២០២២
ទីក្រុង​នូគូអាឡូហ្វា ប្រទេស​តុងហ្គា
ខែ កញ្ញា ឆ្នាំ ២០២២


« ទីក្រុង​នូគូអាឡូហ្វា ប្រទេស​តុងហ្គា » លីអាហូណា ខែ កញ្ញា ឆ្នាំ ២០២២ ។

សាសនាចក្រ​មាន​នៅ​ទីនេះ

ទីក្រុង​នូគូអាឡូហ្វា ប្រទេស តុងហ្គា

រូបភាព
ផែនទី​ដែល​មាន​រង្វង់មូល​ជុំវិញ​ប្រទេស​តុងហ្គា
រូបភាព
ទិដ្ឋភាព​ពីលើ​អាកាស​នៃ​ព្រះវិហារ​បរិសុទ្ធ នូគូអាឡូហ្វា តុងហ្គា

រូបថត​ដោយ នៀល គ្រីប ឆ្នាំ ២០២១

ព្រះវិហារ​បរិសុទ្ធ​នៃ​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​នៅ​ទីក្រុង នូគូអាឡូហ្វា គឺ​នៅជិត​វិទ្យាល័យ​របស់​សាសនាចក្រ​ដែល​មាន​ឈ្មោះថា​លីអាហូណា ។ សាសនាចក្រ​មាន​សមាជិក​ប្រហែល ៦៣ ភាគរយ​នៃ​ចំនួន​ប្រជាជន​នៅ​ប្រទេស​តុងហ្គា​ទាំងមូល

  • សមាជិក ៦៦,៤០០ នាក់ ( ចំនួន​ប្រហែល )

  • ស្តេក​មាន​ចំនួន ២១ មណ្ឌល​ចំនួន ២ វួដ និង​សាខា​មាន​ចំនួន ១៧៣ និង​បេសកកម្ម​ចំនួន ២

  • មជ្ឈមណ្ឌល​ពង្សប្រវត្តិ​ចំនួន ២១ ព្រះវិហារ​បរិសុទ្ធ​កំពុង​ដំណើរការ​ចំនួន ១ និង​កំពុង​សាងសង់​ចំនួន ១

យើង​នឹង​បាន​ជួប​ជុំ​គ្នា​វិញ

សូណាស៊ី ឡេងហ្គី ( ឥឡូវ​បាន​ស្លាប់​ហើយ ) នៅ កូឡុងកា តុងហ្គាទូពូ ជាញឹកញាប់​បាន​ជួបជុំ​គ្នា​ជាមួយនឹង​សមាជិក​គ្រួសារ​ដើម្បី​ច្រៀង​ទំនុកតម្កើង និង​ដាក់​ផ្កា​នៅលើ​ផ្នូរ​របស់​ឪពុក និង​ប្អូនស្រី​របស់​គាត់ ។ គាត់​បាន​និយាយថា « ថ្ងៃ​ណាមួយ​យើង​នឹង​បាន​ជួប​ជុំ​គ្នា​វិញ ។ ខ្ញុំ​គិត​ថា យើង​នឹង​ច្រៀង​ចម្រៀង​ដដែល​នេះ​នៅពេល​នោះ » ។

រូបភាព
បុរស​ម្នាក់ និង​ក្រុមគ្រួសារ​របស់​គាត់​កំពុង​ច្រៀង

មើល​បន្ថែមទៀត​អំពី​សាសនាចក្រ​នៅ​ប្រទេស​តុងហ្គា

រូបភាព
ព្រះមហាក្សត្រ​នៃ​ប្រទេសតុងហ្គា​ជាមួយនឹង​ថ្នាក់ដឹកនាំ​សាសនាចក្រ និង​អ្នកដទៃ​ទៀត

ព្រះមហាក្សត្រ​នៃ​ប្រទេសតុងហ្គា​ស្វាគមន៍​ប្រធាន រ័សុល អិម ណិលសុន និង​ភរិយា​របស់​លោក វិនឌី ជាមួយនឹង​អែលឌើរ ហ្គើរីត ដបុលយូ ហ្គង និង​ភរិយា​របស់​លោក ស៊ូសាន និង​អ្នកដទៃ​ទៀត​នៅពេល​ទស្សនកិច្ច​នៅ​ប្រទេស​តុងហ្គា​នៅក្នុង​ឆ្នាំ ២០១៩ ។

រូបថត​ដោយ ជេហ្វ្រី ឌី អាលរ៉ែត Deseret News

រូបភាព
យុវនារី​ញញឹម

ដូច​យុវនារី​ផ្សេងទៀត​នៅ​ទូទាំង​ពិភពលោក​ដែរ យុវនារី​នៅ​ប្រទេស​តុងហ្គា​ម្នាក់​នេះ​ដាក់​គោលដៅ និង​ធ្វើការ​ដើម្បី​សម្រេច​បាន​គោលដៅ​ទាំងនោះ ។

រូបភាព
ការបង្ហាញ​ព្រះវិហារ​បរិសុទ្ធ ណេអៃហ្វូ តុងហ្គា

ការ​បង្ហាញ​នេះ​បង្ហាញ​ពី​អ្វី​ដែល​ព្រះវិហារ​បរិសុទ្ធ ណេអៃហ្វូ តុងហ្គា ដែល​ជា​ព្រះវិហារ​បរិសុទ្ធ​ទីពីរ​នៅ​ប្រទេស​តុងហ្គា នឹង​មាន​រូបរាង​បែបណា​នៅពេល​ការ​សាងសង់​ត្រូវ​បាន​បញ្ចប់ ។

រូបភាព
ម្តាយ និង​កូនប្រុស​កំពុង​អាន​ជាមួយគ្នា

គេហដ្ឋាន​គឺជា​មជ្ឈមណ្ឌល​នៃ​ការរៀនសូត្រ​ដំណឹងល្អ​នៅ​ប្រទេស​តុងហ្គា ក៏​ដូចជា​នៅ​ទូទាំង​សាសនាចក្រ​ដែរ នៅពេល​សមាជិក​ស្តាប់​តាម​ការហៅ​ឲ្យ « ចូរ​មក​តាម​ខ្ញុំ » ( លូកា ១៨:២២ ) ។

រូបភាព
គ្រួសារ​ដើរ​នៅលើ​ឆ្នេរ

នៅ​ប្រទេស​តុងហ្គា ការកម្សាន្ដ​ជា​លក្ខណៈ​គ្រួសារ​ងាយៗ​អាច​រួម​មាន​ការដើរ​លេង​តាម​ឆ្នេរ​ជាមួយគ្នា​ជាដើម ។

រូបភាព
ស្វាមីភរិយា​ធ្វើការ​នៅ​ទីវាល

វិស័យ​កសិកម្ម​គឺ​មាន​សារៈសំខាន់​នៅ​ប្រទេស​តុងហ្គា ហើយ​ពួក​បរិសុទ្ធ​ជាច្រើន​បាន​ដាំ និង​ប្រមូល​ផល​អាហារ ។

រូបភាព
ស្រ្តី​ពីរនាក់​សើច​បណ្តើរ​ខ្ចប់​ស្លឹកចេក​បណ្តើរ​នៅក្នុង​ផ្ទះបាយ

នៅ​ប្រទេស​តុងហ្គា ក៏​ដូចជា​នៅក្នុង​សហគមន៍​កោះ​ប៉ាស៊ីហ្វិក​ជាច្រើន ស្លឹក​ចេក​ត្រូវ​បាន​គេ​ប្រើ​ជាញឹកញាប់​ដើម្បី​រៀបចំ​អាហារ​សម្រាប់​គ្រួសារ ។

រូបភាព
គ្រួសារ​ច្រៀង​ទំនុកតម្កើង​ជាមួយគ្នា

ការច្រៀង​ទំនុកតម្កើង គឺ​ជា​ផ្នែកមួយ​ដ៏​សំខាន់​នៃ​ការ​ថ្វាយបង្គំ​ជាមួយគ្នា​នៅ​ប្រទេស​តុងហ្គា ក៏ដូចជា​នៅក្នុង​សាសនាចក្រ​ទាំងមូល​ផងដែរ ។

រូបភាព
អ្នកផ្សេងទៀត​ជួយ​ស្លៀក​សម្លៀក​បំពាក់​ប្រពៃណី​ឲ្យ​បុរស​ម្នាក់

សម្លៀកបំពាក់​ប្រពៃណី​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅក្នុង​សង្គម​នៅ​ប្រទេស​តុងហ្គា ។

រូបភាព
យុវជន​ម្នាក់​ញញឹម​នៅឯ​សកម្មភាព​មួយ​នៅ​ព្រះវិហារ

យុវជន​ម្នាក់​ចូលចិត្ត​ជួប​ជាមួយ​អ្នកផ្សេងទៀត​នៅឯ​សកម្មភាព​យុវវ័យ​នៅ​សាលាប្រជុំ​នៃ​ប្រទេស​តុងហ្គា ។

រូបភាព
ស្វាមីភរិយា​មួយគូ​កំពុង​អាន​ជាមួយគ្នា

ការសិក្សា​ព្រះគម្ពីរ​ជា​ទៀងទាត់​ជួយ​ស្វាមី​ភរិយា​នៅ​ប្រទេស​តុងហ្គា​ឲ្យ​រីកចម្រើន​ខាង​វិញ្ញាណ​ជាមួយគ្នា ។

រូបភាព
រថយន្ត​គ្របដណ្ដប់​ដោយ​ផេះ​ភ្នំ​ភ្លើង

នៅ​ខែ មករា ឆ្នាំ ២០២២ ការផ្ទុះ​ភ្នំភ្លើង​បាន​គ្រប​ដណ្តប់​ផ្នែក​ជាច្រើន​នៃ​ប្រទេស​តុងហ្គា​ដោយ​ផេះ ។

រូបថត​មក​ពី​សារព័ត៌មាន Malau ប្រើ​ដោយ​មាន​ការអនុញ្ញាត

រូបភាព
ពួកអ្នក​ស្ម័គ្រ​ចិត្ត និង​គ្រឿង​ផ្គត់ផ្គង់​ដែលបាន​បរិច្ចាគ​នៅ​កំពង់ទូក

សមាជិក​នៅលើ​កោះ តុងហ្គាតាពូ បាន​បរិច្ចាគ​គ្រឿង​ផ្គត់ផ្គង់ ដោយ​ដឹក​តាម​ទូក​ដើម្បី​ទៅ​ជួយ​ដល់​អ្នក​ដែល​នៅលើ​កោះ​ខាងក្រៅ​នានា ។