២០២២
ភ្ជាប់
ខែកញ្ញា ឆ្នាំ២០២២


« ភ្ជាប់ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ កញ្ញា ឆ្នាំ ២០២២ ។

ភ្ជាប់

លីនស៊ី ប៊ី

អាយុ ១៥ ឆ្នាំ រដ្ឋ​កាន់តាក់គី ស.រ.អា.

រូបភាព
យុវនារី

រូបថត​ដោយ គ្រីស្ទីណា ស្ម៊ីធ

ខ្ញុំ​មាន​អាយុ ១៥ ឆ្នាំ ហើយ​ខ្ញុំ​ជា​សិស្ស​ថ្នាក់​ទី​ដប់​នៅ​វិទ្យាល័យ ។ ខ្ញុំ​លេង​កីឡា​បី​ប្រភេទ ៖ កីឡា​បាល់បោះ កីឡា​បាល់ទះ និង​កីឡា​វៃ​​បាល់​ ។ មួយ​ជីវិត​របស់​ខ្ញុំ កីឡា និង​គ្រួសារ​គឺ​សំខាន់​ណាស់ ។

អំឡុង​ពេល​ជំងឺ​កូវីដ ជាមួយ​នឹង​ភាព​មិន​ច្បាស់លាស់​នៃ​ឆ្នាំសិក្សា​នេះ ខ្ញុំ​ត្រូវតែ​ទុកចិត្ត​ថា ព្រះអម្ចាស់​ជ្រាប​ពី​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​មនុស្ស​ទាំងអស់ ។ សាលា​របស់​ខ្ញុំ​បាន​ត្រឡប់​ចូលរៀន​តាម​ធម្មតា​វិញ ដែល​វា​ល្អ​ណាស់​សម្រាប់​ខ្ញុំ ព្រោះ​ខ្ញុំ​រៀន​តាម​អនឡាញ​មិន​ចេះ​ទេ ។

នៅ​សាលារៀន​របស់​ខ្ញុំ​មាន​សមាជិក​សាសនាចក្រ​តែ​បី​នាក់​ប៉ុណ្ណោះ ។ វា​ពិបាក​បន្តិច​ដែរ ដោយសារ​ពួក​គេ​មិន​រៀន​ថ្នាក់​ជាមួយ​ខ្ញុំ ឬ​មិន​រៀន​ថ្នាក់​ស្មើ​ខ្ញុំ ។ ប៉ុន្តែ ទោះបីជា​មិត្តភក្ដិ​របស់ខ្ញុំ​ភាគច្រើន​មិនមែន​ជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ក៏ដោយ ក៏​ខ្ញុំ​អាច​ស្វែងរក​មិត្ត​ដែល​មាន​បទដ្ឋាន​ល្អ​បាន​ដែរ ។ វា​ជួយ​ខ្ញុំ​ឲ្យ​នៅ​ជុំវិញ​មនុស្ស​ដែល​មិន​នាំ​ខ្ញុំ​ដើរ​ផ្លូវ​ខុស ។

ដើម្បី « ស្ដាប់​ទ្រង់ »បាន ខ្ញុំ​ចូលចិត្ត​ចំណាយ​ពេល​តែ​ម្នាក់ឯង ហើយ​អធិស្ឋាន និង​រក​មើល​ខគម្ពីរ​អំពី​បញ្ហា​របស់​ខ្ញុំ ។ ការ​ធ្វើ​ដូចនេះ​ជួយ​ខ្ញុំ​ឲ្យ​ដឹង​ពី​អ្វី​ដែល​ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​ខ្ញុំ​ធ្វើ នៅក្នុង​ស្ថានភាព​ដែល​បាន​ផ្តល់​ឲ្យ និង​ដើម្បី​គិត​អំពី​របៀប​ដែល​ទ្រង់​នឹង​ធ្វើ ។