ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ម្ចាស់​ក្សត្រី​អេសធើរ


« ម្ចាស់​ក្សត្រី​អេសធើរ » ដំណើររឿង​ព្រះគម្ពីរ​សញ្ញាចាស់ ( ឆ្នាំ ២០២២ )

« ម្ចាស់​ក្សត្រី​អេសធើរ » ដំណើររឿង​ព្រះគម្ពីរ​សញ្ញាចាស់

នាង​អេសធើរ ២–៥; ៧–៩

ម្ចាស់​ក្សត្រី​អេសធើរ

ក្លាហាន​នៅក្នុង​គ្រា​មានគ្រោះថ្នាក់

រូបភាព
នាង​អេសធើរ​នៅក្នុង​ព្រះរាជវាំង​របស់​ស្តេច

សាសន៍​អ៊ីស្រាអែល​មួយចំនួន​ត្រូវបាន​ហៅថា​សាសន៍​យូដា ។ នាង​អេសធើរ គឺជា​សាសន៍​យូដា​ដែល​បានរស់នៅ​ស្រុក​ពើស៊ី ។ ឪពុកម្តាយ​របស់​នាង​បានស្លាប់ ដូច្នេះ​ជីដូនមួយ​របស់​នាង​ឈ្មោះថា​ម៉ាដេកាយ បានមើល​ថែនាង ។ នាង​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូល​ព្រះរាជវាំង​របស់​ស្តេច​ជាមួយនឹង​យុវនារី​ផ្សេងៗ​ទៀត​នៅក្នុង​នគរ​នេះ ។ ស្តេច​មានព្រះទ័យ​ចង់​បាន​ម្ចាស់ក្សត្រី​ថ្មី​មួយអង្គ ហើយ​ទ្រង់​បានជ្រើសរើស​នាង​អេសធើរ ។

នាង​អេសធើរ ២:២–៧, ១៦–១៧

រូបភាព
មនុស្ស​ក្រាប​គោរព​ហាម៉ាន

ស្តេច​មាន​បាវបម្រើ​ម្នាក់​មាន​ឈ្មោះថា ហាម៉ាន ដែល​មានអំណាច​យ៉ាងខ្លាំង ។ ហាម៉ាន បាន​ជួយ​ស្តេច​គ្រប់គ្រង​ទឹកដី ។ ស្តេច​ឲ្យ​មនុស្ស​គ្រប់គ្នា​ក្រាប​គោរព ហាម៉ាន ។

នាងអេសធើរ ៣:១–២

រូបភាព
ម៉ាដេកាយ និង ហាម៉ាន

ប៉ុន្តែ ម៉ាដេកាយ​នឹង​មិន​ក្រាប​គោរព​ហាម៉ាន​ឡើយ ។ ម៉ាដេកាយ ក្រាប​ថ្វាយបង្គំ​តែ​ព្រះ​អម្ចាស់​ប៉ុណ្ណោះ ។ ការណ៍​នេះ​ធ្វើ​ឲ្យ ហាម៉ាន ខឹង​យ៉ាងខ្លាំង ។ គាត់​ចង់​ដាស់ទោស ម៉ាដេកាយ និង​ពួកសាសន៍​យូដា​ទាំងអស់ ។

លោកុប្បត្តិ ២០:៥៣:៥–៦, ៨

រូបភាព
ទាហាន​ធ្វើ​ការ​ប្រកាស​ដល់​មហាជន

ហាម៉ាន បានទូល​ទៅស្តេច​ថា​សាសន៍​យូដា មិន​បាន​គោរពតាម​ច្បាប់​របស់​ស្តេច​ឡើយ ។ ដូច្នេះ​សេ្តច​បាន​ឲ្យ​ហាម៉ាន បង្កើត​ច្បាប់ថ្មី​មួយ​ថា នៅ​ថ្ងៃជាក់លាក់​មួយ សាសន៍​យូដា​ទាំងអស់​នឹង​ត្រូវ​ស្លាប់ ។

នាង​អេសធើរ ៣:៨–១១, ១៣

រូបភាព
ម៉ាដេកាយ កំពុង​និយាយ​ជាមួយ​ព្រះនាង​អេសធើរ

ម៉ាដេកាយ បាន​ទូល​ឲ្យ​ព្រះនាង​អេសធើរ​ទូល​ទៅ​ព្រះរាជា ។ ព្រះរាជា​គួរតែ​ផ្លាស់ប្តូរ​ច្បាប់​របស់​ហាម៉ាន និង​សង្រ្គោះ​សាសន៍​យូដា ។ ប៉ុន្តែ​ព្រះនាង​អេសធើរ​បាន​ភ័យខ្លាច ។ នៅពេលខ្លះ ស្តេច​បាន​សម្លាប់​មនុស្ស​ដែល​ចូល​មក​ទូលស្តេច​ដោយគ្មាន​ការកោះហៅ ។

នាងអេសធើរ ៤:៥–១១

រូបភាព
ព្រះនាង​អេសធើរ​ទតមើល​ទៅ​ប្រជារាស្រ្ត

ម៉ាដេកាយ បាន​ទូល​ឲ្យ​ព្រះនាង​អេសធើរ ព្រះដំរិះ​អំពី​សាសន៍​យូដា​ដែល​នឹង​ត្រូវ​ស្លាប់ ។ ម៉ាដេកាយ បាន​និយាយថា ព្រះអម្ចាស់​ប្រហែលជា​ដាក់​ព្រះនាង​អេសធើរ​ឲ្យចូល​ក្នុង​វាំងស្តេច​ដើម្បី​សង្រ្គោះ​ដល់​សាសន៍​យូដា ក៏ថា​បាន ។

នាងអេសធើរ ៤:១៣–១៤

រូបភាព
ព្រះនាង​អេសធើរ​​អធិស្ឋាន

ព្រះនាង​អេសធើរ ជ្រាបដឹង​ថា ទ្រង់​ត្រូវតែ​ទូល​ទៅ​ស្តេច ទោះបី​ជា​ព្រះនាង​ត្រូវ​សុគត​ក្តី ។ ព្រះនាង​អេសធើរ បាន​សូម​ឲ្យ​សាសន៍​យូដា និង​បាវបម្រើ​របស់ទ្រង់​ទាំងអស់​ឲ្យ​តម​អាហារ​ជាមួយ​ទ្រង់ ។

នាងអេសធើរ ៤:១៥–១៦

រូបភាព
ព្រះនាង​អេសធើរ​ទត​ទៅ​ទ្វារ

បន្ទាប់ពី​បាន​តមអាហារ​អស់​បី​ថ្ងៃ ព្រះនាង​អេសធើរ បានរៀបចំ​ព្រះអង្គ​ទ្រង់ ហើយ​បាន​យាង​ទៅ​គាល់​ស្តេច ។

នាងអេសធើរ ៥:១

រូបភាព
ព្រះនាង​អេសធើរ ឱន​ព្រះកេស​ថ្វាយ​បង្គំ​ស្តេច

នៅពេល​ព្រះនាង​ចូល​ទៅ​គាល់​ស្តេច ទ្រង់​បាន​លើក​ព្រះ​ដំបង​ទ្រង់​ឡើង ។ នេះ​មាន​ន័យថា ស្តេច​សប្បាយ​ព្រះទ័យ​ដែល​ទតឃើញ​ព្រះនាង ហើយ​នឹង​មិន​ធ្វើគុត​ព្រះនាង​ឡើយ ។ ទ្រង់​បាន​ទូលសួរ​ថាតើ​ព្រះនាង​ចង់​បាន​អ្វី ។ ព្រះនាង​អេសធើរ បាន​ទូល​ទៅ​ស្តេច​ថា​ប្រជានុរាស្រ្ត​របស់​ព្រះនាង​កំពុង​ស្ថិត​ក្នុង​គ្រោះថ្នាក់ ។ ពីព្រោះ​តែ​ច្បាប់​របស់​ហាម៉ាន ព្រះនាង និង​សាសន៍​យូដា​ទាំងអស់​នៅក្នុង​នគរ​នេះ​នឹង​ត្រូវ​ស្លាប់ ។

នាង​អេសធើរ ៥:២–៣; ៧:៤–៦

រូបភាព
ទាហាន​​ធ្វើ​សេចក្តីប្រកាស​ដល់​ប្រជាជន

ស្តេច​បាន​ព្រះពិរោធ​ជាមួយ​ហាម៉ាន់ ហើយ​បាន​សម្លាប់​គាត់ ។ ស្តេច​បាន​បង្កើត​ច្បាប់​ថ្មី​ដែល​បាន​ការពារ​ដល់​សាសន៍​យូដា ។ ឥឡូវនេះ​ពួកគេ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ការពារ​ខ្លួនឯង ប្រសិនបើ​មាន​នរណា​ម្នាក់​ព្យាយាម​ធ្វើបាប​ពួកគេ ។

នាងអេសធើរ ៧:៩–១០; ៨:១០–១១

រូបភាព
នាង​អេសធើរ

សេចក្តីជំនឿ​របស់​ព្រះនាង​អេសធើរ​លើ​ព្រះអម្ចាស់ និង​សេចក្តីក្លាហាន​របស់​ព្រះនាង​ដើម្បី​គាល់​ស្តេច​បាន​សង្រ្គោះ​ប្រជានុរាស្រ្ត​របស់​ព្រះនាង ។ ជំនួស​ឲ្យ​សេចក្តីស្លាប់ និង​ទុក្ខព្រួយ បែរ​ជា​មាន​ពិធី​ជប់លៀង​វិញ ។ ពួក​សាសន៍​យូដា​​បាន​ជប់លៀង​អបអរ​សាទរ ។

នាង​អេសធើរ ៨:១៦–១៧; ៩:១៨–៣២