២០២២
តើ​យើង​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី « ប្រុងត្រចៀក [ របស់យើង ] ស្តាប់​តាម​ប្រាជ្ញា » ?
ខែ កញ្ញា ឆ្នាំ ២០២២


« តើ​យើង​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី ‹ ប្រុងត្រចៀក [ របស់យើង ] ស្តាប់​តាម​ប្រាជ្ញា › ? » លីអាហូណា ខែ កញ្ញា ឆ្នាំ ២០២២ ។

ចូរ​មក​តាម​ខ្ញុំ

សុភាសិត ១–៤; ១៥–១៦

តើ​យើង​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី « ប្រុងត្រចៀក [ របស់យើង ] ស្តាប់​តាម​ប្រាជ្ញា » ?

រូបភាព
ស្រ្តី​សញ្ជឹង​គិត

ដោយ​មាន​ព័ត៌មាន​មិន​ពិត​ជាច្រើន​នៅក្នុង​ពិភពលោក​នេះ នោះ​វា​អាច​ពិបាក​នៅក្នុង​ការ​ស្វែងយល់​ពីរឿង​ទាំងអស់ ដើម្បី​រកឃើញ​នូវ​សេចក្ដីពិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ណាស់ ។ ព្រះវរបិតាសួគ៌​ទ្រង់​ជ្រាប​អំពី​រឿងនេះ ហើយ​ទ្រង់​ជ្រាប​ថា​បុត្រាបុត្រី​របស់ទ្រង់​កំពុង​ស្វែងរក​ចម្លើយ​ទាំងនោះ ។ ជា​សំណាង​ល្អ ចម្លើយ​ជាច្រើន​ចំពោះ​សំណួរ​ពិបាក​បំផុត​ក្នុង​ជីវិត​អាច​រកឃើញ​នៅក្នុង​បទគម្ពីរ នៅក្នុង​សុន្ទរកថា​សន្និសីទ​ទូទៅ ឬ​តាមរយៈ​វិវរណៈ​ផ្ទាល់ខ្លួន ។ ព្រះវរបិតាសួគ៌​នឹង​មិន​ដឹកនាំ​យើង​ឲ្យ​វង្វេង​នោះទេ ។

សកម្មភាព

នៅក្នុង​គម្ពីរ​សុភាសិត យើង​តែងតែ​អាន​អំពី​ប្រាជ្ញា ។ សូម​អាន​ជំពូក និង រៀងៗខ្លួន ឬ​អាន​ជា​ក្រុម ហើយ​​រកមើល​ខគម្ពីរ​ដែល​ពិភាក្សា​អំពី​របៀប​ដែល​យើង​ស្វែងរក​ប្រាជ្ញា ។ ជាឧទាហរណ៍ សុភាសិត ១:៥ និយាយ​ថា « ប្រយោជន៍​ឲ្យ​មនុស្ស​ប្រាជ្ញ​បាន​ស្តាប់ ហើយ​ចម្រើន​ចំណេះ​ឡើង ឲ្យ​អ្នកណា​ដែល​មាន​យោបល់​បានដឹង​ដល់​សេចក្តី​ទូន្មាន​មាំទាំ » ។