២០២២
តើ​អេសាយ​បាន​បង្រៀន​អ្វីខ្លះ​អំពី​ការធ្វើជា​អ្នកបម្រើ​របស់​ព្រះអម្ចាស់ ?
ខែ កញ្ញា ឆ្នាំ ២០២២


« តើ​អេសាយ​បាន​បង្រៀន​អ្វីខ្លះ​អំពី​ការធ្វើជា​អ្នកបម្រើ​របស់​ព្រះអម្ចាស់ ? » លីអាហូណា ខែ កញ្ញា ឆ្នាំ ២០២២ ។

ចូរ​មក​តាម​ខ្ញុំ

អេសាយ ៤០–៤៩

តើ​អេសាយ​បាន​បង្រៀន​អ្វីខ្លះ​អំពី​ការធ្វើជា​អ្នកបម្រើ​របស់​ព្រះអម្ចាស់ ?

ជានិច្ចជាកាល​ព្រះអម្ចាស់​ហៅ​អ្នក​ដើរតាម​ទ្រង់​ថាជា​អ្នកបម្រើ ឬ​ជា​សាក្សី​របស់​ទ្រង់ ។ ពាក្យ​ទាំងនេះ​គឺជា​ពាក្យ​សាមញ្ញ​ដែល​មាន​ទូទាំង​បទគម្ពីរ ហើយ​សូម្បីតែ​នៅក្នុង​គម្ពីរ​អេសាយ​ក៏​មាន​ផងដែរ ។ នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ ក៏ដូចជា​នៅ​សព្វថ្ងៃ​នេះ ព្រះអម្ចាស់​បាន​ប្រទាន​ដល់​មនុស្ស​នូវ​ឱកាស​ជាច្រើន​ដើម្បី​បម្រើ​ទ្រង់ ហើយ​ធ្វើជា​សាក្សី​ដល់​ទ្រង់ ។

  • នៅពេល​បងប្អូន​អាន​អេសាយ​ជំពូក ៤០–៤៩ សូម​រក​មើល​ពេល​ដែល​ព្រះអម្ចាស់​មាន​បន្ទូល​ថា « អ្នកបម្រើ » ឬ « សាក្សី » ។ តើ​ទ្រង់​សំដៅ​ទៅលើ​អ្នកណា ? សូម​រក​មើល​ខគម្ពីរ​ទាំងឡាយ​ដែល​បង្រៀន​បងប្អូន​ពី​របៀប​ដែល​បងប្អូន​អាច​ធ្វើជា​សាក្សី និង​ជា​អ្នកបម្រើ​ដល់​ព្រះអម្ចាស់​បាន ដូចជា​នៅក្នុង អេសាយ ៤៤:២ ជាដើម ។

    រូបភាព
    យ៉ូសែប ស្ម៊ីធ កំពុង​ផ្សព្វផ្សាយ

    យ៉ូសែប ស៊្មីធ កំពុង​ផ្សព្វផ្សាយ ដោយ ស៊ែម ឡឡឺរ៍ © ២០០១

  • បន្ទាប់មក នៅពេល​បងប្អូន​អាន​ជំពូក ៤១–៤៤ បងប្អូន​អាច​ស្រាវជ្រាវ​ខគម្ពីរ​ដែល​អាច​អនុវត្ត​ចំពោះ​ការ​ហៅ ឬ​ការងារ​បម្រើ​របស់​បងប្អូន​បាន ។ តើ​ព្រះអម្ចាស់​សុំ​ឲ្យ​បងប្អូន​ធ្វើ​អ្វី​ខ្លះ ហើយ​តើ​ទ្រង់​នឹង​ជួយ​ដល់​បងប្អូន​ដោយ​របៀបណា ?

    រូបភាព
    យុវនារី​បី​នាក់​កំពុង​ញញឹម
  • តើ​បងប្អូន​ធ្លាប់​មាន​ឱកាស​អ្វីខ្លះ​ដើម្បី​ធ្វើ​ជា​អ្នកបម្រើ ឬ​សាក្សី​របស់​ព្រះអម្ចាស់ ? ឧទាហរណ៍​អាច​មាន​ដូចជា​ការហៅ បេសកកម្ម ការបង្រៀន​គ្រួសារ​របស់​បងប្អូន ឬ​ការ​បម្រើ​ផ្សេងទៀត ។ បងប្អូន​អាច​រ៉ាយរ៉ាប់​ពី​បទពិសោធន៍​ទាំងនោះ​ចូល​ក្នុង​សៀវភៅ​កំណត់ហេតុ​របស់​បងប្អូន​បាន ។ តើ​បងប្អូន​បាន​រៀន​អ្វីខ្លះ​ពី​វា ? តើ​ព្រះអម្ចាស់​បាន​ជួយ​បងប្អូន​ដោយ​របៀបណា ?

    រូបភាព
    ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​កំពុង​បម្រើ