២០២២
ការសាកល្បង​នៃចរិយាមារយាទ
ខែកញ្ញា ឆ្នាំ២០២២


« ការសាកល្បង​នៃចរិយាមារយាទ » ដើម្បី​កម្លាំង​នៃ​យុវជន ខែកញ្ញា ឆ្នាំ២០២២ ។

គ្រឹះ​ដ៏​មាំមួន

យុវវ័យ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​កសាង​ជីវិត​របស់​ពួកគេ​នៅលើ​សិលា​នៃ​ព្រះយេស៊ូវគ្រីស្ទ ( សូម​មើល ហេលេមិន ៥:១២ ) ។

ការសាកល្បង​នៃចរិយាមារយាទ

រូបភាព
យុវជន​កំពុង​លាបថ្នាំ​របង

រចនា​រូបភាព​ដោយ ខាធី ផេន

នេះ​មិនមែន​ជា​អ្វី​ដែល​ខ្ញុំ​បាន​ស្នើ​ឲ្យ​ធ្វើ​នោះទេ ។ ខ្ញុំ​បាន​ស្ម័គ្រចិត្ត​ជួយ​លាប​ប្រេង​កាពារ​របង​ផ្ទះ​យាយទួត​របស់​ខ្ញុំ ។ ប៉ុន្តែ​ពេល​ថ្ងៃ​កាន់តែ​ក្តៅៗ​ទៅ ញើសបាន​ហូរ​កាត់​លើ​មុខ​ខ្ញុំ ហើយ​ការស្ម័គ្រចិត្ត​របស់​ខ្ញុំ​បាន​ប្រែជា​ការនឿយហត់ដ៏​ខ្លាំង​ក្រោម​កម្ដៅ​ថ្ងៃ​ទៅវិញ ។

ម៉ាក់​របស់​ខ្ញុំ​ប្រាប់​ខ្ញុំ​ឲ្យ​​​សម្រាក​ និង​​ផឹក​ទឹកសិន រួចចាំ​ត្រឡប់​មក​ធ្វើការ​វិញ ប៉ុន្តែ​ខ្ញុំ​ចង់ធ្វើ​ឲ្យ​ខ្លួន​ឯង​​លំបាក​​បែបនេះ ។

ម៉ាក់​និយាយ​ថា « ដាល្លិន នៅ​ពេល​អ្វី​គ្រប់​យ៉ាង​នៅក្នុង​ជីវិត​មាន​ដំណើរការ​ល្អ នោះគ្មាន​រង្វាន់​ពិត​ប្រាកដ​សម្រាប់​ការមាន​ឥរិយាបថ​ល្អ​នោះទេ » ។ ការប្រឡង​នៃ​ចរិយាមារយាទ​ពិត និង​រង្វាន់​ពិត កើតឡើង​នៅពេល​ដែល​កូន​អាច​មាន​ឥរិយាបថ​ល្អ ទោះបីជា​នៅពេល​អ្វីៗ​គ្រប់យ៉ាង​ហាក់បី​ដូចជា​ពិបាក​ក៏ដោយ » ។

មួយ​សប្ដាហ៍​ក្រោយមក លោកតា​របស់ខ្ញុំ​បាន​សួរ​ថា តើ​ខ្ញុំ​អាច​លាប​ថ្នាំប្រេង​លើ​របង​ផ្ទះ របស់​គាត់ បាន​ទេ ។ របង​ផ្ទះ​របស់​គាត់​វែង​ជាង​​លើក​មុន​ទៀត ហើយ​យើង​ត្រូវ​តែ​លាប​ទាំង​សងខាង ។

លើក​នេះ ខ្ញុំ​បាន​តាំងចិត្ត​រៀបចំ​ឥរិយាបថ​របស់ខ្ញុំ​ឲ្យ​ប្រសើរ​ឡើង ទោះជា​ការងារ​ពិបាក​ក៏ដោយ ។ យើង​បាន​ចាប់ផ្ដើម​ធ្វើការ​តាំងពី​ពេលព្រលឹម ប៉ុន្តែ​ប្រាកដណាស់ មិនយូរ​ប៉ុន្មាន​យើង​ត្រូវ​ក្ដៅ​ក្រោម​កម្ដៅ​ថ្ងៃ​ដដែល ។ ការងារ​ដូចជា​មិនចេះ​ចប់សោះ នៅពេល​យើង​ត្រូវ​លើក​ធុង​ប្រេង​ស្អិត ស្អុយ​ដ៏​ធ្ងន់​ទាំងនោះ ។ គុម្ពោត​បន្លា​នៅតាម​របងផ្ទះ​បាន​ចាក់ជើង​របស់​យើង ។ ពេល​ខ្ញុំ​ចងចាំ​ពី​អ្វី​ដែល​ម៉ាក់​របស់​ខ្ញុំ​បាន​និយាយ នោះ​ខ្ញុំ​មិន​បាន​ត្អូញត្អែរ​ទេ ។ ខ្ញុំ​មិន​បាន​បោះបង់​កិច្ចការ​នេះ​ទេ ។ ខ្ញុំ​បាន​ធ្វើការ​ដោយ​យកចិត្ត​ទុកដាក់ និង​ព្យាយាម​មាន​ឥរិយាបថ​ល្អ​បន្ដទៀត ។

នៅពេល​យើង​ធ្វើការ​រួចហើយ ខ្ញុំ​បាន​មើល​ទៅ​របង​ដែល​លាប​ថ្មី​នោះ ហើយ​ខ្ញុំ​មាន​មោទនភាព​ចំពោះ​អ្វី​ដែល​យើង​បាន​ធ្វើ ។ ខ្ញុំ​ហត់ និង​ប្រឡាក់ ប៉ុន្តែ​ខ្ញុំ​បាន​ដឹងថា ខ្ញុំ​ក៏​បាន​យក​​ឈ្នះ​លើ​ការសាកល្បង​នៃ​ចរិយាមារយាទ​ដ៏​សំខាន់​មួយ​ផងដែរ ។ ខ្ញុំ​បាន​រៀន​ថា ខ្ញុំ​អាច​មាន​ឥរិយាបថ​ល្អ ទោះ​បីជា​នៅពេល​ដែល​អ្វីៗ​គ្រប់យ៉ាង​ហាក់​បី​ដូចជា​ពិបាក​ក៏ដោយ ។

ដាល្លិន អេច នៅរដ្ឋ​អូកឡាហូម៉ា ស.រ.អា.