២០២២
ការស្វែងរក​ការណែនាំ​ខាងវិញ្ញាណ
ខែ កញ្ញា ឆ្នាំ ២០២២


« ការស្វែងរក​ការណែនាំ​ខាង​វិញ្ញាណ » លីអាហូណា ខែ កញ្ញា ឆ្នាំ ២០២២ ។

សម្រាប់​មាតាបិតា

ការស្វែងរក​ការណែនាំ​ខាងវិញ្ញាណ

រូបភាព
ការអធិស្ឋាន​ជា​គ្រួសារ

គោរពជូន​មាតាបិតា

នៅក្នុង​ទស្សនាវដ្តី​ច្បាប់​នេះ មាន​ពួកអ្នក​មានសិទ្ធិ​អំណាច​ទូទៅ​ចំនួន​បី​រូប​ចែកចាយ​ការបង្រៀន និង​បទពិសោធន៍​ផ្ទាល់ខ្លួន និង​បទពិសោធន៍​ពី​ក្រុមគ្រួសារ ស្តីពី​របៀប​ដើម្បី​ប្រឹងប្រែង និង​ស្វែងរក ហើយ​ធ្វើតាម​ការណែនាំ​ខាង​វិញ្ញាណ ។

ការពិភាក្សា​អំពី​ដំណឹងល្អ

ការពឹងផ្អែក​ទៅលើ​ទីបន្ទាល់​របស់​យើង

នៅ ទំព័រ ៤ អែលឌើរ រ៉ូណល អេ រ៉ាសបាន ចែកចាយ​ដំណើររឿង​មួយ​ចេញ​មកពី​ប្រវត្តិ​គ្រួសារ​របស់​លោក​ដើម្បី​បង្រៀន​គោលការណ៏​មួយ​ដែលថា ព្រះអង្គសង្រ្គោះ​របស់​យើង​មិន​ដែល​បោះបង់​ចោល​យើង​ឡើយ ។ សូម​អាន​អត្ថបទ​របស់​លោក ហើយ​ពិភាក្សា​អំពី​របៀប​ដែល​ពួកបរិសុទ្ធ​សម័យ​មុន​ពឹងផ្អែក​ទៅលើ​ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ផែនការ​នៃ​សេចក្តី​សង្រ្គោះ​របស់​ព្រះវរបិតា​សួគ៌ ។

ការប្រឹក្សា​ជាមួយនឹង​ព្រះអម្ចាស់

នៅ ទំព័រ ៣០ អែលឌើរ ផាតទ្រីស៊ីអូ អិម ជីហ្វហ្វ្រា ពិពណ៌នា​ពី​របៀប​ដែល​លោក ក្នុងនាម​ជា​អ្នក​ប្រែចិត្ត​ជឿ​ចូល​សាសនាចក្រ​វ័យ​ជំទង់​ម្នាក់ បាន​សម្រេចចិត្ត​ទៅ​បម្រើ​បេសកកម្ម និង​ស្វែងរក​ការអប់រំ​នៅ​មហាវិទ្យាល័យ ។ បន្ទាប់​មក លោក​បាន​ចែកចាយ​ចម្លើយ​របស់​លោក​ទៅនឹង​សំណួរ​ថា តើ​បងប្អូន​ធ្វើ​យ៉ាងណា នៅពេល​ដែល​វិវរណៈ​ផ្ទាល់ខ្លួន​ផ្ទុយ​ទៅនឹង​ភាពជាក់ស្តែង​នោះ ?

ការទទួល​ការណែនាំ​ពី​ព្រះវិញ្ញាណ

តើ​យើង​អាច​ទទួល​បាន​អត្ថប្រយោជន៍​យ៉ាង​ពេញលេញ​មកពី​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅក្នុង​ជីវិត​របស់​យើង​យ៉ាង​ដូចម្តេច ? អែលឌើរ ហូសេ អេ តិក្សសៃរ៉ា បាន​ស្វែងយល់​អំពី​ប្រធានបទ​នេះ​នៅលើ ទំព័រ ៤០ ។ សូម​អាន​អត្ថបទ​របស់​លោក ហើយ​ពិភាក្សា​អំពី​របៀប​ដើម្បី​ទទួល​បាន​ការ​ណែនាំ​ពី​ព្រះវិញ្ញាណ​ឲ្យបាន​កាន់តែ​សន្ធឹកសន្ធាប់​ឡើង​ថែមទៀត ។

ចូរ​មកតាម​ខ្ញុំ ការកម្សាន្ត​សប្បាយ​ប្រចាំ​គ្រួសារ

សូម​ពិចារណា​មាគ៌ា​នេះ

សុភាសិត ៣–៤

  1. សូម​ដាក់​រូបភាព​របស់​ព្រះអង្គ​សង្រ្គោះ​នៅ​ម្ខាង​នៃ​ទីធ្លា​ធំ​មួយ ឬ​នៅ​បន្ទប់​មួយ ។

  2. សូម​ឈរ​នៅ​ម្ខាងទៀត​នៃ​បន្ទប់​នោះ ។ សូម​ប្តូរវេន​គ្នា​បិទ​ភ្នែក​សមាជិក​គ្រួសារ​ម្នាក់ម្តងៗ ដោយ​បង្វិល​ពួកគេ​ជុំវិញ ហើយ​បន្ទាប់មក​ចាំមើល​ថាតើ​ពួកគេ​អាច​ដើរ​ទៅ​រក​រូបភាព​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​គ្មាន​ជំនួយ​អ្វី​បាន​ដែរ​ឬ​ទេ ។

  3. សូម​អាន សុភាសិត ៤:២៦–២៧ ។

ការពិភាក្សា ៖ តើ​មាន​ជំនួយ​ប្រភេទ​ណា​ខ្លះ​ដែល​បាន​ផ្តល់​ឲ្យ​យើង​នៅក្នុង​ជីវិត​នេះ ដើម្បី​រក្សា​យើង​ឲ្យ​ដើរ​នៅលើ​ផ្លូវ​ដែល​នាំ​ទៅ​រក​ព្រះយេស៊ូវ​គ្រីស្ទ ? សម្រាប់​ការពិភាក្សា​បន្ថែមទៀត សូម​មើល សុភាសិត ៣:៥–៦ ។ តើ​សកម្មភាព​អ្វី​ខ្លះ​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ទុក​ចិត្ត​លើ​ព្រះអម្ចាស់​ឲ្យ​អស់ពី​ដួង​ចិត្ត​របស់​យើង ?