២០២២
ពិន្ទុ​ដ៏​ស្មោះត្រង់
ខែកញ្ញា ឆ្នាំ២០២២


« ពិន្ទុ​ដ៏​ស្មោះត្រង់ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ កញ្ញា ឆ្នាំ ២០២២ ។

គ្រឹះ​ដ៏​មាំមួន

យុវវ័យ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ ដែល​កសាង​ជីវិត​របស់​ពួកគេ​នៅលើ​សិលា​នៃ​ព្រះយេស៊ូវគ្រីស្ទ ( សូម​មើល ហេលេមិន ៥:១២ ) ។

ពិន្ទុ​ដ៏​ស្មោះត្រង់

រូបភាព
យុវនារី​នៅ​សាលារៀន

រចនារូបភាព​ដោយ ខេធី ផេន

នៅ​សាលារៀន អ្នកគ្រូ​គីមីវិទ្យា​របស់ខ្ញុំ​ចង់​លើក​ទឹកចិត្ត​ឲ្យ​មាន​ភាពស្មោះត្រង់​នៅក្នុង​ថ្នាក់​របស់​គាត់ ។ គាត់​បាន​ប្រាប់​យើង​ថា យើង​នឹង​ពិនិត្យ​មើល​ការប្រឡង​របស់​យើង​ដោយ​ខ្លួនឯង ហើយ​រាយការណ៍​ពី​ពិន្ទុ​ផ្ទាល់ខ្លួន​របស់​យើង ។ នៅពេល​ខ្ញុំ​បាន​ពិនិត្យ​ចម្លើយ​របស់​ខ្ញុំ​ហើយ ខ្ញុំ​ចង់​បន្ថែម​មួយ​ពិន្ទុ​ទៀត​ទៅក្នុង​ពិន្ទុ​សរុប​របស់​ខ្ញុំ ។ ខ្ញុំ​ត្រូវការ​តែ​មួយ​ពិន្ទុ​ទៀត​ប៉ុណ្ណោះ​ដើម្បី​​ជាប់ ។ ខ្ញុំ​បាន​អង្គុយ​មួយ​សន្ទុះ មិន​ដឹង​ធ្វើ​យ៉ាងម៉េច​ទេ ។

នៅពេល​ខ្ញុំ​កំពុង​អង្គុយ​គិត ភ្លាមៗ​នោះ​ខ្ញុំ​បាន​នឹកចាំ​ពី​ប្រសាសន៍​ដកស្រង់​មួយ​មកពី​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ឆ្នាំ ១៩១០–២០០៨ ) ដែល​ខ្ញុំ​បាន​ដាក់នៅ​ខាងក្រោយ​កាត​សិស្ស​របស់ខ្ញុំ ៖ « អ្វី​ដែល​ជា​សេចក្ដី​បំផ្លិច​បំផ្លាញ ជា​ចំណុច​តូច​មួយ​នៃភាព​មិន​ស្មោះត្រង់។ … ស្ថាបន័​មួយ​ប្រហែលជា​អាច​ទប់ទល់​នឹង​ការខាតបង់​ប្រាក់​កម្រៃ​បាន ប៉ុន្តែ​បុគ្គល​ម្នាក់ៗ​មិនអាច​សង​នូវ​ការបាត់បង់​ការគោរព​ខ្លួនឯង​បាន​នោះទេ » ( «I Believe » Ensign ខែ សីហា ឆ្នាំ ១៩៩២ ទំព័រ ៥ ) ។ នៅក្រោម​ប្រសាសន៍​ដកស្រង់​នោះ​មាន​ឃ្លា ៖ « បើ​ព្រះអង្គសង្គ្រោះ​ឈរ​នៅក្បែរ​ខ្ញុំ តើ​ខ្ញុំ​ធ្វើ​រឿង​ដែល​ខ្ញុំ​ធ្វើ​ទេ ? »

ខ្ញុំ​មាន​អារម្មណ៍​សុខសាន្ដ ហើយ​រីករាយ​នៅពេល​ខ្ញុំ​បាន​ដឹង​ពីអ្វី​ដែល​ខ្ញុំ​ត្រូវធ្វើ ។ ខ្ញុំ​មិន​បាន​ប្ដូរ​ពិន្ទុ​ធ្លាក់​របស់​ខ្ញុំ​ទេ ប៉ុន្តែ​ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​បាន​ប្រឡង​ជាប់​ការប្រឡង​មួយ​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត—ការប្រឡង​នៃ​សេចក្ដី​ស្មោះត្រង់—ហើយ​ខ្ញុំ​មាន​មោទនភាព​ចំពោះ​ជម្រើស​ដែល​ខ្ញុំ​បាន​ធ្វើ ។

ណាតាលី អេ ប្រទេស ហ្វីលីពីន