ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ហាការ


« ហាការ » ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ចាស់ ( ឆ្នាំ ២០២២ )

« ហាការ » ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ចាស់

លោកុប្បត្តិ ១៦

ហាការ

ផែនការ​របស់​ព្រះអម្ចាស់​សម្រាប់​បុត្រី​របស់​ទ្រង់

រូបភាព
ហាការ​មាន​គភ៌

ហាការ​គឺជា​អ្នកបម្រើ​របស់​សារ៉ាយ ។ សារ៉ាយ​មាន​វ័យ​ចំណាស់ ហើយ​គ្មាន​កូន​ទេ ។ នាង​បាន​ប្រាប់​ទៅ​ប្ដី​របស់​នាង អ័ប្រាហាំ ឲ្យ​រៀបការ​នឹង​ហាការ ដើម្បី​ពួកគេ​អាច​មាន​កូន ។ អ័ប្រាហាំ និង​ហាការ​បាន​រៀបការ ហើយ​មិន​យូរ​ប៉ុន្មាន ហាការ​ក៏មាន​កូន ។

លោកុប្បត្តិ ១៦:១–៣

រូបភាព
ហាការ​ចាកចេញ

ហាការ និង​សារ៉ាយ​បាន​ចាប់ផ្ដើម​លែង​ត្រូវ​គ្នា ។ ហាការ​បាន​ជ្រើសរើស​រត់​ចេញទៅ​វាលខ្សាច់ ។

លោកុប្បត្តិ ១៦:៤–៦

រូបភាព
ហាការ​សម្រាក​នៅក្បែរ​មាត់​ទឹក

នៅពេល​ហាការ​ធ្វើ​ដំណើរ នាង​បាន​អស់​កម្លាំង និង​ស្រេក​ទឹក​យ៉ាងខ្លាំង ។ នៅ​ទីបំផុត នាង​បាន​មកដល់​កន្លែង​មួយ​ដែល​មាន​ទឹក ហើយ​បាន​សម្រាក​នៅ​ទីនោះ ។

លោកុប្បត្តិ ១៦:៧

រូបភាព
ទេវតា​មាន​បន្ទូល​ទៅកាន់​ហាការ

ព្រះអម្ចាស់​បាន​ជ្រាបពី​បញ្ហា​របស់​ហាការ ហើយ​មាន​ផែនការ​មួយ​ដើម្បី​ជួយ​ដល់​នាង ។ ទ្រង់​បាន​បញ្ជូន​ទេវតា​មួយ​អង្គ ឲ្យទៅ​សុំនាង​ត្រឡប់​ទៅរក​អ័ប្រាហាំ និង​សារ៉ាយ​វិញ ។ ទ្រង់​បាន​សន្យា​ថា គ្រួសារ​របស់​ហាការ​នឹង​កើន​ចំនួន​ឡើង ។ ទ្រង់​បាន​មាន​បន្ទូល​ថា នាង​នឹង​មាន​កូនប្រុស​ម្នាក់ ហើយ​ថា​នាង​គួរតែ​ដាក់​ឈ្មោះ​គាត់​ថា អ៊ីសម៉ាអែល ។

លោកុប្បត្តិ ១៦:៧–១៤

រូបភាព
ហាការ និង​អ៊ីសម៉ាអែល​ជាមួយ​នឹង​អ័ប្រាហាំ និង​សារ៉ាយ

ហាការ​បាន​ទុកចិត្ត​លើ​ព្រះអម្ចាស់ ហើយ​បាន​គោរព​តាម​ទេវតា ។ នាង​បាន​ត្រឡប់​ទៅរក​អ័ប្រាហាំ និង​សារ៉ាយ​វិញ ។ ហាការ​បាន​បង្កើត​កូនប្រុស​របស់​នាង ហើយ​ដាក់​ឈ្មោះ​ថា អ៊ីសម៉ាអែល ។ ហាការ​បាន​ដឹង​ថា ព្រះអម្ចាស់​តាម​ថែរក្សា​នាង ។

លោកុប្បត្តិ ១៦:១១, ១៥