២០២២
តើ​អេសាយ​បាន​បង្រៀន​អ្វីខ្លះ​អំពី​ការប្រមូល​សាសន៍​អ៊ីស្រាអែល ?
ខែ កញ្ញា ឆ្នាំ ២០២២


« តើ​អេសាយ​បាន​បង្រៀន​អ្វីខ្លះ​អំពី​ការប្រមូល​សាសន៍​អ៊ីស្រាអែល ? » លីអាហូណា ខែ កញ្ញា ឆ្នាំ ២០២២ ។

ចូរ​មក​តាម​ខ្ញុំ

អេសាយ ១–១២

តើ​អេសាយ​បាន​បង្រៀន​អ្វីខ្លះ​អំពី​ការប្រមូល​សាសន៍​អ៊ីស្រាអែល ?

រូបភាព
ទេសភាព​នៃ​ជ្រលង​ភ្នំ សលត៍ លេក

ទេសភាព​នៃ​ជ្រលង​ភ្នំ សលត៍ លេក ដោយ ជេមស៍ ថៃលើរ ហាវ៉ូត

អេសាយ​បាន​ប្រើ​និមិត្តសញ្ញា​ដើម្បី​បង្រៀន​អំពី​ការប្រមូល​សាសន៍​អ៊ីស្រាអែល ។ សូម​ពិចារណា​ពី​បទគម្ពីរ​នេះ ៖ « ទ្រង់​នឹង​លើក​ទង់ ១ ឡើង​សម្រាប់​អស់ទាំង​សាសន៍ ហើយ​នឹង​ប្រមូល​ពួក​ព្រាត់ប្រាស​នៃ​សាសន៍​អ៊ីស្រាអែល ព្រមទាំង​រួបរួម​ពួក​ខ្ចាត់ខ្ចាយ​របស់​សាសន៍​យូដា​មកពី​ទិស​ទាំងបួន​នៃ​ផែនដី » ( ១១:១២ ) ។

ទង់​មួយ​គឺ​ជា​ទង់ជាតិ ឬ​បទដ្ឋាន​មួយ ។ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​បាន​ចែលចាយ​រឿង​មួយ​អំពី​របៀប​ដែល​ថ្នាក់ដឹកនាំ​សាសនាចក្រ​នៅក្នុង​សម័យ​ត្រួសត្រាយផ្លូវ​បាន​បង្កើត​ទង់​មួយ​ជា « ទង់ជាតិ​បណ្តោះអាសន្ន​មួយ ដោយ​ប្រកាស​ថា ជ្រលង​ភ្នំ​សលត៍ លេក និង​ភ្នំ​ដទៃទៀត​ដែល​នៅជុំវិញ​នោះ ដែល​ជា​កន្លែង​ដែល​បាន​ព្យាករ​ពី​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ នឹង​ចេញ​ទៅ​នៅ​ថ្ងៃ​ចុងក្រោយ » ។​

តើ​និមិត្តសញ្ញា និង​ការយល់​ដឹង​អ្វី​ផ្សេង​ទៀត ដែល​ទាក់​ទង​ទៅនឹង​ការខ្ចាត់ព្រាត់ និង​ការប្រមូល​សាសន៍​អ៊ីស្រាអែល​ដែល​បងប្អូន​អាច​រក​ឃើញ​នៅ​ក្នុង​គម្ពីរ​អេសាយ​ជំពូក  និង ១១ បាន ?

តើ​ព្យាការី​សម័យ​ទំនើប​របស់​យើង​បាន​ជួយ​យើង​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​ការម្រមូល​សាសន៍​អ៊ីស្រាអែល​ដោយ​របៀប​ណា ?

វា​អាច​មាន​ប្រយោជន៍​ក្នុង​ការ​សិក្សា​ពី​អ្វី​ដែល​ព្យាការី​សម័យ​ទំនើប​បាន​មាន​ប្រសាសន៍​អំពី​ការ​បង្រៀន​របស់​អេសាយ និង​ការប្រមូល​សាសន៍​អ៊ីស្រាអែល ។ សូម​ពិចារណា​រកមើល​សុន្ទរកថា​សន្និសីទ​ទូទៅ​មួយ​របស់​ប្រធាន រ័សុល អិម ណិលសុន ហើយ​រ៉ាយរ៉ាប់​ពី​វិធី​ដែល​បងប្អូន​អាច​ជួយ​ប្រមូល​សាសន៍​អ៊ីស្រាអែល​បាន ៖

  • « Blessed Are the Peacemakers » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០២ ទំព័រ ៣៩–៤២

  • « The Gathering of Scattered Israel » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៧៩–៨២

  • « Let God Prevail » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៩២–៩៥

កត់​ចំណាំ

  1. ជែហ្វ្រី អ័រ ហូឡិន « An Ensign to the Nations » Liahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ១១១ ។