ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ពួកសាសន៍​អ៊ីស្រាអែល​នៅក្នុង​ទីរហោស្ថាន


« ពួកសាសន៍​អ៊ីស្រាអែល​នៅក្នុង​ទីរហោស្ថាន » ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ចាស់ ( ឆ្នាំ ២០២២ )

« ពួកសាសន៍​អ៊ីស្រាអែល​នៅក្នុង​ទីរហោស្ថាន » ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ចាស់

និក្ខមនំ ១៦

ពួកសាសន៍​អ៊ីស្រាអែល​នៅក្នុង​ទីរហោស្ថាន

ការរៀន​ពឹងផ្អែក​លើ​ព្រះអម្ចាស់

រូបភាព
ពួកសាសន៍​អ៊ីស្រាអែល​រអ៊ូរទាំ

មិន​យូរ​ប៉ុន្មាន​បន្ទាប់ពី​ពួកសាសន៍​អ៊ីស្រាអែល​បាន​ចាកចេញ​ពី​ស្រុក​អេស៊ីព្ទ នោះ​ពួកគេ​បាន​រអ៊ូរទាំ​ថា ពួកគេ​មិន​មាន​អាហារ​គ្រប់គ្រាន់​បរិភោគ​ឡើយ ។ ពួកគេ​បាន​និយាយ​ថា វា​ប្រសើរ​ជាង​ដើម្បី​ធ្វើជា​ទាសករ​នៅ​ស្រុក​អេស៊ីព្ទ ជាជាង​ដាច់​ពោះ​ស្លាប់​នៅក្នុង​ទីរហោស្ថាន ។

និក្ខមនំ ១៦:១–៣

រូបភាព
ពួកសាសន៍​អ៊ីស្រាអែល​ប្រមូល​នំ​ម៉ាន៉ា

ដើម្បី​បង្រៀន​ពួកសាសន៍​អ៊ីស្រាអែល​ឲ្យចេះ​ទុកចិត្ត​លើ​ទ្រង់ នោះ​ព្រះអម្ចាស់​បាន​ទម្លាក់​នំប៉័ង​ពីលើ​ស្ថានសួគ៌​ឲ្យពួកគេ​រើសហូប​រាល់ថ្ងៃ ។ ពួកគេ​បាន​ហៅ​នំប៉័ង​នោះ​ថា នំ​ម៉ាន៉ា ។ វា​មាន​រសជាតិ​ដូចជា​ទឹកឃ្មុំ ។ ព្រះអម្ចាស់​មិន​បាន​បញ្ជូន​នំ​ម៉ាន៉ា​នៅ​ថ្ងៃ​ឈប់​សម្រាក​ទេ ដែល​ជា​ថ្ងៃ​ទី​ប្រាំពីរ​នៃ​សប្ដាហ៍​នោះ ។ ដូច្នេះ នៅ​ថ្ងៃទី​ប្រាំមួយ ទ្រង់​បាន​មាន​បន្ទូល​ប្រាប់​ពួកគេ​ឲ្យ​រើស​នំ​ម៉ាន៉ា​បាន​គ្រប់គ្រាន់​សម្រាប់​រយៈពេល​ពីរថ្ងៃ ។

និក្ខមនំ ១៦:៤–៥, ១៤–៣១

រូបភាព
ពួកសាសន៍​អ៊ីស្រាអែល​ប្រមូល​សត្វ​ក្រួច

ក្នុងពេល​មួយ​រយៈ ព្រះអម្ចាស់​ក៏បាន​បញ្ជូន​សត្វ​ក្រួច​ឲ្យ​ពួកសាសន៍​អ៊ីស្រាអែល​បរិភោគ​ផងដែរ ។ នៅពេល​ព្រឹក ពួកគេ​រើស​នំ​ម៉ាន៉ា ហើយ​នៅពេល​ល្ងាច ពួកគេ​ប្រមូល​សត្វ​ក្រួច ។ ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​ពួកសាសន៍​អ៊ីស្រាអែល​រៀន​ទុកចិត្ត​លើ​ទ្រង់ ។ ទ្រង់​បាន​ថែទាំ​ពួកគេ​នៅក្នុង​ទីរហោស្ថាន​តាម​របៀប​នេះ ។

និក្ខមនំ ១៦:១១–១៣