២០២២
តើ​ការសរសេរ​របស់​អេសាយ​បង្រៀន​ខ្ញុំ​អ្វីខ្លះ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ?
ខែ កញ្ញា ឆ្នាំ ២០២២


« តើ​ការសរសេរ​របស់​អេសាយ​បង្រៀន​ខ្ញុំ​អ្វីខ្លះ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ? » លីអាហូណា ខែ កញ្ញា ឆ្នាំ ២០២២ ។

ចូរ​មក​តាម​ខ្ញុំ

អេសាយ ១៣–១៤; ២៤–៣០; ៣៥

តើ​ការសរសេរ​របស់​អេសាយ​បង្រៀន​ខ្ញុំ​អ្វីខ្លះ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ?

រូបភាព
រូបភាព​ព្រះយេស៊ូវ​គ្រីស្ទ​ចេញពី​វីដេអូ​ព្រះគម្ពីរ​ប៊ីប

ពាក្យពេចន៍​របស់​អេសាយ​ដែល​បាន​សរសេរ​ប្រហែលជា​ជាង ២៧០០ ឆ្នាំ​កន្លង​ទៅ​ហើយ ពេលខ្លះ​អាច​មើល​ទៅ​ហាក់​ដូច​ជា​ស្មុគស្មាញ ឬ​មាន​ការ​ភាន់ច្រឡំ​ចំពោះ​យើង ។ យ៉ាងណាមិញ ការអាន​គម្ពីរ​អេសាយ​គឺ​ជា​វិធី​ដ៏​ល្អ​បំផុត​មួយ​ដែល​យើង​អាច​រៀន​បន្ថែម​ទៀត​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ នីហ្វៃ​បាន​ដកស្រង់​ប្រសាសន៍​របស់​អេសាយ​ដើម្បី​លោក​អាច « បញ្ចុះ​បញ្ចូល [ ពួកសាសន៍​នីហ្វៃ ] ឲ្យ​បាន​ច្រើន​ថែម​ទៀត ឲ្យ​ជឿ​ដល់​ព្រះ​អម្ចាស់ ជា​ព្រះ​ដ៏​ប្រោស​លោះ​របស់​ពួក​គេ » ( នីហ្វៃទី១ ១៩:២៣ ) ។ ដើម្បី​យល់ពី​គម្ពីរ​អេសាយ​កាន់តែ​ច្បាស់ សូម​ព្យាយាម​ផ្តោត​ការ​សិក្សា​របស់​បងប្អូន​ទៅលើ​ការបង្រៀន​របស់​អេសាយ​អំពី​ព្រះអង្គសង្រ្គោះ ។

សូម​ស្វែងរក​ចម្លើយ​អំពី​សំណួរ​ដូច​តទៅ​នេះ ពេល​បងប្អូន​សិក្សា​ជំពូក​ទាំងនេះ ៖

  • តើ​អេលាគីម​តំណាងឲ្យ​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ដូច​ម្តេច ? ( សូម​មើល អេសាយ ២២:២០–២៥ ) ។

  • តើ​ព្រះគ្រីស្ទ​នឹង​ធ្វើ​អ្វីខ្លះ​សម្រាប់​បងប្អូន​នៅពេល​នៃ​ការរស់​ឡើង​វិញ ? ( សូម​មើល អេសាយ ២៥:៨ ) ។

  • តើ​ព្រះគ្រីស្ទ​បង្រៀន​រាស្រ្ត​របស់ទ្រង់​យ៉ាង​ដូចម្ដេច ? ( សូម​មើល អេសាយ ២៨:១០ ) ។

  • តើ​អេសាយ​បាន​រៀបរាប់​អំពី​ការស្ដារ​ឡើងវិញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ថ្ងៃ​ចុងក្រោយ​យ៉ាង​ដូចម្តេច ? ( សូម​មើល អេសាយ ២៩:១៤ ) ។

  • តើ​វានឹង​មាន​ស្ថានភាព​បែបណា នៅពេល​ព្រះគ្រីស្ទ​យាង​មក​ម្តងទៀត ? ( សូម​មើល អេសាយ ៣៥:១០ ) ។

« អេសាយ​បាន​ថ្លែង​ម្ដង​ហើយ​ម្ដង​ទៀត​អំពី​ព្រះចេស្ដា​ព្យាបាល និង​លួងលោម​ចិត្ត​របស់​ព្រះអម្ចាស់ ។ … ព្រះវិញ្ញាណ​របស់​ទ្រង់​ព្យាបាល បន្សុទ្ធ លួង​លោម​ចិត្ត និង​នាំ​យក​ជីវិត​ថ្មី​ចូល​ទៅ​ក្នុង​ដួង​ចិត្ត​ដែល​អស់​សង្ឃឹម ។ ព្រះវិញ្ញាណ​មាន​ព្រះចេស្តា​ដើម្បី​ផ្លាស់ប្តូរអ្វី​ដែល​អាក្រក់ និង​សាហាវ ព្រមទាំង​គ្មាន​តម្លៃ​នៅ​ក្នុង​ជីវិត ទៅ​ជា​អ្វី​មួយ​ដែល​មាន​ភាព​រុងរឿង និង​ឧត្តម ។ ទ្រង់​មាន​ព្រះចេស្ដា​ដើម្បី​បង្វែរ​ផេះផង់​នៃ​ជីវិត​រមែង​ស្លាប់​ទៅ​ជា​ភាព​ស្រស់​ស្អាត​នៃ​ភាព​អស់​កល្ប​ជានិច្ច » ( ថាត អរ ខាលីស្ទើរ The Infinite Atonement [ ឆ្នាំ ២០០០ ] ទំព័រ ២០៦–៧ ) ។