ៥៣:១–៩

រូបភាព
អេសាយ​កំពុង​កត់ត្រា​អំពី​ការយាងមក​ជាលើក​ទីពីរ​របស់​ព្រះគ្រីស្ទ

ប៉ុន្ដែ អេសាយ​ក៏បាន​ព្យាករ​អំពី​ការយាង​មកជា​លើក​ទីពីរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ផងដែរ ។ ព្រះយេស៊ូវ​គ្រីស្ទ​នឹង​យាង​ត្រឡប់​មកវិញ ហើយ​ធ្វើជា​ស្ដេច​នៃ​ផែនដី​នេះ​ទាំងមូល ។ ទ្រង់​នឹង​យាងមក​ម្ដងទៀត ហើយ​បំពេញ​តាម​ផែនការ​របស់​ព្រះវរបិតា​ទ្រង់ តាមរយៈ​ការនាំ​មកនូវ​សេចក្ដីល្អ និង​សេចក្ដី​សុខសាន្ដ​ជារៀង​រហូត ។ អេសាយ​បាន​និយាយ​ថា មនុស្ស​គ្រប់គ្នា​នឹង​ស្គាល់​ព្រះយេស៊ូវ​គ្រីស្ទ​ថាជា​ព្រះអង្គ​សង្គ្រោះ​របស់​ពួកគេ ។

អេសាយ ៩:៦–៧; ៥៤:១–១០